វិធីកែសម្ផស្សរីកដុះដាលពេញបណ្តាញសង្គម។ ចង់ស្អាត ចង់ល្អ ចង់នៅក្មេង មានស្បែករលោង បបូរមាត់រីក សុដន់ប៉ោង កំប៉េះគូថទយ ត្រគៀកសាយ... ដូចរូបក្នុងបណ្តាញសង្គម មនុស្សសម័យថ្មីមិនខ្លាចនឹងទៅវះកាត់កែសម្ផស្សទេ។ ប៉ុន្តែ រាល់គ្រប់អន្តរាគមន៍ “វះកាត់” ចាក់ជួស សុទ្ធតែមានបង្កប់ហានិភ័យ។ ហើយបើអ្នកកែសម្ផស្សមិនមែនជាគ្រូពេទ្យ មិនបានឆ្លងកាត់ការសិក្សានិងការទទួលស្គាល់ត្រឹមត្រូវពីសំណាក់អាជ្ញាធរជំនាញទេ គ្រោះជួបផលវិបាកធ្ងន់ធ្ងរ និងមិនអាចស្តារបានវិញ មានកាន់តែធំ។
បច្ចុប្បន្នមានមនុស្សកាន់តែច្រើនឡើងៗបានទៅកែសម្ផស្ស កែមុខកែមាត់ កែច្រមុះ ចាក់លុបបំបាត់ស្នាមជ្រួញ ចាក់បំប៉ោងសុដន់ ត្រគៀក ប្តូរទម្រង់បបូរមាត់ ។ល។និង។ល។ ចង់ស្អាត ចង់ក្មេង ចង់មានស្បែកតឹងរលោង តែគ្មានមធ្យោបាយ ឬដើម្បីសំចៃថវិកា អ្នកចង់កែសម្ផស្សខ្លះ មិនខ្លាចនឹងទៅរកជំនួយក្រៅផ្លូវការ ដោយលួចលាក់ខុសច្បាប់ ឬលង់ធ្វើតាមការផ្សព្វផ្សាយរបស់មេពន្យុះតាមបណ្តាញសង្គមទេ។
ប៉ុន្តែគ្រប់ការវះកាត់ រាប់ទាំងការវះកាត់កែសម្ផស្ស ឬចាក់ជួសដោយប្រើផលិតផលផ្សេងៗ ដើម្បីកែសម្ផស្សតាមសេចក្តីត្រូវការ សុទ្ធតែមានបង្កប់ហានិភ័យទាំងអស់ ព្រោះក្នុងវិស័យវេជ្ជសាស្ត្រ គ្មានទេភាពប្រាកដ១០០%។ បើការកែសម្ផស្សធ្វើដោយលួចលាក់ ពីសំណាក់ពេទ្យគ្មានសញ្ញាប័ត្រ គ្មានឆ្លងកាត់ការសិក្សាជំនាញត្រឹមត្រូវទៀត ហានិភ័យមានកាន់តែខ្ពស់ ជាមួយផលវិបាក ជួនធ្ងន់ធ្ងរខ្លាំង និង មិនអាចកែកុនថយត្រលប់ក្រោយទៅរកសភាពដើមបានទេ។
ជាទូទៅ បើនិយាយពីទម្រង់នៃការវះកាត់កែសម្ផស្ស ក្រោមហេតុផលចង់ល្អ ឬដោយមូលហេតុសុខភាព គ្មានទេហានិភ័យដល់ជីវិត។ មានន័យថា គេមិនអាចស្លាប់ដោយសកម្មភាពវះកាត់កែសម្ផស្សឡើយ ប៉ុន្តែអ្នកជំងឺអាចបាត់បង់ជីវិតប្រសិនបើការវះកាត់ជួបបញ្ហាស្មុគស្មាញ និងមិនអាចសង្គ្រោះបានទាន់ពេលវេលា ដូចជាករណីមានការហូរឈាមខ្លាំង ឬករណីស្ទះសរសៃឈាមនៅសួត។ ជាករណីកម្រខ្លាំងមែន តែមិនអត់សោះនោះឡើយ។
