God's Word for You - Khmer

Lutheran Heritage Foundation

តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក! ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណែទម្រង់ ដែលបានបកប្រែជាង១៨០ភាសា។ សៀវភៅទាំងនេះ គឺត្រូវបាន LHF ផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់អស់អ្នកដែលអាចយកសៀវភៅទាំងនេះទៅប្រើបាន។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឬព័ន្ធកិច្ចរបស់អ្នក ចង់ប្រើប្រាស់សៀវភៅទាំងនេះ សូមចូលទៅកាន់គេហទំព័រ៖ pubsearch.LHFmissions.org ដើម្បីចូលមើល ថាតើសៀវភៅណាខ្លះ ដែលមានជាភាសារបស់អ្នក និងដើម្បីទាក់ទងទទួលយកសៀវភៅឥតគិតថ្លៃ របស់អ្នក។ Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you! To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.

  1. ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២៨:១–១៥; ម៉ាកុស ១៦:១-១១; លូកា ២៤:១–១២; យ៉ូហាន ២០:១–១៨)

    6D AGO

    ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២៨:១–១៥; ម៉ាកុស ១៦:១-១១; លូកា ២៤:១–១២; យ៉ូហាន ២០:១–១៨)

    នៅពេលព្រលឹមនៃថ្ងៃទីបី មានការរញ្ជួយដីយ៉ាងខ្លាំងនៅក្នុងសួនច្បារ ខណៈដែលទេវតាមួយរូប ដែលមានពន្លឺដូចផ្លេកបន្ទោរ បានប្រមៀលថ្មចេញ។ ពួកអ្នកយាមរ៉ូម៉ាំងបានដួលចុះដោយភាពភ័យខ្លាច ហើយបានគាំងស្លូកនៅពេលដែលផ្នូរត្រូវបានបើក។ នៅពេលដែលនាងម៉ារា ម៉ាក់ដាឡា និងស្ត្រីឯទៀតដែលជាមិត្តភក្តិរបស់នាង បានមកដល់ជាមួយនឹងគ្រឿងក្រអូបសម្រាប់លាបសព ពួកគេបានឃើញមាត់ផ្នូរបើកចំហ ហើយព្រះសពបាត់ទៅហើយ។ បុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចាចបានលេចមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នករកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់? ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ!» ដោយនឹកចាំពីសេចក្តីសន្យារបស់ព្រះយេស៊ូវដែលថានឹងត្រឡប់មកវិញ ពួកស្ត្រីទាំងនោះបានរត់ទៅប្រាប់ពួកសិស្ស។ ពេត្រុស និងយ៉ូហាន បានរត់យ៉ាងលឿនទៅកាន់ផ្នូរ ហើយឃើញតែក្រណាត់សំពត់ទទេ និងកន្សែងរុំព្រះសិរ (ក្បាល) ដែលបត់ទុកប៉ុណ្ណោះ។ នាង ម៉ារា នៅតែបន្តស្ថិតនៅទីនោះ ដោយយំសោកនៅក្នុងសួនច្បារ។ តាមរយៈទឹកភ្នែក នាងបានឃើញបុរសម្នាក់ដែលនាងច្រឡំថាជាអ្នកថែសួន។ នាងបានអង្វរថា៖ «លោកម្ចាស់ ប្រសិនបើលោកបានយកសពទ្រង់ចេញទៅក្រៅ សូមប្រាប់ខ្ញុំផងថា តើលោកបានដាក់សពទ្រង់នៅឯណា?»។ បុរសនោះបានហៅនាងថា៖ «ម៉ារា!»។ នៅពេលឮឈ្មោះរបស់នាង នាងបានស្គាល់ទ្រង់។ នាងបានស្រែកថា៖ «រ៉ាបូនី (មានន័យថា លោកគ្រូ!»។ ព្រះយេស៊ូវបានឃាត់នាង ដោយពន្យល់ថា ទ្រង់ត្រូវយាងត្រឡប់ទៅឯព្រះបិតារបស់ទ្រង់វិញ ហើយបានចាត់នាងឱ្យនាំសារទៅកាន់ពួកអ្នកដើរតាមរបស់ទ្រង់។ ដោយសេចក្តីអំណរជំនួសឱ្យសេចក្តីទុក្ខព្រួយ នាងម៉ារាបានរត់ទៅឯពួកសិស្សជាមួយនឹងដំណឹងដែលនឹងផ្លាស់ប្តូរពិភពលោកគឺ៖ «ខ្ញុំបានឃើញព្រះអម្ចាស់ហើយ!» Jesus Rises from the Dead (Matthew 28:1–15; Mark 16:1–11; Luke 24:1–12; John 20:1–18) At dawn on the third day, a violent earthquake shook the garden as an angel, radiant as lightning, rolled back the stone. The Roman guards collapsed in terror, paralyzed as the tomb was opened. When Mary Magdalene and her companions arrived with burial spices, they found the entrance gaping and the body gone. Two men in shining robes appeared, asking, "Why do you look for the living among the dead? He has risen!" Recalling Jesus’ promise to return, the women raced to tell the disciples. Peter and John sprinted to the tomb, finding only empty linens and a folded face cloth. Mary remained behind, weeping in the garden. Through her tears, she saw a man she mistook for a gardener. "Sir," she pleaded, "if you have carried Him away, tell me where He is." "Mary," the man said. At the sound of her name, she recognized Him. "Rabboni!" she cried. Jesus stayed her hand, explaining He was returning to His Father, and sent her with a message for His followers. With joy replacing her grief, Mary ran to the disciples with the news that would change the world: "I have seen the Lord!"

