បទយកការណ៍

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជារួមគ្នាបរិច្ចាគឈាមជូនកងទ័ពជួរមុខ និងពលរដ្ឋ

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯសកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ រាជធានីភ្នំពេញ យុវជន ពលរដ្ឋ និងកងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះកររួបរួមគ្នាមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាជនដែលរស់នៅតាមព្រំដែន។ កម្មវិធីបរិច្ចាគឈាមមួយនេះត្រូវបានរៀបចំភ្លាមៗ នៅក្រោយជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃចាប់ឡើងកម្តៅជាថ្មី កាល​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបណ្តាលអោយកងទ័ព និងប្រជាជនខ្មែរជាយដែន យ៉ាងហោច ៤នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស៕