SBS Khmer - SBS ខ្មែរ

មេទ័ពកម្ពុជា-ថៃ នៅខេត្តជាប់ព្រំដែន នឹងជួបប្រជុំជាបន្តបន្ទាប់ នៅដើមខែតុលានេះ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា មេបញ្ជាការកងទ័ពកម្ពុជា និងថៃ នៅខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាជាបន្តបន្ទាប់ នៅដើមខែតុលានេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។