លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​

ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ​ គឺថា​​គ្មាននរណាសរសើរគាត់បាន​ល្អ​​ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់​ទៅ​១ម៉ោង​៤០នាទី នៅចំពោះមុខ​អង្គសភាខុនហ្រ្កេស​ កាលពីថ្ងៃទី​៤មីនា ​លោកដូណាល់ ត្រាំ បាន​អួត​សរសើរអំពីលទ្ធផល​ធំៗ​ដ៏លឿនរហ័ស នៃ​ការដឹកនាំ​ត្រឹម​តែ​៦សប្តាហ៍​នៃរដ្ឋបាលរបស់​លោក​។

“អាមេរិក​ត្រលប់មកវិញហើយ!”

លោកត្រាំ បាន​ចាប់ផ្តើមសុន្ទរថា​ ដោយ​បានថ្លែង​ថា “អាមេរិក​ត្រលប់​មកវិញហើយ”។ ពោល​គឺ​​ត្រលប់​មកវិញ​លើកនេះ មក​ដ៏ខ្លាំងក្លា ដែលពិភពលោក​មិនធ្លាប់​បាន​ឃើញ ឬក៏​នឹងគ្មានថ្ងៃឃើញ​បែបនេះទៀតទេ។ លោក​​​បានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែល​មានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាល​លោកទេ ជាប្រវត្តិសាស្ត្រហើយ​។ ៦សប្តាហ៍​កន្លងមកនេះ លោក​បានចុះហត្ថលេខា​លើ​ក្រិត្យ​ប្រធានាធិបតី​​ចំនួន​ជិត​១០០ និង​បាន​ចេញ​​វិធានការប្រតិបត្តិ​​ចំនួន​​ជាង​​៤០០ ដើម្បី​ឈាន​​ទៅ​ស្តារ​ប្រទេស​​ឡើងវិញ។ ការស្តារឡើងវិញនេះ ដែល​លោកត្រាំអះអាងថា គឺស្តារប្រទេស​ឲ្យ​មកដើរផ្លូវត្រូវ មានសុវត្ថិភាព មាន​សុទិដ្ឋិនិយម និង​ការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក​។

ដោយមិន​ភ្លេច​​ឆ្លៀតនិយាយសង្កត់ រិះគន់ចំអក​ទៅ​ដល់​ការដឹកនាំរបស់​លោក​ចូ បៃដិន​ និង​បក្ស​ប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិក​បានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់​ការ​ នៃគោលនយោបាយ​ចម្រុះនិយម សមធម៌និយម និង​ការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោក​បានចាត់វិធាន​កម្ទេចចោល​ នូវទ្រឹស្តី​នយោបាយ​បែប Wok ដែលសំដៅ​លើកកំពស់​សិទ្ធិ​ស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា​ ឬអ្នកប្តូរភេទអីជាដើម​

លោកដូណាល់ ត្រាំ បាន​ឆ្លៀតសរសើរផងដែរ ថាលោក​ Elon Musk បានជួយ​លោកច្រើនណាស់ នៅក្នុងការ​ងារ​ធ្វើ​ឲ្យ​ស្ថាប័នរដ្ឋសហព័ន្ធ​មានប្រសិទ្ធិភាព​ឡើងវិញ​។ តាមរយៈប្រតិបត្តិការរបស់​លោក​Elon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិក​បាន​រកឃើញថា​ស្ថាប័នរដ្ឋសហព័ន្ធ បាន​សំងំចាយប្រាក់ខ្ជះខ្ជាយណាស់​ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិក​ច្រើនឥតប្រយោជន៍ ហើយ​នៅក្រៅស្រុកវិញ គឺចំណាយ​ទៅជួយនៅ​​ប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យ​អាមេរិក​។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយ​ឥតប្រយោជន៍នេះ គឺរដ្ឋបាល​លោក ​បានបញ្ឈប់​បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ​​។

ជីវភាពប្រជាជនអាមេរិក​នឹងជួបការលំបាក?

គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោក​ដូណាល់ ត្រាំនឹងនិយាយអ្វី​ខ្លះ​អំពី​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្មអាមេរិក ដែល​ហាក់កំពុងតែរំជើបរំជួលខ្លាំង​ ដោយសារវិធានការសង្គ្រាម​ពាណិជ្ជកម្ម​ ដែល​លោកត្រាំកំពុងតែអនុ​វត្តទៅ​លើ​ប្រទេសជាច្រើន​។ ចាប់ពីថ្ងៃទី​៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូល​ពីកាណាដា ពីមិកស៊ិកមាន​ឡើងដល់ទៅ​២៥% ហើយទំនិញចិន​វិញ​ឡើងដល់​២០%។ កាណាដា​និងចិនបានចេញវិធាន​ការ​ឆ្លើយបតវិញភ្លាមដែរ ដោយ​មិនបង្អង់ទេ ដោយ​បានដំឡើងពន្ធលើទំនិញ​នាំចូលពីអាមេរិក​។

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​លោកដូណាល់ ត្រាំ កំពុងតែដើរដុត​គ្រប់កន្លែងនេះ បានធ្វើ​ឲ្យទីផ្សារហិរញ្ញវត្ថុ​អាមេរិក​មានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិក​ខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយ​អត្ថបទវិចារណកថា ថា​រដ្ឋបាល​លោក​ដូណាល់ ត្រាំ កំពុងតែធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិក​ដាំក្បាលចុះហើយ​។

តែយ៉ាងណានៅក្នុង​សុន្ទរកថា​ លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថា​កុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបាន​ប្រកាសថា គោលការណ៍​នៃអត

若要收聽兒少不宜的單集,請登入帳號。

隨時掌握此節目最新消息

登入或註冊後,即可追蹤節目、儲存單集和掌握最新資訊。

選取國家或地區

非洲、中東和印度

亞太地區

歐洲

拉丁美洲與加勒比海地區

美國與加拿大