
18 episodes

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ VOA Khmer - វីអូអេខ្មែ
-
- News
-
-
4.5 • 2 Ratings
-
កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកមានគំនិតឯករាជ្យនិងច្នៃប្រតិដ្ឋនានានៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស អភិបាលកិច្ច និងដំណើរជីវិតផ្ទាល់ខ្លួនរបស់ពួកគេជាដើម។
-
កម្ពុជាសម្លឹងទៅមុខ រដូវកាលទី២ វប្បធម៌ឌីជីថល - តុលា ២៥, ២០២៣
ខណៈកំពុងបណ្តាក់ទុននិងបង្កើតទស្សនវិស័យថ្មីដើម្បីពង្រឹងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមានកង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនិយ័តកម្ម ស្របពេលដែលបច្ចេកវិទ្យានីមួយៗតែងបង្កើតជាបញ្ហានានាក្នុងសង្គមផងដែរ។ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីផលវិបាក និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់កម្មវិធីផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បានសម្ភាសអ្នកស្រាវជ្រាវបីរូប ដែលបានស្រាវជ្រាវនិងសរសេរជំពូកសៀវភៅអំពីវិស័យឌីជីថល។ លោកអ្នកនាងនឹងបានស្តាប់ផតខាសថ៍ទាំងបីភាគនេះ នៅថ្ងៃសៅរ៍ ទី ២ ទី ៩ និងទី ១៦ ខែធ្នូខាងមុខនេះ៕
-
រដូវកាលទី១ ភាគទី១៦៖ លំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក - មិថុនា ១៦, ២០២១
នៅក្នុងភាគទី ១៦ ដែលជាភាគចុងក្រោយរបស់កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នកនាងឈ្វេងយល់ដឹងអំពីលំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក និងឥទ្ធិពលរបស់វាមកលើកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក អ៊ូ វីរៈ ស្ថាបនិកនិងប្រធានវិទ្យាស្ថានស្រាវជ្រាវ «វេទិកាអនាគត»។ លោក អ៊ូ វីរៈ គឺជាអ្នកជំនាញនិងអ្នកស្រាវជ្រាវឯករាជ្យអំពីកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ លោកក៏ជាអ្នកវិភាគដ៏លេចធ្លោមួយរូប អំពីបច្ចុប្បន្នភាពនៃបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្តួចផ្តើមនិងដឹកនាំឲ្យមានគម្រោងស្រាវជ្រាវនិងបោះពុម្ពជាសៀវភៅបីក្បាលដែលមានចំណងជើងថា «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» លោក វីរៈ ក៏បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកសម្រាប់កម្រងសៀវភៅនេះ ស្តីអំពីឥទ្ធិពលនៃលំហូរថ្មីនៃការផ្លាស់ប្តូរក្នុងពិភពលោក និងមកលើកម្ពុជា៕
-
រដូវកាលទី១ ភាគទី ១៥៖ វិស័យសុខាភិបាលកម្ពុជា - មិថុនា ០២, ២០២១
នៅក្នុងភាគទី ១៥ នេះ លោកអ្នកនាងអាចឈ្វេងយល់ពីវិស័យសុខាភិបាលនៅកម្ពុជា និងកិច្ចការដែលកម្ពុជាចាំបាច់ត្រូវធ្វើ ដើម្បីធ្វើឲ្យអនាគតនៃវិស័យមួយនេះមានភាពប្រសើរឡើង តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជាសាស្ត្រាចារ្យផ្នែកសិត្ថិប្រចាំសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ លោក ស៊ុន ឆៃលាង បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុខាភិបាលកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
-
រដូវកាលទី១ ភាគទី ១៤៖ សារៈសំខាន់នៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា - ឧសភា ១៩, ២០២១
នៅក្នុងភាគទី ១៤ នេះ លោកអ្នកនាងឈ្វេងយល់អំពីទស្សនវិស័យនៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក សឹង សុផាត អ្នកយកព័ត៌មានឲ្យវីអូអេ។ លោក សុផាត បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកស្តីអំពីវិស័យសារព័ត៌មាននៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត (Future Forum)៕
-
រដូវកាលទី១ ភាគទី១៣៖ សុវត្ថិភាពចំណីអាហារនៅកម្ពុជា - ឧសភា ០៤, ២០២១
នៅក្នុងភាគទី ១៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា កាន់ វិច្ឆិកា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយកញ្ញា ហ៊ុយ សុខគា។ កញ្ញា សុខគា គឺជាអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រចាំស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
-
រដូវកាលទី១ ភាគទី ១២៖ រដ្ឋបាលសាធារណៈនៅកម្ពុជា - មេសា ២០, ២០២១
នៅក្នុងភាគទី ១២ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីទស្សនវិស័យនៃរដ្ឋបាលសាធារណៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោកបានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីវិស័យរដ្ឋបាលសាធារណៈរបស់កម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