ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ

កម្ពុជា​ និង​ថៃ​បាន​ឯក​ភាព​គ្នា​លើ​សេច​ក្តី​ព្រាង​ឯក​សារ​ ឈ្មោះ​«កិច្ច​ព្រម​ព្រៀង​សន្តិភាព»​ ដែល​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​នាយក​រដ្ឋ​មន្រ្តី​ថៃ​គ្រោង​នឹង​ចុះ​ហត្ថ​លេខា​ នៅ​ចុង​ខែ​តុលានេះ​ នៅ​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​។​ កិច្ចព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្រប​សម្រួលពី​ខាង​សហរដ្ឋ​អាមេរិក ​និង​ម៉ាឡេស៊ី។​ បើ​តាម​ប្រ​មុខការ​ទូត​កម្ពុជា​លោក ​ប្រាក់ ​សុខុន ​សេច​ក្តី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ មាន​និយាយ​ពី​ ការ​ដោះ​មីនមនុស្ស​ធម៌​ ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំ​ដែន ​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ ​និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​កម្ពុជា​។​ ប៉ុន្តែ​ ចំពោះ​អ្នក​តាម​ដាន​បញ្ហា​ព្រំ​ដែន​ កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែ​ដក​ចេញ​ចំណុច​ខ្លះ ​និង​បន្ថែម​ចំណុច​ថ្មី​ជំ​នួស​វិញ​ ដូច​ជា​ករណី​ទាហាន​ថៃ​ចូល​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ជា​ដើម​៕