25 episodes

ពួកគេ​មក​ពីនេប៉ាល់ ​​ម៉ារ៉ុក ​អ៊ីរ៉ង់ ​អាមេរិក ​កាណាដា... ​ពួកគេ​គឺ​ជា​សិស្ស និស្សិត ឬ​ជា​​វិចិត្រករ។ ​ពួកគេ​​ទើប​នឹង​មកដល់​​ប៉ារីស ហើយ​​មិនសូវ​ស្គាល់​របៀបរបប​រស់នៅ​ប៉ារីស​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ចម្ងល់​ច្រើន៖ តើ​ម្តុំណា​មាន​សណ្ឋាគារ​ល្អ? តើ​គួរ​ទៅដើរ​លេង​នៅ​កន្លែងណា? តើ​ធ្វើម៉េច​អាច​ជិះរថភ្លើង​ក្រោមដី​ដោយ​មិន​វង្វេង ឬ​មិន​ត្រូវ​ចោរ​លួច​កាបូប? តើ​ហេតុអ្វី​បាន​ជា​អាហារថ្ងៃត្រង់​ជា​ពេលវេលា​សំខាន់​សម្រាប់​អ្នក​ក្រុង​ប៉ារីស? វិទ្យបារាំង​អន្តរជាតិ (RFI) បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចេញធ្វើ​បទយកការណ៍​ជាមួយ ​ដើម្បី​ជួប​ជាមួយ​អ្នក​ក្រុង​ប៉ារីស ​​ដែល​អាច​ឆ្លើយ​នឹង​ចម្ងល់​របស់​ពួកគេ។ ពួកគេ​​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ស្រា​ទំពាំង​បាយជូរ នៅ République ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ការ​រៀបចំ​ក្រុង​នៅ​លើ​ Tour Eiffel ​ជួបជាមួយ​អ្នក​រត់តុ​នៅ​ហាងកាហ្វេ​នៅ rue Mouffetard... សូម​តាមដាន​បទយកការណ៍​​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ ដើម្បី​អាច​រៀនស្គាល់​ពី​ប៉ារីស។ ​តាម​រលកធាតុអាកាស​ RFI ខេមរភាសា ​នៅរៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ម៉ោង ១ ដល់ ២​រសៀល និង ម៉ោង ៧ ដល់​ម៉ោង ៨យប់ និង​នៅលើ​វិបសៃត៍។

មេរៀនភាសាបារាំង៖ Parlez-vous Paris? RFI

    • Education
    • 2.6 • 383 Ratings

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - លេងកីឡានៅប៉ារីស ប្រកបដោយសុវត្ថិភាព

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - លេងកីឡានៅប៉ារីស ប្រកបដោយសុវត្ថិភាព

    រៀន​ភាសា​បារាំង​ជាមួយ ​Daniel​ សិស្ស​វិទ្យាល័យ​កូនកាត់​បារាំង​-ចិន ​អាយុ​១៥​ឆ្នាំ។ Daniel ​ចូលចិត្ត​លេង​កីឡា​ណាស់ ​ហើយ​ចង់​សាក​ល្បង​លេង​កីឡា​រំអិល ​ប៉ុន្តែ​ម្តាយ​របស់​គេ​មិន​អនុញ្ញាតិ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់។ កម្មវិធី​នឹងនាំ ​Daniel​ ទៅកាន់​ទី​កន្លែង​ពិសេស​មួយ​ឈ្មោះ ​l’Espace de glisse parisien​ ដែល​មាន​លោក ​Nassaire ​ដែល​ជា​គ្រូ​បង្វឹក​នៅ​ទី​នោះ ​ចាំជួយ​ពន្យល់​អំពី​រៀប​លេង​កីឡា​រំអិល ​ប្រកប​ដោយ​សុវត្ថិភាព។

    • 6 min
    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ទៅស្គាល់កន្លែងលេងកីឡាក្តាររំអិលនៅប៉ារីស

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ទៅស្គាល់កន្លែងលេងកីឡាក្តាររំអិលនៅប៉ារីស

