50 episodes

នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​ពិពណ៌នា អត្ថាធិប្បាយ ទាន់​ហេតុការណ៍ ​ស៊ីជម្រៅ ពិត​មិន​លំអៀង ​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក៕

ព័ត៌មានពេលរាត្រី - វីអូអេ Voice of America

    • News
    • 3.4 • 8 Ratings

នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​ពិពណ៌នា អត្ថាធិប្បាយ ទាន់​ហេតុការណ៍ ​ស៊ីជម្រៅ ពិត​មិន​លំអៀង ​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក៕

    ព័ត៌មានពេលរាត្រី៖ ១ ធ្នូ ២០២០ - ធ្នូ 01, 2020

    ព័ត៌មានពេលរាត្រី៖ ១ ធ្នូ ២០២០ - ធ្នូ 01, 2020

    ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្ស៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងករណីឆ្លងសហគមន៍ដំបូងនៅកម្ពុជា។ ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ ករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់។ សហគមន៍ខ្មែររិះរកវិធីផ្សះផ្សាគ្នាក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ជូរចត់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងណែនាំមន្ត្រីសេដ្ឋកិច្ចកំពូលៗជាសាធារណៈនៅថ្ងៃអង្គារនេះ។ អ្នកវិភាគអាមេរិកថា ចិនផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ អង្គការសហប្រជាជាតិអំពាវនាវរកថវិកា ៣៥ ពាន់លានដុល្លារសម្រាប់ជំនួយសាកលឆ្នាំ ២០២១។ អង្គការ Amnesty ថា Facebook និង Google ក្លាយជា «កន្លែងដែលគ្មានសិទ្ធិមនុស្ស»។ តុល្យភាពអំណាចនៅព្រឹទ្ធសភា នឹងកំណត់ដោយការបោះឆ្នោតអាសនៈព្រឹទ្ធសភា ២ នៅរដ្ឋ Georgia។ ការប្រែប្រួលអាកាសធាតុជាអាទិភាពមួយក្នុងបណ្តាអាទិភាពសំខាន់ៗរបស់លោក Joe Biden។ អ្នកជួលផ្ទះរាប់លាននាក់នៅសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបណ្ដេញចេញ៕

    • 59 min
    ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២០ - វិច្ឆិកា 30, 2020

    ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២០ - វិច្ឆិកា 30, 2020

    ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកំណត់ពេល១៥ថ្ងៃដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ១៩ តាមសហគមន៍ជាលើកដំបូង។ ក្រោយរត់គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរការផ្ទេរអំណាចក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ។ អ្នកជំនាញសុខាភិបាលអាមេរិកថា វ៉ាក់សាំងកូវីដ១៩ កំពុងត្រូវបានផលិត ប៉ុន្តែពលរដ្ឋត្រូវបន្តរក្សាការប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺនេះ។ បាតុករថៃតវ៉ានៅទីស្នាក់ការកងយោធាជាន់ខ្ពស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin បញ្ជាក់ថាលោក Biden ឈ្នះលោក Trump។ ប្រទេសនូវែលសេឡង់ចោទប្រកាន់ភាគីចំនួន ១៣ នៅក្នុងការផ្ទុះភ្នំភ្លើងដែលបានឆក់យកជីវិតមនុស្សអស់ ២២ នាក់៕

    • 1 hr
    ព័ត៌មានពេលរាត្រី៖ ២៩ វិច្ឆិកា ២០២០ - វិច្ឆិកា 29, 2020

    ព័ត៌មានពេលរាត្រី៖ ២៩ វិច្ឆិកា ២០២០ - វិច្ឆិកា 29, 2020

    ព័ត៌មាន​អំពី​កម្ពុជា​មាន ការស្ទង់​មតិ​បង្ហាញ​ថា តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែពុករលួយ​ជាង​គេ​នៅ​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​ពេល​លោកBiden កាន់​តំណែង ទ្វីបអឺរ៉ុប​សង្ឃឹមថានឹង​មាន​ការ​សម្រប​សម្រួល​អំពីពន្ធដារ​លើ​ក្រុមហ៊ុន​ឌីជីថល​អាមេរិកាំង។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី​របស់សហរដ្ឋអាមេរិក​និយាយ​ផ្ទុយ​គ្នាអំពី​សង្គ្រាម​សកលលោក​នៅ​ក្នុង​លិខិត​ទៅ​កាន់​ក្រុម​ទាហាន។ ឡាវ​ព្យាយាម​ឲ្យ​បាន​ឡើង​ឋានៈ​ផុត​ពីក្រុម​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត។ហេតុអ្វី​ចិន​ឃុំ​ខ្លួន​មហាសេដ្ឋី​ចិន និង​រឹបអូស​យក​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រូប​នេះ? និង​ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ទៀត៕

