
In Conversation Podcast
ជំរាបសួរ សូមស្វាគមន៍មកកាន់ «ការសន្ទនា» ផតខាស់! លម្អិតអំពីផតខាស់ ផតខាស់ «ការសន្ទនា» គឺជាការជជែកពិភាក្សារវាងអ្នកសម្របសម្រួល លីណា ជាមួយវាគ្មិននៅស្ទូឌីយោផ្ទាល់របស់ពួកគាត់លើប្រធានបទសិល្បៈ។ យើងនឹងជួបជាមួយនឹងសិល្បករ អ្នករៀបចំពិព័រណ៍ អ្នកធ្វើការផ្នែកវប្បធម៍ ។ល។ និង។ល។ គម្រោងនេះ មានមូលគំនិត ផ្តល់ជាទំរង់បន្ថែមទៅកាន់ទស្សនិកជន ដើម្បីស្វែងយល់អំពីវិស័យសិល្បៈ សិល្បករខ្មែរ ការបង្កើតស្នាដៃសិល្បៈ ដំណើរជីវិត ភាពប្រឈម និង ការចែករំលែកគំនិតផ្សេងៗដោយសិល្បករ (ឬ វាគ្មិន)របស់យើង។ គម្រោងនេះ មានទម្រង់ផ្សព្វផ្សាយក្នុងបណ្តាញសង្គមជា សំឡេង និង វីដេអូ ជាភាសាខ្មែរដែលមានជាអក្សរអង់គ្លេសរត់ពីក្រោម។ អំពីអ្នកសម្របសម្រួល លីណា គឺជាអ្នកសម្របសម្រួលកម្មវិធីឯករាជ្យធ្វើការលើវិស័យសិល្បៈ និង វប្បធម៌តាំងពីឆ្នាំ២០១៥មក។ គាត់មានបទពិសោធន៍ជាអ្នកគ្រប់គ្រងកម្មវិធីនៅគម្រោងសិល្បៈស-ស, ជំនួយការអ្នករៀបចំពិព័រណ៍ ជាផលិតករភាពយន្ត និងជាមគ្គទេសក៍ស្ថាបត្យកម្មក្នុងគម្រោងវណ្ណម៉ូលីវណ្ណនៅអគារប៊ូឌីង ស កាលពីឆ្នាំ២០១៦-២០១៧។ ដោយជឿជាក់យ៉ាងមុតមាំលើសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងភាពយន្តក្នុងការបំផុសគំនិត និងជំរុញការស្វែងយល់លើវប្បធម៌នានា លីណា តែងសាទរចំពោះការស្វែងរកគំនិតថ្មីៗ ដោយសហការជាមួយសិល្បករ អ្នកជំនាញ និង ផលិតករ ដើម្បីជំរុញព្រំដែននៃបច្ចេកទេសនៃការបង្កើត និង និទានអំពីសាច់រឿងទៅកាន់ទស្សនិកជននូវបំណងប្រាថ្នាដែលនាំមកនូវចក្ខុវិស័យប្រកបដោយការច្នៃប្រឌិត។ គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង បង្កើតដោយ គួន លីណា សហការផលិតផ្នែកបច្ចេកទេសដោយលោក ឈុំ ផានិត និងទទួលបានការគាំទ្រថវិកាចាប់ផ្
Episodes
- 3 Episodes
About
Information
- CreatorIn Conversation Podcast by Lyna Kourn
- Years Active2K
- Episodes3
- RatingClean
- Copyright© lynaK 2026
- Show Website