    7 min
  2. ព្រះយេស៊ូវសុគត  (ម៉ាថាយ ២៧:៣២-៦៦; ម៉ាកុស ១៥:២១–៤៧; លូកា ២៣:២៦–៥៦; យ៉ូហាន ១៩:១៦–៤២)

    FEB 6

    ព្រះយេស៊ូវសុគត (ម៉ាថាយ ២៧:៣២-៦៦; ម៉ាកុស ១៥:២១–៤៧; លូកា ២៣:២៦–៥៦; យ៉ូហាន ១៩:១៦–៤២)

    បរិយាកាសនៅព្រឹកថ្ងៃសុក្រ ពោរពេញទៅដោយក្លិនធូលីដី និងសំឡេងយំសោក។ ព្រះយេស៊ូវ ដែលមានព្រះកាយពេញដោយស្នាមរបួសដោយសារការវាយដំរបស់ទាហានរ៉ូម៉ាំង បានយាងដំណើរទាំងត្រដាបត្រដួសតម្រង់ទៅកាន់ភ្នំមួយឈ្មោះថា គាល់កូថា។ នៅពេលដែលទ្រង់អស់កម្លាំង ទាហានបានចាប់បង្ខំអ្នកដំណើរម្នាក់ឈ្មោះ ស៊ីម៉ូន ឱ្យជួយលីឈើឆ្កាងដ៏ធ្ងន់នោះក្នុងដំណើរផ្លូវដែលនៅសល់។ នៅឯកំពូលភ្នំ គេបានបោះដែកគោលព្រះយេស៊ូវជាប់នឹងឈើឆ្កាង។ នៅពីលើព្រះសិរ (ក្បាល) របស់ទ្រង់ មានផ្ទាំងអក្សរមួយជាបីភាសាដែលប្រកាសថាទ្រង់គឺជា «ស្តេចនៃសាសន៍យូដា»។ ខណៈដែលទ្រង់ត្រូវបានឆ្កាងនៅទីនោះ ពិភពលោកនៅខាងក្រោមគឺជាភាពផ្ទុយគ្នារវាងភាពឃោរឃៅ និងព្រះគុណ។ ពួកទាហានបានចាប់ឆ្នោតចែកអាវផាយគ្មានថ្នេររបស់ទ្រង់ ហើយពួកមេដឹកនាំបានចំអកមើលងាយតេជានុភាពរបស់ទ្រង់។ នៅក្បែរទ្រង់ មានចោរពីរនាក់ប្រឈមនឹងវាសនាដូចគ្នា។ ចោរម្នាក់បានចូលរួមជាមួយអ្នកដែលជេរប្រមាថ ប៉ុន្តែម្នាក់ទៀតបានឃើញអ្វីដែលខុសប្លែកនៅក្នុងបុរសដែលនៅក្បែរគាត់។ ចោរនោះបានប្រកាសថា៖ «សូមនឹកចាំពីទូលបង្គំផង»។ ព្រះយេស៊ូវបានងាកព្រះភក្ត្រមក ដោយសន្យាថា៖ «ថ្ងៃនេះ អ្នកនឹងនៅជាមួយខ្ញុំក្នុងស្ថានបរមសុខ»។ នៅពេលថ្ងៃត្រង់ ភាពងងឹតខុសពីធម្មតាបានគ្របដណ្ដប់លើព្រះអាទិត្យ។ អស់រយៈពេលបីម៉ោង ពិភពលោកស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ រហូតដល់ព្រះយេស៊ូវស្រែកឡើងថា «ការនេះសម្រេចហើយ» រួចទ្រង់ក៏ផុតដង្ហើមទៅ។ នៅពេលនោះ ផែនដីក៏រង្គើឡើង។ ថ្មបែកចេញពីគ្នា ហើយវាំងននដ៏ធំនៅក្នុងព្រះវិហារបានរហែកជាពីរពីលើចុះក្រោម។ ដោយឃើញភាពវឹកវរនេះ មេបញ្ជាការកងទ័ពរ៉ូម៉ាំងម្នាក់បានញាប់ញ័រ ហើយបាននិយាយថា៖ «បុរសនេះពិតជា ព្រះរាជបុត្រានៃព្រះ មែន»។ លុះដល់ពេលល្ងាច លោកយ៉ូសែបមកពីក្រុងអារីម៉ាថេ ដែលជាមនុស្សមានឋានៈ និងបានដើរតាមការបង្រៀនរបស់ព្រះយេស៊ូវដោយសម្ងាត់ បានចូលទៅជួបលោកពីឡាត់ ដើម្បីសុំយកព្រះសព។ ដោយមានជំនួយពីលោកនីកូដេម គាត់បានរុំព្រះសពព្រះយេស៊ូវដោយក្រណាត់ទេសឯកដ៏ល្អ និងគ្រឿងក្រអូប ហើយដាក់ទ្រង់នៅក្នុងផ្នូរថ្មីមួយដែលដាប់ចេញពីថ្ម។ ពួកគេបានប្រមៀលថ្មដ៏ធំមួយបិទមាត់ផ្នូរ ដោយផ្សាភ្ជាប់ភាពស្ងប់ស្ងាត់។ ដោយខ្លាចមានល្បិចចុងក្រោយ ពួកសង្ឃជាន់ខ្ពស់បានដាក់ពួកអ្នកយាមនៅមាត់ផ្នូរ ដើម្បីធានាថាផ្នូរនោះមានសុវត្ថិភាព។ នៅពេលដែលថ្ងៃសប្ប័ទចាប់ផ្តើម ទីក្រុងក៏ប្រែជាស្ងប់ស្ងាត់ ដោយទុកឱ្យស្តេចគង់នៅក្នុងភាពងងឹតនៃផែនដី។ Jesus Dies (Matthew 27:32–66; Mark 15:21–47; Luke 23:26–56; John 19:16–42) The air on Friday morning was heavy with the scent of dust and the sound of weeping. Jesus, scarred by Roman lashes, stumbled toward the hill called Golgotha. When His strength failed, the soldiers seized a traveler named Simon to carry the heavy timber the rest of the way. At the summit, they nailed Jesus to the wood. Above His head, a sign in three languages declared Him "King of the Jews." As He hung there, the world below was a contrast of cruelty and grace. Soldiers gambled for His seamless robe, and leaders mocked His power. Beside Him, two thieves faced the same end. One joined the hecklers, but the other saw something different in the man beside him. "Remember me," the thief whispered. Jesus turned His head, promising, "Today you will be with Me in paradise." At noon, an unnatural darkness swallowed the sun. For three hours, the world stayed hushed until Jesus cried out, "It is finished," and breathed His last. In that moment, the earth buckled. Rocks split, and the massive curtain of the Temple tore from top to bottom. Watching the chaos, a Roman centurion trembled, whispering to the wind, "Truly this man was the Son of God." As evening fell, Joseph of Arimathea, a man of status who had secretly followed Jesus’ teachings, went to Pilate to claim the body. With the help of Nicodemus, he wrapped Jesus in fine linen and spices, laying Him in a fresh tomb carved from stone. They rolled a massive boulder across the entrance, sealing the silence. Fearing a final trick, the high priests placed guards at the entrance, ensuring the tomb was secure. As the Sabbath began, the city grew quiet, leaving the King in the dark of the earth.

