សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

Ministry of Education, Youth and Sport Official Podcast Channel

បណ្ដាញ​សំឡេង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា :: Official Podcast Channel of the Ministry of Education, Youth and Sport, Cambodia.

  1. សំឡេង៖ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖

    13.12.2024

    សំឡេង៖ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖

    សំឡេង៖ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។

    1 мин.
  2. សំឡេង៖ បទសម្ភាសន៍៖​ "ស្វ័យវិជ្ជាអក្ខរកម្មមេឌា"​

    20.11.2024

    សំឡេង៖ បទសម្ភាសន៍៖​ "ស្វ័យវិជ្ជាអក្ខរកម្មមេឌា"​

    សំឡេង៖ បទសម្ភាសន៍៖​ "ស្វ័យវិជ្ជាអក្ខរកម្មមេឌា"​ t.me/MILSelfLearningBot ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម​​ដែលត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាចំណេះដឹងស្ដីពីអក្ខរកម្មឌីជីថល​ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅ៖​ - លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ - លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។ - កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។ - ជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិតនៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ Chatbot នេះ ត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រដោយអង្គការ DW Akademie ជាមជ្ឈមណ្ឌល Deutsche Welle សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បណ្តុះបណ្តាលសារព័ត៌មាន និងការផ្ទេរចំណេះដឹង។ #MIL #SelfLearningBot #អកខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន #សវ័យវិជ្ជាអក្ខរកម្មមេឌា

    13 мин.

Об этом подкасте

បណ្ដាញ​សំឡេង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា :: Official Podcast Channel of the Ministry of Education, Youth and Sport, Cambodia.