ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. 5일 전

    អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?

    ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ីរ៉ង់​តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា​បាន​ផ្តាច់​សង្ខារ​ថ្នាក់ដឹកនាំកំពូលៗ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជាង២០នាក់។ កងឆ្មាំបដិវត្តន៍​ជា​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល អំណាច​ខ្លាំង និងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រមុខដឹកនាំ​សាសនា លោក​អាលី ខាមេណី។ នៅ​ពេល​ថ្នាក់ដឹកនាំកំពូលៗ​ដែល​មាន​តាំង​ពី​ប្រមុខ​កងទ័ព ប្រធានសេនាធិការដ្ឋាន ឬ​ប្រធាន​ក្រុមចារកិច្ច​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ជាង​៥ថ្ងៃ​មក​នេះ តើ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នឹង​មាន​ជោគវាសនា​យ៉ាងណា និង​ថា តើ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូចម្តេចខ្លះ? នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមស្ហាហ៍ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតកងឆ្មាំបដិវត្តន៍នេះឡើងដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុក​ចិត្ត និងមិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។ កងឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍​អ៊ីរ៉ង់ និង​ជា​អតីតទាហាន​ដែលបានចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។ ដោយសារ​តែថ្នាក់ដឹកនាំរបស់កងឆ្មាំបដិវត្តន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាទីប្រឹក្សា និង​ជា​មនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់​ទើប​កងឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និង​សេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។ តាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកកងឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ គេអាចនិយាយបានថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះ​ពី១២០ ០០០ ទៅ ១៩០ ០០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។ រហូត​មក​ទល់​ពេល​នេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិស​សីលធម៌ ក្រុមចារកម្ម និង​កម្លាំងតស៊ូ Basij ដែល​ជា​ទាហាន​ប៉ារ៉ា​ទទួល​បន្ទុក​បង្ក្រាប​អ្នកប្រឆាំង​ក្នុង​ប្រទេស។ ដូច​កងទ័ពជាតិ​ដែរ កងឆ្មាំបដិវត្តន៍​បាន​អភិវឌ្ឍន៍​បង្កើត​ដាច់​ដោយឡែក​នូវ​អង្គភាព​ចំណុះ​ផ្ទាល់ខ្លួន​ចំនួន ៤ គឺ​កងឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមី និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់​ដែល​ជា​អ្នកផ្តល់​ប្រឹក្សាផ្ទាល់ទៅ​អាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គុទ្ទេសក៍​សាសនា​អ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស និង​ល្បាតច្រកសមុទ្រ Hormuz ដែល​ជា​ច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិកនៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្សកាលពីឆ្នាំ២០១៩។ មានឈ្មោះជាកងឆ្មាំបដិវត្តន៍ជើងអាកាស តែ​អង្គភាព​នេះ​មិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង​ទេ។ ដើម្បី​ប៉ះប៉ូវ​ដល់កងទ័ពជើងអាកាស​ដែល​ខ្សោយ និង​មិនសូវមានយន្តហោះចម្បាំង កងឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍ​កម្មវិធី​ផលិតដ្រូន និង​មីស៊ីលបាលីស្ទិក។ អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេ​រហូត​រាប់ពាន់ដើម​នៅក្នុងស្តុក​របស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺ Mohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ និង​កងឆ្មាំ

    7분
  2. 6월 15일

    អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?

    ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ៊ីស្រាអែល ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​បើកការវាយប្រហារទៅលើ​អ៊ីរ៉ង់ ដោយសំដៅ​លើ​ទីតាំង​កម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗ​របស់​អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​វាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និង​សន្យា​កាលពីថ្ងៃអាទិត្យទី ១៥​មិថុនាថា នឹង​ដាក់​ទោស​ធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិន​មីស៊ីលរបស់អ៊ីរ៉ង់​សម្លាប់ជីវិត​ប្រជាជនស៊ីវិល​អ៊ីស្រាអែល។ ហេតុអ្វី​អ៊ីស្រាអែល​សម្រេច​ចិត្ត​ចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​នៅពេល​​នេះ? នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣​មិថុនា អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះចម្បាំង​ជាង​២០០គ្រឿង​ទៅវាយប្រហារ​លើ​មូលដ្ឋានទ័ពអាកាស និង​ទីតាំង​នុយក្លេអ៊ែរ​ជាច្រើន​កន្លែង​នៅទូទាំង​ប្រទេសអ៊ីរ៉ង់ នៅក្រោម​ហេតុផល​​ការពារ​ខ្លួន ព្រោះថា អ៊ីរ៉ង់​ជិតបានសម្រេចគោលដៅក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​គំរាមកំហែង​អាយុជីវិត​របស់​អ៊ីស្រាអែល។ អ៊ីស្រាអែលនៅ​អះអាងថា ខ្លួន​មាន​ភស្តុតាង​ដែលបង្ហាញថា អ៊ីរ៉ង់​មាន​សមត្ថភាព​ជិត​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ យ៉ាងយូរ​នៅ​ប៉ុន្មាន​ខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែ​ជា​ការលើកឡើងជាឯកតោភាគី ​របស់​អ៊ីស្រាអែល។ អ៊ីរ៉ង់វិញ​​បាន​បដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ​ចំណែក​ ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​AIEA ក៏បាន​បញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃ​អាច​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រឹម​៦០% ពោលគឺ​មិនគ្រប់គ្រាន់​ដើម្បីអាចផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយទេ។ ការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​ក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែ​ជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែល​ដើម្បី​បង្កាត់ភ្លើងសង្រ្គាម​ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​ដែល​មួយចំនួន​ស្ថិតនៅក្រោមដី​ក្នុងជម្រៅ​ដ៏សែនជ្រៅ​ដល់​ទៅ ៨០០ម៉ែត្រ មិនត្រូវ​បំផ្លាញ​ខូចខាតធំដុំដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​​។ បើសិន​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិនមែនជា​គោលដៅបំផ្លាញរបស់ខ្លួន តើ​អ៊ីស្រាអែល​មានហេតុផលអ្វីដែលត្រូវ​ប្រកាស​ធ្វើសង្រ្គាមនឹង​​អ៊ីរ៉ង់ ដែលជា​ប្រទេស​ដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ​នៅពេល​នេះ? មហិច្ឆតា​ចង់​បាន​របស់អ៊ីស្រាអែល​បាន​ស្តែង​ចេញ​យ៉ាងច្បាស់​នៅក្នុងសារ​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរ​ប្រតិបត្តិការដ៏ជោគជ័យ​របស់​កងទ័ពជើងអាកាស​របស់អ៊ីស្រាអែល ប្រមុខដឹកនាំ​រដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ​បាននិយាយ​ថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​ទឹកដីអ៊ីរ៉ង់​នឹង​ជួយបើកផ្លូវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ឈាន​ទៅ​សម្រេចក្តីប្រាថ្នា​របស់ពួកគេ នោះគឺការទាមទារ​​​សិទ្ធិសេរីភាព​។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់​ឲ្យមានការផ្លាស់ប្តូរ​របបដឹកនាំ​នៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំង​ពីកកើតឡើង​ដោយសារ​បដិវត្តអ៊ីស្លាម​ របបដឹកនាំ​អ៊ីស្លាម​បាន​គំរាមជាប់ជានិច្ចថា នឹង​បំផ្លាញ ​លុប​អ៊ីស្រាអែល​ចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះ​បាន​ដក់ជាប់​ក្នុង​ការចងចាំ​របស់​ប្រជាជន​អ៊ីស្រាអែល។ ដូច្នេះ ចំពោះ​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលា​ដ៏ប្រពៃ​ដែលអ៊ីស្រាអែលត្រូវតែបើកការ​វាយប្រហារ ដើម្បី​ឈានទៅផ្តួលរំលំអំណាច​របស់​របបដឹកនាំ​អ៊ីស្លាម​នៅ​អ៊ីរ៉ង់។ ម្យ៉ាង​នេះ​ក៏អាច​ជាផ្នែកមួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើម​ជាមួយ​សង្រ្គាម​ហ្កាហ្សា នៅពេល​អ៊ីស្រាអែល​ចាប់វាយប្រហារ​លើ​ក្រុមហាម៉ាស​ប៉ាឡេស្ទីនដែល​ទទួល​ជំនួយ​យោធា​ពីអ៊ីរ៉ង់។ បន្ទាប់ពី​បំបាក់កម្លាំង​​ហាម៉ាសឲ្យរាបដល់​ដី​ ដូច​អគារបាក់រលំដោយសារ​តែ​ការសង្រ្គាមវាយប្រហារ​ជាង​១ឆ្នាំ អ៊ីស្រាអែលនៅ​ខែ​កញ្ញាឆ្នាំ ២០២៤ ចាប់​ងាក​ទៅវាយប្រហារ​ចលនា​ហេសបូឡា​ដែល​ជា​កូនចៅម្នាក់​ទៀត​របស់​​ឲ្យអ៊ីរ៉ង់ នៅ​លីបង់។ មាន​បច្ចេកវិទ្យា​និង​សមត្ថភាពខ្លាំងពូកែ​ខាង​ផ្នែកចារកម្ម អ៊ីស្រាអែល​បាន​ដៅ​សម្លាប់​គ្មាន​សល់​មេបញ្ជាការ និង​ថ្នាក់ដឹកនាំនយោបាយ​របស់​ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនា​ហេសបូឡា​ដែល​អ៊ីរ៉ង់​លួចចិញ្ចឹម​ ផ្តល់ជំនួយ​យោធា​និងហិរញ្ញវត្ថុ ត្រូវ​ចុះទ្រោម