    12 min
  3. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូវនៅក្រុងយេរូសាឡិម  (ម៉ាថាយ ២១–២៧; ម៉ាកុស ១១–១៤; លូកា ១៩–២៣; យ៉ូហាន ១

    JAN 30

    ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូវនៅក្រុងយេរូសាឡិម (ម៉ាថាយ ២១–២៧; ម៉ាកុស ១១–១៤; លូកា ១៩–២៣; យ៉ូហាន ១

    ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយទទួលបានការស្វាគមន៍ដូចវីរបុរស ដោយទ្រង់គង់លើសត្វលា ខណៈដែលហ្វូងមនុស្សបានស្រែកអបអរ និងក្រាលមែកចាកតាមផ្លូវដែលទ្រង់យាង។ ទ្រង់ចំណាយពេលបង្រៀននៅព្រះវិហារ ប៉ុន្តែនៅក្នុងភាពងងឹត សិស្សរបស់ទ្រង់ឈ្មោះយូដាស អ៊ីស្ការីយ៉ុតបានឃុបឃិតជាមួយពួកមេដឹកនាំសាសនា ដើម្បីក្បត់ទ្រង់ក្នុងតម្លៃជាប្រាក់។ នៅយប់នៃបុណ្យរំលង ព្រះយេស៊ូវបានទទួលទានអាហារចុងក្រោយជាមួយសិស្សរបស់ទ្រង់។ ទ្រង់បានកាច់នំប័ុង និងចែកស្រាទំពាំងបាយជូរ ដោយសម្គាល់ថានោះជារូបកាយ និងព្រះលោហិតរបស់ទ្រង់ ជាសញ្ញាថ្មីសម្រាប់ការអត់ទោសបាប។ ក្នុងអំឡុងពេល «អាហារពេលល្ងាចចុងក្រោយ» នេះ ទ្រង់បានបើកបង្ហាញថា មានម្នាក់ក្នុងចំណោមពួកគេនឹងក្បត់ទ្រង់ ហើយបានទាយថា ពេត្រុស នឹងបដិសេធមិនស្គាល់ទ្រង់បីដង មុនពេលព្រឹកចូលមកដល់។ ក្រោយមកនៅយប់នោះ ខណៈកំពុងអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវត្រូវបានចាប់ខ្លួន បន្ទាប់ពីយូដាសបានសម្គាល់ទ្រង់ដោយការថើប។ ទោះបីជាពេត្រុសបានព្យាយាមប្រយុទ្ធមួយភ្លែតក្តី ក៏ព្រះយេស៊ូវបានព្យាបាលអ្នកយាមដែលរងរបួស ហើយបានប្រគល់ខ្លួន ដែលនាំឱ្យសិស្សរបស់ទ្រង់ដែលមានការភ័យខ្លាច រត់បែកខ្ញែកគ្នាអស់។ ដំបូងឡើយ គេបាននាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃជាកន្លែងដែលទ្រង់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះ ដោយសារការអះអាងថាជាព្រះរាជបុត្រានៃព្រះ។ នៅខាងក្រៅត្រង់ទីធ្លា ពេត្រុសបានបំពេញទំនាយ ដោយបដិសេធថាគាត់មិនស្គាល់ព្រះយេស៊ូវចំនួនបីដង ហើយបានយំសោកយ៉ាងជូរចត់ នៅពេលដែលគាត់ដឹងពីអ្វីដែលគាត់បានធ្វើ។ ចុងក្រោយ ព្រះយេស៊ូវត្រូវបាននាំទៅជួបលោកប៉ុនទាស ពីឡាត់។ ទោះបីជាលោកពីឡាត់រកមិនឃើញទោសកំហុសនៅក្នុងទ្រង់ក៏ដោយ ក៏ហ្វូងមនុស្សដែលត្រូវបានញុះញង់ដោយពួកសង្ឃ បានទាមទារឱ្យដោះលែងឧក្រិដ្ឋជនម្នាក់ឈ្មោះបារ៉ាបាសជំនួសវិញ។ ដោយចង់ផ្គាប់ចិត្តហ្វូងមនុស្ស លោកពីឡាត់បានឱ្យគេវាយព្រះយេស៊ូវ និងចំអកឱ្យទ្រង់ដោយពាក់មកុដបន្លា។ ទោះបីជាព្រះយេស៊ូវបានប្រកាសថា នគររបស់ទ្រង់ «មិនមែនជារបស់លោកីយ៍នេះ» ក៏ដោយ ក៏លោកពីឡាត់បានចុះចាញ់នឹងសម្ពាធ ហើយបានប្រគល់ទ្រង់ទៅឱ្យគេឆ្កាង។ Jesus’ Last Days in Jerusalem (Matthew 21–27; Mark 11–14; Luke 19–23; John 12–18) Jesus entered Jerusalem to a hero’s welcome, riding a donkey as crowds cheered and laid palm branches in His path. He spent His days teaching at the Temple, but in the shadows, His disciple Judas Iscariot conspired with religious leaders to betray Him for money. On the night of the Passover, Jesus shared a final meal with His disciples. He broke bread and shared wine, identifying them as His body and blood—a new covenant for the forgiveness of sins. During this "Last Supper," He revealed that one of them would betray Him and predicted that Peter would deny Him three times before the next morning. Later that night, while praying in the Garden of Gethsemane, Jesus was arrested after Judas identified Him with a kiss. Though Peter briefly tried to fight, Jesus healed a wounded guard and surrendered, leading His terrified disciples to scatter. Jesus was first brought before the High Priest, where He was accused of blasphemy for claiming to be the Son of God. Outside in the courtyard, Peter fulfilled the prophecy by denying he knew Jesus three times, weeping bitterly when he realized what he had done. Finally, Jesus was taken to the Roman governor, Pontius Pilate. Though Pilate found no crime in Him, the crowd, stirred up by the priests, demanded the release of a criminal named Barabbas instead. Seeking to appease the mob, Pilate had Jesus beaten and mocked with a crown of thorns. Despite Jesus’s declaration that His kingdom was "not of this world," Pilate succumbed to the pressure and handed Him over to be crucified.

