
តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុន កាន់តែល្អក់កករខ្លាំងឡើង?
ជម្លោះការទូតរវាងចិននិងជប៉ុន បានផ្ទុះកំដៅឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យសំដីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុនជប៉ុនស្ទើទាំងអស់ក្នុងវិស័យទេសចរណ៍ បានខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុនបានធ្លាក់ថ្លៃ។ នៅពីក្រោយជម្លោះពាក្យសំដីរវាងចិននិងជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ គឺវាមានបង្កប់ទៅដោយការគុំគួនប្រវត្តិសាស្ត្រ ជាយូរឆ្នាំមកហើយ រវាងមហាអំណាចអាស៊ីទាំង២នេះ។
ទំនាក់ទំនងការទូតរវាងជប៉ុននិងចិន កំពុងតែល្អក់កករជាខ្លាំង ក្រោយការចូលកាន់មុខតំណែង របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី ដែលជាមនុស្សអភិរក្សនិងជាតិនិយម។ បន្ថែមលើសំណុំរឿងកោះតៃវ៉ា គឺមានកត្តា ជាច្រើនដែលគួបផ្សំគ្នា ដែលធ្វើឲ្យមហាអំណាចអាស៊ីទាំង២នេះ មើលមុខគ្នាមិនត្រង់ ជាយូរលង់ណាស់មកហើយ។
ជម្លោះប្រវត្តិសាស្ត្រ
ចិនបានរងគ្រោះដ៏ឈឺចាប់បំផុត ដោយហេតុតែសង្គ្រាមឈ្លានពានរបស់ជប៉ុន កាលពីក្នុងអំឡុងដើមសតវត្សទី២០ រហូតដល់ចប់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីបានឈ្លានពានតំបន់ម៉ាន់ជូរី កងទ័ពជប៉ុនបានបន្តដំណើរចូលឈ្លានពានតំបន់ភាគខាងកើតនិងខាងត្បូងចិន និងបានបង្កការកាប់សម្លាប់យ៉ាងព្រៃផ្សៃទៅលើប្រជាជនចិន។ ព្រឹត្តិការណ៍កាប់សម្លាប់ដ៏គួរឲ្យកត់សំគាល់មួយ គឺនៅទីក្រុងណានកាំង ឬ ណានជីង នៅឆ្នាំ១៩៣៧ ដែលកងទ័ពជប៉ុនបានសម្លាប់ប្រជាជនចិនប្រមាណ៣សែននាក់។ នេះបើផ្អែកតាមការអះអាងរបស់អ្នកប្រវត្តិសាស្ត្រចិន។
ថ្វីត្បិតតែចិននិងជប៉ុន បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញនៅឆ្នាំ១៩៧២ តែការគុំគួនប្រវត្តិសាស្ត្រ នៅតែបន្តចោទជាបញ្ហា ធ្វើឲ្យទំនាក់ទំនងនេះមិនអាចប្រសើរឡើងវិបាន។ កាលពីឆ្នាំ២០០៥ ប្រជាជនចិនច្រើនពាន់នាក់ បានធ្វើបាតុកម្មបរិហា បន្ទាប់ពីរដ្ឋអំណាចជប៉ុន បានកែប្រែខ្លឹមសារខ្លះនៃកម្មវិធីសិក្សាប្រវត្តិសាស្ត្រនៅតាមសាលារៀន ដើម្បីលាក់បាំងទង្វើរបស់ជប៉ុនកាលពីអតីតកាល។
