បទយកការណ៍

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា។ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥០០នាក់​ដែលមានវត្តមាន​នៅក្នុង​សាលប្រជុំ​រៀបចំ​ក្នុងទីក្រុង​ប៉ារីស​ មាន​អ្នកចូលរួម​ជិត​១០០នាក់​ដែលបានធ្វើដំណើរ​មកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរ​ត្រលប់ទៅប្រទេស​ដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរ​ដែលមួយចំនួន​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រៅប្រទេស​បាន​ធ្វើដំណើរ​ទៅ​ធ្វើទស្សនកិច្ច​នៅ​វត្ត​ពោធិ៍វង្ស ជាយក្រុង​ប៉ារីស។ តើអ្នកចូលរួម​ក្នុង​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ​២៣​តុលា​ជាអ្នកណា ហើយហេតុអ្វីបាន​ជាពួកគេ​ទាំងនោះ​សម្រេចចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់​បទយកការណ៍​របស់​ឈាង បុប្ផាដែល​​បានទៅជួបសម្ភាសន៍នៅ​វត្ត​ពោធិវង្ស។