Podcast ​​ចង្រិត​ទួញ

Podcast ​​ចង្រិត​ទួញ​ របស់វិទ្យុអាស៊ីសេរី និយាយរឿងសំខាន់ៗនៅប្រទេសកម្ពុជា Hosted on Acast. See acast.com/privacy for more information.

  1. 5d ago

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២១

    លោកអ្នកនាងជាទីមេត្រី! អ្នក​ការពារ​សិទ្ធិ​កម្មកររោងចក្រ​រិះគន់​ថា ប៉ុន្មានឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តិចតួច​ណាស់​ ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ ​មិន​អាច​រស់នៅ​បាន​សមរម្យ​ឡើយ។ មន្ត្រី​សហជីព ​ជំរុញ​ទៅ​រដ្ឋាភិបាលគួរ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ​យ៉ាងហោចណាស់​ ​២៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​។ សូមលោក​អ្នកនាង​ស្ដាប់​លោក សំ ប៉ូលី និង​លោក ប្រាជ្ញ ចេវ ពិភាក្សា​គ្នា​អំពី​រឿង​នេះ ក្នុង​នោះ​ក៏​មាន​បទសម្ភាសន៍​របស់ លោក សំ ប៉ូលី ជាមួយ​ មន្ត្រី​សហជីព​ លោក អាត់ ធន់ដែរ៖ Hosted on Acast. See acast.com/privacy for more information.

  2. Sep 19

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២០

    លោកអ្នកនាងជាទីមេត្រី! រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស សុខា ​បាន​ប្រាប់​ទៅ​សមត្ថកិច្ច ​ឱ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឱ្យ​ពូកែ​ដូច​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សូម្បី​តែ​គេ​ទៅ​បន្ទប់​ទឹក ​ក៏​សមត្ថកិច្ច​ដឹង​ដែរ។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​ពី​​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល ​ករណី​ពលរដ្ឋ​ទិញ​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ​ តែមិន​បាន​ផ្ទះ​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយប្រមុខស្ថាប័នកិច្ចការព្រំដែន នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ថា ត្រកូល ហ៊ុន «ស្រលាញ់អំណាចជាងស្រលាញ់ទឹកដី»៖ Hosted on Acast. See acast.com/privacy for more information.

  3. Sep 12

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩

    លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ​​ឡើង​វិញ ​ក្រោយ​ខកខាន​ជិត ​១០ ​ឆ្នាំ។ គម្រោង​សមយុទ្ធ​​នេះ​កើត​ឡើង​ក្នុង​ពេល​យោធាថៃ​បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា បើទោះជា​ប្រទេស​កម្ពុជា ​និង​ថៃ​បាន​ព្រមព្រៀង​ បង្កើត​បទឈប់​បាញ់​កាល​ពី​ឆ្នាំ​២០២៥​។​ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បានជជែកពី​ស្ថានការណ៍​នៅ​ព្រំដែន​ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយ​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោកស្រី ស៊ុន រដ្ឋា​៖ Hosted on Acast. See acast.com/privacy for more information.

  4. Sep 5

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៨

    លោក​អ្នកនាង​ជាទីមេត្រី​! វិស័យ​ឯកជន​បាន​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ប៉ុន្តែ​ទន្ទឹម​គ្នានេះ​ដែរ ក្រុមហ៊ុន​ទាំង​នោះ​ក៏បាន​ឆ្លៀត​ឱកាស​ផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​យ៉ាង​ទូលំទូលាយ​។ តើ​ករណី​នេះ​ ជះ​ផលអវិជ្ជមានបែប​ណា​ដល់​សង្គម​ខ្មែរ?។ ​ កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ​ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​ផលប៉ះពាល់​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហួសហេតុ និងការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​លែងមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទៀត​ហើយ រួម​ទាំង​​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី​ ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ថា យោធាថៃ​«ត្រូវសងការខូចខាត​ផ្ទះ​សម្បែង​ និង​ទ្រព្យសម្បត្តិ»ជូនពលរដ្ឋ​ខ្មែរ៕ Hosted on Acast. See acast.com/privacy for more information.

  5. Aug 29

    កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៧

    លោក​អ្នកនាង​ជាទីមេត្រី​! គ្រាន់តែ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការបរទេស​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត ​​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ចេញ​ទិដ្ឋាការ​ឬ​វីសារ​ឱ្យ​ជន​បរទេស​ជាង​៦​ពាន់​សន្លឹក ​ទាក់ទង​ករណី​ឆបោក​តាម​អនឡាន​(Online Scams)​។ ​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ​ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​​នៅ​ព្រំដែន រួម​ទាំង​​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ហុង លីម អតីត​សមាជិក​សភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ ដោយ​លោក​បាន​លើកឡើង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​កូនស្រី​គឺ​កញ្ញា កឹម មនោវិទ្យា​ បាន​ប្រឡូកប្រឡាក់​នឹង​របប​តិរច្ឆាន​ត្រកូល ហ៊ុន​៖  Hosted on Acast. See acast.com/privacy for more information.

  6. Aug 22

    កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៦

    លោក​អ្នកនាង​ជាទីមេត្រី​! កូនស្រី​មេ​បក្ស​ប្រឆាំង​ កញ្ញា កឹម មនោវិទ្យា រត់​ចោល​ឪពុក គឺ​លោក កឹម សុខា ​ទៅ​ធ្វើការ​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ដោយ​យក​លេស​ថា​ ដើម្បី​ជួយ​ជាតិ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៦។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​ ​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ អ្នកស្រី មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​(KMD) ​បាន​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គ្រប់គ្រង​ប្រទេស ពូកែ​ជាង​ឪពុក​៖ Hosted on Acast. See acast.com/privacy for more information.

  7. Aug 15

    កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៥

    លោក​អ្នកនាង​ជាទីមេត្រី​! សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​ដែល​មិន​បាន​ទៅ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​បាក់ឌុប​ទេ​​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ​​ព្រោះ​យ៉ាងហោច​សាលា​ចំនួន​២៥​កន្លែង​ត្រូវ​បិទ​ទ្វារ​ដោយសារ​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៥។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​ លោក​ ឌីថេ ហូយ៉ា។​ អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​ ​បាន​លើកឡើង​ថា «វិបត្តិ​បំណុល និង​គ្មាន​ការងារ​​»​ជំរុញ​ឱ្យ​ពលរដ្ឋ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​​​៖ Hosted on Acast. See acast.com/privacy for more information.

About

Podcast ​​ចង្រិត​ទួញ​ របស់វិទ្យុអាស៊ីសេរី និយាយរឿងសំខាន់ៗនៅប្រទេសកម្ពុជា Hosted on Acast. See acast.com/privacy for more information.

More From RFA

You Might Also Like