
ពិធីបុណ្យអុំទូក - ការរួមចំណែករបស់ប្រជាជនខ្មែរអូស្ត្រាលីក្នុងការរក្សាវប្បធម៌ខ្មែរ
ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីមួយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកា ឬខែកត្តិក គិតតាមប្រតិទិនច័ន្ទគតិខ្មែរ។ ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីបុណ្យនេះឡើង នៅពេលលំហូរទឹកទន្លេមេគង្គបែរទិសទៅសមុទ្រវិញ បន្ទាប់ពីរដូវវស្សាបានបញ្ចប់។ វាជាពេលវេលាដែលប្រជាពលរដ្ឋជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ចំណែកឯ ប្រជាជនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ក៏កំពុងប្រារព្ធពិធីបុណ្យអុំទូកនៅតាមទីវត្តអារាមនានាផងដែរ ដោយមានការរៀបចំលក់នំចំណីបែបខ្មែរជាច្រើនមុខ។
資訊
- 節目
- 頻道
- 頻率每日更新
- 發佈時間2025年11月7日 上午4:45 [UTC]
- 長度10 分鐘
- 年齡分級兒少適宜