បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. -57 MIN

    កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

    ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំង​ក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។

    10 min
  2. -1 DIA

    លោកស្រី​Véronique Lourme៖ លោកLouis DELAPORTE​មិនបាន​លួចប្លន់​វត្ថុសិល្បៈខ្មែរ

    ទីក្រុង​Loches ​លាតត្រដាង​ប្រវត្តិជីវិត ការងារ​ស្រាវជ្រាវ និង​ការងប់ស្រឡាញ់​វត្ថុសិល្បៈខ្មែរ​របស់លោក​Louis Delaporte ​​នៅក្នុង​ឱកាស​ខួប​១០០ឆ្នាំនៃ​មរណភាព​របស់​អ្នករុករកបារាំងរូបនេះ។ នៅសប្តាហ៍មុន លោកអ្នកនាង​បាន​ទស្សនាបទយកការណ៍​និយាយ​ពី​ការវិលត្រលប់​របស់​លោក​ Louis Delaporteទៅប្រទេស​កម្ពុជា បន្ទាប់ពី​លង់នឹង​សម្រស់​ប្រាសាទអង្គរ។ នៅថ្ងៃនេះ លោកអ្នកនាងនឹង​បានដឹង​ពីការប្រែងប្រែង តស៊ូ​ជំនះ​របស់​លោក​ Louis Delaporte ​​ដើម្បី​ឲ្យ​សាធារណជនបារាំង​ចាប់អារម្មណ៍ និងឲ្យតម្លៃដល់វប្បធម៌ ​សិល្បៈខ្មែរដូចដែលគេ​ផ្តល់ទៅ​ឲ្យ​អរិយធម៌វប្បធម៌អេហ្ស៊ីប។

    12 min
  3. -2 DIAS

    សិស្សនិស្សិតសាលារចនារៀបចំពិធីសំពះគ្រូ មុនផ្លាស់សាលាទៅទីតាំងថ្មី

    នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ សិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬហៅ សាលារចនាបានជួបជុំគ្នារៀបចំពិធីបុណ្យគុណព្រះគ្រូដើម្បីសំពះដឹងគុណដល់សាស្រ្តាចារ្យដែលបានបង្ហាត់បង្រៀន។ តែអ្វីជាការកត់សម្គាល់នៅក្នុងពិធីសំពះគ្រូឆ្នាំ ២០២៥នេះ គឺការកោះហៅអញ្ជើញអស់គ្រូបាអាចារ្យ និងការលាគ្នាចុងក្រោយពីទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មុននឹងផ្លាស់ទៅទីតាំងថ្មីនៅឆ្នាំ ២០២៦។ សម្រាប់សិស្សនិស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន។

    9 min
  4. -4 DIAS

    រូបគំនូរដែលបាត់បង់ និងរកឃើញឡើងវិញនៃព្រះវិហារព្រះកែវមរកត

    អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គេបានជឿថា ផ្ទាំងគំនូរផ្នែកខាងក្នុងនៃព្រះវិហារព្រះកែវមរកត ឬហៅថា ព្រះវិហារប្រាក់នៅក្នុងព្រះបរមរាជវាំង ត្រូវបានខូចខាត និងបាត់បង់ទាំងស្រុង។ ប៉ុន្តែរឿងដ៏គួរអោយអស្ចារ្យបំផុត ក្នុងពេលថ្មីៗនេះ ផ្ទាំងគំនូរទាំងនេះត្រូវបានគេរកឃើញឡើងវិញ តាមរយៈរូបថតចម្លងហ្វីលកញ្ចក់របស់ប្រទេសអង់គ្លេស និងការសិក្សាស្រាវជ្រាវរបស់ជនជាតិបារាំង។ ការរកឃើញថ្មីនេះបានក្លាយជាលទ្ធផលនៃការតាំងពិព័រណ៍ថ្មីមួយរបស់សារមន្ទីរ ស.ស.រ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកបេតិកភ័ណ្ឌគំនូរខ្មែរដែលបានបាត់បង់ និងរកឃើញវិញដោយកម្រ និងចែករំលែកការស្វែងយល់ពីស្នាដៃដ៏ល្អឯករបស់វិចិត្រករខ្មែរ នាដើមសតវត្សរ៍ទី២០។

    11 min
  5. -5 DIAS

    ស្បែករស់៖ ការរស់រាន និងអភិរក្សល្ខោនស្បែករបស់សិល្បករពីរនាក់ប្ដីប្រពន្ធ

    រូបតួអង្គក្នុងល្ខោនស្បែកត្រូវបានបង្កើតឡើងពីស្បែកគោ​ដ៏ល្អ​ឆើត។ វាជារូបដែលត្រូវបានរចនា​ប្រកប​ដោយ​ទឹកដៃសិល្បៈ​យ៉ាង​រស់​រវើក។ ជាទូទៅ ដើម្បីបានរូបតំណាង​តួអង្គ​នីមួយៗ គេត្រូវ​ឆ្លងកាត់​ដំណាក់​​កា​ល​បច្ចេក​ទេស​សំខាន់ពីរ​ គឺការ​សម្លាប់​ស្បែក និង​ដាប់​ស្បែក​​។ ការសម្លាប់ស្បែកជាដំណាក់កាលដំបូងបង្អស់ ក្នុងការឆ្លាក់បង្កើតរូបនានាក្នុងរឿង។ ទម្រង់​សិល្បៈ​ដែលគេ​កម្របានឃើញនា​ពេល​បច្ចុប្បន្ន​នេះ បាននាំឱ្យសិល្បករពីរនាក់ប្ដីប្រពន្ធ ចែករំលែក​ស្នាដៃ​សិល្បៈបុរាណមួយនេះ ដល់​ក្មេង​ជំនាន់​ក្រោយឱ្យបានដឹង និង ​រក្សាវប្បធម៌ប្រពៃណីខ្មែរ​។

    8 min
  6. 4/10

    ព្រឹត្តិការណ៍បិទកម្មវិធី «ចតុ» ដែលផ្តោតលើការបង្កើតស្នាដៃច្នៃប្រឌិតថ្មី ទទួលបានការសាទរ

    កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភាពច្នៃប្រឌិត ផ្នែកសិល្បៈ និងការបង្កើតស្នាដៃថ្មី ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម នៅឯវិទ្យាស្ថានបារាំងនៅទីក្រុងភ្នំពេញ។ យុវជន-យុវនារីកម្ពុជាចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ។ ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។

    10 min
  7. 3/10

    ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

    ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេស​បារាំង​នៅឆ្នាំ ១៨៦៨ នៅក្រោយ​បញ្ចប់​បេសកកម្ម​នៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉ក​បានចិញ្ចឹមចិត្ត​ចង់ត្រលប់​ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេស​កម្ពុជាជាទីដែលប្រាសាទអង្គរវត្ត​បានទាក់ចិត្ត​លោកយ៉ាងខ្លាំង។ នៅក្នុង​បទយកការណ៍នៅថ្ងៃសុក្រទី​៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវ​ផ្នែកបេតិកភណ្ឌ និងសារមន្ទីរ​របស់ទីក្រុង​ ឡូស្ហ Loches ពន្យល់​ពី​ចំណុចពិសេស​របស់អ្នករុករកបារាំង ក្នុងការនាំយក​សិល្បៈខ្មែរ​ទៅ​បង្ហាញ​លោកខាងលិច កាលពី​ជាង​១០០ឆ្នាំមុន។

    12 min

Sobre

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Mais de RFI ខេមរភាសា / RFI Khmer

Talvez também goste