ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

  1. -1 J

    ១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម

    ១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។ ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍ និង​អេក្រង់​យក្ស​នៅ​ទីលាន​République​។ តួអេហ្វែល​តំណាង​ប្រទេស​បារាំង​ក៏​បាន​ប្រែពណ៌លម្អ​ ខៀវ​ស​ក្រហម ជាពណ៌​ទង់​ជាតិ​បារាំងដែរ។ បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​នៅ​ក្រុង​ប៉ារីស​៦០%​ ចង​ចាំ​យ៉ាង​ច្បាស់​ ហេតុការណ៍​ភេរវកម្ម​នោះ​។ ដើម្បី​​ការចងចាំ បារាំង​នឹង​មាន​​សារមន្ទីរ​នៃការ​ចងចាំ​ភេរវកម្ម ​ដែល​នឹង​បើក​សម្ពោធ​នៅ​រវាង​ឆ្នាំ​២០២៩​ ឬ​២០៣០។ យប់​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ នៅ​​យប់​ថ្ងៃទី​១៣​វិច្ឆិកា​២០១៥ ភេរវជន​ដែល​មាន​បី​ក្រុម។ មួយ​ជា​ក្រុម​អត្តឃាតជនបំពាក់​ពេញ​ខ្លួន​​ទៅ​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក បាន​ទៅ​បំផ្ទុះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​បារាំង ដែល​កំពុង​មាន​កម្មវិធី​ប្រកួត​កីឡាបាល់​ទាត់ ហើយប្រធានាធិបតីបារាំង​កាលណោះ​គឺ​លោក ហ្វ្រង់ស័រ​ហូឡង់ ​កំពុង​ចូល​រួម​ទស្សនាផង។   ក្រុមទីពីរ បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​សាល​ប្រគុំ​តន្ត្រី​​បាតាក្លង់។ ភេរវជន​មាន​គ្នា​បី​ឬ​បួន​នាក់មាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក និង​កាន់​កាំភ្លើង​អាកា​គ្រប់​ដៃ។ ចំណែក​​ក្រុម​ទីបី មាន​គ្នា​ពីរ​ឬ​បី​នាក់ដែរ ក្នុង​នោះ​ម្នាក់​ជា​មេក្លោង​មាន​ឈ្មោះ​ Salah Abdeslam គឺ​ក្រុម​បាញ់​ប្រហារសម្លាប់​មនុស្ស​​ តាម​បណ្តោយ​ផ្លូវ ដោយ​បាញ់​លើ​​ភោជនីយដ្ឋាន និង​ ហាង​កាហ្វេ ជា​បន្ត​បន្ទាប់ មាន​ជា​អាទិ៍​ភោជនីដ្ឋាន​ខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារ​បារាំង​បាន​កម្ចាត់​ភេរវជន​ដៃដល់​ទាំងអស់​លើក​លែង​តែ​មេកើយ​ម្នាក់​ដែល​​​រត់​គេច​ខ្លួនបាន ក្នុងពេលកើត​ហេតុ។ អត្តឃាត​ជនទាំង​នោះ​ ​ខ្លះ​ជា​ភេរវជន​ដែល​បន្លំ​ខ្លួន​ចូល​មក​អឺរ៉ុប តាម​រយៈ​លំហូរ​អន្តោប្រវេសន៍។ ក្រុមអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​អ្នកនៅ​ពីក្រោយ​ភេរវកម្ម​ទាំង​បី​កន្លែង​នៅក្រុង​ប៉ារីស ក្រោម​ហេតុផល​ថា​បារាំង​បាន​ជេរ​ប្រមាថ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម។ មេ​ដឹកនាំ​ធ្វើ​ភេរវកម្ម​ Salah Abdeslam ដែល​មាន​កំណើត​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក និង​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​ត្រូវ​បាន​​តុលាការ​បារាំង​កាត់​ទោស ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​មិន​អាច​កែសម្រួល​​បាន ​នៅ​ប្រទេស​បារាំង។ មុន​ថ្ងៃ​​ខួប​១០​ឆ្នាំបន្តិច​ មេធាវី​របស់​សាឡា អាប់ដេស្លាម អះអាង​ថា ភេរវជន​ចង់​ជួប​ជាមួយ​គ្រួសារជន​រងគ្រោះ ដើម្បី​បក​ស្រាយ​និង​ផ្សះផ្សា។ ក្រុមគ្រួសារជន​រងគ្រោះ​ខ្លះ​ត្រៀម​លក្ខណៈ​ចូល​ចរចា​ក្នុង​សំណុំ​បែប​បទ​សុំជួប​នេះ។ ១០​ឆ្នាំក្រោយ តើ​បារាំងមាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម​ ? ១០​ឆ្នាំ ក្រោយ​មហាភេរវកម្ម បារាំង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ភេរវកម្ម។ ប៉ុន្តែ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តែខ្ពស់​ខ្លាំង​ដដែល គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​កាល​ពី ១០​ឆ្នាំ។ គ្ម

