
រុស្ស៊ីចាប់បង្ខំប្រជាជនអ៊ុយក្រែនឲ្យចូលបម្រើទ័ពធ្វើសង្រ្គាមប្រឆាំងមាតុភូមិរបស់ខ
នៅក្នុងសង្រ្គាមអ៊ុយក្រែន កងទ័ពរុស្ស៊ីនៅបន្តរុលទៅមុខ ដោយវាយដណ្តើមយកភូមិដែនដីរបស់អ៊ុយក្រែនកាន់តែច្រើន ជាពិសេសនៅក្នុងតំបន់ទាំង៤ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីបានរំលោភកាត់យកទៅដាក់ក្នុងផែនទីរបស់ខ្លួន។ ដោយវាយចូលកាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹមពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ីនៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានកាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែនត្រូវរុស្ស៊ីកេណ្ឌយកទៅធ្វើទ័ពប្រយុទ្ធនឹងកម្លាំងទ័ពជាតិអ៊ុយក្រែនក្នុងសមរភូមិ។ បើតាមអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជនអ៊ុយក្រែនជាច្រើនសែននាក់ត្រូវរុស្ស៊ីចាប់បង្ខំ រើសបញ្ចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។
នៅខែតុលាឆ្នាំ ២០២២ ពោលគឺនៅ១០ខែក្រោយចាប់ផ្តើមសង្រ្គាមឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានចុះហត្ថលេខាលើច្បាប់ដាក់បញ្ចូលតំបន់ទាំង៤នៅភាគខាងកើតរបស់អ៊ុយក្រែន ទៅក្នុងដែនដីរបស់រុស្ស៊ី នោះបើទោះបីជាកងទ័ពរុស្ស៊ីនៅមិនទាន់វាយចូលគ្រប់គ្រងតំបន់ទាំង៤បានទាំងស្រុងក៏ដោយ។
ភ្លាមៗ ដោយមិនបង្អែបង្អង់យូរ ម៉ូស្គូចាប់ផ្តើមនយោបាយប្រែក្លាយតំបន់អ៊ុយក្រែនទាំង៤ទៅជាតំបន់រុស្ស៊ី ពោលគឺលុបចោលអ្វីៗទាំងអស់ដែលជាអត្តសញ្ញាណរបស់អ៊ុយក្រែន ដូចជាផ្តល់លិខិតឆ្លងដែនរុស្ស៊ី និងបង្ខំឲ្យប្រជាជនអ៊ុយក្រែននិយាយភាសារុស្ស៊ីជាដើម។ ដោយចាប់បង្ខំឲ្យប្រជាជនអ៊ុយក្រែនកាន់លិខិតឆ្លងដែនរុស្ស៊ី ម៉ូស្គូមានលេសចាប់រើសបញ្ចូលប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងតំបន់ត្រួតត្រារបស់រុស្ស៊ី ទៅក្នុងជួរកងទ័ព។ គោលដៅចំបងរបស់រុស្ស៊ី គឺប្រែក្លាយប្រជាជនអ៊ុយក្រែនឲ្យទៅទាហានដែលរុស្ស៊ីយកទៅប្រើដើម្បីពាំងគ្រាប់កាំភ្លើងនៅសមរភូមិ។ គេអាចនិយាយបានថា នៅក្នុងតំបន់ត្រួតត្រារបស់រុស្ស៊ី ប្រជាជនអ៊ុយក្រែនត្រូវរុស្ស៊ីចាប់បង្ខំឲ្យចូលបម្រើទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។
បើតាមអត្ថបទស៊ើបអង្កេតរបស់កាសែតបារាំង Le Monde នៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីត្រួតត្រា បុរសអ៊ុយក្រែនអាយុពី១៨ទៅ៦០ឆ្នាំ ត្រូវជាប់ក្នុងកាតព្វកិច្ចយោធារុស្ស៊ី និងត្រូវបញ្ជូនឲ្យទៅបាញ់សម្លាប់ប្រជាជនឯង នៅក្នុងសមរភូមិអ៊ុយក្រែន។ កាសែត Le Monde ហ៊ានអះអាងដូច្នេះ ដោយផ្អែកលើព័ត៌មានទទួលបានពីមណ្ឌលឃុំឈ្លើយសឹកមួយកន្លែងក្នុងទឹកដីអ៊ុយក្រែន។
នៅទីនោះគេរកឃើញថា ក្នុងចំណោមឈ្លើយសឹករុស្ស៊ី៤នាក់ ដែលកងទ័ពអ៊ុយក្រែនបានចាប់ខ្លួននៅក្នុងសមរភូមិ មាន១នាក់ជាជនជាតិអ៊ុយក្រែន មកពីតំបន់ដែលស្ថិតក្រោមការត្រួតត្រារបស់កងទ័ពរុស្ស៊ី។ អ្នកទោសម្នាក់បាននិយាយប្រាប់ទាហានអ៊ុយក្រែនថា រូបគេគ្មានបំណងមកប្រយុទ្ធធ្វើសង្រ្គាមសម្លាប់ប្រជាជនឯងនោះទេ។ រូបគេធ្លាប់រង់ចាំឲ្យកងទ័ពអ៊ុយក្រែនទៅរំដោះទីក្រុងតំបន់ខាងកើតដែរ ប៉ុន្តែ មិនឃើញសោះ។ នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដែលគំរាមកំហែងដល់អាយុជីវិត ក្នុងករណីមិនចូលបម្រើទ័ព ឈ្លើយសឹកខាងលើសារភាពថា រូបគេក៏ដូចជាប្រជាជនអ៊ុយក្រែនផ្សេងទៀតដែលរស់នៅក្នុងតំបន់រុស្ស៊ីត្រួត្រា គ្មានជម្រើសអ្វីទាំងអស់។
លោកDmytro Lubinets ស្នងការអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្សដែលឧស្សាហ៍ទៅសួរសុខទុក្ខនៅមណ្ឌលដាក់ឈ្លើយសឹករុស្ស៊ី និយាយថា ២៥%នៃទាហានរុស្ស៊ីរាប់រយនាក់ដែលជាប់ក្នុងឃុំរបស់អ៊ុយក្រែន គឺជាប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងតំបន់ក្រោមរុស្ស៊ីត្រួតត្រា។
តើប្រជាជនអ៊ុយក្រែនដែលពាក់ឯកសណ្ឋានទាហានរុស្ស៊ី និងប្រយុទ្ធតទល់នឹងកងទ័ពអ៊ុយក្រែនក្នុងសមរភូម ជាជនរងគ្រោះ ឬជាសត្រូវរបស់អ៊ុយក្រែន?
ចំពោះកងទ័ពអ៊ុយក្រែន រាល់អ្នកដែលកាន់អាវុធ បាញ់សម្លាប់ទាហានអ៊ុយក្រែននៅក្នុងសមរភូមិ ត្រូវចាត់ទុកជាសត្រូវដែលអ៊ុយក្រែនមិនអាចអត់ឱនឲ្យបាន មិនថា ពួកគេទាំងនោះជាជនជាតិអ៊ុយក្រែនដែលរុស្ស៊ីចាប់បង្ខំឲ្យចូលបម្រើទ័ព។ ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់ស្នងការអ៊ុយក
Информация
- Подкаст
- Канал
- ЧастотаЕжедневно
- Опубликовано16 ноября 2025 г. в 13:59 UTC
- Длительность9 мин.
- ОграниченияБез ненормативной лексики