ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 6 HR AGO

    ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

    ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា? មុននឹងឆ្លើយសំណួរនេះ យើងគួរងាកក្រោយបន្តិច។ អ្វីៗបានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ឧសភាដែលទាហានថៃបានលបឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី។ គឺផ្តើមចេញពីចំណុចនេះហើយដែលភាពតានតឹងបានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅពេលនេះ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា មុននឹងផ្ទុះសង្រ្គាមថ្ងៃនេះ កម្ពុជា និងថៃ ពិសេសកម្ពុជាខ្លួនឯងបានព្យាយាមរកដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ពិសេសការចរចាជាលក្ខណៈទ្វេភាគីគ្រប់កម្រិត មានទាំងកម្រិតការទូត និងយោធា។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយចំនួននៅក្នុងដំណោះស្រាយរឿងព្រំដែន។ គិតតាំងពីថ្ងៃទី២៨ ឧសភាមក កិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ឬហៅ JBC ត្រូវបានរៀបចំធ្វើឡើងចំនួន ៦លើក តែលើកណាក៏ដូចជាលើកណា គឺគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ទន្ទឹមនឹងយន្តការទ្វេភាគីដែលជាការចង់បានរបស់កម្ពុជា និងថៃ កម្ពុជាក៏បានព្រមានលើកយកសំណុំរឿងព្រំដែនជាមួយថៃនេះទៅប្តឹង តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេដែរ។ តែយន្តការមួយនេះហាក់កំពុងនៅទ្រឹងនៅឡើយមកទល់ពេលនេះ។ ចូរកុំភ្លេចថា មានហេតុផលសំខាន់ចំនួន ២ ដែលកម្ពុជាបានសម្រេចប្តឹងទៅ ICJ។ ទី១ គឺមកពីកិច្ចចរចាទ្វេភាគីហាក់ទៅលែងរួច ឬថា គ្មានច្រកចេញ និងទី២ គឺភាគីថៃដែលហាក់គ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាទាល់តែសោះ។ មិនត្រឹមតែគ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយទេ ថៃថែមបានបន្តផ្គើន និងញុះញង់កម្ពុជាទៀតផង តាមរយៈបិទច្រកព្រំដែនគោកទាំងស្រុងជាឯកតោភាគីក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយថ្មីៗនេះ ថៃបានសម្រេចចិត្តជាឯកតោភាគីបិទការទស្សនានៅប្រាសាទតាមាន់ធំ ការរាយបន្លាលួសព័ទ្ធជុំវិញប្រាសាទដោយគ្មានការជូនដំណឹងផ្លូវការដល់ភាគីកម្ពុជា។ តាមពិតទៅ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំដើម្បីតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា ថៃកំពុងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា មិនថានៅប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបីនោះទេ។ ផ្ទុយពីកម្ពុជា ថៃមានត្រឹមតែផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។ សរុបមកវិញ កម្ពុជាខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តសម្បើមណាស់នៅចំពោះមុខការបំពាន និងការញុះញង់របស់ថៃ។ តែការខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តរបស់កម្ពុជាមានកម្រិត។ ជានិច្ចកាល កម្ពុជាតែងប្រកាន់ជំហរចង់ដោះស្រាយតាមផ្លូវចរចា និងការទូត ហើយបើតាមភាគីកម្ពុជា សង្រ្គាមផ្ទុះពេលនេះគឺភាគីថៃជាអ្នកផ្តើមមុនគេ។ ​អ្វីទៅជាដំណោះស្រាយ ឬថា ជាសេណារីយ៉ូដែលភាគីទាំងពីរត្រូវធ្វើជាបន្ទាន់នៅចំពោះមុខដើម្បីបញ្ចប់សង្រ្គាមពេលនេះ? គិតត្រឹមម៉ោងនេះ គេនៅមិនទាន់ដឹង និងអាចនិយាយបានទេថា អ្វីទៅជាដំណោះស្រាយ និងសេណារីយ៉ូដែលកម្ពុជា និងថៃត្រូវធ្វើនោះ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា កម្ពុជា និងថៃត្រូវតែជួបគ្នាជាបន្ទាន់ដើម្បីបញ្ឈប់សង្រ្គាមពេលនេះដែលមិនបានធ្វើឲ្យខាងណាចំណេញទេ ពោលគឺមានតែខាតបង់ទាំងអស់គ្នា ទាំងការស្លាប់មនុស្ស និងការខូចខាតសម្ភារៈ។ តុល្យការបណ្តោះអាសន្នចុងក្រោយនៅល្ងាចថ្ងៃទី២៤ កក្កដាពីក្រសួងសុខាភិបាលថៃបង្ហាញថា មានជនស៊ីវិល ១១នាក់ និងទាហាន ១នាក់បានស្លាប់ ខណៈជនស៊ីវិល និងទាហានថៃជាច្រើននាក់ទៀតរងបួស។ ពីខាងភាគីកម្ពុជាវិញ គេនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពី​​ចំនួនអ្នកស្លាប់ និងរងរបួសទេ។ អ្វីដែលគេអាចដឹងពេលនេះ គឺថៃ និងកម្ពុជាបានចោទ និងស្រែកថ្កោលទោសដាក់គ្នាទៅវិញទៅមក។ រដ្ឋាភិបាលថៃបានអំពាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាដោយចោទថា កម្ពុជាជាអ្នកបង្កហេតុ និងជាអ្នកស្រែកឃ្លានសង្គ្រាម។ ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋថៃដែល

    8 min
  2. 1 DAY AGO

    តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

    ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមានរបស់ភាគីថៃ ដោយប្រកាសផ្អាកការទស្សនានៅប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃទៀតផង។ ចំពោះអ្នកតាមដាននយោបាយ និងសង្គមកម្ពុជា សកម្មភាពរបស់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាប្រាសាទតាមាន់ធំជារបស់ខ្លួន ដែលគិតថាថៃជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឲ្យម៉ឺងម៉ាត់ជាងនេះទៅកាន់ភាគីថៃ បន្ថែមពីលើដំណើរការរៀបចំបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ ICJ។ តើក្នុងកាលៈទេសៈបែបនេះ កម្ពុជាគួរពន្លឿននីតិវិធី ដាក់ពាក្យបណ្តឹងទៅតុលាការ​ ICJ ឬយ៉ាងណា?