    5 min
  2. 30 OCT.

    លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

    ​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជា​កត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។ កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង​៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។ សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកជំនួបជាមួយសមភាគីដ៏ប៉ិនប្រសព្វផ្នែកចរចា ស៊ីជីនពីង ថាជាជោគជ័យដ៏ធំធេងខ្លាំងណាស់ ដោយបានរកឃើញកិច្ចព្រមព្រៀងជាច្រើនចំណុច។ ទីមួយ គឺការរកឃើញកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងសំណុំរឿងផ្គត់ផ្គង់រ៉ែកម្រ។ គ្រប់គ្រងទីផ្សាររ៉ែក្រមស្ទើរដាច់មុខតែម្នាក់ឯង ចិនបានព្រមព្រៀងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្ររយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកត្រាំ ហើយភាគីចិន ក៏បានបញ្ជាក់តាមក្រោយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយលម្អិតថា ចិនផ្អាកវិធានការត្រួតពិនិត្យការនាំចេញរ៉ែកម្រមួយឆ្នាំ ហើយសិក្សា និងសម្រេចសម្រួចផែនការជាពិសេសនេះឡើងវិញ។ សូមរំឭកថា ដោយហេតុតែវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រចេញថ្ងៃទី៩តុលានេះហើយទើបអាមេរិករបស់លោកត្រាំផ្ទុះកំហឹង ស្រែកដំឡើងពន្ធគយលើគ្រប់ផលិតផលដល់១០០% ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ ទៅ។ ឥលូវមានកិច្ចព្រមព្រៀង ផលិតផលចិននឹងត្រូវជាប់រនាំងពន្ធត្រឹម៤៧%ប៉ុណ្ណោះ។ ជាថ្នូរមកវិញ លោកស៊ីជីនពីងបានយល់ព្រមចាត់វិធានការទប់ស្កាត់លំហូរគ្រឿងញៀន Fentanyl ថ្នាំញៀនដ៏គ្រោះថ្នាក់ដល់ជីវិតដែលផលិតនៅចិន តែបានសម្លាប់ពលរដ្ឋអាមេរិករាប់ពាន់នាក់។ ជាងនេះទៅទៀត បើតាមលោកដូណាល់ត្រាំដដែល ចិននឹងទិញគ្រាប់ធញ្ញជាតិសណ្តែក ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតពីអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបញ្ជាក់នៅពេលក្រោយ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ព្រោះប្រធានាធិបតីទាំងពីរបានជំនះឧបសគ្គធំៗជិតអស់ហើយ។ នៅសល់តែសំណុំរឿងសឺមឺកុងឌុចទ័រដែលទំនងមិនទាន់ជ្រះស្រឡះ។ កិច្ចព្រមព្រៀងនេះបានបន្ធូរបន្ថយសម្ពាធតានតឹងខ្លះ តែមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងយុទ្ធសាស្ត្រឱ្យដល់ឫសគល់បានទេ។ លោកត្រាំនៅ​តែ​សំឡក់ចិនដែលកំពុងចងសម្ព័ន្ធជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចចាប់លូតលាស់ខ្លាំង និងជាមួយរុស្ស៊ី។ សំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់ ក្នុងសំណុំរឿងនយោបាយ និងអន្តរជាតិ លោកត្រាំថា មិនបានជជែកអំពីបញ្ហាតៃវ៉ាន់ទេ។ តែសមភាគីទាំងពីរ បានពិភាក្សាគ្នាច្រើនក្នុងសំណុំរឿងអ៊ុយក្រែន។ ប៉េកាំងបានប្រកាសជំហរអព្យាក្រឹត្យក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន តែចិនមិនដែលថ្កោលទោសទង្វើឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ពេលនេះ និងបើតាមសំដីលោកត្រាំដដែល ចិន និងអាមេរិកបានព្រមព្រៀងធ្វើការរួមគ្នា។ លោកស៊ីជីនពីងថានឹងជួយអាមេរិកធ្វើការជាមួយអាមេរិក ក្រែងអាចសម្រេចការណ៍បានខ្លះ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកជាថ្មី លោកត្រាំបានសាកល្បងជាបឋម និយាយល្អជាមួយប្រធានាធិបតីរុស្ស៊ីពូទីន តែគ្មានបានផល ក៏ងាកទៅប្រើធម៌សំឡុត និងចាប់ផ្តើមផ្តល់ជំនួយអាវុធយុទ្ធភ័ណ្ឌឱ្យអ៊ុយក្រែន។ ស្នៀតគំរាមដំឡើងសាច់ដុំ ក៏បានបញ្ចេញជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ៣០តុលានេះ។ នៅមុនជំនួបជ

