
លោកនាយករដ្ឋមន្រ្តី អំពាវនាវឱ្យស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់លើករណី លោក ស្
គិតចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា បន្តដល់ថ្ងៃទី២៦ ខែមិថុនា គឺ ១សប្តាហ៍មកហើយ ដែលជនល្មើស ជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ បានប្រើកាំភ្លើងខ្លី ចូលបាញ់ប្រហារដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយសារតែជម្លោះបន្តិចបន្តិចរវាងអ្នកជិតខាងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ២នាក់។ នៅចុងសប្តាហ៍មុន តុលាការ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនជនល្មើស ស្រី ស៊ីណា នៅពន្ធនាគារព្រៃសហើយ។ ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ ៣បទល្មើស។ ទី១-បទឃាតកម្ម ទី២-បទប៉ុនប៉ងឃាតកម្ម និងទី៣-បទល្មើសប្រើប្រាស់អាវុធខុសច្បាប់។
Information
- Show
- Channel
- FrequencyUpdated Daily
- PublishedJune 26, 2024 at 12:54 AM UTC
- Length5 min
- RatingClean