
នាយករដ្ឋមន្រ្តីកម្ពុជាទូរសព្ទទៅប្រធានអាស៊ាន ស្នើសុំអន្តរាគមន៍បន្ទាន់ដើម្បីបន្ធូរបន្ថ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ជាស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
Informações
- Podcast
- Canal
- FrequênciaDiário
- Publicado19 de setembro de 2025 às 00:40 UTC
- Duração9min
- ClassificaçãoLivre