    5 min
  3. 7 MAI

    ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

    ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបាន​ចាប់ផ្តើមបើកការវាយប្រហារ ដោយ​បានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុង​ចំនួន​៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់​កាស្មៀរ និង​ខេត្តពិនចាប់ផងដែរ​។ គិតត្រឹមព័ត៌មានចុងក្រោយ​ព្រឹកថ្ងៃពុធទី​៧ឧសភា​ គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ​​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​ប៉ាគីស្ថានចំនួន​២៦នាក់ ក្នុងនោះ​មានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយ​និងរបួសមនុស្ស​យ៉ាងហោច​៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថាន​។ ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រុងប្រយ័ត្នបំផុត ដោយ​គេវាយតែទៅលើទីទាំង​របស់​ក្រុមភេរវកម្ម​ប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយ​ទៅលើទីតាំងរបស់កងទ័ព​ប៉ាគីស្ថាន​។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យ​កងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារ​របស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ ​របស់​ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និង​ក្រុម​ Laskhar-e-Taiban។ តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន​។ ខាងកងទ័ព​ប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់​ការវាយប្រហារឈ្លានពាន​របស់ឥណ្ឌានេះ​។ មិនបង្អង់យូរ កងទ័ពប៉ាគីស្ថាន​បានបាញ់ប្លោងគ្រាប់ ទម្លាក់​យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថាន​បានប្រើកាំភ្លើងធំ បាញ់​ប្លោងគ្រាប់ចូលមកខាងតំបន់​កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋាន​ឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្ស​យ៉ាងហោច​​​៨នាក់ និងរបួស​ប្រមាណ​៣០នាក់ទៀត​។ របួសដំបៅចាស់ “កាស្មៀរ” ​ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាម​យ៉ាងចំហរ រវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលសុទ្ធតែជាមហាអំណាច​នុយក្លេអ៊ែរ​។ ជម្លោះ​រវាងឥណ្ឌានិង​ប៉ាគីស្ថាន មិនទៅណាឆ្ងាយ​ពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិង​ប៉ាគីស្ថាន​ ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភព​អង់គ្លេស។ លុះដល់ឆ្នាំ​១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយ​ក៏បាន​សម្រេចពុះផ្តាច់ដែនដី​ខាងលិច​​ បង្កើតជាប្រទេសប៉ាគីស្ថាន ​ប្រមូលផ្តុំ​អ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹង​បញ្ចៀសបញ្ហាជម្លោះសាសនា រ​វាងពួកហិណ្ឌូនិងពួកឥស្លាម​។ តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះ​ដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់​នៃ​ជួរភ្នំហិមាល័យ ត្រូវពុះចែកជា​២ជាមួយនឹង​បន្ទាត់ព្រំដែនប្រវែង​៧៧០គីឡូម៉ែត្រ ដីទំហំ​៣៥%បានទៅខាងប៉ាគីស្ថាន និង​៦៣%បានមកខាង​ឥណ្ឌា​។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុក​បម្រុង​ក្រុមភេរវកម្ម ឬក្រុម​ឯករាជ្យនិយមឲ្យ​បះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀរ​របស់ឥណ្ឌា​។​ ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ​ ទាក់ទិននឹង​ប្រភពបញ្ហា​ បណ្តាល​ឲ្យ​​ផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយ​សារ​កាលពីថ្ងៃទី​២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូល​មកវាយ​ប្រហារនៅខាងឥណ្ឌា សម្លាប់​មនុស្ស​២៦នាក់ ភាគច្រើនសុទ្ធតែមនុស្ស​ប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាម​ថាជាស្នាដៃរបស់ក្រុមភេរវកម្ម​ ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើ​ក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ​ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់​