    រៀនភាសា​បារាំង​ជាមួយ​ Daniel​​ជា​សិស្ស​វិទ្យាល័យ​ កូនកាត់​បារាំង​​ចិន​ ហើយ​ចូលចិត្ត​លេង​កីឡា​ណាស់។ Daniel​ចូលចិត្ត​លេង​កីឡា​បាល់​បាស្កេត ​កីឡា​បាល់ទាត់ ​និង​កីឡា​ឡើង​ជញ្ជាំង។ ប៉ុន្តែ ​Daniel ​ចង់​សាក​លេង​កីឡា​ជិះ​ក្តារ​រំអិល​មានកង់ ​និង​ស្បែក​ជើង​កង់។ កម្មវិធី​និង​នាំ ​Daniel​ ទៅកាន់​ទីលាន​លេង​កីឡា​រំអិល​ប្រភេទ​នេះ ​ដែល​គេ​ហៅ​ថា ​Espace de glisse parisien ​នៅ​ក្នុង​សង្កាត់​ទី​១៨ ​ក្រុង​ប៉ារីស។

    • 6 min
    មេរៀនភាសាបារាំង៖ Parlez-vous Paris? - វិធីទិញសំបុត្រចូលទស្សនាសិល្បៈក្នុងតម្លៃថោក

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - វិធីទិញសំបុត្រចូលទស្សនាសិល្បៈក្នុងតម្លៃថោក

    រៀន​ភាសា​បារាំង​ជាមួយ​ Iker​ និង ​Aïda​ ជា​គូរ​សង្សារ​ជនជាតិ​អេស្ប៉ាញ ​ដែល​ទើបតែ​ផ្លាស់​ទី​លំនៅ ​មក​នៅ​ក្រុង​ប៉ារីស។ ទាំងពីរ​នាក់​គេ​នេះ​ចូល​ចិត្ត​ ទៅ​មើល​ការ​សម្តែង​សិល្បៈ​ណាស់​ ដូច​ជា​ល្ខោន​អូប៉េរ៉ា ​ល្ខោន​សម័យ ​រឺ​ក៏​ការ​ប្រគុំតន្ត្រី​ជាដើម។ គ្មាន​ទីក្រុង​ឯណា ​មក​ប្រៀប​ជាមួយ​ទីក្រុង​ប៉ារីស​បានទេ​ ព្រោះ​ជា​ទីក្រុង​ដែល​សំបូរ​ទៅ​ដោយ​កម្មវិធី​សម្តែង​សិល្បៈ​ចំរុះ​គ្រប់​ប្រភេទ​គ្រប់​ទំរង់ ​មិន​ថា​សម័យ​រឺ​បូរាណ។ ប៉ុន្តែ​ធ្វើ​ដូចម្តេច ​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា ​ក្នុង​តម្លៃ​ថោក​សមរម្យ? ​នៅ​កន្លែង​លក់​សំបុត្រ​ឈ្មោះ​Kiosque ​ដែល​មាន​ទីតាំង​នៅ​ម្តុំ ​Madeleine ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​បាន។ អ្នកនាង​ Claire Hazan​ អ្នក​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​សិល្បៈ​កំសាន្ត​នេះ ​ នឹង​ជួយ​ដោះស្រាយ​ចំងល់​ផងដែរ។

    • 6 min
    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ការកម្សាន្ត​បែប​សិល្បៈ​នៅ​ក្រុង​ប៉ារីស

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ការកម្សាន្ត​បែប​សិល្បៈ​នៅ​ក្រុង​ប៉ារីស