    17 min
  4. លោកសាខេជាអ្នកមានដែលមានរូបរាងតូចទាប (លូកា ១៩:១-១០)

    JAN 23

    លោកសាខេជាអ្នកមានដែលមានរូបរាងតូចទាប (លូកា ១៩:១-១០)

    នៅទីក្រុងយេរីខូដ៏អ៊ូអរ មានប្រធានអ្នកយកពន្ធដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ប៉ុន្តែមិនមានភាពស្មោះត្រង់ ឈ្មោះសាខេ ដែលចង់ឃើញព្រះយេស៊ូវយ៉ាងខ្លាំង។ ដោយសារគាត់ជាមនុស្សមានកម្ពស់ទាប ហើយប្រឈមមុខនឹងហ្វូងមនុស្សយ៉ាងកកកុញ គាត់ក៏រត់ទៅខាងមុខ ហើយឡើងលើដើមល្វាមួយដើម ដើម្បីឱ្យបានឃើញទ្រង់។ អ្វីដែលធ្វើឱ្យហ្វូងមនុស្សមានការភ្ញាក់ផ្អើលនោះគឺ ព្រះយេស៊ូវបានឈប់នៅក្រោមមែកឈើ ងើបព្រះភក្ត្រមើលទៅលើ ហើយហៅឈ្មោះរបស់លោកសាខេ ដោយប្រកាសថា ព្រះអង្គមានបំណងស្នាក់នៅក្នុងផ្ទះរបស់គាត់។ ខណៈពេលដែលអ្នកស្រុកបានរអ៊ូរទាំថា ព្រះយេស៊ូវទៅសេពគប់ជាមួយមនុស្សមានបាបដ៏ល្បីឈ្មោះបែបនេះ លោកសាខេមានសេចក្តីរំជួលចិត្តយ៉ាងខ្លាំង។ ដោយឈរនៅចំពោះព្រះភក្ត្រព្រះយេស៊ូវ ចិត្តរបស់លោកសាខេ បានប្រែចិត្តភ្លាមៗ។ គាត់បានប្តេជ្ញាចិត្តថានឹងចែកទ្រព្យសម្បត្តិពាក់កណ្តាលរបស់គាត់ទៅឱ្យជនក្រីក្រ ហើយសងត្រឡប់បួនដងដល់នរណាម្នាក់ដែលគាត់បានបោកប្រាស់។ ដោយឃើញការផ្លាស់ប្តូរដ៏ស្មោះត្រង់នេះ ព្រះយេស៊ូវបានប្រកាសថា សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដោយរំលឹកមនុស្សគ្រប់គ្នាថា ព្រះអង្គបានយាងមកជាពិសេសដើម្បីស្វែងរក និងសង្គ្រោះអ្នកដែលបាត់បង់។ Little Rich Zacchaeus (Luke 19:1 – 10) In the bustling city of Jericho, a wealthy but dishonest chief tax collector named Zacchaeus desperately wanted to see Jesus. Being a man of short stature and faced with an immense crowd, he ran ahead and climbed a sycamore tree to catch a glimpse of the teacher. To the crowd's surprise, Jesus stopped beneath the branches, looked up, and called Zacchaeus by name, announcing that He intended to stay at his home. While the townspeople grumbled that Jesus would associate with such a notorious sinner, Zacchaeus was deeply moved. Standing before Jesus, Zacchaeus’s heart changed instantly. He pledged to give half his wealth to the poor and repay anyone he had cheated four times over. Seeing this sincere transformation, Jesus declared that salvation had come to the house, reminding everyone that He had come specifically to find and save those who were lost.

    4 min
  5. ព្រះយេស៊ូវប្រោសឡាសារឱ្យរស់ឡើងវិញ  (Luke 10:38–39; John 11:1–57)

    JAN 16

    ព្រះយេស៊ូវប្រោសឡាសារឱ្យរស់ឡើងវិញ (Luke 10:38–39; John 11:1–57)

