សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យច

    5月3日

    ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យច

    អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែលធ្លាប់វាយ​ប្រហារ​មន្ត្រីជាន់ ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹង​រឿងអំពើពុករលួយ ហើយរកស៊ីជាមួយ​ឧក្រិដ្ឋ​ជន បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​មនុស្ស​តាម​អន​ឡាញ នោះ បាន​អះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាច​លោក គៀងគរ​យុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព​ ជា​មួយ​ប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ​​ដើម្បី​ប្រឆាំង​នឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។

    15 分鐘
  2. សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

    1月31日

    សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

    ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។

    16 分鐘
  3. អ្នកឧកញ៉ា លីយ៉ុង ផាត់ យកស្ថានីយ PNN ជាទីតាំង រកស៊ីបើកល្បែងតាមអនឡាញ និងបង្ខាំងមនុស្ស

    2024/12/27

    អ្នកឧកញ៉ា លីយ៉ុង ផាត់ យកស្ថានីយ PNN ជាទីតាំង រកស៊ីបើកល្បែងតាមអនឡាញ និងបង្ខាំងមនុស្ស

    អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។ លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍​ពិស្ដារ​អំពីរឿងនេះ៖

    9 分鐘
  4. ស្តេចក្រញូង ទ្រី ភាព រកស៊ីឧក្រិដ្ឋកម្មអនឡាញជាមួយ ជនជាតិចិននៅសណ្ឋាគារនិង​កាស៊ីណូ ថ្មដា

    2024/12/05

    ស្តេចក្រញូង ទ្រី ភាព រកស៊ីឧក្រិដ្ឋកម្មអនឡាញជាមួយ ជនជាតិចិននៅសណ្ឋាគារនិង​កាស៊ីណូ ថ្មដា

    សេចក្តីរាយការណ៍ស៊ើបអង្កេត៖ អ្នក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវបានគេរកឃើញថា ក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងតំបន់តំបន់សេដ្ឋកិច្ច ពិសេសMDS «ថ្មដា» មានបុគ្គលិក​១ម៉ឺននាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ និងជជជាតិវៀតណាម កំពុងរកស៊ីឧក្រិដ្ឋកម្មអនឡាញ ខ្នាតធំដោយគ្មានអាជ្ញាធរហ៊ានចុះបង្ក្រាប។

    12 分鐘
  5. អត្ថបទពិពណ៌នា៖ រដ្ឋអំណាចកុម្មុយនិស្តចិន កំពុងប្លន់ទ្វីបអាហ្រ្វិក

    2024/11/08

    អត្ថបទពិពណ៌នា៖ រដ្ឋអំណាចកុម្មុយនិស្តចិន កំពុងប្លន់ទ្វីបអាហ្រ្វិក

    អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។

    14 分鐘
  6. មជ្ឈដ្ឋានទូរទៅចង់​ឃើញ លោក ហ៊ុន សែន​ ប្រើកណ្តាប់ដៃដែក​ផ្លូវច្បាប់​ទៅ​លើឧកញ៉ា ឡេង ណា​​វ៉ាត

    2024/11/05

    មជ្ឈដ្ឋានទូរទៅចង់​ឃើញ លោក ហ៊ុន សែន​ ប្រើកណ្តាប់ដៃដែក​ផ្លូវច្បាប់​ទៅ​លើឧកញ៉ា ឡេង ណា​​វ៉ាត

    មជ្ឈដ្ឋានទូរទៅនិងអ្នកក​តាម​ដាន​សង្គម​បាន​គាំទ្រចំពោះ​ចំណាត់​​ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន កម្ពុជា ដែលប្រកាស​ឲ្យចាប់ខ្លួន​​ អ្នក​ឧកញ៉ា ​លី សាម៉េត ដែលជា​​ទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសង​លុយ​ទៅ​ជន​រង​គ្រោះ ​ជាង​១០​លាន​ដុល្លារ ​និង​ករណី ​លោក ដួង តារា អតីត​ជា​អ្នក​កាន់​ហ្វេស​ប៊ុក​ផេក​ឲ្យ​លោក ក៏ត្រូវ​បាន​នាំ​ខ្លួនទៅសាកសួរ​ពាក់​ព័ន្ធ ​«ការ​ឆបោក»​។ ពួក​គេក៏​ចង់​ឃើញ​មាន​ចំណាត់​ការ​ដូច​គ្នានេះ​ទៅ​លើ«​ជន​ឆបោក»​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​ជាពិសេស ករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេច វេះពីការសងបំណុល (Commission)​ ដល់ភ្នាក់ងារលក់ (Freelancer) ​​និងអតិថិជនដែលបាន ទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យ​នេះ​កន្លងមក។​​​​​ បុគ្គលិក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក​ ហ៊ុន ម៉ាណែត ដែលមាន ទីតាំងស្ថិតនៅស្រុកឈូកខេត្តកំពតដើម្បីយកទៅកាត់កងសង បំណុល (Commission)​ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ ប្រាក់ សងទៅឱ្យពួកគេ​ និងព្រមទាំងអតិថិជន ដែលបានទិញដីផ្ទះពី​ក្រុមហ៊ុន ​របស់គាត់កន្លងមកផងដែរ។ លោក តាំង សារ៉ាដា រាយការណ៍ព័ត៌មាន​ពិស្តារ៖

    17 分鐘
  7. លោក ហ៊ុន តូ ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​​ខ្មៅងងឹត​​​​

    2024/09/22

    លោក ហ៊ុន តូ ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​​ខ្មៅងងឹត​​​​

    លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែន​ខុស​​ច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និង​ជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអនឡាញ​​ខ្មៅ​ងងឹត​​​​ ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង​៤៩ពាន់​លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។ លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាង​អ្នកលក់​និង​អ្នកទិញ​ ដោយ​ទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុង​ប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផងដែរ។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយ​កខ្វក់។ ចំណែកក្រុម​អ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជា​កំពុង​​ឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពី​អសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករក​លុយ​ចិញ្ចឹម​ក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។ កញ្ញា​ ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖

    13 分鐘

評分與評論

5
(滿分 5 顆星)
5 則評分

簡介

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

「The Cambodia Daily Khmer」的更多內容

你可能也會喜歡

若要收聽兒少不宜的單集,請登入帳號。

隨時掌握此節目最新消息

登入或註冊後,即可追蹤節目、儲存單集和掌握最新資訊。

選取國家或地區

非洲、中東和印度

亞太地區

歐洲

拉丁美洲與加勒比海地區

美國與加拿大