បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 8 小時前

    លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

    នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

    10 分鐘
  2. 5 天前

    លោកយ៉ែម បុញ្ញឫទ្ធិ៖ បក្សប្រជាធិបតេយ្យជឿនលឿន នឹងក្លាយជាប៉ូលនយោបាយថ្មីចំពោះអ្នកប្រជាធិបត

    នៅថ្ងៃអាទិត្យទី២៨ខែកញ្ញានេះ គណបក្សកម្ពុជានិយម បានធ្វើសមាជវិសាមញ្ញមួយ ដើម្បីប្តូរឈ្មោះគណបក្ស។ សមាជបានសម្រេចប្តូរឈ្មោះគណបក្សកម្ពុជានិយម ទៅជា «គណបក្សប្រជាធិបតេយ្យជឿនលឿន» ដោយបានបោះឆ្នោតគាំទ្រលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណារាស្ត្ររបស់អតីតគណបក្សសង្រ្គោះជាតិឲ្យធ្វើជាប្រធានគណបក្ស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការប្តូរឈ្មោះគណបក្សនេះ គឺដើម្បីកៀរគរ អ្នកប្រជាធិបតេយ្យឲ្យចូលរួមក្នុងដំណើរបោះឆ្ពោះទៅមុខ។

    9 分鐘
  3. 9月26日

    លោក ញឹក ប៊ុនឆៃ៖ អូរតាមបណ្តោយព្រំដែនជាភស្តុតាងបញ្ជាក់ថា ថៃកំពុងទន្រ្ទានចូលទឹកដីខ្មែរ

    នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា លោក ញឹក ប៊ុនឆៃ ដែលជាអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ លោក ញឹក ប៊ុនឆៃ បានផ្តល់កំណត់សម្គាល់ចំនួន ៧ចំណុច ស្តីពីទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ពីលេខ៤១ ដល់លេខ៤៩ ក្បែរស្ពានប៉ោយប៉ែត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កញ្ញានេះ លោក ញឹក ប៊ុនឆៃបានឲ្យដឹងថា លោកអាចធ្វើជាសាក្សីជូនរដ្ឋាភិបាលកម្ពុជាថា សកម្មភាពរបស់ទាហានថៃបច្ចុប្បន្ន គឺជាសកម្មភាពទន្ទ្រានចូលអធិបតេយ្យភាពកម្ពុជា។ តាម​លោក ញឹក ប៊ុនឆៃ អូរតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដែលភាគីថៃបានជីកក្រោយឆ្នាំ ១៩៧៩ ជាភស្តុតាងបញ្ជាក់បានថា ថៃកំពុងវាតទីចូលក្នុងដីរបស់ខ្មែរ។

    13 分鐘
  4. 9月24日

    បណ្ឌិត គិន ភា៖ វត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងមហាសន្និបាត អ.ស.ប មានទម្ងន់ធ្ងន់

    ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប.)។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការចូលរួមមហាសន្និបាត អ.ស.ប. របស់លោក ប្រាក់ សុខុន នឹងនាំមកនូវការតស៊ូមតិខាងការទូតប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែលោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា វត្តមានរបស់ប្រមុខរដ្ឋាភិបាលនឹងមានទំងន់ធ្ងន់ជាង ត្បិតមហាសន្និបាត អ.ស.ប. គឺជាវេទិកា ការទូតសកល ដែលមានទម្ងន់ធ្ងន់ជាងគេបំផុត ក្នុងចំណោមវេទិកាការទូតដទៃទៀត៕

    11 分鐘
  5. 9月18日

    លោក លី សុវណ្ណារិទ្ធ៖ ថៃចង់ប្រើល្បិចយកពលរដ្ឋខ្លួនតទល់ជាមួយពលរដ្ឋខ្មែរនៅភូមិព្រៃចា

    នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុវណ្ណារិទ្ធ បញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ នៅមិនទាន់មានការប៉ះទង្គិចបន្តទៀតទេ តែអ្វីដែលអាជ្ញាធរខេត្តបារម្ភ គឺថៃចង់ប្រើល្បិចយកពលរដ្ឋរបស់ខ្លួន មកតទល់ជាមួយពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។

    8 分鐘
  6. 9月15日

    ឧកញ៉ា ឡាយ ឈុនហួ៖ កម្ពុជាអាចនឹងនាំអង្ករចេញជាង ៧០ម៉ឺនតោនក្នុងឆ្នាំ ២០២៥

    ការលើករបស់ ASEAN urbanist ក៏ដូចជាការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួនទៀតបង្ហាញថា ការនាំអង្ករចេញរបស់កម្ពុជាបានរំកិលពីចំណាត់ថ្នាក់លេខ៧​ មក​ដល់​លេខ ១០ ក្នុងចំណោមប្រទេសដែលមានសក្តានុពលនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន១០។ តែសហព័ន្ធស្រូវអង្ករកម្ពុជាថា ការដាក់ចំណាត់ថ្នាក់នោះមិនទាន់ផ្លូវការទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា លោកមិនទាន់មានស្ថិតិស្តីពីការនាំចេញអង្កររបស់ពិភពលោកឆ្នាំ២០២៥ នៅឡើយទេ។ ផ្ទុយទៅវិញ និងបើតាមលោកឧកញ៉ា ឡាយ ឈុនហួ ការនាំចេញអង្ករកម្ពុជារយៈពេល៨ខែ ឆ្នាំ២០២៥ ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាង ៦ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងអាចឈានដល់ជាង ៧០ម៉ឺនតោន ក្នុងឆ្នាំ​២០២៥។

    9 分鐘
  7. 9月12日

    ឧកញ៉ា តែ តាំងប៉៖ ពិព័រណ៍ផលិតផលខ្មែរមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ ក្នុងរបត់ជម្លោះព្រំដែន

    ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅ​បរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា​ មានផលិតផលខ្មែរជាង ១០០មុខបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ឆ្នាំនេះ។ ​​តាមរយៈ​ពិព័រណ៍លើកនេះ ​ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា ​សន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះផលិតផលក្នុងស្រុកមានការកើនឡើងដោយសារតែការពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាង។

    11 分鐘

評分與評論

3.5
(滿分 5 顆星)
2 則評分

簡介

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

「RFI ខេមរភាសា / RFI Khmer」的更多內容

你可能也會喜歡