ចាប់តាំងពីចូលអំណាចមក លោកស្រី សាណាអេ តាកៃឈី មិនធ្លាប់បាននិយាយអ្វីទាក់ទិនការកាប់សម្លាប់នៅណានជីងមែន តែកាលពីឆ្នាំ២០០៤ លោកស្រីធ្លាប់បានលើកឡើងថាតួលេខចំនួនមនុស្សស្លាប់៣សែននាក់ ដែលចិនអះអាងនោះ គឺប្រហែលមិនពិតទេ។ មុនចូលកាន់មុខងារជាផ្លូវការ នៅថ្ងៃទី២១តុលា លោកស្រី សាណាអេ តាកៃឈី ត្រូវបានចិនស្អប់និងចំណាំមុខទុករួចទៅហើយ ព្រោះលោកស្រីធ្លាប់បានទៅសម្ដែងគារវកិច្ចជាច្រើនលើក នៅទីបូជនីយដ្ឋាន Yasukuni ដែលជាកន្លែងរំលឹកវិញ្ញាណក្ខន្ធឧក្រិដ្ឋជនសង្គ្រាមជប៉ុនច្រើននាក់ កាលពីសម័យសង្គ្រាមលោកលើកទី២។
ជម្លោះទឹកដី
បន្ថែមពីការគុំគួនប្រវត្តិសាស្ត្រ ចិននិងជប៉ុនក៏មានបញ្ហាជម្លោះទឹកដីនឹងគ្នាដែរ ពាក់ព័ន្ធនឹងកោះមួយចំនួន ស្ថិតក្នុងសមុទ្រចិនខាងកើត។ ជាក់ស្តែង កោះ Senkaku ជប៉ុនអះអាងថាជារបស់ខ្លួន តែចិនវិញក៏ថាជារបស់ខ្លួនដែរ ដោយហៅឈ្មោះថា កោះ Diaoyu។ កោះនេះគ្មានមនុស្សរស់នៅមែន តែវាមានអត្ថប្រយោជន៍ខ្លាំងណាស់ មិនថាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ។ វត្តមាននាវាកងទ័ពនិងស៊ីវិលរបស់ចិន ដែលចូលមកកៀកនឹងកោះទាំងនេះ តែងបានបង្កឲ្យជប៉ុនខឹងច្រលោតជានិច្ច។ យ៉ាងណាមិញ លោក Minoru Kihara អគ្គលេខធិការរដ្ឋាភិបាលជប៉ុនបានអះអាងថា កាលពីថ្ងៃអាទិត្យទី១៦វិច្ឆិកា នាវាល្បាតសមុទ្ររបស់ចិនបានចូលមកក្នុងដែនទឹករបស់ជប៉ុនរយៈពេលច្រើនម៉ោង។ ជប៉ុនអះអាងទៀតថា ក្នុងឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន២គ្រឿង ក៏បានបើកចូលមកកៀកកោះទាំងនេះដែរ។
សម្ព័ន្ធភាពជប៉ុន-អាមេរិក
សម្ព័ន្ធភាពរវាងជប៉ុននិងអាមេរិក នៅក្រោយសង្គ្រាមលោកលើកទី២ ក៏ជាកត្តាមួយដែរ ដែលធ្វើឲ្យមិនទុកចិត្តជប៉ុន។ នៅជប៉ុនមានមូលដ្ឋានទ័ពរបស់អាមេរិកច្រើនកន្លែង ជាក់ស្តែងដូចជានៅលើកោះ អូគីណាវ៉ា ក្បែរចិនក្បែរតៃវ៉ាន់។ ប្រការនេះ ធ្វើឲ្យចិនតែងតែគិតថា អាមេរិកចង់ប្រើទឹកដីជប៉ុនដើម្បីឡោមព័ទ្ធខ្លួន បិទផ្លូវខ្លួនមិនឲ្យចំហរទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ពេលជួបលោកដូណាល់ ត្រាំ កាលពីខែតុលា លោកស្រីសាណាអេ តាកៃឈី បានប្រកាសសន្យាថា នឹងបើកទំព័រសករាជ្យមាសនៃទំនាក់ទំនងជប៉ុន-អាមេ
Información
- Programa
- Canal
- FrecuenciaCada día
- Publicado17 de noviembre de 2025, 7:32 p.m. UTC
- Duración8 min
- ClasificaciónApto