បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 9 GIỜ TRƯỚC

    ភាពយន្តឯកសារខ្លីរបស់និស្សិតDMC​ ឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈជាមួយ​នឹង​តថភាពសង្គមពិត

    ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញតែងតែចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្នាតខ្លីដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន នៅលើផ្ទាំងសំពត់សទំនើប នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនៅទីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារខ្លីចំនួន១១រឿង បានឆ្លុះបញ្ចាំងពីជិវិតពិត ពីបញ្ហាប្រឈម និងការតស៊ូរបស់ស្ត្រី និងប្រជាជនខ្មែរនៅក្នុងតថភាពសង្គមជាក់ស្តែង។ ក្រុមនិស្សិត សង្ឃឹមថា ភាពយន្តឯកសារ របស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសាធារជនទូទៅ ហើយមានការផ្លាស់ប្តូរទៅថ្ងៃអនាគត​ទៅតាមសាច់រឿងដែលបានដាក់បញ្ចាំងនោះ។ ខ្សែភាពយន្តដែលផ្តោតលើប្រធានបទដ៏កម្រនេះ និងកាន់តែទាក់ទាញនោះ ត្រូវបានចាក់បញ្ចាំងបង្ហាញជូនសាធារណៈជនអ្នកចូលទស្សនាជិត៣០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែ កញ្ញា ឆ្នាំ ២០២៥៕

    10 phút
  2. 2 NGÀY TRƯỚC

    ពិព័រណ៍ «ខ្មែរធ្វើបាន» ជំរុញការគាំទ្រផលិតផលក្នុងស្រុក

    ស្ថិតក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរបានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស។ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមទៀតឲ្យពលរដ្ឋខ្មែរបន្តប្រើទំនិញដែលផលិតបានក្នុងស្រុកនោះ ពិព័រណ៍ផលិតផលខ្មែរមួយ ឈ្មោះថា «ខ្មែរធ្វើបាន» ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ នាទីក្រុងភ្នំពេញ។ ទាំងម្ចាស់សហគ្រាស និងអាជីវករចាត់ទុកពិព័រណ៍នេះថាជាឱកាសសម្រាប់បង្ហាញផលិតផលរបស់ខ្លួន ដល់អតិថិជនដែលឈប់ទិញទំនិញថៃ។ ដោយឡែក ពលរដ្ឋខ្មែរ មានមោទនភាពនៅពេលឃើញ ខ្មែរអាចផលិតរបស់របរប្រើប្រាស់ និងទំនិញសព្វគ្រប់ដូចប្រទេសដទៃដែរ។

    6 phút
  3. 20 THG 9

    ពលរដ្ឋខ្មែរច្រើនកុះករប្រើសេវារថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃដើម្បីទៅស្រុកក្នុងពិធីភ្ជុំប

    យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងការដឹកជញ្ជូនទៅតាមបណ្តាខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ នៅក្នុងឆ្នាំនេះ បានជ្រើសរើសយកការធ្វើដំណើរដោយរថយន្តក្រុងរដ្ឋ ដើម្បីកាត់បន្ថយលើការចំណាយផ្សេងៗ និងដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅស្រុកកំណើត និងក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

    10 phút
  4. 19 THG 9

    ពិព័រណ៍រូបថតស្តីពីការសង្គ្រោះវប្បធម៌ចាម្ប៍រំពឹង​​ជួយអភិរក្សវប្បធម៌ចាម្ប៍នៅកម្ពុជា

    រូបថត និងគំនូរជាច្រើនផ្ទាំង ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅ ប្រពៃណី និងវប្បធម៌របស់ជនជាតិចាម្ប៍នៅកម្ពុជាកំពុងដាក់តាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបាន​ចូលទស្សនារយៈពេលពេញ ១ខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥​។ ក្រោមប្រធានបទ «សង្គ្រោះវប្បធម៌ចាម្ប៍» សហគមន៍ជនជាតិចាម្ប៍នៅកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ចាម្ប៍ ​ផ្សារភ្ជាប់ទំនាក់ទំនងចម្រុះជាតិសាសន៍ ​ជៀសវាងការរើសអើងពូជសាសន៍។

    11 phút
  5. 17 THG 9

    ការតាំងពិព័រណ៍ដ៏កម្រពីភាពស្រស់ស្អាតរបស់សត្វល្អិតនៅក្នុងជីវៈចម្រុះសម្បូរបែប

    ស្ថិតនៅក្នុងចំណោមពិភពជីវៈចម្រុះដ៏សម្បូរបែប មានមនុស្សតិចតួចណាស់ដែលបានស្គាល់ និងយល់ដឹងពី អាថ៌កំបាំង និងភាពស្រស់ស្អាតរបស់សត្វល្អិតរាប់លានប្រភេទនៅលើពិភពលោក។ ប៉ុន្តែវត្តមានសត្វល្អិតទាំងនោះក៏កំពុងប្រឈមទៅនឹងការបាត់បង់ពីភពផែនដីដែរ។ ការតាំងពិព័រណ៍រូបថតដ៏កម្រមួយស្តីអំពី «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» ដែលបង្ហាញអំពីភាពស្រស់ស្អាត និងជីវៈចម្រុះដ៏សម្បូរបែបរបស់សត្វល្អិតនៅកម្ពុជា ត្រូវបានរៀបចំធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូតបារាំង នៅឯវិទ្យាស្ថានបារាំងនៅកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

    11 phút
  6. 14 THG 9

    ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI)ជាឧបករណ៍ការពារកម្មសិទ្ធិបញ្ញាប្រហុកសៀមរាប

    ប្រហុក​ជា​អាហា​រផ្អាប់​ ហើយត្រូវបានបម្រុងទុក​​តាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរនិយមទទួលទាន​ប្រហុ​កដោយ​ផ្ទាល់ ឬប្រើជាគ្រឿងផ្សំ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ពិសា។ ប្រហុកសៀមរាបរបស់កម្ពុជា ត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។តាមរយៈការចុះបញ្ជីនេះ ម្ចាស់សិប្បកម្មកែច្នៃប្រហុកសៀមរាប ប្ដេជ្ញាបង្កើនគុណភាពប្រហុក និងបង្កើតឱ្យមានការប្រកួតប្រជែងលើទីផ្សារ ហើយអាចឈានទៅពង្រីកទីផ្សារនាំចេញប្រហុកកម្ពុជាទៅក្រៅប្រទេស៕

    9 phút
  7. 13 THG 9

    សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ព្យាយាមពុះពាររនាំងពាណិជ្ជកម្មអន្តរជាតិ

    លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទ​ពិសោធន៍២៥​ឆ្នាំ​ក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី ទទួលយកការ​ធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបាន​សិទ្ធិ​ពេញ​លេញ​នាំផលិតផល​ជល​ផលបឹង​ទន្លេ​សាប​ទៅទីផ្សារអឺរ៉ុប៕

    10 phút

Giới Thiệu

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Nội Dung Khác Của RFI ខេមរភាសា / RFI Khmer

Có Thể Bạn Cũng Thích