    6분
  3. 6월 13일

    ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់៖ ហេតុអ្វីប្រេងឡើងថ្លៃយ៉ាងគំហុក?

    តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី   អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងដំណំទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែកងទ័ពអ៊ីស្រាអែលមិនទាន់បានវាយប្រហារទៅលើកន្លែងផលិតប្រេងអ៊ីរ៉ង់ ឬយកមូលដ្ឋានចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ជាផ្ទាំងស៊ីបនោះទេ។ ចុះហេតុអ្វី​តម្លៃប្រេងហក់ឡើងថ្លៃយ៉ាងគំហុក? ​ តម្លៃប្រេង ដែលកំពុងតែកើនឡើងស្រាប់ ព្រោះតែភាពមិនប្រាកដប្រាជានៅលើទីផ្សារអន្តរជាតិ រួមនិងក្តីព្រួយបារម្ភដែលដរចេញពីរនាំងពន្ធគយដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយស្រាប់តែអ៊ីស្រាអែល​វាយប្រហារលើអ៊ីរង់ ក៏កាន់តែបន្ថែមទម្ងន់ នាំឲ្យប្រេងឡើងថ្លៃមួយកម្រិតទៀត។ ដូច្នេះ មូលហេតុនៃ​ការឡើងថ្លៃប្រេង នៅពេលនេះ គេអាចពន្យល់បានយ៉ាងងាយថា មកពីទំនាស់ភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ដែលកើតឡើងព្រោះតែការប៉ះទង្គិចប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ គ្រាន់តែមួយរំពេចសោះ ប្រេងហក់ឡើងពីរង្វង់ ៦០-៦៥ ដុល្លារ ដល់ទៅរង្វង់ ៧០-៧៥ដុល្លារ ក្នុងមួយធុងបារិល  ពោលគឺឡើងពី១០ ទៅ១៣%ឯណោះ គិតនៅថ្ងៃសុក្រទី១៣មិថុនា។ ប្រសិនបើប្រៀបធៀប ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់លើកនេះ  ជំរុញឲ្យតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ជាងពីការបាញ់ប្លោងដាក់គ្នារវាងប្រទេសទាំង២ ក្នុងខែតុលា ឆ្នាំ២០២៤ នោះទៅទៀត។ ការឡើងថ្លៃប្រេងភ្លាមភ្លែតនេះ ក៏មានការរួម​ចំណែកពីភាពចលាចល​របស់ក្រុម​អ្នកវិនិយោទុន និងអ្នកលេងទីផ្សារភាគហ៊ុន ដែរ។ គួរសង្កត់ធ្ងន់​ថា ក្នុង​ការវាយប្រហារនៅថ្ងៃសុក្រទី១៣មិថុនា កងទ័ព​អ៊ីស្រាអែលបាញ់សម្រុកតែទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់តែប៉ុណ្ណោះ តែអ៊ីស្រាអែលមិនទាន់បាយវាយប្រហារទៅលើមូលដ្ឋានចម្រាញ់និងផលិតប្រេងអ៊ីរ៉ង់នៅឡើយទេ​។ អ្នកជំនាញប៉ាន់ប្រមាណថា ប្រសិន​បើអ៊ីស្រាអែលកំណត់ផ្ទាំងស៊ីបលើកន្លែងផលិតប្រេងអ៊ីរ៉ង់ គឺតម្លៃប្រេងច្បាស់ជាហក់ឡើងខ្ពស់ជាង​នេះឆ្ងាយណាស់​ ឬ ក្នុងរយៈពេលខ្លីភ្លាមៗ ប្រេងអាចនឹង​ឡើងដល់ ៨០ដុល្លារ ​​ក្នុងធុងបារិល​ ក៏អាចថាបាន។ នេះបើតាមអ្នកជំនាញនៃមជ្ឈមណ្ឌស្រាវជ្រាវ​ហិរញ្ញវត្ថុ Capital Economics នៅទីក្រុង​ឡុងដ៍​។ សំណួរសួរថា តើប្រេងអាចបន្តឡើងថ្លៃដល់ពេលណា? ចម្លើយភ្លាមៗ គឺថា នេះវាអាស្រ័យនឹងការអូសបន្លាយជម្លោះ តើវាអាចនៅយូរកម្រិតណា? តែចូរកុំភ្លេចថា ការនាំចេញប្រេងពីតំបន់ដើមបូព៌ាកំពុងតែជួបឧបសគ្គរាំងស្ទះ និងបង្កក្តីបារម្ភ ជាខ្លាំង។ ឧបសគ្គនិងក្តីបារម្ភ ពីព្រោះថា អ៊ីរ៉ង់ ជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ដែលអាចផលិតប្រេង ចំនួន ៣,៣ លានបារិល​ក្នុងមួយ​ថ្ងៃ ហើយអ៊ីរ៉ង់ក៏​ត្រូវអ្នកជំនាញចាត់ទុកថាជាប្រទេសនាំចេញប្រេងដ៏សំខាន់ក្នុងចំណោម ១០ ប្រទេសនៅលើពិភពលោក។ ម្យ៉ាងទៀត ប្រសិនបើអ៊ីរ៉ង់បិទខ្ទប់ច្រក​ដឹកប្រេងអន្តរជាតិដែល​ខ្លួន​​គ្រប់​គ្រង​ ជាពិសេស​  ច្រកសមុទ្រ ​ Ormuz (Hormuz) នោះគឺជាសុបិនអាក្រក់ធំណាស់​។ ដ្បិតថា ច្រកដឹកប្រេង Ormuz នេះ ជាប្រភពចរាចរណ៍ប្រេង ប្រមាណជា ២០% នៃទីផ្សារប្រេងលើពិភពលោក។ ពោលគឺនាវាអាចដឹកប្រេងចេញចូលច្រកនេះ ចំនួន ២០ លានធុងបារិល​ ក្នុងមួយថ្ងៃៗ។ ប្រសិនបើអ៊ីរ៉ងបិទច្រកនេះពិត​មែន នោះតម្លៃប្រេងអាចនឹងហក់កក់ពពក ដោយត្រូវ​បូក ២០ដុល្លារ បន្ថែមទៀត​ទៅលើ​តម្លៃ​ដ៏​ខ្ពស់​សព្វថ្ងៃ​។ នេះបើតាមអ្នកជំនាញវាយតម្លៃហានិភ័យក្នុងវិស័យប្រេង។ តើនរណាអាចនឹងដើរតួសម្របសម្រួលបាន? អ្នកជំនាញប្រមើលឃើញថា ស្ថានការណ៍ដ៏លំបាក​នេះ​អាចនឹងធូរស្រាលវិញ ប្រសិនបើ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចរកឃើញកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ប្រទេសទាំង២គ្រោ​ងនឹងត្រូវ​ជួបចរចាគ្នាជាថ្មី នៅប្រទេសអូរម៉ង់ នាថ្ងៃអាទិត្យ ទី១៥មិថុនា ខាងមុខនេះ។ ផ្ទុយទៅវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ វ៉ាស៊ីនតោននៅតែដាក់សម្ពាធសង្កត់ក​ តេហេរ៉ង់ កាន់តែខ្លាំង ហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះ។ ទោះជា​ម្តេចក្តី​ ប្រទេសចិននៅតែបន្តជួយនាំចេញប្រេងអ៊ីរ៉ង់ គឺតាមរយៈការជួយទិញប្រេងពី​អ៊ីរ៉ង់ ក្នុងមួយថ្ងៃ ពី៥សែន ទៅ១លានបារិល។ នេះបើតាមអ្នកជំនាញ Bjarne Schieldrop នៃមជ្ឈមណ្ឌលស្រាវជ្រាវ SEB ដោយបញ្ជាក់ទៀតថា ចិនជាអ្នកនាំចូលប្រេងលំដាប់ទី១ ពី​អ៊ីរ៉ង់ ហើយប៉េកាំង ក៏នឹងនៅតែបន្តទិញប្រេងអ៊ីរ៉ង់តទៀត។ តើប្រទេសណាអាចនឹងកេងចំណេញពីស្ថានភាពប្រេងឡើងថ្លៃ​នេះ? ក្នុងករណីផលិតកម្មប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ ប្រទេសដែលអាចឆ្លៀតកើបផលចំណេញ គឺ អារ៉ាប៊ីសាអ៊ូឌីត និងសមាជិកក្រុមប្

