រីកនិងបំប្លែងខ្លួនជាលំដាប់នៅលើពិភពលោក ទីផ្សារគ្រឿងញៀនជាវិបត្តិពហុមុខ

ទីផ្សារគ្រឿងញៀនមានសកម្មភាពខ្លាំង និងមានភាពចម្រុះយ៉ាងសម្បូរបែប ព្រមទាំងរីករាលដាលទូទាំងពិភពលោក យ៉ាងខ្លាំងក្លា។ នៅចំពោះមុខការហាមឃាត់ ក្រុមជួញដូរគ្រឿងញៀន រកល្បិចថ្មី ផលិតផលថ្មី និងផ្លូវពង្វាងថ្មី។ ចរាចរណ៍គ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានទេ នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនព្រមទាំងឧក្រិដ្ឋកម្ម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ ថ្ងៃទី២៦មិថុនា។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (ONUDUC) ការប្រើប្រាស់គ្រឿងញៀន អាភៀន កញ្ឆា ឬហៅខ្លីថា “ម្សៅស” មានសកម្មភាពខ្លាំងក្រៃនៅឆ្នាំ២០២៣។ ការផលិតកូកាអ៊ីនបានបំបែកឯតទគ្គកម្មថ្មី ដោយមានកំណើន៣៤%លើសឆ្នាំមុន និងកើនបីដងលើសឆ្នាំ២០១០។
គ្រឿងញៀនសំយោគគំរាមសុខភាពសាធារណៈ
ក្រៅពីអាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន ដែលជាគ្រឿងញៀនបែបបូរាណ ទីផ្សារគ្រឿងញៀនសំយោគ ផលិតក្នុងមន្ទីរពិសោធន៍ ដោយប្រើតែសារធាតុគីមី ក៏កំពុងរីកដុះដាលខ្លាំង គួរជាទីព្រួយបារម្ភសម្រាប់សុខភាពសាធារណៈ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដដែល។ នៅឆ្នាំ២០២៥ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានរាប់ឃើញមានសារធាតុញៀនសំយោគថ្មីចំនួន ១១០០មុខ កំពុងធ្វើចរាចរណ៍នៅលើពិភពលោក។ សារធាតុញៀនសំយោគនេះ ផ្តល់ផលចំណេញខ្លាំងដល់ក្រុមជួញដូរហើយងាកលាក់ ងាយគេចពីសំណាញ់ហាមឃាត់របស់អាជ្ញាធរណាស់។ គ្រឿងញៀនសំយោគប្រភេទនេះ មានឥទ្ធិពលខ្លាំងគ្រឿងញៀនសំយោគផលិតចេញរុក្ខជាតិអាភៀន ឬកញ្ឆាឆ្ងាយណាស់។ គឺដល់ទៅជាង៥០០ដងលើសMorphine។ ជាងនេះទៅទៀត ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន តែងតែប្តូរផ្លាស់សមាសធាតុផ្សំជារឿយៗ ជាហេតុធ្វើឱ្យគ្រឿងញៀនសំយោគកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ ដែលមិនអាចស្មានបាន។ “សន្ទុះដ៏ខ្លាំងក្លានៃឧស្សាហកម្មគ្រឿងញៀនសំយោគខុសច្បាប់ គឺជាការគំរាមកំហែងសុខភាពសាធារណៈដ៏ចម្បងនៅលើពិភពលោក ដោយអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ក្នុងទម្រង់ជាមហន្តរាយសម្រាប់មនុស្សជាតិតែម្តងផង។ នេះបើប្រសាសន៍របស់នាយកស្ថាប័នគ្រប់គ្រងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ។
គ្មានរូបភាពល្អ អាភៀន គ្រឿងញៀន កំពុងវាយលុកចូលក្នុងគ្រប់ស្រទាប់សង្គម ទាំងនៅទីក្រុងធំ ទីក្រុងតូច សង្កាត់ក្រីក្រ មធ្យម អ្នកមាន និងទីជនបទ។ របាយការណ៍ឆ្នាំ២០២៥ បានបញ្ជាក់អំពី និន្នាការនៃការរីករាលដាលគ្រឿងញៀន ក្នុងគ្រប់ស្រទាប់វណ្ណៈនៃសង្គមផង និងក្នុងរង្វង់អ្នកប្រើប្រាស់ជាក្មេងផង ពោលគឺទាំងក្មេងជំទង់ និស្សិត មនុស្សពេញវ័យ អ្នកធ្វើការ អ្នកមានអាជីព។ គ្រឿងញៀន កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន ... បានក្លាយជាវត្ថុសម្រាប់បង្កើនកម្លាំង បង្កើនបរិយាកាស អារម្មណ៍ល្អ ដំណេក ដែលអមដោយផលវិបាកចំពោះសុខភាពដែលគេពុំទាន់ធ្វើការវាយតម្លៃបាន។
ពីគ្រឿងញៀនសំយោគទៅសង្គ្រាមពាណិជ្ជកម្ម
គ្រឿងញៀនសំយោគពពួកFentanyl ដែលខ្លាំងជាងពពួកហេរ៉ូអ៊ីនដល់ទៅ៥០ដង និងដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់៧៥០០០នាក់ នៅឆ្នាំ២០២៣ និងជិត៥ម៉ឺននាក់នៅឆ្នាំ២០២៤ ក្លាយជាប្រភពនាំឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តាប្រទេសមួយចំនួនធំនៅលើពិភពលោក។ រដ្ឋាបាលលោកដូណាល់ត្រាំបានចោទចិន ម៉ិកស៊ិក និងកាណាដា ថាបានរៀបចំ ឬបណ្តោយឱ្យមានលំហូរគ្រឿងញៀនសំយោគចូលទៅក្នុងទឹកដីអាមេរិក ទើបបានលេសដាក់ទណ្ឌកម្ម តាមរយៈការដំឡើងពន្ធនាំចូល ដើម្បីបង្ខំឱ្យចិន កាណាដា ម៉ិកស៊ិក ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែ បើតាមការអង្កេតរបស់ទស្សនាវដ្តីជប៉ុន Nikkei Asia បណ្តាញជូញដូរគ្រឿងញៀនសំយោគ Fantanyl ដែលអាមេរិកចោទចិននោះ មានម្នាក់មាន
資訊
- 節目
- 頻道
- 頻率每日更新
- 發佈時間2025年6月28日 上午7:18 [UTC]
- 長度6 分鐘
- 年齡分級兒少適宜