ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 12 HR AGO

    តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

    កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏នៅមានក្តីបារម្ភដែរចំពោះដំណើរការអនុវត្តកិច្ចព្រមព្រៀង ខណៈចិនត្រូវបានគេផាត់ចោលពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

    13 min
  2. 2 DAYS AGO

    ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

    នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលគ្រោងចំណាយជាង១០ពាន់លានដុល្លារ។ ចំនួននេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយលើប្រតិបត្តិការរបស់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗ រដ្ឋាភិបាលក៏បានព្យាករផងដែរចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៨%។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិ គឺក្នុងហេតុផលចង់ពង្រឹងវិស័យការពារជាតិ និងវិស័យអាទិភាពមួយចំនួនទៀត។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឲ្យ  រដ្ឋាភិបាលគួរគិតគូរពិចារណាឲ្យបានល្អិតល្អន់នៅក្នុងការបង្កើនការចំណាយថវិកាជាតិ ជាពិសេសការកាត់បន្ថយមន្រ្តីនយោបាយ និងរៀបចំពង្រឹងប្រសិទ្ធភាពការងារ។

    10 min
  3. 3 DAYS AGO

    តើកម្ពុជាពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ?

    រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដែលកំពុងរីករាលដាលខ្លាំង និងគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋ និងជនបរទេស។ ការប្តេជ្ញាចិត្តរបស់កម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលដែលសហគមន៍អន្តរជាតិបន្តចោលក្រសែភ្នែក ចោទកម្ពុជាថា បានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនយកប្រទេសកម្ពុជា ធ្វើជាទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយក្នុងតំបន់។ អ្នកវិភាគសង្គមខ្លះមើលឃើញថា ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការសម្តែងឱ្យល្អមើលមួយពេល តែចុងក្រោយអ្វីៗនឹងត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ អ្នកជំនាញមួយចំនួនផ្សេងទៀតយល់ថា ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញដែលកំពុងរីករាលដាលយ៉ាងប្រទាក់ក្រឡា ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ពុំមែនជារឿងងាយស្រួល និងផ្តល់លទ្ធផលភ្លាមៗនោះទេ ពោលគឺត្រូវការពេលវេលា។

    15 min
  4. 4 DAYS AGO

    តើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

    កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ?

    15 min
  5. 5 DAYS AGO

    តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?

    កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជា​ចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕

    14 min
  6. 20 OCT

    នៅពីក្រោយជម្លោះខ្មែរ-ថៃ រដ្ឋាភិបាលកម្ពុជាពិតជា«ស្ងាត់ តែមិនស្ងៀម»មែនឬ?

    នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជម្លោះជាមួយថៃ «រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមឡើយ»។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានបកស្រាយ ដោយលើកយកអភិក្រមចំនួន ៣ចំណុចមកពន្យល់គឺ ទី១. ទប់ស្កាត់កុំឲ្យរីករាលដាល ទី២. ដោះស្រាយបញ្ហា និងទី៣. ស្ដារសភាពការណ៍ឡើងវិញ។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនបានយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងខ្លះទៀតក៏ឆ្លៀត ស្នើឲ្យរដ្ឋាភិបាលទទួលយកយោបល់ពីគ្រប់និន្នាការ ចៀសវាងការធ្វើទុក្ខបុកម្នេញអ្នកដែលបញ្ចេញមតិនៅក្នុងរឿងជាតិ៕

    13 min
  7. 19 OCT

    អ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ

    កម្ពុជា​ និង​ថៃ​បាន​ឯក​ភាព​គ្នា​លើ​សេច​ក្តី​ព្រាង​ឯក​សារ​ ឈ្មោះ​«កិច្ច​ព្រម​ព្រៀង​សន្តិភាព»​ ដែល​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​នាយក​រដ្ឋ​មន្រ្តី​ថៃ​គ្រោង​នឹង​ចុះ​ហត្ថ​លេខា​ នៅ​ចុង​ខែ​តុលានេះ​ នៅ​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​។​ កិច្ចព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្រប​សម្រួលពី​ខាង​សហរដ្ឋ​អាមេរិក ​និង​ម៉ាឡេស៊ី។​ បើ​តាម​ប្រ​មុខការ​ទូត​កម្ពុជា​លោក ​ប្រាក់ ​សុខុន ​សេច​ក្តី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ មាន​និយាយ​ពី​ ការ​ដោះ​មីនមនុស្ស​ធម៌​ ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំ​ដែន ​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ ​និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​កម្ពុជា​។​ ប៉ុន្តែ​ ចំពោះ​អ្នក​តាម​ដាន​បញ្ហា​ព្រំ​ដែន​ កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែ​ដក​ចេញ​ចំណុច​ខ្លះ ​និង​បន្ថែម​ចំណុច​ថ្មី​ជំ​នួស​វិញ​ ដូច​ជា​ករណី​ទាហាន​ថៃ​ចូល​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ជា​ដើម​៕

    9 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like