អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ៊ីស្រាអែល ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​បើកការវាយប្រហារទៅលើ​អ៊ីរ៉ង់ ដោយសំដៅ​លើ​ទីតាំង​កម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗ​របស់​អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​វាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និង​សន្យា​កាលពីថ្ងៃអាទិត្យទី ១៥​មិថុនាថា នឹង​ដាក់​ទោស​ធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិន​មីស៊ីលរបស់អ៊ីរ៉ង់​សម្លាប់ជីវិត​ប្រជាជនស៊ីវិល​អ៊ីស្រាអែល។ ហេតុអ្វី​អ៊ីស្រាអែល​សម្រេច​ចិត្ត​ចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​នៅពេល​​នេះ?

នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣​មិថុនា អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះចម្បាំង​ជាង​២០០គ្រឿង​ទៅវាយប្រហារ​លើ​មូលដ្ឋានទ័ពអាកាស និង​ទីតាំង​នុយក្លេអ៊ែរ​ជាច្រើន​កន្លែង​នៅទូទាំង​ប្រទេសអ៊ីរ៉ង់ នៅក្រោម​ហេតុផល​​ការពារ​ខ្លួន ព្រោះថា អ៊ីរ៉ង់​ជិតបានសម្រេចគោលដៅក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​គំរាមកំហែង​អាយុជីវិត​របស់​អ៊ីស្រាអែល។

អ៊ីស្រាអែលនៅ​អះអាងថា ខ្លួន​មាន​ភស្តុតាង​ដែលបង្ហាញថា អ៊ីរ៉ង់​មាន​សមត្ថភាព​ជិត​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ យ៉ាងយូរ​នៅ​ប៉ុន្មាន​ខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែ​ជា​ការលើកឡើងជាឯកតោភាគី ​របស់​អ៊ីស្រាអែល។ អ៊ីរ៉ង់វិញ​​បាន​បដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ​ចំណែក​ ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​AIEA ក៏បាន​បញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃ​អាច​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រឹម​៦០% ពោលគឺ​មិនគ្រប់គ្រាន់​ដើម្បីអាចផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយទេ។

ការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​ក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែ​ជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែល​ដើម្បី​បង្កាត់ភ្លើងសង្រ្គាម​ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​ដែល​មួយចំនួន​ស្ថិតនៅក្រោមដី​ក្នុងជម្រៅ​ដ៏សែនជ្រៅ​ដល់​ទៅ ៨០០ម៉ែត្រ មិនត្រូវ​បំផ្លាញ​ខូចខាតធំដុំដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​​។ បើសិន​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិនមែនជា​គោលដៅបំផ្លាញរបស់ខ្លួន តើ​អ៊ីស្រាអែល​មានហេតុផលអ្វីដែលត្រូវ​ប្រកាស​ធ្វើសង្រ្គាមនឹង​​អ៊ីរ៉ង់ ដែលជា​ប្រទេស​ដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ​នៅពេល​នេះ?

មហិច្ឆតា​ចង់​បាន​របស់អ៊ីស្រាអែល​បាន​ស្តែង​ចេញ​យ៉ាងច្បាស់​នៅក្នុងសារ​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរ​ប្រតិបត្តិការដ៏ជោគជ័យ​របស់​កងទ័ពជើងអាកាស​របស់អ៊ីស្រាអែល ប្រមុខដឹកនាំ​រដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ​បាននិយាយ​ថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​ទឹកដីអ៊ីរ៉ង់​នឹង​ជួយបើកផ្លូវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ឈាន​ទៅ​សម្រេចក្តីប្រាថ្នា​របស់ពួកគេ នោះគឺការទាមទារ​​​សិទ្ធិសេរីភាព​។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់​ឲ្យមានការផ្លាស់ប្តូរ​របបដឹកនាំ​នៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំង​ពីកកើតឡើង​ដោយសារ​បដិវត្តអ៊ីស្លាម​ របបដឹកនាំ​អ៊ីស្លាម​បាន​គំរាមជាប់ជានិច្ចថា នឹង​បំផ្លាញ ​លុប​អ៊ីស្រាអែល​ចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះ​បាន​ដក់ជាប់​ក្នុង​ការចងចាំ​របស់​ប្រជាជន​អ៊ីស្រាអែល។

ដូច្នេះ ចំពោះ​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលា​ដ៏ប្រពៃ​ដែលអ៊ីស្រាអែលត្រូវតែបើកការ​វាយប្រហារ ដើម្បី​ឈានទៅផ្តួលរំលំអំណាច​របស់​របបដឹកនាំ​អ៊ីស្លាម​នៅ​អ៊ីរ៉ង់។ ម្យ៉ាង​នេះ​ក៏អាច​ជាផ្នែកមួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើម​ជាមួយ​សង្រ្គាម​ហ្កាហ្សា នៅពេល​អ៊ីស្រាអែល​ចាប់វាយប្រហារ​លើ​ក្រុមហាម៉ាស​ប៉ាឡេស្ទីនដែល​ទទួល​ជំនួយ​យោធា​ពីអ៊ីរ៉ង់។ បន្ទាប់ពី​បំបាក់កម្លាំង​​ហាម៉ាសឲ្យរាបដល់​ដី​ ដូច​អគារបាក់រលំដោយសារ​តែ​ការសង្រ្គាមវាយប្រហារ​ជាង​១ឆ្នាំ អ៊ីស្រាអែលនៅ​ខែ​កញ្ញាឆ្នាំ ២០២៤ ចាប់​ងាក​ទៅវាយប្រហារ​ចលនា​ហេសបូឡា​ដែល​ជា​កូនចៅម្នាក់​ទៀត​របស់​​ឲ្យអ៊ីរ៉ង់ នៅ​លីបង់។ មាន​បច្ចេកវិទ្យា​និង​សមត្ថភាពខ្លាំងពូកែ​ខាង​ផ្នែកចារកម្ម អ៊ីស្រាអែល​បាន​ដៅ​សម្លាប់​គ្មាន​សល់​មេបញ្ជាការ និង​ថ្នាក់ដឹកនាំនយោបាយ​របស់​ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនា​ហេសបូឡា​ដែល​អ៊ីរ៉ង់​លួចចិញ្ចឹម​ ផ្តល់ជំនួយ​យោធា​និងហិរញ្ញវត្ថុ ត្រ

무삭제판 에피소드를 청취하려면 로그인하십시오.

이 프로그램의 최신 정보 받기

프로그램을 팔로우하고, 에피소드를 저장하고, 최신 소식을 받아보려면 로그인하거나 가입하십시오.

국가 또는 지역 선택

아프리카, 중동 및 인도

아시아 태평양

유럽

라틴 아메리카 및 카리브해

미국 및 캐나다