    រៀន​ភាសា​បារាំង​ជាមួយ Iker ​និង​ Aïda ​ដែល​មក​ពី​តំបន់​បាស្ក៍ ​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ។ អ្នក​ទាំងពីរ ​ទើបតែ​មក​រស់នៅ​ទីក្រុង​ប៉ារីស ​បាន​៥ខែ​ទេ ​ហើយ​ចង់​ដឹង​ពី​ការ​ចេញ​កម្សាន្ត ​ ទៅមើល​ការ​សម្តែង​សិល្បៈ ​រឺ​ផ្ទាំង​ទស្សនីភាព​ផ្សេងៗ ​ដែល​មាន​នៅ​ក្រុង​ប៉ារីស។ កម្មវិធី​សម្តែង​សិល្បៈ ​មាន​ច្រើន​រាប់​មិនអស់ ​ហើយ​តម្លៃ​ក៏​មាន​ច្រើន​ប្រភេទ។ ដើម្បី​ដោះស្រាយ​ចម្ងល់ ​កម្មវិធី​បាន​ណាត់​ជួប​ជាមួយ ​លោកស្រី Claire Haean​ដែល​ជា​និពន្ធនាយក​ផ្នែក​សិល្បៈ​ទស្សនីយភាព ​របស់​គេហទំព័រ ​Première ដែល​ជា​ទំព័រ​អ៊ីនធើនែត​មួយ ​ មាន​ផ្សាយ​គ្រប់​ការ​សម្តែង​សិល្បៈ​ទាំងអស់ ​នៅ​ក្រុង​ប៉ារីស។

    • 6 min
    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ការ​ឈប់​សម្រាក​មាតុភាព​ នៅ​បារាំង

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - ការ​ឈប់​សម្រាក​មាតុភាព​ នៅ​បារាំង

    រៀន​ភាសា​បារាំង​ជាមួយ ​Sarah ជនជាតិ​អាមេរិក​ ដែល​មាន​កូន​ប្រុស​ម្នាក់​ អាយុ​២ឆ្នាំ ​ឈ្មោះ​ Oscar ។ Sarah ​ចង់​ដឹង​ថា​ស្ត្រី​បារាំង​ ដែល​មាន​កូន ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ ​ដើម្បី​ទុកកូន​ឲ្យ​គេ​មើល ​ហើយ​ត្រឡប់​ទៅ​ធ្វើការ​វិញ។ ហាង​កាហ្វេ​Grenadine ​ស្ថិត​ក្នុង​សង្កាត់​ទី ១៤ ​គឺ​ជា​ទីកន្លែង​ជួបជុំ​របស់​ស្ត្រី​បារាំង​ ដែល​មាន​កូន​តូចៗ។ លោកស្រី​ Marianne Dorell​ដែល​ជា​ម្ចាស់​ទំព័រ​ប្លុហ្គ ​និង​ទស្សនាវត្តី​មួយ​ឈ្មោះ​ថា ​Paroles de Mamans ​និង​ចូលរួម​ស្រាយ​ចំងល់​របស់ ​Sarah។

    • 6 min
    មេរៀនភាសាបារាំង៖ Parlez-vous Paris? - នៅក្នុងហាង ​« café poussette »

    មេរៀនភាសាបារាំង៖ Parlez-vous Paris? - នៅក្នុងហាង ​« café poussette »

    រៀន​ភាសា​បារាំង​ជាមួយ ​Sarah ជនជាតិ​អាមេរិក​ ដែល​មាន​កូន​ប្រុស​ម្នាក់​ អាយុ​២ឆ្នាំ ​ឈ្មោះ​ Oscar ។ Sarah ​ចង់​ស្គាល់​កន្លែង​ផ្សេងៗ​ នៅ​ក្រុង​ប៉ារីស​ ដើម្បី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ​ រាប់អាន​ជាមួយ​ស្ត្រី​ផ្សេងៗ​ទៀត ​ ដែល​មាន​កូន​តូចៗ​ដែរ។ កម្មវិធី​យើង​ ស្គាល់​ហាង​កាហ្វេ​ពិសេស​មួយ​កន្លែង​ ឈ្មោះ​ Café Grenadine ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទី​១៤ ​ ក្រុង​ប៉ារីស។

    • 6 min

Customer Reviews

2.6 out of 5
383 Ratings

383 Ratings

@iCloud587 ,

Narisa

⭐️⭐️⭐️⭐️⭐️

Top Podcasts In Education