    ព្រះយេស៊ូវជាមិត្តជិតស្និទ្ធជាមួយម៉ារា ម៉ាថា និងឡាសារ ជាប្អូនប្រុសរបស់ពួកគេ។ នៅពេលឡាសារឈឺធ្ងន់ បងស្រីទាំងពីរបានចាត់គេទៅអញ្ជើញព្រះយេស៊ូវ។ ប៉ុន្តែព្រះយេស៊ូវបានរង់ចាំពីរថ្ងៃសិន មុននឹងធ្វើដំណើរទៅភូមិបេថានី ដោយប្រាប់ពួកសិស្សរបស់ទ្រង់ថា ឡាសារ បានស្លាប់ហើយ ហើយថា ការនេះនឹងជួយឱ្យពួកគេជឿលើទ្រង់។ នៅពេលព្រះយេស៊ូវយាងមកដល់ ឡាសារបាននៅក្នុងផ្នូររយៈពេលបួនថ្ងៃហើយ ហើយមនុស្សជាច្រើនបានមកដើម្បីកម្សាន្តចិត្ត ម៉ារា និងម៉ាថា។ ម៉ាថាបានទូលព្រះយេស៊ូវថា នាងជឿថា ព្រះជាម្ចាស់ នឹងប្រទានដល់ទ្រង់នូវអ្វីដែលទ្រង់សុំ ហើយថាឡាសារនឹងរស់ឡើងវិញ នៅថ្ងៃណាមួយ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់នាងថា ទ្រង់ផ្ទាល់គឺជាសេចក្តីរស់ឡើងវិញ និងជាជីវិត ហើយអស់អ្នកដែលជឿលើទ្រង់ នឹងរស់នៅអស់កល្បជានិច្ច។ ម៉ារាក៏បានមកឯព្រះយេស៊ូវទាំងយំ។ ដោយឃើញសេចក្តីទុក្ខព្រួយរបស់នាង ព្រះយេស៊ូវបានរំជួលព្រះហឫទ័យយ៉ាងខ្លាំង ហើយបាន ទ្រង់ព្រះកន្សែង។ ទ្រង់បានយាងទៅឯផ្នូរ ហើយប្រាប់ប្រជាជនឱ្យប្រមៀលថ្មចេញ ទោះបីជាម៉ាថាបារម្ភអំពីក្លិនស្អុយក៏ដោយ។ ព្រះយេស៊ូវបានអធិស្ឋានទៅកាន់ព្រះវរបិតា រួចទ្រង់បានស្រែកដោយសំឡេងខ្លាំងៗថា «ឡាសារ ចូរចេញមក!»។ ឡាសារបានចេញពីផ្នូរ ទាំងរស់ ដោយនៅតែរុំដោយក្រណាត់បញ្ចុះសព។ ព្រះយេស៊ូវបានប្រាប់ពួកគេឱ្យស្រាយគាត់។ មនុស្សជាច្រើនដែលបានឃើញទីសម្គាល់អស្ចារ្យនេះ បាននំាគ្នាជឿលើ ព្រះយេស៊ូវ ប៉ុន្តែអ្នកខ្លះបានរាយការណ៍រឿងនេះទៅពួកផារិស៊ី។ ដោយសារហេតុនេះ មេដឹកនាំសាសនាបានចាប់ផ្តើមរៀបចំផែនការដើម្បីសម្លាប់ព្រះយេស៊ូវ និងឡាសារដែរ ដោយសារតែមនុស្សជាច្រើនឥឡូវនេះកំពុងដើរតាម ទ្រង់។ Jesus Raises Lazarus From the Dead (Luke 10:38–39; John 11:1–57) Jesus was close friends with Mary, Martha, and their brother Lazarus. When Lazarus became very sick, the sisters sent for Jesus. But Jesus waited two days before traveling to Bethany, telling His disciples that Lazarus had died and that this would help them believe in Him. By the time Jesus arrived, Lazarus had already been in the tomb for four days, and many people had come to comfort Mary and Martha. Martha told Jesus she believed God would give Him whatever He asked and that Lazarus would rise again someday. Jesus told her that He Himself is the resurrection and the life, and that those who believe in Him will live forever. Mary also came to Jesus, crying. Seeing her sadness, Jesus was deeply moved and wept. He went to the tomb and told the people to roll the stone away, even though Martha worried about the smell. Jesus prayed to the Father and then called out loudly, “Lazarus, come out!” Lazarus came out of the tomb alive, still wrapped in burial cloths. Jesus told the people to free him. Many who witnessed this miracle believed in Jesus, but some reported it to the Pharisees. Because of this, the religious leaders began planning to kill Jesus—and even Lazarus—since many people were now following Him.

    8 min
  6. ព្រះយេស៊ូវស្រឡាញ់ក្មេងៗ (ម៉ាថាយ ១៨:១-៦; ១៩:១៣–១៥; ម៉ាកុស ៩:៣៣-៣៧, ១០:១៣-១៦; លូកា ១៨:១៥–១៧)

    JAN 9

    ព្រះយេស៊ូវស្រឡាញ់ក្មេងៗ (ម៉ាថាយ ១៨:១-៦; ១៩:១៣–១៥; ម៉ាកុស ៩:៣៣-៣៧, ១០:១៣-១៦; លូកា ១៨:១៥–១៧)

    ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ក្នុងអំឡុងពេលព័ន្ធកិច្ចរបស់ទ្រង់។ នៅពេលដែលមន្ត្រីម្នាក់បានសុំឱ្យទ្រង់ប្រោសកូនប្រុសដែលជិតស្លាប់របស់គាត់ព្រះយេស៊ូវ គ្រាន់តែមានបន្ទូលថា «កូនរបស់លោកនឹងរស់»។ បុរសនោះបានជឿព្រះយេស៊ូវ ហើយបានត្រឡប់ទៅផ្ទះវិញ ដោយរកឃើញថាកូនប្រុសរបស់គាត់បានជាសះស្បើយនៅចំពេលដែលព្រះយេស៊ូវបានមានបន្ទូល។ ដោយសារទីសម្គាល់អស្ចារ្យនេះ មន្ត្រី នោះ និងគ្រួសាររបស់គាត់បានជឿលើព្រះយេស៊ូវ។ ពេលមួយទៀត ពួកសិស្សរបស់ព្រះយេស៊ូវបានជជែកគ្នាថាតើនរណាធំជាងគេ។ ព្រះយេស៊ូវបានហៅក្មេងម្នាក់មកឯទ្រង់ ហើយបង្រៀន ពួកគេថា ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ពួកគេត្រូវតែ បន្ទាបខ្លួនដូចកូនតូចនេះ។ ក្រោយមក មនុស្សបាននាំក្មេងៗមកឯព្រះយេស៊ូវ ដើម្បីឱ្យទ្រង់អាច ប្រទានពរដល់ពួកគេ ប៉ុន្តែពួកសិស្សបានព្យាយាមឃាត់ពួកគេ។ ព្រះយេស៊ូវមិនសព្វព្រះហឫទ័យ ហើយបានប្រាប់ពួកគេឱ្យទុកក្មេងៗមកឯទ្រង់។ ទ្រង់បានមានបន្ទូលថា នគរស្ថានសួគ៌គឺជារបស់អស់អ្នក ដែលមានចិត្តដូចក្មេងតូចៗទាំងនេះ។ បន្ទាប់មក ព្រះយេស៊ូវបានប្រទានពរដល់ក្មេងៗទំាងនោះដោយសេចក្តីស្រឡាញ់យ៉ាងខ្លំាង។Jesus Loves Children (Mathew 18:1-6; 19:13-15; Mark 9:33–37, 10:13–16; Luke 18:15–17) Jesus showed great love and care for children during His ministry. When a royal official asked Him to heal his dying son, Jesus simply said, “Your son will live.” The man believed Jesus and went home, discovering that his son was healed at the exact moment Jesus spoke. Because of this miracle, the official and his family believed in Jesus. Another time, Jesus’ disciples argued about who was the greatest. Jesus called a child to Himself and taught them that to enter God’s kingdom, they must be humble like a child. Later, people brought children to Jesus so He could bless them, but the disciples tried to stop them. Jesus became upset and told them to let the children come to Him. He said that the kingdom of heaven belongs to those who are like children. Then Jesus blessed the children lovingly.

    5 min
  7. ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១-៣០)

    JAN 2

    ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១-៣០)

    ព្រះយេស៊ូវបានប្រៀបធៀបព្រះអង្គទ្រង់ទៅនឹងអ្នកគង្វាលដ៏ល្អ។ ទ្រង់បានមានបន្ទូលថា អ្នកណាដែលចង់ក្លាយជាសមាជិកនៃ ហ្វូងចៀមរបស់ទ្រង់ ត្រូវតែមកតាមរយៈទ្រង់។ ចៀមរបស់ទ្រង់ស្តាប់សំឡេងរបស់ទ្រង់ ដើរតាម ទ្រង់ និងមានសុវត្ថិភាពជាមួយទ្រង់។ សំឡេងផ្សេងៗទៀត ដូចជាចោរ ឬចោរប្លន់ ព្យាយាមធ្វើបាប ចៀម ប៉ុន្តែចៀមមិនដើរតាមពួកគេទេ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានយាងមកដើម្បីប្រទានឱ្យអ្នកដើរតាមទ្រង់ នូវជីវិតដ៏ពេញលេញ និងបរិបូរណ៍។ មិនដូចកម្មករស៊ីឈ្នួលដែលរត់គេចខ្លួននៅពេលមានគ្រោះថ្នាក់ ព្រះយេស៊ូវយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះចៀមរបស់ទ្រង់ ហើយសុខចិត្តលះបង់ជីវិតរបស់ទ្រង់សម្រាប់ពួកគេ។ ទ្រង់ក៏បានមានបន្ទូលថា ទ្រង់មានចៀមផ្សេងៗទៀតដើម្បីនាំចូលមក ដើម្បីឱ្យមានហ្វូងចៀម រួបរួមតែមួយ។ ព្រះយេស៊ូវបានពន្យល់ថា ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដើរតាមទ្រង់ និងការពារពួកគេ។ គ្មាននរណាម្នាក់អាចឆក់យក ចៀមរបស់ទ្រង់ចេញពីទ្រង់បានឡើយ។ Jesus, the Good Shepherd (John 10:1 – 30) Jesus compared Himself to a good shepherd. He said that anyone who wants to belong to His flock must come through Him. His sheep listen to His voice, follow Him, and are safe with Him. Other voices, like thieves or robbers, try to harm the sheep, but the sheep do not follow them. Jesus said He came to give His followers a full and abundant life. Unlike a hired worker who runs away when danger comes, Jesus cares deeply for His sheep and is willing to give His life for them. He also said He has other sheep to bring in so there will be one united flock. Jesus explained that He gives eternal life to His followers and protects them. No one can take His sheep away from Him.

