រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត ហើយត្រូវបានអភិវឌ្ឍចេញពីបច្ចេកវិទ្យារ៉ុកកែត V2 របស់អាល្លឺម៉ង់ ដោយវិស្វករសូវៀត ឈ្មោះ Sergei Korolev ដែលត្រូវបានគេចាត់ទុកជាបិតានៃកម្មវិធីអវកាសសូវៀត។
Sergei Pavlovich Korolev កើតនៅឆ្នាំ១៩០៧ នៅហ្ស៊ីតូមៀរ (Zhytomyr) ប្រទេសអ៊ុយក្រែន ដែលកាលណោះ ស្ថិតនៅក្នុងរង្វង់ចក្រភពរុស្ស៊ី និងក្រោយមកទៀត ជារដ្ឋមួយ ក្នុងសហភាពសូវៀត។ Korolev បានបញ្ចប់ការសិក្សាពីសាលាប៉ូលីតិចនិកក្រុងកៀវ និងពីសកលវិទ្យាល័យម៉ូស្គូ ដោយចាប់យកជំនាញខាងវិស្វកម្មយន្តហោះ និងម៉ូទ័ររ៉ុកកែត ហើយបានបង្កើតក្រុមការងារស្រាវជ្រាវផ្នែករ៉ុកកែតអវកាសមួយ ដែលបានទទួលជោគជ័យក្នុងការផលិតរ៉ុកកែតប្រើឥន្ធនៈរាវជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តសូវៀត នៅឆ្នាំ១៩៣៣។
ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមកទៀត Korolev បានក្លាយជាជនរងគ្រោះ ដោយនយោបាយឃោរឃៅនៃរបបស្តាលីន ហើយបានក្លាយជាអ្នកទោសនយោបាយ នៅឆ្នាំ១៩៣៨។ Korolev ត្រូវបានគេធ្វើទារុណកម្មក្នុងគុក ហើយត្រូវបានគេបញ្ជូនទៅដាក់ក្នុងគុកនៅស៊ីបេរីជាច្រើនខែ មុននឹងត្រូវបានគេបញ្ជូនមកម៉ូស្គូវិញ ហើយតាមរយៈអន្តរាគមន៍របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តមួយ ជាមួយអ្នកវិទ្យាសាស្រ្តផ្សេងទៀតដែលជាប់ទោសនយោបាយដូចគ្នា។
នៅក្នុងអំឡុងពេលនោះ រុស្ស៊ីកំពុងស្ថិតក្នុងសង្គ្រាមលោកលើកទី២ ហើយ Korolev ត្រូវបានគេចាត់ឲ្យទទួលបន្ទុកដឹកនាំស្រាវជ្រាវផលិតរ៉ុកកែត ដើម្បីប្រជែងជាមួយនឹងរ៉ុកកែត V2 របស់អាល្លឺម៉ង់ ហើយនៅឆ្នាំ១៩៤៥ នៅក្រោយពេលកងទ័ពសូវៀត វាយដណ្តើមកាន់កាប់ទីតាំងរ៉ុកកែតរបស់អាល្លឺម៉ង់ ដោយរឹបអូសបានទាំងតួរ៉ុកកែត និងប្លង់រ៉ុកកែត V2, Korolev ក៏ត្រូវបានគេបញ្ជូនឲ្យទៅអាល្លឺម៉ង់ ដើម្បីមើលការខុសត្រូវក្នុងការនាំយកបច្ចេកវិទ្យារ៉ុកកែត V2 នេះទៅផលិតជារ៉ុកកែតថ្មី សម្រាប់សហភាពសូវៀត។
ចេញពីម៉ូដែលរ៉ុកកែត V2 នេះ Korolev បានផលិតចេញជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយប្រភេទ ដែលគេឲ្យឈ្មោះថា Scud ហើយដែលត្រូវបានគេប្រើជាទូទៅ នៅក្នុងអំឡុងសម័យសង្គ្រាមត្រជាក់។ បន្ទាប់មកទៀត នៅឆ្នាំ១៩៥៣ Korolev បានចាប់ផ្តើមរៀបចំផលិតរ៉ុកកែតប្រភេទថ្មីមួយទៀត គឺរ៉ុកកែតធុន R-7 ដែលជាមីស៊ីលបាលីស្ទិកអន្តរទ្វីបដំបូងបង្អស់នៅលើពិភពលោក អាចបាញ់បានចម្ងាយរហូតដល់ទៅ ៨០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។
ក៏ប៉ុន្តែ ក្រៅពីជាមីស៊ីលបាលីស្ទិកអន្តរទ្វីបផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏ត្រូវបានគេយកទៅប្រើជារ៉ុកកែតអវកាសផងដែរ... ជារ៉ុកកែតអវកាស ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងវិស័យអវកាសរបស់សូវៀត។
R-7 គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយនៅកំណាត់ទីមួយ មានតួរ៉ុកកែតធំមួយនៅចំកណ្តាល បំពាក់ទៅដោយម៉ូទ័រ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយប៊ូស្ទ័រចំនួន ៤ នៅជុំវិញ ដោយប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយម៉ូទ័រ (ធុន RD-107)ចំនួន ១គ្រឿង។
ខុសពីរ៉ុកកែតអវកាសភាគច្រើន ដែលមានប៊ូស្ទ័រប្រើឥន្ធនៈរឹង ប៊ូស្ទ័រទាំង ៤គ្រឿង របស់រ៉ុកកែតធុន R-7 គឺជាប្រភេទរ៉ុកកែតប្រើឥន្ធនៈរាវ ដែលមានន័យថា នៅក្នុងរ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំងពីប៊ូស្ទ័រ តួរ៉ុកកែតកំណាត់ទីមួយ រហូតទៅដល់កំណាត់ទីពីរ សុទ្ធតែប្រើឥន្ធនៈរាវដូចគ្នាទាំងអស់ គឺឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និងអុកស៊ីសែនរាវ។
រ៉ុកកែត R-7 ត្រូវបានគេបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវបានគេយកទៅប្រើ ដើម្បីបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺផ្កាយរណប Sputnik។
មួយខែក្រោយមកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅក្នុងពេលដែលសហរដ្ឋអាមេរិកនៅមិនទាន់បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបបានមួយគ្រឿងនៅឡើយ Korolev
信息
- 节目
- 频道
- 频率一周一更
- 发布时间2023年7月1日 UTC 23:00
- 长度11 分钟
- 分级儿童适宜