    5분
  4. 5월 28일

    ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ប្រើ​​​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​អន្តរកាលថាមពល

    ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​ប្រកាស​ងាក​ទៅ​ប្រើ​​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​២០៤០ទៅ។ ដំណឹង​នេះ​បាន​ទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗ​នៅ​លើ​ពិភពលោកឱ្យ​មក​កាន់​ដៃ​ឥណ្ឌូណេស៊ី​ឆ្លង​អន្តរកាល​ថាមពល។​ ប៉ុន្តែអ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង ព្រោះ​យល់​ថា​គម្រោង​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ថ្លៃខ្លាំង ហើយ​ឥណ្ឌូណេស៊ី​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ទេ ក្នុង​ការ​សម្រេច​សមិទ្ធិ​ធំៗ។ មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤​នៅលើ​ពិភពលោក មាន​​សេចក្តី​ត្រូវ​ការ​ផ្នែក​ថាមពល​កាន់​តែ​ធំ​ឡើង​ៗ​ជា​លំដាប់​ស្រប​តាម​​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស ​ឥណ្ឌូណេស៊ី​បាន​សម្រេច​ចិត្ត​​ងាក​ទៅ​​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បី​សុវត្ថិភាព​យូរអង្វែង​នាពេល​អនាគត។ ជម្រើស​ប្រើ​ថាមពល​នុយក្លេអ៊ែរនេះ​ ក៏​ជា​នយោបាយ​ជាតិ​ សម្រាប់​នាំឥណ្ឌូណេស៊ី​​ឆ្លង​អន្តរកាល​ថាមពល។ រហូត​មក​ទល់​ពេល​នេះ ឥណ្ឌូណេស៊ី​​រំពឹង​យ៉ាង​ខ្លាំង​លើ​ថាមពលផូស៊ីល (​ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ) ដែល​សម្បូរ​ហូរហៀនិង​​​មាន​តម្លៃ​ថោក ប៉ុន្តែ​​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ខ្លាំងណាស់។ ឥណ្ឌូណេស៊ី​បាន​កំណត់​កាលបរិច្ឆេទឆ្លង​អន្តរកាល​ថាមពល​ដើម្បី​អាកាសធាតុ ប្រកប​ដោយ​​​មហិច្ឆតា​ដ៏​ធំធេង​ខ្លាំង​ក្រៃ។ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ស៊ូប្រីយ៉ាតូ បាន​ធានា​ផ្តល់​សុវត្ថិភាព​ថាមពល​ជូន​ប្រទេស ដោយ​លុប​បំបាត់ថាមពល​ដើរ​ដោយ​​ធ្យូង​ថ្ម ក្នុង​រយៈ​ពេល​១៥​ឆ្នាំ និង​សម្រេច​កម្មវត្ថុ​បញ្ចេញ​ឧស្ម័ន​កាបូនិក​សូន្យ នៅ​ឆ្នាំ​២០៥០។ ដូច្នេះ ដើម្បីជំនួស​ថាមពល​ធ្យូង​ថ្ម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការ​សម្បើម ហើយ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ​ឥណ្ឌូណេស៊ី​ចាំបាច់​ត្រូវ​​តែ​ប្រើ​នុយក្លេអ៊ែរ។ បើ​តាម​គម្រោង ​ឥណ្ឌូណេស៊ី នឹង​​អភិវឌ្ឍ​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​ផ្តល់​ចរន្ត​អគ្គីសនី​ដល់​ទៅ​១០ជីហ្កាវ៉ាត់ នៅ​ឆ្នាំ​២០៤០ ដោយ​មានទីតាំង​​សរុប​ប្រមាណ​២៩មណ្ឌល។​ ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ តំបន់​ភាគកណ្តាល តំបន់​ខាង​កើត ​នៃ​ប្រទេសនិង​ជិត​កន្លែង​យក​រ៉ែ​ដែល​ល្មោភ​ថាមពល​ខ្លាំង មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ត្រូវសាង​សង់​នៅតាម​តំបន់ខុសៗគ្នា ​​នៅ​ក្រៅ​កោះ​ជ្វា (Java)​ និង​ផ្តុំ​គ្នា​ជាពិសេស​នៅ​តំបន់​ភាគ​ខាង​ជើងកោះ​​ស៊ូម៉ាត្រា ​កោះ​រីយ៉ូ (ខាង​ជើង) កោះប័រនេអូ(លិច​និងកើត) កោះលេឡែប និងកោះ​ប៉ាពូអាស៊ី។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដំបូង នៅ​លើ​កោះ​Bornéo នឹង​អាច​ចាប់​ដំណើរ​ការ​មុនគេ​បាន​នៅ​រវាង​ពី​ឆ្នាំ​២០៣០ទៅ​២០៣២។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​ធនធាន​រ៉ែ កាលពី​ខែ​មេសា ដោយ​បន្ថែម​ថា ម៉ាស៊ីន​ប្រតិករ​ទីមួយ​ មាន​សមត្ថភាព​ត្រឹម​២៥០ទៅ​៥០០មេហ្កាវ៉ាត់ទេ។ ជា​ប្រភេទ​ម៉ាស៊ីនបច្ចេកវិទ្យាប្រតិករ​តូច (Small Mudular Reactor) ​មិន​សូវ​ខ្លាំង​ដូច​ម៉ាស៊ីនប្រតិករធំៗ​ប្រើ​ក្នុង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅលើ​ពិភពលោកដែល​មាន​កម្លាំង​ដល់​ទៅ​១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែ​ស៊ីចង្វាក់​​ខ្លាំង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី។ ជា​សរុប នាពេល​អនាគត ​នុយក្លេអ៊ែរនឹង​ជួយ​ផលិត​​ថាមពល​បាន​ប្រមាណ​ពី​៤៥ទៅ​៥៤ជីហ្កាវ៉ាត់ ឬ​ត្រូវ​ជា​ប្រមាណ​១០%​នៃ​សមត្ថភាព​ថាមពល​របស់​ប្រទេស ដែលមាន​កម្មវត្ថុ​ប្រើ​ថាមពល​កើត​ឡើង​វិញ (ថាមពល​វាយោ ថាមពល​ព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យ​ដល់​៨០%​​ពី​នេះ​ដល់​ឆ្នាំ​២០៦០។ សល់​ប៉ុន្មាន​ឥណ្ឌូណេស៊ី​នឹង​ប្រើ​​ឧស្ម័នធម្មជាតិ​ ​សម្រាប់​បំពេញ​កម្មវត្ថុ​ថាមពល។ គម្រោង​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​នេះ​បាន​ទទួល​ចំណាប់​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​យក្ស​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ជា​ច្រើន​នៅ​លើ​ពិភពលោក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា​កំពុង​​ផ្តើម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី​។ មិន​ដឹង​ថា​តើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ទី​២៨​ឧសភា​២០២៥​នេះ​ អាច​មាន​ផ្តោត​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ។ ​អគ្គនាយក​ក្រុមហ៊ុន​អគ្គិសនី​បារាំងEDF ដែល​អម​​ដំណើរ​លោក​ម៉ាក្រុង​ទៅ​ហ្សាកាតា ក៏​មិន​បញ្ជាក់​ព័ត៌មានទាក់ទង​នឹង​សំណើ​ចង់​បាន​កិច្ចសហប្រតិបត្តិការ​សាង​សងសង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​