    6 min
  4. 17 AVR.

    បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្

    ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖

    8 min
  5. 6 AVR.

    តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ?

    មូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ដែល​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ​ពិធី​សម្ពោធ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​នោះ​ គឺ​ចង់​ឲ្យ​ប្រជា​ជន​កម្ពុជា​ និង​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ឈប់​សង្ស័យ​អំពី​ទី​តាំង​នេះ​។ ​គឺ​ជាទី​តាំង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិកកន្លងមក និងជាបន្តបន្ទាប់ ​លើក​ឡើងថា អាចត្រូវផ្តល់ទៅឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​។ ​តើ​ក្រោយពី​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ភាព​មន្ទិល​នៅមូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​អាច​ត្រូវ​បិទ​បញ្ចប់​ដែរ​ឬ​ទេ​?​

    11 min
  6. 23 MARS

    តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

    ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​ទាម​ទារ​យុត្តិធម៌​ឲ្យ​បាន​ជោគ​ជ័យ​។​ តើ​ចលនា​ជាតិ​តស៊ូ​របស់ ​លោក សម ​រង្ស៊ី នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ឬ​ទេ​?

    9 min
  7. 14 MARS

    លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតស

    ២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​ ចម្លើយដែលលាក់បំពួនដោយ​ពាក្យបដិសេធ​ នៅទីបំផុត លោក​ពូទីន​បានឆ្លើយ​ហើយ ចំពោះ​សំណើរបស់អាមេរិក​ឲ្យ​មានបទឈប់បាញ់បណ្តោះអាសន្ន​៣០ថ្ងៃ​។ តែចម្លើយរបស់ពូទីន វាហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ​ យល់ព្រមក៏មិនច្បាស់ បដិសេធក៏មិនច្បាស់។ ដូចយើងបានដឹងហើយ កាលពីថ្ងៃទី​១១មីនា រដ្ឋមន្ត្រីការបរទេសអាមេរិក​និងអ៊ុយក្រែន បានជួបប្រជុំគ្នា​នៅ​ទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាលទ្ធផល​នៃការប្រជុំនេះ គឺ​អ៊ុយក្រែន​បានសុខចិត្ត ធ្វើតាម​ការ​ស្នើរបស់ភាគីអាមេរិក ថា​ផ្អាកការប្រយុទ្ធ​បណ្តោះអាសន្ន​៣០ថ្ងៃ​ ដើម្បីឈានទៅបើកផ្លូវចរចា​ជាមួយរុស្ស៊ី​។​ ភាគីអាមេរិក​ក៏បានបញ្ជូន​តំណាងម្នាក់ទៅម៉ូស្គូភ្លាម ដើម្បី​ប្រាប់ដំណឹងនេះទៅកាន់ភាគីរុស្ស៊ី ហើយ​ឲ្យ​រុស្ស៊ីឆ្លើយ​ថាព្រមឬមិនព្រម។ គ្រាន់តែ​លោក Steve Witkoff ប្រេសិតរបស់​លោកដូណាល់ ត្រាំ ចុះពីយន្តហោះបានប៉ុន្មានម៉ោង មិនទាន់ទាំងបានជួប​តំណាងណាម្នាក់នៃ​វិមានក្រេមឡាំងផង ស្រាប់តែលោក​ពូទីនបានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី​១៣មីនា​​ ហើយឆ្លើយថា លោក​មិនជំទាស់ទេនឹង​បទឈប់បាញ់បណ្តោះអាសន្ន