បទយកការណ៍

ពិព័រណ៌រូបថតរបស់Micheline Dulin បង្ហាញពីប្រជាជនកម្ពុជាមុនសម័យខ្មែរក្រហម

វិចិត្រករ​បារាំង​លោកស្រី ណូស៊ីកា (Nausicaa Favart Amouroux)​ បាន​បញ្ចេញរូបថត​កម្ពុជាដែលជា​ស្នាដៃ​របស់​ម្តាយ​​​​​ នៅក្នុង​ពិព័រណ៌រូបថតមួយ​នៅ​ទីក្រុង​អូលណេ ស៊ូ ប័រ (Aulnay sous bois) ជាយក្រុង​ប៉ារីស។ ម្តាយ​របស់​លោកស្រី ណូស៊ីកា គឺ​លោកស្រី​ Micheline Dullin ​ធ្លាប់​ជា​អ្នកថតរូបផ្លូវការ​របស់​ព្រះបរមកោដ្ឋ ព្រះបាទសម្តេច​នរោត្តម សីហនុ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៦០។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នៃ​ការចូលកាន់កាប់ទីក្រុង​ភ្នំពេញ ពីសំណាក់​ទាហាន​​ខ្មែរក្រហម កូនស្រី​របស់​អ្នកថតរូបបារាំង​បានរួមគ្នា​ជាមួយ​ជនរងគ្រោះនៃ​របបខ្មែរក្រហមដើម្បី​រៀបចំ​ពិព័រណ៍​ផ្ទេរការចងចាំ។