    5분
  5. 5월 8일

    តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់​អាមេរិក​លើ​ផ្ទាំងសូឡា​?

    នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍។ ដោយ​ប្រកាស​ដំឡើងពន្ធ​ពី​៣០% ទៅ​៣០០០% ដូចករណី​ផ្ទាំងសូឡា​នាំចូលពី​កម្ពុជា លោកដូណាល់​ត្រាំ​ចង់ប្រើវិធានការដំឡើង​ពន្ធដើម្បីដាក់សម្ពាធ​លើ​ចិនដែល​អាមេរិក​ជឿថា លួចទៅ​បង្កើត​រោងចក្រ​ផលិត​នៅប្រទេស​អាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់​អាមេរិក និងអឺរ៉ុប។ អ្នកជំនាញ​វិញវាយតម្លៃថា វិធានការដំឡើងពន្ធ​របស់​រដ្ឋបាលលោកដូណាល់​ត្រាំ អាច​ជា​ឱកាស​មាសព្រោះថា បណ្តាប្រទេស​នៅអាស៊ីអាចទិញ​ផ្ទាំងសូឡា​ក្នុងតម្លៃថោកដើម្បីជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ មិនបំពុលបរិស្ថានដូច​ជាថាមពល​ផូស៊ីល។ សង្រ្គាមពាណិជ្ជកម្ម​ តាមរយៈ​ការប្រកាស​ដំឡើង​ខ្ពស់កប់ពពករបស់​​រដ្ឋបាល​លោកដូណាល់ ត្រាំ​មិនមែនសុទ្ធតែ​អាក្រក់​ ផ្តល់ផលអវិជ្ជមាន​ទាំងអស់នោះទេ។ អ្នកជំនាញបានលើកយកករណី​គំរាម​ដំឡើង​ពន្ធ​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យ ដែល​លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​អនុវត្ត​ទៅលើ​ផ្ទាំងសូឡា​នាំចូលមកពីប្រទេស​នៅអាស៊ីអាគ្នេយ៍។ លោកដូណាល់ត្រាំចង់​ដំឡើងពន្ធ​លើ​ផ្ទាំងសូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍ នៅបន្ទាប់ពី​ការស៊ើបអង្កេត​​មួយ​ទាញ​សេចក្តីសន្និដ្ឋានថា រដ្ឋអំណាច​ចិន​ជាអ្នកនៅពីក្រោយ ជួយ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុនចិន ដែលបោះទីតាំង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍។ ជំនួយឧបត្ថម្ភរបស់រដ្ឋចិន​ដែលបានធ្វើឲ្យផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​លក់​តម្លៃថោក ត្រូវ​បាន​ក្រុមហ៊ុនអាមេរិក​ចាត់ទុកថា ជា​រឿង​មិនយុត្តិធម៌ និងមិនមែនជា​ការប្រកួតប្រជែង​ដោយស្មើភាព។ គណៈ​កម្មាការពាណិជ្ជកម្ម ដែល​ចំណុះ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ប្រកាស ទុក​ពេលរហូត​ដល់​ថ្ងៃទី​ ២ មិថុនា​ ដើម្បីពិនិត្យ​មើលលម្អិតថា​ តើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋអំណាច​ប៉េកាំង​ចំពោះ​ក្រុម​ហ៊ុន​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ពិត​ជាការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​ពិត​ជា​​ប៉ះពាល់​ទៅដល់​ក្រុម​ហ៊ុនអាមេរិក​ មែន​ឬក៏យ៉ាងណា។ ប៉ុន្តែ ក្នុងពេលរង់ចាំ លោក​ដូណាល់​ត្រាំបានបំភ័យគេគ្រប់គ្នា​ ដោយ​បាន​ប្រកាសនៅ ចុងខែ​មេសា​កន្លងទៅ ពី​គម្រោង​ចង់​ដំឡើងពន្ធ​រហូតដល់​៣៥២១%​លើ​ផ្ទាំងសូឡានាំចូលពីប្រទេស​កម្ពុជា ៣៧៥%​លើផ្ទាំងសូឡា​ផលិតនៅ​ប្រទេស​ថៃ និង​៤០%​លើ​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ​នាំចូលមកពីប្រទេស​ម៉ាឡេស៊ី។ បើសិន​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើងពន្ធ​ពិតមែន នោះ​ក្រុមហ៊ុន​ចិន​នឹង​ត្រូវ​ប៉ះពាល់​មុនគេព្រោះថា ចិន​​ជាអ្នកផ្គត់ផ្គង់សំខាន់ តំណាងឲ្យ៨០%​នៃ​ការផ្គត់ផ្គង់​ផ្ទាំងសូឡា​ក្នុងពិភពលោក​។ រាល់​ដំណើរការផលិត​ផ្ទាំងសូឡានៅក្នុងពិភពលោក​មិនអាច​ជៀសរួចផុត​ពីចិន ដែលមាន​​ចំណែក​ចូលរួម​របស់​ខ្លួន​ដល់​ទៅ​​៨០%​នៃ​គ្រប់ដំណើរការផលិត​ផ្ទាំងសូឡា​។ ចិនបានបញ្ជូនផលិតផលសម្រេច ឬ​​រើទីតាំង​រោងចក្រទៅនៅ​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា ថៃ កម្ពុជា ក៏ដោយសារតែ​មិនចង់ជាប់ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះ បើសិន​អាមេរិក​សម្រេច​ដាក់ពន្ធខ្ពស់​កប់ពពក ដល់​ទៅ​​៣៥២១%ក្នុងករណី​ផ្ទាំងសូឡានាំចេញពីកម្ពុជា នោះ ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​ផលិតនៅអាស៊ីអាគ្នេយ៍​នឹងមានតម្លៃកើនឡើង​ខ្ពស់​ដល់​ទៅ ៣៥ដង។ ដោយសារ​តែមិនអាច​នាំចូលទៅ​សហរដ្ឋអាមេរិកដ្បិតតែ​តម្លៃខ្ពស់កប់ពពក ផ្ទាំងសូឡា​របស់ចិន​នឹង​ត្រូវ​ចាក់គរជើង។ នៅក្នុងកាលៈទេសៈដែល​ចិន​បាត់បង់​ទីផ្សារអាមេរិក និងអាច​ត្រូវ​បង្ខំចិត្ត​លក់​បញ្ចេញ​ផ្ទាំងសូឡា​ក្នុង​តម្លៃថោក អ្នកជំនាញ​នៅអាស៊ី បានចោទសួរថា ហេតុអ្វីបានជា​ប្រទេស​នៅអាស៊ី​អាគ្នេយ៍មិនឆ្លៀតឱកាស​ដែល​ផ្ទាំងសូឡា​របស់​ចិន​លែងអាច​ចូលចុះក្នុងទីផ្សារអាមេរិក​ ដើម្បី​ទិញនាំចូល​យកទៅ​ជំរុញការប្រើប្រាស់ថាមពល​ស្អាតស្អំ​នៅក្នុងប្រទេស​របស់ខ្លួន​? ចិនផ្ទាល់ដែលមានទីផ្សារក្នុងស្រុក​​លែង​អាច​ស្រូប​ផ្ទាំងសូឡាតទៅទៀតនោះ ក៏ចង់​បង្វែរផលិតផលរបស់ខ្លួននៅតំបន់អាស៊ីដែរ។ ប៉ុន្តែ របាយការណ៍​កាលពី​ឆ្នាំមុន​បង្ហាញថា ប្រទេស​នៅអាស៊ីអាគ្នេយ៍​នៅយឺតយ៉ាវ ក្នុងរឿង​ប្រើប្រាស់ថាមពលស្អាតស្អំ​ដើម្បី​សម្រេច​គោលដៅ​អាកាសធាតុ។ ជាក់ស្តែង ម៉ាឡេស៊ីជាដើម​ដែល​ផលិតនាំចេញ​ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន ​នៅតែពឹងផ្អែកលើ​​ថាមពល​ផូស៊ីល (ប្រេង ឧស្ម័ន) ដល់​ទៅ ៨០%​ដើម្បី​ផលិត​អគ្គិសន

    5분
  6. 5월 5일

    កាស្មៀរ តំបន់ប្រទាញប្រទង់ដែលធ្វើឲ្យឥណ្ឌា និងប៉ាគីស្ថានអាច​ផ្ទុះសង្រ្គាមនឹងគ្នាគ្រប់ពេ