តែត្រូវតែពិនិត្យ​មើលលក្ខខណ្ឌ​ឲ្យ​បានច្បាស់លាស់សិន។ លោក​ពូទីនបន្ថែមទៀតថា លោកចង់ទូរស័ព្ទ​និយាយរឿងនេះ ជាមួយ​នឹងលោកដូណាល់ ត្រាំឲ្យបានច្បាស់លាស់។ ពីសេតវិមានក្នុងពេលទទួលជួប​លោក​អគ្គលេខាធិការអង្គការអូតង់ Mark Rutt លោក​ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា ចម្លើយរបស់លោកពូទីននេះ មានលក្ខណៈគួរឲ្យសង្ឃឹម តែជាចម្លើយដែល​មិនទាន់គ្រប់គ្រាន់ពេញលេញទេ។ លោក​ត្រាំបានបន្ថែមទៀតដែរ ប្រសិន​បើរុស្ស៊ីបដិសេធមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្ន នោះជារឿងមួយគួ​រ​ឲ្យ​ខកចិត្តខ្លាំងណាស់សម្រាប់ពិភពលោក​។ នៅព្រឹកថ្ងៃសុក្រទី​១៤មីនា​​ វិមានក្រេមឡាំងបាន​ឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោក​ពូទីនផ្ញើសារលិខិត​ទៅកាន់ដូណាល់ ត្រាំតាមរយៈលោក​ប្រេសិត Steve Witkoff ហើយ។ ភាគីទាំងសងខាង​នឹង​កំណត់ពេលវេលា ដើម្បី​រៀបចំការ​ជួប​​និយាយជជែកគ្នា រវាងប្រធានាធិបតីទាំង២។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក​ ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង​។ លក្ខខណ្ឌដដែល ដែល​​​លោកពូទីនទាមទារយូរមកហើយ​ ក្នុងពេលធ្វើសន្និសីទកាសែត ដែល​មានលោក​លូកាឆិនកូ ប្រធានធិបតី​បេឡារុសអង្គុយក្បែរ លោក​ពូទីន​បានលើកឡើងថា មាន​​ចំណុចជាច្រើន​ដែលត្រូវតែនិយាយគ្នាឲ្យ​បានដាច់ស្រលះមុនសិន​ មុននឹងមាន​បទឈប់បាញ់​បណ្តោះអាសន្ន​។ លោក​បន្តថា លោក​មិនជំទាស់ទេ រឿងបទឈប់បាញ់បណ្តោះអាសន្ន ក៏ប៉ុន្តែសម្រាប់រុស្ស៊ីបទឈប់បាញ់​នេះ ត្រូវតែនាំទៅកាន់សន្តិភាពយូរអង្វែង ហើយត្រូវតែដោះស្រាយ​ឲ្យ​ជ្រះស្រលះ នូវមូលហេតុស៊ីជម្រៅទាំងអស់ ដែលនាំឲ្យ​កើតមានវិបត្តិនេះ​។ គឺឃ្លាចុងក្រោយនេះហើយ​ដែលលោក​ពូទីនចង់​បានន័យថា​ ត្រូវតែធ្វើតាម​អ្វីដែល​គាត់ទាមទារចង់បាន តាំងតែ​ពីមុននិងក្រោយ​ពេល​​ផ្ទុះ​សង្គ្រាមភ្លាមៗ​​។ នៅក្នុងជម្រៅខួរក្បាលរបស់​លោកពូទីន មូលហេតុដែល​នាំឲ្យ​កើតវិបត្តិ ដែល​នាំឲ្យ​រុស្ស៊ីបើកប្រតិបត្តិការយោធា​​ចូលទៅអ៊ុយក្រែន គឺ​ព្រោះតែ​អ៊ុយក្រែន អឺរ៉ុប និង​អូតង់ ​រករឿងគំរាមសន្តិសុខ​រុស្ស៊ី​។ ដូច្នេះ ដើម្បី​​ដោះស្រាយបញ្ហានេះឲ្យជ្រះស្រលះ អ្វីដែលលោកពូទីន​ទាមទារ គឺ​ទី​មួយ​អ៊ុយក្រែនត្រូវតែ​ក្លាយ​ជាប្រទេសអព្យាក្រិត្យ ​ហាមចូលបក្សសម្ព័ន្ធលោក​ខាងលិចណាទាំងអស់ ​មិន​ថាចូលសហភាពអឺរ៉ុប ឬចូល​អូតង់។ បន្ទាប់មកទៀត អ៊ុយក្រែនត្រូវតែសុខចិត្តកាត់ទឹកដី​តំបន់ទាំង​៤ ដែល​រុស្ស៊ីគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ បូកថែមទាំងតំបន់គ្រីម៉េមួយទៀត ដែលរុស្ស៊ីចូលទៅកាន់កាប់កាលពីឆ្នាំ​២០១៤។ មិនត្រឹមប៉ុណ្ណោះទេ លោកពូទីនធ្លាប់បាន​ទាមទារទៀត ថាត្រូវតែប្តូររបបនយោបាយ​នៅអ៊ុយក្រែន​ចោល។ វា​មានន័យថា លោកពូទីនមិនចង់​ឃើញអ៊ុយក្រែនកាន់លទ្ធិប្រជាធិបតេយ្យសេរីទេ។ អ្វីដែល​លោកព

