ជំនួបកំពូលហ្សេ២០ ថ្ងៃទី ២២-២៣វិច្ឆិកាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ជាលើកទីមួយ នៅលើដែនដីទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធានផ្លាស់វេនហ្សេ២០ ចង់ឱ្យជំនួបកំពូល ដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកំពូលៗនៅលើពិភពលោក ក្លាយជាជោគជ័យការទូតនិងពហុភាគីនិយម។ អាកាសធាតុ ហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយ ជាសំណុំរឿងដែលក្រុមហ្សេ២០ត្រូវលើកមកជជែកគ្នាដោះស្រាយ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើពហិការមិនចូលរួមទេ។
តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៩ ហ្សេ២០ ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចខ្លាំងកំពូលគេចំនួន ១៩ នៅលើពិភពលោក ព្រមទាំងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក បានបើកជំនួបកំពូល ជាលើកទីមួយនៅថ្ងៃសៅរ៍នេះ នៅទ្វីបអាហ្វ្រិក។ ជំនួបកំពូលប្រកបដោយនិម្មិត្តរូបនេះ ក៏ជាការបិទបញ្ចប់វគ្គហ្សេ២០មានប្រធានផ្លាស់វេន ជាក្រុមប្រទេសខាងត្បូងទើបលូតលាស់ខ្លាំង បន្តបន្ទាប់គ្នា៖ ឥណ្ឌូណេស៊ីនៅឆ្នាំ២០២២ ឥណ្ឌា២០២៣ ប្រេស៊ីល២០២៤ និងអាហ្វ្រិកខាងត្បូង២០២៥។ នៅឆ្នាំ២០២៦ ដល់វេនសហរដ្ឋអាមេរិកម្តង។
អាមេរិកធ្វើពហិការជំនួបហ្សេ២០នៅអាហ្វ្រិកខាងត្បូង
ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនបានមកចូលរួមជំនួបកំពូលនេះទេ។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានត្រឹមសោកស្តាយចំពោះអវត្តមានរបស់ភាគីអាមេរិក។ លោករ៉ាម៉ាហ្វូហ្សាបានប្រឹងប្រែងប្រើគ្រប់អស់សិល្ប៍វិធី និងល្បិចដើម្បីល្បួងលោកត្រាំឱ្យមកចូលរួមដែរ តែមិនសម្រេច។ នៅទីបំផុតកៅអីសម្រាប់សហរដ្ឋអាមេរិក ក្នុងពិធីប្រគល់ភារកិច្ចបន្តវេនដឹកនាំហ្សេ២០ ត្រូវនៅទំនេរ។ អវត្តមានរបស់អាមេរិក សឱ្យឃើញអំពីភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ។
មានហេតុផលច្រើន ដែលជំរុញឱ្យអាមេរិកនិងអាហ្វ្រិកខាងត្បូងមើលមុខគ្នាមិនសូវចំ។ ទីមួយ ក្នុងនាមជាប្រទេសគាំទ្រនយោបាយពហុនិយមខ្លាំងដ៏មុះមុត អាហ្វ្រិកខាងត្បូងបានជ្រើសរើសប្រធានបទនៃជំនួបហ្សេ២០នៅអាហ្វ្រិកថា “សាមគ្គីភាព សមភាព និរន្តរភាព”។ សេតវិមានមិនពេញចិត្តពាក្យស្លោកនេះទេ ហើយបានប្រកាសធ្វើពហិការមិនចូលរួមក្នុងជំនួបកំពូលហ្សេ២០តែម្តង។ ម្យ៉ាងទៀត តាំងពីលោកត្រាំត្រលប់មកដឹកនាំសហអាមេរិកជាថ្មី រដ្ឋបាលអាមេរិកបានដៅវាយប្រហារលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរហូត ព្រោះអាហ្វ្រិកខាងត្បូងមានជំហរអព្យាក្រឹត្យ គាំទ្របុព្វហេតុប៉ាឡេស្ទីន ជាមិត្តនឹងអ៊ីរ៉ង់ ហើយមានជម្រើសនយោបាយផ្សេងទៀត ដែលធ្វើឱ្យលោកត្រាំក្តៅក្រហាយ។
ក្រៅពីលោកត្រាំ ប្រធានាធិបតីរុស្ស៊ីដែលជាប់ដីកាអន្តរជាតិ ក៏អវត្តមានដែរ។ ប្រធានាធិបតីចិនស៊ីជីនពីងបានបញ្ជូននាយករដ្ឋមន្ត្រីមកជាតំណាង។
អាហ្វ្រិកខាងត្បូងតាំងជំហរពហុភាគីនិយម
ទោះបីជាលោកត្រាំរបស់អាមេរិកអវត្តមានក៏ដោយ ក៏លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងមិនចុះញ៉ម មិនបន្ទន់ជំហរ មិនប្តូរកម្មវត្ថុជាអាទិភាពសម្រាប់ជំនួបកំពូលនេះទេ។ លោកបានតាំងចិត្តប្រែក្លាយជំនួបនេះជាជោគជ័យការទូតនិងពហុភាគីនិយម។
ក្រៅអំពីសំណុំរឿងអ៊ុយក្រែន ដែលមិនអាចរំលងបាន ហ្សេ២០អាហ្វ្រិកបានផ្តល់អាទិភាពទីមួយ ទៅលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ។ អាហ្វ្រិកខាងត្បូងចង់ប្រមូលហិរញ្ញវត្ថុវិនិយោគថ្មីៗ និងឱ្យបានច្រើនជាងមុន ដើម្បីការពារប្រទេសងាយរងគ្រោះខ្លាំង និងដើម្បីធ្វើអន្តរកម្មថាមពល ជាប្រយោជន៍អាកាសធាតុ។ អាហ្វ្រិកខាងត្បូងមិនត្រូវការខ្ចីលុយបែបធម្មតាទេ តែចង់បានប្រាក់ឧបត្ថម្ភ និងកម្ចីក្នុងអត្រាការប្រាក់ដ៏ទាបបំផុត ទើបពិភពលោកអាចឆ្លងអន្តរកាលប្រកបដោយសមធម៌បាន។
បំណុលរបស់ក្រុមប្រទេសចាប់លូតលាស់ ជាអាទិភាពមួយទៀតដែលត្រូវពិភាក្សាដោះស្រាយដែរ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានលើកសំណើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិលក់មាសក្នុងស្តុកខ្លះ
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年11月22日 UTC 12:45
- 长度5 分钟
- 分级儿童适宜