    ប៉ាគីស្ថាន និង​ឥណ្ឌា​កំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារ​ភេរវកម្មក្នុង​តំបន់​កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២​ខែ​មេសា ដែលបាន​សម្លាប់​អ្នកទេសចរឥណ្ឌាចំនួន​២៦នាក់។ ​ឥណ្ឌាបាន​ចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយ​ក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌា​កំពុងរកលេស​ដើម្បីធ្វើសង្រ្គាមវាយប្រហារ​ប៉ាគីស្ថាន។ ​ក្រៅតែពី​ចោទប្រកាន់ ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក និង​ចាត់វិធានការសងសឹក​ផ្នែកការទូត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទាហាន​ឥណ្ឌា និង​ទាហាន​ប៉ាគីស្ថាន​នៅតាម​បណ្តោយព្រំដែនក្នុង​តំបន់​កាស្មៀរ​ចាប់ផ្តើម​បាញ់បោះដាក់គ្នា​ជារៀងរាល់ថ្ងៃ។ តើ​ឥណ្ឌា និង​ប៉ាគីស្ថាន​នឹង​ផ្ទុះសង្រ្គាមនឹងគ្នា​សាជាថ្មី? តើអ្នក​ណា​នឹង​អាច​អន្តរាគម ជួយ​​បន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ? នៅថ្ងៃទី ២២មេសា មនុស្ស២៦នាក់ស្លាប់ និង ១៧នាក់​រងរបួស​នៅពេល​ក្រុមសកម្មជនប្រដាប់អាវុធ​ចូលទៅបាញ់រះ​សម្លាប់មនុស្សនៅកន្លែងទេសចរណ៍​ក្នុង​តំបន់​ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir)។ អាជ្ញាធរ​ឥណ្ឌា​កំពុងតាមប្រមាញ់​ចាប់​ពួកភេរវជន​ដែល​​រដ្ឋាភិបាល​ក្រុងញូវដេលី​ជឿថា ជាគ្នីគ្នារបស់ក្រុមជ្រុលនិយមដែលមាន​មូលដ្ឋាន​នៅក្នុងទឹកដីប៉ាគីស្ថាន។ រដ្ឋាភិបាល​ឥណ្ឌា​នៅបាន​ចោទប្រកាន់​ប៉ាគីស្ថាន​ថា ជាអ្នកនៅពីក្រោយការវាយប្រហារ​ភេរវកម្មឆ្លងដែន និង​គំរាម​សងសឹកប្រទេសជិតខាងឲ្យចាស់ដៃ។ នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌា និងប៉ាគីស្ថានមើលមុខ​គ្នា​មិនចំ រហូត​ដល់​ទៅ​ផ្ទុះសង្រ្គាមនឹងគ្នា៣ដង ដោយសារ​​ជម្លោះកាស្មៀរ។ ហេតុអ្វីបានជា​ជម្លោះនៅ​កាស្មៀរនៅតែជាដើមហេតុធ្វើឲ្យប៉ាគីស្ថាន និង​ឥណ្ឌាអាច​ផ្ទុះសង្រ្គាមនឹងគ្នា? យើងត្រលប់ទៅមើលប្រវត្តិដើមរបស់​តំបន់កាស្មៀរនេះឡើងវិញ។ នៅមុនពេល​​អង់គ្លេសប្រគល់ឯករាជ្យ​និងពុះចែកឥណ្ឌា ជា២ប្រទេស គឺ ឥណ្ឌា និង​ប៉ាគីស្ថាន ​កាស្មៀរធ្លាប់ជា​រដ្ឋមួយ​ក្នុងរដ្ឋ​សហព័ន្ធឥណ្ឌា ដែលមាន​ប្រជាជន​រស់នៅភាគច្រើនជា​អ្នកកាន់សាសនា​អ៊ីស្លាម ប៉ុន្តែ មាន​មេដឹកនាំ​ជាអ្នកកាន់សាសនា​ហិណ្ឌូ។ នៅក្នុងកិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ ចក្រភពអង់គ្លេស​បាន​ទុក​ឲ្យប្រជាជន​កាស្មៀរជាអ្នកសម្រេចចិត្ត​ថា តើ​ត្រូវ​ភ្ជាប់ខ្លួន​ទៅប៉ាគីស្ថាន ឬ​ទៅ​នឹង​ឥណ្ឌា ឬ​ក៏ចង់ក្លាយជា​ប្រទេស​ឯករាជ្យ។ ដោយសារតែមានប្រជាជន​កាស្មៀរភាគច្រើនជាអ្នកកាន់សាសនា​អ៊ីស្លាម ប៉ាគីស្ថាន​ជឿថា កាស្មៀរប្រាកដជានឹងមកចុះចូលខាងខ្លួន ដូច​បណ្តាតំបន់ដទៃទៀតដែលមានប្រជាជន​កាន់សាសនាអ៊ីស្លាម។ ប៉ុន្តែ មហារាជ្យ​របស់​កាស្មៀរនៅ​សម័យនោះ រារែកមិនទៅខាងណាទាំងអស់ ក៏ព្រោះតែចង់នៅ​ឯករាជ្យ។ ការណ៍នេះ​បានធ្វើឲ្យ​ក្រុមបដិវត្តន៍អ៊ីស្លាម​នៅ​កាស្មៀរដែលចង់​ភ្ជាប់កាស្មៀរ​ទៅប៉ាគីស្ថាន​មិន​សប្បាយចិត្ត និងរៀបចំគម្រោងការចង់ដណ្តើមអំណាច ដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថាន។ ដោយសារតែ​បារម្ភខ្លាច​ការឈ្លានពាន​ពីក្រុមកុលសម្ព័ន្ធអ៊ីស្លាម​នៅប៉ាគីស្ថាន មហារាជ្យរបស់កាស្មៀរ​បានសម្រេច​ភ្ជាប់ខ្លួន​ទៅនឹងឥណ្ឌា​។ ឥណ្ឌាក៏​បាន​បញ្ជូនទាហាន​ទៅគ្រប់គ្រងដែនដី​មួយផ្នែកធំរបស់កាស្មៀរ(ចំនួន២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថានមិនសុខចិត្ត និងបានបញ្ជូនទ័ពមក​កាន់កាប់ដែនដីកាស្មៀរ​ដែលនៅសល់។ ជម្លោះដណ្តើម​តំបន់កាស្មៀររវាង​ឥណ្ឌា និងប៉ាគីស្ថាន​បានកើតឡើង​តាំង​ពីពេលនោះមក។    ​នៅក្នុង​រយៈពេល​៧៨ឆ្នាំក្រោយ​ទទួល​ឯករាជ្យពីអាណានិគមអង់គ្លេស បងប្អូនសត្រូវ ឥណ្ឌា និង​ប៉ាគីស្ថានបាន​​ផ្ទុះ​សង្រ្គាមនឹងគ្នា ​ដល់​ទៅបីលើក ដោយសារ​តែ​តំបន់កាស្មៀរ។ លើកទី១ នៅ​​ឆ្នាំ​១៩៤៧ នៅប៉ុន្មានខែ​ក្រោយ​ទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេស។  លើកទី២ នៅ​​ឆ្នាំ​១៩៦៥ និងលើកទី៣ នៅ​​ឆ្នាំ​១៩៩៩ នៅពេល​ក្រុមប្រដាប់អាវុធអ៊ីស្លាមនៅកាស្មៀរ និង​ទាហាន​ប៉ាគីស្ថានរួមដៃគ្នា​វាយប្រហារ​លើទីបន្ទាយទាហានឥណ្ឌា និង​ចូលទៅ​កាន់កាប់​ទីតាំង​លើ​ភ្នំហិមាល័យ​​ក្នុង​ដែនដីកាស្មៀរ​ឥណ្ឌា។ ឥណ្ឌាបាន​សងសឹកវិញ ដោយ​បើកការវាយប្រហារ​ចូលក្នុង​ទឹកដីប៉ាគីស្ថាន ជាទីដែល​ឥណ្ឌាចាត់ទុក​ថា ជា​ទីតាំងសំបុករបស់​​ក្រុមអ៊ីស្លាមជ្រុលនិយម​ អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម​ប្រឆាំង​ឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថាន​បាន​ធ្វើ​សង្រ្គាម​ប្រយុទ្ធ​គ្នា​ដល់ទៅ៣ដង ប៉ុន្តែនៅតែមិនអាច​ដោះស្រាយឲ្យដាច់ស្រឡះ បញ្ហាកាស្មៀរ។ ឥណ្ឌានៅតែបន្ត​ចង្អុរមុខ​ចោទប្រកាន់ប៉ាគីស្ថានថា ជ

    8분
  7. 4월 22일

    តើចៅហ្វាយសេតវិមាន បានធ្វើអ្វីខ្លះ ក្នុងរយៈពេល ១០០ ថ្ងៃមកនេះ?

    ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក?  គ្មាននរណា ដឹងឲ្យបា្រកដទេថា តើនឹង​មានរឿងអ្វីកើតឡើង នៅពេលលោកដូណាល់ត្រាំត្រឡប់មកសេតវិមានវិញ។ ប៉ុន្តែអ្វីដែលគេសម្គាល់បាននោះ នារយៈពេល១០០ថ្ងៃនៃការកាន់អំណាច លោកដូណាល់ ត្រាំកំពុង​ប្រែក្លាយ​អំណាចរបស់លោកឲ្យទៅជាអំណាច​របស់អធិរាជតែម្តង។ គេនៅចាំបានថា លោកដូណាល់ ត្រាំ បានចាញ់ឆ្នោតនៅចំពោះលោកចូ បៃដិន ហើយអាណត្តិទីមួយដ៏រញ៉េរញ៉ៃរបស់លោកបានបិទបញ្ចប់ទៅជាមួយក្តីអាម៉ាស់ កុបកម្ម​នៅវិមានកាពីតូល កាលឆ្នាំ២០២១។ លោកដូណាល់ ត្រាំ ក៏បានរស់នៅជាមួយអារម្មណ៍មួហ្មង ខឹងសម្បារ គុំគួនតាំងពីពេលនោះមក។ លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington បានវាយតម្លៃថា លោកដូណាល់ ត្រាំ​លើកនេះ មានចិត្តគំនិតផ្តាច់ការជាង​លោកដូណាល់ ត្រាំអាណត្តិទី១។ ខុសប្លែកពីអាណត្តិមុន លោកដូណាល់ ត្រាំ នៅពេលនេះ កំពុងបង្អួត ធ្វើខ្លួន​លោកដូចជា​តារា​នៅក្នុង​កម្មវិធីទូរទស្សន៍ ជាច្រើនមិនចេះចប់ ដូចជា គាត់ចុះហត្ថលេខាលើក្រឹត្យ​នៅមុខសាធារណជន និងឆ្លើយសំណួររបស់អ្នកកាសែត នៅការិយាល័យប្រធានាធិបតីអាមេរិកនៅសេតវិមានស្ទើរតែរៀងរាល់ថ្ងៃ។ ក្រឹត្យបញ្ជាជាបន្តបន្ទាប់​របស់លោកដូណាល់ ត្រាំ​បានបើកដៃឲ្យមានការវាយប្រហារ មិនធ្លាប់មានពីមុន ទៅលើមូលដ្ឋានគ្រឹះប្រជាធិបេតយ្យអាមេរិក និងសណ្តាប់ធ្នាប់ពិភពលោក។ ភាពគឃើ្លន ដោយមានការជួយជ្រោមជ្រែងដ៏ចម្រូងចម្រាសពីលោក Elon Musk មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនោះ លោកដូណាល់ ត្រាំ បានបើកយុទ្ធនាការគាស់រំលើង ធ្វើឲ្យហិនហោចរដ្ឋបាលសហព័ន្ធ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃ «ក្រុមសេរីនិយម កម្អែលចាស់»។ ជាមួយនឹងទ្រឹស្តីការពារប្រយោជន៍អាមេរិកមុនគេនោះ លោកដូណាល់ ត្រាំ បានយកមកប្រើឡើងវិញនូវច្បាប់ នាសម័យកាលសង្គ្រាម ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅពន្ធនាគារដ៏ធំសម្បើម នៅប្រទេស El Salvador ខណៈព្រមានពលរដ្ឋអាមេរិកថា ពួកគេក៏អាចជាអ្នកបន្ទាប់ដែលត្រូវចាប់បញ្ជូនទៅ​ El Salvador។ បន្ថែមពីនេះ លោកបានចេញមុខតតាំងនឹង​ចៅក្រម និង​ដាក់សម្ពាធ រករឿងដាក់ទោសទណ្ឌលើក្រុមហ៊ុនច្បាប់ជាច្រើន ដែលធ្លាប់ចូលរួម​នៅក្នុង​សំណុំរឿងក្តីក្តាំស៊ីវិល និងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​លោកកន្លងមក។ សត្រូវ​ដ៏ធំមួយ​ដែលលោកដូណាល់ ត្រាំ​គុំគួន ស្អប់ខ្លាំងជាងគេ គឺ​អ្នកកាសែត។ គិតចាប់តាំងពី​ថ្ងៃចូលកាន់អំណាចសាជាថ្មី លោកដូណាល់ ត្រាំ គ្មានសមានចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ដោយ​បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ តាមរយៈការរកាត់ផ្តាច់ លែង​ផ្តល់ថវិកា​ដល់​វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម។ លោកដូណាល់ ត្រាំ​បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ដែលធ្លាប់រិះគន់លោក​ថា  «ជាសត្រូវ​ប្រជាជន» ហើយលោកថែមទាំងដាក់កំហិតរឹតត្បិតមិនឲ្យអង្គភាពព័ត៌មានជាច្រើនបានទៅរាយការណ៍ព័ត៌មានពីលោកនៅសេតវិមាន។ លោកដូណាល់ ត្រាំ ក៏មិនសូវចូលចិត្តកម្មវិធីសិក្សាស្រាវជ្រាវប៉ុន្មានដែរ ដោយនាពេលថ្មីៗចុងក្រោយនេះ លោកបានបើកការបោសសម្អាតមនោគមវិជ្ជា កាត់ផ្តាច់កម្មវិធីចម្រុះជាតិសាសន៍ និងកំណត់គោលដៅលើសាកលវិទ្យាល័យជាច្រើន។ បើក្រលេកទៅមើលសភាអាមេរិកវិញ ដែលមានសិទ្ធិអំណាចពេញទីនិងខ្ពស់បំផុតលើការគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវលោកដូណាល់ ត្រាំ​ទុកចោលឲ្យនៅដោយឡែក។ ក្នុងរឿងខ្ទប់បំបិទសំឡេងសភានេះ ពួកសាធារណរដ្ឋបានជំរុញឲ្យលោកដូណាល់ ត្រាំដណ្តើមយកអំណាច ខណៈពួកប្រជាធិបតេយ្យដែលត្រូវបានគាបសង្កត់ បានប្រមូលផ្តុំគ្នាទាំងត្រដាបត្រដួស ដើម្បីវាយបកទៅវិញ។ លោកដូណាល់ ត្រាំ មិនត្រឹម​បង្កភាពរំជើបរំជួលតែនៅវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ លោកថែមទាំងបានធ្វើឲ្យពិភពលោកឈឺក្បាល និងខឹងសម្បារ ជាមួយពាក្យសម្តីអាងយ៉ាង ចង់ក្តោបយកតំបន់ Greenland និងព្រែកជីក Panama ចំណែក​ប្រទេសកាណាដា លោកដូណាល់ ត្រាំចង់ក្រសោបយកមកធ្វើជារដ្ឋទី៥១របស់អាមេរិក។ ការនិយាយអះអាងរបស់លោកដូណាល់ ត្រាំក្តែងៗបែបនេះ ជ

    6분
  8. 4월 2일

    តើចិន​ចង់ប្រើ​យុទ្ធសាស្ត្រ​ ឡោមព័ទ្ធ ​បិទខ្ទប់​​​ដង្ហើម​​​ឲ្យ​តៃវ៉ាន់​ដួល​រលំ​ឯងឬ?

