កិច្ចប្រជុំអន្តរជាតិនៅក្រុងហ្សឺណែវ ដើម្បីតាក់តែងសន្ធិសញ្ញាពិភពលោកប្រឆាំងប្លាស្ទិក គ្មានការជឿនលឿនទៅមុខទេ។ នេះបើតាមតំណាងការទូតអេក្វាទ័រ ដែលជាប្រធានដឹកនាំកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីប្លាស្ទិក។ ក្រុមប្រទេសផលិតប្រេងបន្តរារាំង ហើយប្រឆាំងនឹងការកាត់បន្ថយប្លាស្ទិកនៅលើពិភពលោកយ៉ាងខ្លាំង។ ហេតុអ្វី? ព្រោះតែប្រយោជន៍ហិរញ្ញវត្ថុឬ?
ការចរចាដើម្បីបង្កើតសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងបា្លសិ្ទកប្រើពេលអស់ជាងបីឆ្នាំហើយ។ បន្ទាប់ពីបរាជ័យនៅប៊ូសានប្រទេសកូរ៉េខាងត្បូងកាលពីចុងឆ្នាំ២០២៤ កិច្ចប្រជុំអង្គការសហប្រជាជាតិថ្មីមួយទៀត “ដែលគេចាត់ទុកជាការផ្តល់សំណាងចុងក្រោយ” បានរៀបចំធ្វើក្រុងហ្សឺណែវប្រទេសស្វ៊ីស តាំងពីថ្ងៃទី៥សីហារហូតដល់ថ្ងៃទី១៤សីហា។ ប៉ុន្តែជាថ្មីម្តងទៀត កិច្ចពិភាក្សាមិនចម្រើនទៅមុខគួរជាទីសង្ឃឹមទេ។ គម្រោងសន្ធិសញ្ញាបានរីកប៉ោង កើនពី២២ទំព័រដល់៣៥ទំព័រ ឯកឋាខណ្ឌដែលក្រុមប្រតិភូទាំង១៨៤ប្រទេសនិងអង្គការ ជជែកមិនត្រូវគ្នាសោះមានចំនួនកាន់តែច្រើនឡើងៗ ពី៣៧១ ពីដំបូង ទៅ១៥០០ចំណុចនៅពេលនេះ។
តំណាងជាងមួយរយប្រទេសចង់បានសន្ធិសញ្ញាប្រឆាំងប្លាស្ទិកជាប្រវត្តិសាស្ត្រមួយ សំដៅកាត់បន្ថយផលិតផលប្លាស្ទិក ព្រោះបរិមាណប្លាស្ទិកបានកើនទ្វេដងនៅរវាងពីឆ្នាំ២០០០ទៅ២០២០ ហើយបើគ្មានវិធានការទេ ប្លាស្ទិកនឹងកើនឡើងដល់ទៅជាង១២០០លានតោននៅឆ្នាំ២០៦០។ ប៉ុន្តែក្រុមប្រទេសផលិតប្រេង បានរារាំង និងបិទខ្ទប់កិច្ចខិតខំប្រឹងប្រែងបង្កើតសន្ធិសញ្ញាប្រឆាំងប្លាស្ទិក ដោយបញ្ជូនក្រុមអ្នកជំនាញមកឃោសនាប្រឆាំង ក្នុងចំនួនដ៏ច្រើនលើសលុប។
នាំមុខដោយរុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត ព្រមទាំងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកដូចយ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬអាស៊ែរប៊ៃហ្សង់ដែលមិនសូវមានសំឡេង បានច្រានចោលយ៉ាងដាច់អហង្ការគំនិតចង់កាត់បន្ថយផលិតផលប្លាស្ទិក នៅក្នុងសម័យប្រជុំវគ្គមុន។ សហរដ្ឋអាមេរិក ប្រទេសផលិតប្រេងលំដាប់លេខមួយពិភពលោក ក៏មានជំហរដូចគ្នាដែរ ពោលគឺប្រទេសផលិតប្រេងមិនថាតូចឬធំ មានសកម្មភាពរួមតែមួយដូចគ្នាគឺ ជាអ្នកផលិតប្រេង និងវិនិយោគផលិតផលប្លាស្ទិក (ប្រេងគីមី) នៅក្នុងប្រទេសឬនៅបរទេស។ សម្រាប់ក្រុមប្រទេសទាំងអស់នេះ កំណើនផលិតផលប្លាស្ទិកពិភពលោកនសទសវត្សរ៍ខាងមុខ គឺកំណប់ទ្រព្យថ្មី។
នៅពេលដែលក្រុមប្រទេសអ្នកមានកាន់តែច្រើនឡើងៗនាំគ្នាដើរចេញពីថាមពលផូស៊ីល ក្រុមប្រទេសផលិតប្រេងច្បាស់ជាត្រូវគិតរកវិធីថ្មីសម្រាប់ប្រើប្រាស់ធនធានប្រេងរបស់ពួកគេ។ នោះគឺប្លាស្ទិកនេះឯង។ បើតាមការសិក្សារបស់សកលវិទ្យាល័យចិនTsinghua ចេញផ្សាយកាលពីខែមេសា ៩៨%នៃផលិតផលប្លាស្ទិកមានប្រភពមកពីផូស៊ីល (ប្រេង ធ្យូងថ្ម ឬឧស្ម័នធម្មជាតិ)នៅឆ្នាំ២០២២។
សេចក្តីត្រូវការពិភពលោកផ្នែកប្រេង ក្នុងវិស័យដឹកជញ្ជូនច្បាស់ជាលែងកើន នៅប៉ុន្មានឆ្នាំខាងមុខ។ ឯផលិតផលប្លាស្ទិកនិងប្រេងគីមី នឹងក្លាយជាកម្លាំងចលកររុញច្រានកំណើនសេចក្តីត្រូវការផ្នែកប្រេងវិញម្តង។ ក្រុមហ៊ុនឬប្រទេសខ្លះបានចាប់ផ្តើមវិនិយោគក្នុងផ្នែកប្លាស្ទិករួចទៅហើយ។ ខ្លះទៀតដូចយ៉ាងអារ៉ាប៊ីសាអូឌីត បានចាត់ទុកប្លាស្ទិកជាអាទិភាព និងជាយុទ្ធសាស្ត្រថ្មីសម្រាប់អនាគត ដែលមានចែងក្នុងផែនការអភិវឌ្ឍនិងទំនើបកម្មប្រទេសសម្រាប់ឆ្នាំ២០៣០ផង។
បើតាមអ្នកវិភាគ នៅពីក្រោយការចរចាស្វែងរកសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងប្លាស្ទិក មានលាក់ផលប្រយោជន៍ហិរញ្ញវត្ថុដ៏ចម្បង។ ហេតុដូច្នេះហើយបានជាក្រុមប្រទេសផលិតប្រេង ឬក្រុមប្រទេសប្រេងគីមី មិនចង់ឃើញពាក្យកាត់បន្ថយផលិតផលប្លាស្ទិក មានចែងក្នុងសន្ធិសញ្ញាពិភពលោកនោះ។ ក្រុមប្រទេសទាំងនេះ បានដាក់សម្ពាធឱ្យមានសន្ធិសញ្ញាប្រឆាំងប្លាស្ទិក ដែលផ្តោតជាសំខាន់ទៅលើការកែច្នៃសំរាមប្លាស្ទិក
Информация
- Подкаст
- Канал
- ЧастотаЕжедневно
- Опубликовано9 августа 2025 г. в 15:07 UTC
- Длительность4 мин.
- ОграниченияБез ненормативной лексики