    13 min
  3. 2 DAYS AGO

    តើជម្លោះខ្មែរ-ថៃ នឹងវិវត្តទៅជាយ៉ាងណាប្រសិនប្រទេសទាំង២ ឈានដល់ការទម្លាក់កម្រិតការទូត?

    លោក ភូមិថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងប្រាប់កាសែតថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាទៅប្រទេសវិញ ប្រសិនបើថៃរកឃើញថា  កម្ពុជា​បាន​បង្កប់មីនប្រឆាំងមនុស្ស ដែលធ្វើឲ្យទាហានថៃ ៣នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថាជម្លោះរវាងខ្មែរ និងថៃ នឹងឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ ប្រសិនបើថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។ ដោយឡែក កម្ពុជាក៏អាចមានលទ្ធភាពកំដរនយោបាយថៃបានដែរ រហូតថៃទទួលស្គាល់កំហុសរបស់ខ្លួន។

    13 min
  4. 3 DAYS AGO

    តើមានភាពចាំបាច់ទេក្នុងការធ្វើសមាជប្រជាពលរដ្ឋជុំវិញច្បាប់ដកសញ្ជាតិខ្មែរ?

    ក្រុម​ប្រឹ​ក្សា​ជាតិ​តស៊ូ​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​ឆ្នាំ​២០២៥ ​ទូល​ថ្វាយ​ព្រះមហា​ក្សត្រ ​ដើម្បី​កោះ​សមាជ​ប្រជា​ពលរដ្ឋ​ ដោយ​អះ​អាង​ថា ​កាលៈ​ទេសៈ​ នេះ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​សួរ​យោ​បល់​ពី​ប្រជា​ពលរដ្ឋ​ នៅ​ពេល​ដែល​រដ្ឋាភិ​បាល ​និង​សភា​ទាំង​ពីរ​ថ្នាក់​ បាន​ឯក​ភាព​គ្នា​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពី​ពល​រដ្ឋ​ខ្មែរ​ បើ​រក​ឃើញ​ថា​ អ្នក​នោះ​ក្បត់​ជាតិ​។​ តើ​មាន​ភាព​ចាំ​បាច់​ទេ​ក្នុង​ការ​កោះ​សមាជ​ប្រជា​ពល​រដ្ឋ​ដើម្បី​សួរ​យោបល់​លើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​?

    10 min
  5. 4 DAYS AGO

    អ្នកឃ្លាំមើលថា ប្រសិទ្ធភាពបង្ក្រាបបទល្មើសឆបោកអនឡាញ អាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល

    គិតត្រឹមមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកអនឡាញនៅទូទាំងប្រទេស ដោយភាពស្វាហាប់។ លទ្ធផលចុងក្រោយនេះ មានមនុស្សរហូតដល់ជាង២ពាន់នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងបទល្មើសឆបោកអនឡាញ។ អ្នកឃ្លាំមើលសង្គម បានសាទរចំពោះវិធានការដ៏ក្តៅគគុករបស់រដ្ឋាភិបាលពេលនេះ តែពួកគេបារម្ភថា វិធានការនេះអាចធ្វើឡើងតែមួយភ្លើងចំបើង។ បើតាមក្រុមអ្នកឃ្លាំមើល ប្រសិទ្ធភាពនិងនិរន្តភាពនៃការបង្ក្រាបទល្មើសឆបោកអនឡាញនៅកម្ពុជា អាចធ្វើទៅបាន គឺអាស្រ័យថារដ្ឋាភិបាលមានឆន្ទៈមោះមុតកម្រិតណា។

    13 min
  6. 17 JUL

    តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

    ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

    13 min
  7. 16 JUL

    តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?

    លោក​ ហ៊ុន​ សែន បាន​ថ្លែ​ង​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ថា ​ច្បាប់​ដក​សញ្ជាតិ​មិន​មែន​ចេះ​តែ​យក​ទៅ​អនុវត្ត​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដោយ​ងាយៗ​នោះ​ឡើយ​ ពោល​ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​«ក្បត់​ជាតិ»​។​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​លើក​ឧទាហរណ៍​ពី​ជន​ជាតិ​ថៃ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ហើយ​ថា​បើ​ពួកគេ​ផ្តល់​លុយ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កម្ពុជា​ អ្នក​នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​ ដែល​ត្រូវ​តែ​ដក​សញ្ជាតិ​ខ្មែរ​មក​វិញ​។ ​តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ កម្ពុជា​បាន​ផ្តល់សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជន​បរទេស​រាប់​សិប​សញ្ជាតិ​ តែ​កម្ពុជា​មិន​អាច​ដក​សញ្ជាតិ​ពី​ពួកគេ​បាន​ទេ​ បើ​គ្មាន​ច្បាប់​ដក​សញ្ជាតិ​។​ តើ​ន​រណា​ខ្លះ​ជា​គោល​ដៅ​នៃ​ការ​ដក​ហូត​សញ្ជាតិ ​ក្រោយ​ច្បាប់​ថ្មី​ចេញ​?

    12 min
  8. 15 JUL

    តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?

    នៅក្នុងពិធីអប​អរ​ខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។

    11 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like