    កងទ័ពចិនបាន​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ រយៈពេល​២ថ្ងៃ ដើម្បីហាត់​សម​ឡោម​ព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាស​ថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ​​។ ផ្អែកតាម​អ្នកជំនាញ សមយុទ្ធយោធារបស់ចិន​នៅជុំវិញតៃវ៉ាន់ គឺជា​ផ្ញើសារយ៉ាងច្បាស់ៗ ថា​ក្នុងករណី​ដែល​ចិន​បើកប្រតិបត្តិការ​​មែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិត​ឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់​ ដោយ​គ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត​។ លោក Shi Yi អ្នកនាំពាក្យ​កងកម្លាំងភូមិភាគបូព៌ា នៃកងទ័ពចិន បាន​បញ្ជាក់​ឲ្យដឹងនៅថ្ងៃពុធទី​២មេសាថា សមយុទ្ធយោធា​របស់កងទ័ពចិន​នៅជុំវិញតៃវ៉ាន់ បានសម្រេចបាន​គ្រប់កម្មវត្ថុទាំងអស់​។ កម្មវត្ថុ​ដែលចិនបាន​បញ្ជាក់យ៉ាងច្បាស់ គឺដើម្បី​​ឡោមព័ទ្ធ បិទខ្ទប់ដង្ហើមរបស់តៃវ៉ាន់ទាំងស្រុង។ នៅក្នុងសមយុទ្ធលើក​មុន​ៗ ចិន​បានប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​សាកល្បងចង់ដឹង ថាតើ​ការឆ្លើយ​តបវាយ​បកវិញរបស់កងទ័ពតៃវ៉ាន់ មានកម្រិតលឿនរហ័សប៉ុណ្ណា​។ តែនៅលើកនេះ គឺ​កងទ័ពចិន​បាន​ធ្វើសមយុទ្ធដោយ ផ្តោតសំខាន់ទៅល់​សមត្ថភាព​វាយ​កម្ទេច​ទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ដូចជាកំពង់ផែ និង​ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តៃវ៉ាន់ជាដើម។ បន្ទាប់មកទៀត គឺកងទ័ពចិន បាន​ហាត់សម​នៅក្នុងប្រតិបត្តិ​ការ​ឡោមព័ទ្ធបិទផ្លូវ​ចេញចូលទាំងស្រុង នៅជុំវិញកោះ​តៃវ៉ាន់​។ លោក Dylan Loh សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Nanyang សិង្ហបុរី បាន​លើកឡើងថា ចិនដឹងយ៉ាងច្បាស់ អំពីចំណុចខ្សោយរបស់តៃវ៉ាន់ លើផ្នែក​ថាមពល​។ ពោលគឺ​តៃវ៉ាន់ ត្រូវពឹងផ្អែកទាំងស្រុងលើ​ការនាំចូលប្រេង និង​ហ្កាស ព្រមទាំង​នាំចូលចំណីអាហារជាច្រើន​ប្រភេទ​ថែមទៀត​។ អ្នកជំនាញ​អះអាងថា ក្នុងករណី​ដែល​តៃវ៉ាន់ ត្រូវកងទ័ពចិន​ឡោមព័ទ្ធបិទផ្លូវជិតឈឹងជុំវិញ នោះ​តៃវ៉ាន់នឹងត្រូវ​ជាប់គាំង កម្រើកលែងរួច។ មិនមែនតែអ្នកវិភាគ​ពីខាងក្រៅទេ ដែល​បានលើកឡើងពីយុទ្ធសាស្ត្រនេះរបស់ចិន​។ នៅលើកញ្ចក់ទូរទស្សន៍ CCTV លោកមេបញ្ជាការ Meng Xiangqing សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យការពារជាតិ​ នៃកងទ័ពរំដោះ​ប្រជាមានិតចិន បាន​ពន្យល់ថា តៃវ៉ាន់គ្មានតំបន់ស អាចដកដង្ហើមបានទេ ហើយ​ក៏ពុំមាន​ធនធានធម្មជាតិ គ្រប់គ្រាន់អាចរស់បានដែរ ប្រសិនបើគ្មានការនាំចូលពីខាងក្រៅ​។ ដូច្នេះ នៅពេលណា​ដែលត្រូវខ្ទប់ជាប់ រើលែងរួច សណ្តាប់ធ្នាប់សង្គមនៅតៃវ៉ាន់ នឹងត្រូវដួលរលំឯង ឈានចូលទៅក្នុងភាពអាណាធិបតេយ្យ ព្រោះមនុស្ស​លែងមានមធ្យោបាយ​អ្វីអាចរស់បានតទៅទៀត​។ ផ្អែកតាម​លោក Su Tzu-Yun អ្នកជំនាញនៅវិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវការពារជាតិ​និងសន្តិសុខ នៅ​​តៃប៉ិ គឺ​សមយុទ្ធយោធារបស់ចិននៅលើកនេះ ពិតជាបានផ្លាស់ប្តូរតាក់ទិកយុទ្ធសាស្ត្រពិតមែន​ បើប្រៀបធៀបទៅ​លើកមុន​។ កាលពីមុន កងទ័ពចិនធ្វើសមយុទ្ធហាត់សម​ ដើម្បីរារាំង​ទប់​កុំ​ឲ្យ​កងទ័ពប្រទេសផ្សេងចូលទៅជួយ​តៃវ៉ាន់​បាន​។ តែចំណែក​លើកនេះវិញ គឺសមយុទ្ធរបស់ចិន​ បាន​ផ្តោតកម្មវត្ថុទៅលើ​ការ​គ្រប់គ្រងទាំងស្រុង ក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់​។ អ្នកជំនាញរូបនេះ ពន្យល់ថា ចិនបាន​សាកល្បង​តេស្តមើលសមត្ថភាពរបស់ខ្លួន នៅក្នុងការ​បិទខ្ទប់ផ្លូវចេញចូល​តាមសមុទ្ររបស់តៃវ៉ាន់ ធ្វើឲ្យតៃវ៉ាន់មិនអាចទទួលបានទំនិញ​គ្រប់មុខ​ពីខាងក្រៅ​។ មានន័យថា នាវា​ដឹកទំនិញបរទេសទាំងអស់ អាចធ្វើដំណើរបាន ឲ្យតែមិន​ចូល​ទៅ​កំពង់ផែតៃវ៉ាន់​។ គួរបញ្ជាក់ថា សមយុទ្ធយោធាចិននៅថ្ងៃអង្គារទី​១មេសា គឺហាត់សម​វាយ​កម្ទេច លើទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ចំណែកនៅថ្ងៃពុធ គឺកងទ័ពចិនហាត់សម​ទៅលើការព័ទ្ធខ្សែ​ ឡោមបិទខ្ទប់ក្នុងផ្ទៃសមុទ្រ​និងលើអាកាស ជុំវិញតៃវ៉ាន់តែម្តង។ នេះ​បើផ្អែកតាម​ការពន្យល់ របស់លោក Lin Ying Yu សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Tamkang តៃប៉ិ។ ជាយុទ្ធសាស្ត្រដែល​ស្រដៀងគ្នាទៅនឹង​អ្វីដែល​រុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីវាយ​កម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងគោលបំណងធ្វើ​ឲ្យ​អ៊ុយក្រែនទន់ជង្គង់។ គួរកត់សំគាល់ថា ចិន​បានបង្ហាញ​ការប្តេជ្ញាចិន​កាន់តែច្បាស់ ក្នុង​ការច្បាមយកតៃវ៉ាន់។ មានសំឡេងជាច្រើនក្នុងបក្សកុម្មុយនីស្តចិន ដែល​លើកឡើងមិនត្រូវបង្អង់ទុកយូរទៀតបាន​ទេ ព្រោះបើកាន់តែយូរ តៃវ៉ាន់នៅរសាត់ទៅកាន់តែឆ្ងាយ​ពីកណ្តាប់ដៃចិន​។ លោក Bonny Lin អ្នកវិភាគនៅវិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បាន​លើកឡើងថា ប៉េកាំង​ជឿថាខ្លួន​ត្រូវ​តែរូតរះ ប្រើយុ

    4분

소개

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

RFI ខេមរភាសា / RFI Khmer의 콘텐츠 더 보기

좋아할 만한 다른 항목

무삭제판 에피소드를 청취하려면 로그인하십시오.

이 프로그램의 최신 정보 받기

프로그램을 팔로우하고, 에피소드를 저장하고, 최신 소식을 받아보려면 로그인하거나 가입하십시오.

국가 또는 지역 선택

아프리카, 중동 및 인도

아시아 태평양

유럽

라틴 아메리카 및 카리브해

미국 및 캐나다