SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. قبل ٢١ ساعة

    ការ​ប្រារព្ធពិធីបុណ្យ​កឋិនទាន​សាមគ្គី និង​ការសិក្សា​ពុទ្ធឱវាទនៅ​វត្ត​ខ្មែរ​មៀលយូរ៉ា

    វត្តខ្មែរមៀលយូរ៉ា ជាវត្តខ្មែរថ្មីមួយ ដែលទើបតែកសាងឡើងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ឆ្នាំនេះ គណៈកម្មការនិងពុទ្ធបរិស័ទបានមូលមតិគ្នារៀបចំ បុណ្យកឋិនទានសាមគ្គីនៅថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ក្រៅពីកម្មវិធីបុណ្យ ប្រជាពុទ្ធបរិស័ទក៏មានការជួបជុំគ្នាប្រចាំថ្ងៃ ដោយមានព្រះសង្ឃជាប្រធាន ដឹកនាំក្នុងការសិក្សាពុទ្ធឱវាទ។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុ ស្វាយ សុខុម ព្រះចៅអធិការវត្តខ្មែរមៀលយូរ៉ា។

    ٨ من الدقائق
  2. قبل يوم واحد

    How to donate blood in Australia - របៀបបរិច្ចាគឈាមនៅក្នុងប្រទេសអូស្រ្តាលី

    Each time you donate blood, you can save up to three lives. In Australia, we rely on strangers to donate blood voluntarily, so it’s a truly generous and selfless act. This ensures that it’s free when you need it—but it also means we need people from all backgrounds to donate whenever they can. Here’s how you can help boost Australia’s precious blood supply. - រាល់ពេលដែលអ្នកបរិច្ចាគឈាម អ្នកអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់។ នៅប្រទេសអូស្ត្រាលី យើងពឹងផ្អែកលើមនុស្សប្លែកមុខក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដូច្នេះវាគឺជាទង្វើដ៏សប្បុរស និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ នេះធានាបានថាវាមិនគិតថ្លៃ នៅពេលដែលអ្នកត្រូវការវា ប៉ុន្តែវាក៏មានន័យថា យើងត្រូវការមនុស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីបរិច្ចាគនៅពេលណាដែលពួកគេអាចធ្វើបាន។ នេះជារបៀបដែលអ្នកអាចជួយជំរុញការផ្គត់ផ្គង់ឈាមដ៏មានតម្លៃរបស់ប្រទេសអូស្ត្រាលី។

    ١١ من الدقائق
  3. قبل ٥ أيام

    ទម្លាប់សន្សំសំចៃទឹករបស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី

    ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់អូស្រ្តាលីបានបង្ហាញថា យកតាមព័ត៌មានរបស់អង្គាសហប្រជាជាតិ នៅចន្លោះឆ្នាំ ២០១៥ និង ២០២២ ប្រជាពលរដ្ឋ ២.២ ពាន់លាននាក់ នៅទូទាំងពិភពលោក មិនទាន់ទទួលបានសេវាកម្មទឹកស្អាតសម្រាប់ប្រើប្រាស់។ ថ្វីត្បិតតែ នៅអូស្ត្រាលីបច្ចុប្បន្ន មិនមានសញ្ញាណាមួយដែលបង្ហាញថា នឹងមានភាពខ្វះខាតទឹកស្អាត ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើន តែងតែមានទម្លាប់ប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក ថៃ សាវី ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន និងអ្នកស្រី ណាល់ សិទ្ធិ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអាដឺឡែត។

    ١٢ من الدقائق

حول

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

المزيد من SBS Audio

قد يعجبك أيضًا