    7 min
  8. 5 MARS

    លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្

    លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​ ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ​ គឺថា​​គ្មាននរណាសរសើរគាត់បាន​ល្អ​​ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់​ទៅ​១ម៉ោង​៤០នាទី នៅចំពោះមុខ​អង្គសភាខុនហ្រ្កេស​ កាលពីថ្ងៃទី​៤មីនា ​លោកដូណាល់ ត្រាំ បាន​អួត​សរសើរអំពីលទ្ធផល​ធំៗ​ដ៏លឿនរហ័ស នៃ​ការដឹកនាំ​ត្រឹម​តែ​៦សប្តាហ៍​នៃរដ្ឋបាលរបស់​លោក​។ “អាមេរិក​ត្រលប់មកវិញហើយ!” លោកត្រាំ បាន​ចាប់ផ្តើមសុន្ទរថា​ ដោយ​បានថ្លែង​ថា “អាមេរិក​ត្រលប់​មកវិញហើយ”។ ពោល​គឺ​​ត្រលប់​មកវិញ​លើកនេះ មក​ដ៏ខ្លាំងក្លា ដែលពិភពលោក​មិនធ្លាប់​បាន​ឃើញ ឬក៏​នឹងគ្មានថ្ងៃឃើញ​បែបនេះទៀតទេ។ លោក​​​បានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែល​មានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាល​លោកទេ ជាប្រវត្តិសាស្ត្រហើយ​។ ៦សប្តាហ៍​កន្លងមកនេះ លោក​បានចុះហត្ថលេខា​លើ​ក្រិត្យ​ប្រធានាធិបតី​​ចំនួន​ជិត​១០០ និង​បាន​ចេញ​​វិធានការប្រតិបត្តិ​​ចំនួន​​ជាង​​៤០០ ដើម្បី​ឈាន​​ទៅ​ស្តារ​ប្រទេស​​ឡើងវិញ។ ការស្តារឡើងវិញនេះ ដែល​លោកត្រាំអះអាងថា គឺស្តារប្រទេស​ឲ្យ​មកដើរផ្លូវត្រូវ មានសុវត្ថិភាព មាន​សុទិដ្ឋិនិយម និង​ការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក​។ ដោយមិន​ភ្លេច​​ឆ្លៀតនិយាយសង្កត់ រិះគន់ចំអក​ទៅ​ដល់​ការដឹកនាំរបស់​លោក​ចូ បៃដិន​ និង​បក្ស​ប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិក​បានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់​ការ​ នៃគោលនយោបាយ​ចម្រុះនិយម សមធម៌និយម និង​ការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោក​បានចាត់វិធាន​កម្ទេចចោល​ នូវទ្រឹស្តី​នយោបាយ​បែប Wok ដែលសំដៅ​លើកកំពស់​សិទ្ធិ​ស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា​ ឬអ្នកប្តូរភេទអីជាដើម​ លោកដូណាល់ ត្រាំ បាន​ឆ្លៀតសរសើរផងដែរ ថាលោក​ Elon Musk បានជួយ​លោកច្រើនណាស់ នៅក្នុងការ​ងារ​ធ្វើ​ឲ្យ​ស្ថាប័នរដ្ឋសហព័ន្ធ​មានប្រសិទ្ធិភាព​ឡើងវិញ​។ តាមរយៈប្រតិបត្តិការរបស់​លោក​Elon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិក​បាន​រកឃើញថា​ស្ថាប័នរដ្ឋសហព័ន្ធ បាន​សំងំចាយប្រាក់ខ្ជះខ្ជាយណាស់​ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិក​ច្រើនឥតប្រយោជន៍ ហើយ​នៅក្រៅស្រុកវិញ គឺចំណាយ​ទៅជួយនៅ​​ប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យ​អាមេរិក​។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយ​ឥតប្រយោជន៍នេះ គឺរដ្ឋបាល​លោក ​បានបញ្ឈប់​បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ​​។ ជីវភាពប្រជាជនអាមេរិក​នឹងជួបការលំបាក? គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោក​ដូណាល់ ត្រាំនឹងនិយាយអ្វី​ខ្លះ​អំពី​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្មអាមេរិក ដែល​ហាក់កំពុងតែរំជើបរំជួលខ្លាំង​ ដោយសារវិធានការសង្គ្រាម​ពាណិជ្ជកម្ម​ ដែល​លោកត្រាំកំពុងតែអនុ​វត្តទៅ​លើ​ប្រទេសជាច្រើន​។ ចាប់ពីថ្ងៃទី​៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូល​ពីកាណាដា ពីមិកស៊ិកមាន​ឡើងដល់ទៅ​២៥% ហើយទំនិញចិន​វិញ​ឡើងដល់​២០%។ កាណាដា​និងចិនបានចេញវិធាន​ការ​ឆ្លើយបតវិញភ្លាមដែរ ដោយ​មិនបង្អង់ទេ ដោយ​បានដំឡើងពន្ធលើទំនិញ​នាំចូលពីអាមេរិក​។ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​លោកដូណាល់ ត្រាំ កំពុងតែដើរដុត​គ្រប់កន្លែងនេះ បានធ្វើ​ឲ្យទីផ្សារហិរញ្ញវត្ថុ​អាមេរិក​មានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិក​ខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយ​អត្ថបទវិចារណកថា ថា​រដ្ឋបាល​លោក​ដូណាល់ ត្រាំ កំពុងតែធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិក​ដាំក្បាលចុះហើយ​។ តែយ៉ាងណានៅក្នុង​សុន្ទរកថា​ លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថា​កុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបាន​ប្រកាសថា គោលការណ៍​នៃអត្រាពន្ធ​ឆ្លើយតបវិញ នឹងចូលជាធរមាន​

    7 min

À propos

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Plus de contenus par RFI ខេមរភាសា / RFI Khmer

Vous aimeriez peut‑être aussi