ស្ថិតក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរបានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស។ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមទៀតឲ្យពលរដ្ឋខ្មែរបន្តប្រើទំនិញដែលផលិតបានក្នុងស្រុកនោះ ពិព័រណ៍ផលិតផលខ្មែរមួយ ឈ្មោះថា «ខ្មែរធ្វើបាន» ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ នាទីក្រុងភ្នំពេញ។ ទាំងម្ចាស់សហគ្រាស និងអាជីវករចាត់ទុកពិព័រណ៍នេះថាជាឱកាសសម្រាប់បង្ហាញផលិតផលរបស់ខ្លួន ដល់អតិថិជនដែលឈប់ទិញទំនិញថៃ។ ដោយឡែក ពលរដ្ឋខ្មែរ មានមោទនភាពនៅពេលឃើញ ខ្មែរអាចផលិតរបស់របរប្រើប្រាស់ និងទំនិញសព្វគ្រប់ដូចប្រទេសដទៃដែរ។
資訊
- 節目
- 頻道
- 頻率每日更新
- 發佈時間2025年9月27日 上午7:50 [UTC]
- 長度6 分鐘
- 年齡分級兒少適宜