អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ីរ៉ង់​តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា​បាន​ផ្តាច់​សង្ខារ​ថ្នាក់ដឹកនាំកំពូលៗ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជាង២០នាក់។ កងឆ្មាំបដិវត្តន៍​ជា​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល អំណាច​ខ្លាំង និងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រមុខដឹកនាំ​សាសនា លោក​អាលី ខាមេណី។ នៅ​ពេល​ថ្នាក់ដឹកនាំកំពូលៗ​ដែល​មាន​តាំង​ពី​ប្រមុខ​កងទ័ព ប្រធានសេនាធិការដ្ឋាន ឬ​ប្រធាន​ក្រុមចារកិច្ច​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ជាង​៥ថ្ងៃ​មក​នេះ តើ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នឹង​មាន​ជោគវាសនា​យ៉ាងណា និង​ថា តើ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូចម្តេចខ្លះ?

នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមស្ហាហ៍ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតកងឆ្មាំបដិវត្តន៍នេះឡើងដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុក​ចិត្ត និងមិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។ កងឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍​អ៊ីរ៉ង់ និង​ជា​អតីតទាហាន​ដែលបានចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។

ដោយសារ​តែថ្នាក់ដឹកនាំរបស់កងឆ្មាំបដិវត្តន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាទីប្រឹក្សា និង​ជា​មនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់​ទើប​កងឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និង​សេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។ តាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកកងឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ គេអាចនិយាយបានថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះ​ពី១២០ ០០០ ទៅ ១៩០ ០០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។

រហូត​មក​ទល់​ពេល​នេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិស​សីលធម៌ ក្រុមចារកម្ម និង​កម្លាំងតស៊ូ Basij ដែល​ជា​ទាហាន​ប៉ារ៉ា​ទទួល​បន្ទុក​បង្ក្រាប​អ្នកប្រឆាំង​ក្នុង​ប្រទេស។ ដូច​កងទ័ពជាតិ​ដែរ កងឆ្មាំបដិវត្តន៍​បាន​អភិវឌ្ឍន៍​បង្កើត​ដាច់​ដោយឡែក​នូវ​អង្គភាព​ចំណុះ​ផ្ទាល់ខ្លួន​ចំនួន ៤ គឺ​កងឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមី និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់​ដែល​ជា​អ្នកផ្តល់​ប្រឹក្សាផ្ទាល់ទៅ​អាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គុទ្ទេសក៍​សាសនា​អ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស និង​ល្បាតច្រកសមុទ្រ Hormuz ដែល​ជា​ច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិកនៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្សកាលពីឆ្នាំ២០១៩។ មានឈ្មោះជាកងឆ្មាំបដិវត្តន៍ជើងអាកាស តែ​អង្គភាព​នេះ​មិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង​ទេ។ ដើម្បី​ប៉ះប៉ូវ​ដល់កងទ័ពជើងអាកាស​ដែល​ខ្សោយ និង​មិនសូវមានយន្តហោះចម្បាំង កងឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍ​កម្មវិធី​ផលិតដ្រូន និង​មីស៊ីលបាលីស្ទិក។

អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេ​រហូត​រាប់ពាន់ដើម​នៅក្នុងស្តុក​របស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺ Mohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ ន

若要收聽兒少不宜的單集,請登入帳號。

隨時掌握此節目最新消息

登入或註冊後,即可追蹤節目、儲存單集和掌握最新資訊。

選取國家或地區

非洲、中東和印度

亞太地區

歐洲

拉丁美洲與加勒比海地區

美國與加拿大