ជាប្រទេសតូច និងមានចំនួនយោធាតិចជាងអ៊ីរ៉ង់ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារអ៊ីរ៉ង់តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនាបានផ្តាច់សង្ខារថ្នាក់ដឹកនាំកំពូលៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង២០នាក់។ កងឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល អំណាចខ្លាំង និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនា លោកអាលី ខាមេណី។ នៅពេលថ្នាក់ដឹកនាំកំពូលៗដែលមានតាំងពីប្រមុខកងទ័ព ប្រធានសេនាធិការដ្ឋាន ឬប្រធានក្រុមចារកិច្ចត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់ជាង៥ថ្ងៃមកនេះ តើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណា និងថា តើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ?
នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមស្ហាហ៍ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតកងឆ្មាំបដិវត្តន៍នេះឡើងដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុកចិត្ត និងមិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។ កងឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍អ៊ីរ៉ង់ និងជាអតីតទាហានដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់ពីឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។
ដោយសារតែថ្នាក់ដឹកនាំរបស់កងឆ្មាំបដិវត្តន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាទីប្រឹក្សា និងជាមនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ទើបកងឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។ តាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកកងឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ គេអាចនិយាយបានថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះពី១២០ ០០០ ទៅ ១៩០ ០០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។
រហូតមកទល់ពេលនេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិសសីលធម៌ ក្រុមចារកម្ម និងកម្លាំងតស៊ូ Basij ដែលជាទាហានប៉ារ៉ាទទួលបន្ទុកបង្ក្រាបអ្នកប្រឆាំងក្នុងប្រទេស។ ដូចកងទ័ពជាតិដែរ កងឆ្មាំបដិវត្តន៍បានអភិវឌ្ឍន៍បង្កើតដាច់ដោយឡែកនូវអង្គភាពចំណុះផ្ទាល់ខ្លួនចំនួន ៤ គឺកងឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមី និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ដែលជាអ្នកផ្តល់ប្រឹក្សាផ្ទាល់ទៅអាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គុទ្ទេសក៍សាសនាអ៊ីរ៉ង់។
កងឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស និងល្បាតច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិកនៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្សកាលពីឆ្នាំ២០១៩។ មានឈ្មោះជាកងឆ្មាំបដិវត្តន៍ជើងអាកាស តែអង្គភាពនេះមិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំងទេ។ ដើម្បីប៉ះប៉ូវដល់កងទ័ពជើងអាកាសដែលខ្សោយ និងមិនសូវមានយន្តហោះចម្បាំង កងឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍកម្មវិធីផលិតដ្រូន និងមីស៊ីលបាលីស្ទិក។
អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេរហូតរាប់ពាន់ដើមនៅក្នុងស្តុករបស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺ Mohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ ន
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée18 juin 2025 à 09:27 UTC
- Durée7 min
- ClassificationTous publics