ហានិភ័យខ្លះទៀត កើតមានជាលក្ខណៈរួម ក្នុងគ្រប់ឬស្ទើរគ្រប់អន្តរាគមន៍កែសម្ផស្សទាំងអស់។ នោះគឺ ការជាំដក់ឈាមប៉ោងជាថ្នក់ ដែលខុសពីសភាពជាំលើស្បែកពេលបុកឬប៉ះទង្គិច។ ការជាំដក់ឈាមនេះ អាចធ្ងន់ធ្ងរដល់ថ្នាក់ចាំបាច់ត្រូវបញ្ជូនទៅវះចាក់បង្ហូរឈាមចេញ ក្នុងករណីភាគច្រើន។
ការបង្ករោគ ក្រោយការវះកាត់។ ជាករណីកាន់តែកម្រឡើងៗ ដោយសារគ្រូពេទ្យជំនាញមានការប្រុងប្រយ័ត្នខ្ពស់ និងយល់ពីវិធានការរក្សាអនាម័យក្នុងបន្ទប់វះកាត់។ តែយ៉ាងណាក៏ផលវិបាកនេះនៅតែអាចកើតមានបាន។ មនុស្សម្នាក់ៗមានសាច់ខុសគ្នា ខ្លះឆាប់សះស្នាមវះកាត់ ខ្លះត្រូវការពេលវេលាយូរ។ កន្លែងវះកាត់កែសម្ផស្សខ្លះក្រជា កន្លែងខ្លះទៀតក៏ឆាប់ ដោយបន្សល់ទុកនូវស្នាមផ្លែ ដែលជាហេតុធ្វើឱ្យមើលឃើញ មើលដឹងថាមានការកែសម្ផស្ស។ នេះនៅមិនទាន់រាប់អំពីផលវិបាកធំមួយទៀត គឺ ក្រោយការវះកាត់កែសម្ផស្សចប់សព្វគ្រប់ លទ្ធផលជាក់ស្តែងមិនដូចក្តីស្រមៃចង់បាន។
ក្រៅអំពីហានិភ័យរួម អន្តរាគមន៍កែសម្ផស្សខ្លះ អាចនាំផលវិបាកពិសេស ដូចជា បាត់បង់ភាពរសើបលើស្បែក (ស្ពឹកស្បែក) មួយរយៈ អាចពីបីបួនសប្តាហ៍ឬដល់រាប់ខែ តែជួនស្ពឹកអស់មួយផ្នែកតែម្តង។ ករណីពិសេសនេះ ច្រើនកើតឡើងក្រោយពេលវះកាត់ដាក់សុដន់សិប្បនិម្មិត វះកាត់ធ្វើរាងឱ្យស្វែល ដោយកាត់ខ្លាញ់ពោះ ស្បែកយារក្រោមដើមដៃ នៅភ្លៅ ឬវះកាត់កែមុខ ធ្វើចង្ការព្រែក។
អ្នកមានជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន សុទ្ធសឹងជាអ្នកងាយរងហានិភ័យខ្ពស់ក្នុងការវះកាត់កែសម្ផស្ស ដែលមិនគួរធ្វេសប្រហែសទេ។ ជាចុងក្រោយ ហានិភ័យនៃការវះកាត់ដែលគ្រប់គ្នាខ្លាចនិងព្រួយជាងគេ គឺការចាក់ថ្នាំសន្តំ។ ថ្នាំសន្តំបច្ចុប្បន្ន ទោះក្នុងការវះកាត់ជំងឺធម្មតា ឬជំងឺសម្ផស្ស មានប្រសិទ្ធភាពកាន់តែខ្ព
정보
- 프로그램
- 채널
- 주기매주 업데이트
- 발행일2025년 11월 26일 오전 11:56 UTC
- 길이9분
- 등급전체 연령 사용가
