ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 11 HR AGO

    តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងនៅកម្ពុជាបានកម្រិតណា?

    នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋ។ តែលោកហ៊ុន ម៉ាណែតមិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្របដែលម្ចាស់បុរីត្រូវផ្តល់ឱ្យពលរដ្ឋនោះទេ។ តាមលោកហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» ឬទុកឱកាសឱ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណងដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឱ្យជាប់គុក។ តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងបានកម្រិតណា និងថា តើភាគីពាក់ព័ន្ធផ្សេងទៀតគួរមានចំណែកចូលរួមជួយដោះស្រាយបែបណា?​

    14 min
  2. 1 DAY AGO

    សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ

    នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។

    13 min
  3. 3 DAYS AGO

    ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?

    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា​ គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។

    15 min
  4. 4 DAYS AGO

    អ្នកតស៊ូមតិ៖ ការឈប់ផ្ដល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនស្រាបៀរចែកចាយក្នុងស្រុកនៅមិនទាន់គ្រប់គ្

    ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១​ វិច្ឆិកា ឆ្នាំ​២០២៤ ​បាន​ប្រកាសថា នឹង​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ដែល​ចែក​ចាយ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ស្រាបៀរ​ចំនួន​៧​រួច​ហើយ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​។​ ប៉ុន្តែ​សម្រាប់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​នាំ​ចេញ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅតែ​មាន​សិទ្ធិ​ទទួល​បាន​អាជ្ញា​បណ្ណ​ដដែល​។​ អ្នក​តស៊ូ​មតិ​ប្រឆាំង​គ្រឿង​ស្រវឹង​ យល់​ឃើញ​ថា ​វិធាន​ការ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ពោល​ទាល់​តែ​ចេញ​ច្បាប់​ស្តីពី​គ្រឿង​ស្រ​វឹង ​និង​តម្លើង​ពន្ធ​បន្ថែម​លើ​គ្រឿង​ស្រ​វឹង​ទើប​អាច​ជួយ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រ​វឹង​បាន​៕

    13 min
  5. 5 DAYS AGO

    តើកិច្ចប្រជុំICAPPអាចជួយផ្សះផ្សាបញ្ហានយោបាយកម្ពុជាបានដែរឬទេ?

    មហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងភ្នំពេញ។ កិច្ចប្រជុំ ICAPP លើកទី១២នេះ បានធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងបើកមហាសន្និបាតជាមួយនឹងបទពិសោធន៍របស់កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្រ្គាម មុននឹងទទួលបានសន្តិភាពដូចពេលនេះ។ បើតាមលោក ហ៊ុន សែន ការផ្សះផ្សាជាតិជាមូលដ្ឋានគ្រឹះ ដើម្បីឈានទៅបញ្ចប់សង្រ្គាមនិងភាពវឹកវរក្នុងប្រទេសមួយ។ តែយ៉ាងណា អ្នកនយោបាយក្រៅរដ្ឋាភិបាល យល់ថា សន្តិភាពកម្ពុជានៅមិនទាន់ពេញលេញ ព្រោះតែបញ្ហាបែកបាក់នយោបាយផ្ទៃក្នុង។

    11 min
  6. 6 DAYS AGO

    តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់រំងាប់ក្តីកង្វល់របស់ពលរដ្ឋខ្មែរ និងអ្នកវិភាគខ្លះទៀតគាំទ្រដល់យន្តការធ្វើការងាររបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏ទទួលស្គាល់ថា ក្តីកង្វល់របស់ពលរដ្ឋគឺជាសិទ្ធិរបស់ពួកគេនៅក្នុងសង្គមប្រជាធិបតេយ្យ។

    16 min
  7. 20 NOV

    ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

    មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕

    12 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada