គួរក្រៅម៉ោង - Extra Class

Focus Ready for Tomorrow

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។ Hosted on Acast. See acast.com/privacy for more information.

  1. ٢١‏/٠٩‏/٢٠٢٢

    ធ្វើយ៉ាងម៉េច និយាយឱ្យត្រូវគ្នាជាមួយមនុស្សខុសជំនាន់?

    ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ ជាដើម។​ តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»! Hosted on Acast. See acast.com/privacy for more information.

    ١٩ من الدقائق
  2. ٢٤‏/٠٨‏/٢٠٢٢

    ឆ្ងល់អត់ ម៉េចក៏មានរបស់បង្កើតថ្មីរហូត?

    សព្វថ្ងៃនេះយើងសង្កេតឃើញថា ពិភពលោកមានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ អ្នកដែលបានបង្កើតអ្វីដែលថ្មីនោះ ត្រូវបានគេហៅថា ជាមនុស្សដែលមានគំនិតច្នៃប្រឌិត។ ដូចនេះ តើអ្វីជាគំនិតច្នៃប្រឌិត? តើអ្នកជាប្រភេទណាមួយ នៃគំនិតច្នៃប្រឌិត? ហើយតើមានសារៈសំខាន់យ៉ាងណាសម្រាប់ជីវិតរបស់យើង និងសង្គម?  តោះមកឈ្វេងយល់ពីចំណុចសំខាន់ខ្លីៗងាយយល់អំពីគំនិតច្នៃប្រឌិតជាមួយ ផសខាស់«គួរក្រៅម៉ោង» ទាំងអស់គ្នា។ Hosted on Acast. See acast.com/privacy for more information.

    ١٨ من الدقائق

مقطع ترويجي

التقييمات والمراجعات

٥
من ٥
‫٢ من التقييمات‬

حول

قد يعجبك أيضًا