    • 59 min
    ព័ត៌មានពេលរាត្រី៖ ២៨ វិច្ឆិកា ២០២០ - វិច្ឆិកា 28, 2020

    ព័ត៌មានពេលរាត្រី៖ ២៨ វិច្ឆិកា ២០២០ - វិច្ឆិកា 28, 2020

    ព័ត៌មានអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ស្រុះស្រួលគ្នាពេលកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ចិនជំរុញឱ្យដាក់គោលគំនិតរបស់លោក ស៊ី ជីនពីងទៅក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យ។ ចក្រភពអង់គ្លេសប្រកាសបង្កើនការចំណាយវិស័យការពារប្រទេស។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» សហការជាមួយវេទិកាអនាគត Future Forum ស្តីអំពី «សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច»៕

    • 59 min
    ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២០ - វិច្ឆិកា 27, 2020

    ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២០ - វិច្ឆិកា 27, 2020

    ព័ត៌មានអំពីកម្ពុជាមានដូចជា ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ពលរដ្ឋខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ឲ្យស្រុះស្រួលគ្នាពេលជំងឺកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី«ណយ» តម្រង់រកជនមានអំណាច។ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកស្តីទីនិយាយផ្ទុយគ្នានៅក្នុងលិខិតទៅកាន់ក្រុមទាហាន។ ទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកាំងថ្មីៗនេះទៅតំបន់អាស៊ីត្រូវគេមើលឃើញថា ជាការបង្ហាញការប្តេជ្ញាដ៏តឹងរ៉ឹងនៃរដ្ឋបាលលោកត្រាំដល់គោលនយោបាយចិន។ ជញ្ជាំងព្រំដែនរបស់លោក Trump មានជោគវាសនាបែបណា?

    • 59 min
    ព័ត៌មានពេលរាត្រី៖ ២៦ វិច្ឆិកា ២០២០ - វិច្ឆិកា 26, 2020

    ព័ត៌មានពេលរាត្រី៖ ២៦ វិច្ឆិកា ២០២០ - វិច្ឆិកា 26, 2020

    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា តុលាការ​សម្រេច​យក​សំណុំ​រឿង«​ក្បត់»​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ។ កង្វះម៉ាស៊ីន​ច្រូត​កាត់ នាំ​ឲ្យ​ព្រួយ​បារម្ភគុណ​ភាព​ស្រូវ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ខណៈ​តម្លៃ​ធ្លាក់​ចុះ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្សហៅ​ការ​កោះ​ហៅ​មនុស្ស​ជាង​១០០​នាក់​ឡើង​សវនាការ​ថា​«មាន​ហេតុផល​នយោបាយ»។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី «អាជ្ញាធរ​ថៃ​ពន្យា​ពេល​ឲ្យ​ពលករ​ខ្មែរ​និង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកBidenថា សហរដ្ឋ​អាមេរិក​នឹង​មិន​ចាញ់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទេ។ លោក Xi Jinping អបអរ​សាទរ​លោក Biden ចំពោះ​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ កូរ៉េ​ខាងត្បូង​និង​ចិន​សន្យា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​និង​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​លើ​ពិភពលោក។ បាតុករ​ថៃ​ខឹង​សម្បារ​ចំពោះ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ព្រះមហាក្សត្រ។ ចក្រភព​អង់គ្លេស​ប្រកាស​បង្កើន​ការ​ចំណាយ​វិស័យ​ការពារ​ប្រទេស៕

    • 59 min

Customer Reviews

3.4 out of 5
8 Ratings

8 Ratings

Top Podcasts In News

Listeners Also Subscribed To

More by Voice of America