    4 min
  8. ព្រះយេស៊ូវប្រោសមនុស្សជាច្រើនឱ្យជា (លូកា ១៧:១១–១៩; ១៨:៣៥-៤៣)

    12/26/2025

    ព្រះយេស៊ូវប្រោសមនុស្សជាច្រើនឱ្យជា (លូកា ១៧:១១–១៩; ១៨:៣៥-៤៣)

    នៅកន្លែងណាដែលព្រះយេស៊ូវយាងទៅ មនុស្សបានស្វែងរកទ្រង់ ដើម្បីទទួលការប្រោសឲ្យជា។ នៅក្នុងតំបន់ទីរ៉ុស និងស៊ីដូន ស្ត្រី សាសន៍កាណាន ម្នាក់បានអង្វរ ព្រះយេស៊ូវ ឱ្យរំដោះកូនស្រីរបស់នាងពីអារក្ស។ ទោះបីជាមានការបដិសេធដំបូងក៏ដោយ ជំនឿដ៏ខ្ជាប់ខ្ជួនរបស់នាងបានបណ្តាលព្រះហឫទ័យព្រះយេស៊ូវឱ្យប្រោសកូនរបស់នាង។ ក្រោយមក ខណៈពេលដែលកំពុងធ្វើដំណើររវាងកាលីឡេ និងសាម៉ារី ព្រះយេស៊ូវបានជួបបុរសដប់នាក់ដែលមានជំងឺឃ្លង់។ ទ្រង់បានប្រាប់ពួកគេឱ្យទៅបង្ហាញខ្លួនដល់ពួកសង្ឃ ហើយពួកគេបានជាសះស្បើយនៅតាមផ្លូវ។ មានតែម្នាក់ប៉ុណ្ណោះ ដែលជាសាសន៍សាម៉ារី បានត្រឡប់មកវិញ ដើម្បីអរព្រះគុណទ្រង់ ហើយព្រះយេស៊ូវបានសរសើរ ជំនឿរបស់បុរសនោះ។ នៅក្បែរ ក្រុងយេរីខូរ អ្នកសុំទានខ្វាក់ម្នាក់បានស្រែកហៅព្រះយេស៊ូវ ទោះបីជាហ្វូងមនុស្សព្យាយាមឱ្យគាត់នៅស្ងៀមក៏ដោយ។ ព្រះយេស៊ូវ បានសួរនូវអ្វីដែលគាត់ចង់បាន រួចបានប្រោសគាត់ឱ្យមើលឃើញវិញដោយសារជំនឿរបស់គាត់។ បុរសដែលបានជាសះស្បើយនោះ បានដើរតាមព្រះយេស៊ូវដោយសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនក៏បានសរសើរតម្កើងព្រះជាម្ចាស់ដែរ។ Jesus Heals Many People (Luke 17:11–19; 18:35–43) Wherever Jesus went, people sought Him for healing. In the region of Tyre and Sidon, a Canaanite woman begged Jesus to free her daughter from a demon. Despite an initial refusal, her persistent faith moved Jesus to heal her child. Later, while travelling between Galilee and Samaria, Jesus encountered ten men with leprosy. He told them to show themselves to the priests, and they were healed on the way. Only one—a Samaritan—returned to thank Him, and Jesus praised the man’s faith. Near Jericho, a blind beggar called out to Jesus despite the crowd trying to silence him. Jesus asked what he wanted and restored his sight because of his faith. The healed man followed Jesus, praising God, and the people praised God as well.

    7 min

About

តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក! ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណែទម្រង់ ដែលបានបកប្រែជាង១៨០ភាសា។ សៀវភៅទាំងនេះ គឺត្រូវបាន LHF ផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់អស់អ្នកដែលអាចយកសៀវភៅទាំងនេះទៅប្រើបាន។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឬព័ន្ធកិច្ចរបស់អ្នក ចង់ប្រើប្រាស់សៀវភៅទាំងនេះ សូមចូលទៅកាន់គេហទំព័រ៖ pubsearch.LHFmissions.org ដើម្បីចូលមើល ថាតើសៀវភៅណាខ្លះ ដែលមានជាភាសារបស់អ្នក និងដើម្បីទាក់ទងទទួលយកសៀវភៅឥតគិតថ្លៃ របស់អ្នក។ Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you! To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.