
កម្ពុជានិងថៃ នឹងអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាព ដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កងទ័ពកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ របស់ថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年11月7日 UTC 00:59
- 长度4 分钟
- 分级儿童适宜