
ទាហានថៃបន្តរាយលួសបន្លាព័ទ្ធដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេ
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រុមទាហានថៃ ប្រមាណជាង ៣០នាក់ បានបន្តចូលមករាយលួសបន្លាព័ទ្ធយកដីចម្ការរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយថៃ អះអាងថា ទីតាំងនោះ ជាទឹកដីថៃ ដោយសំអាងលើផែនទី ដែលថៃ គូសជាឯកតោភាគី។ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋអ្នកភូមិព្រៃចាន់ បានរួមគ្នាប្រឆាំងតវ៉ា រុញច្រានទាហានថៃ ឲ្យដកថយក្រោយវិញ ព្រមទាំងរើលួសបន្លាថ្មីរបស់ទាហានថៃនោះ ចេញពីដីចម្ការរបស់ពួកគាត់។
資訊
- 節目
- 頻道
- 頻率每日更新
- 發佈時間2025年9月16日 下午11:48 [UTC]
- 長度7 分鐘
- 年齡分級兒少適宜