ឯកភាពជាតិគឺជាកត្តាចាំបាច់ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង?

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់​វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។

ផ្តើមចេញពីការលួចវាយឆ្មក់របស់កងទ័ពថៃនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥  ដែលបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។

លោកនាយករដ្ឋមន្ត្រីពន្យល់ថាលោកបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាគឺទី១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ទី២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តែម្ដង។

ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។

ក្រៅពីការបញ្ជាក់ច្បាស់ៗពីប្រមុខរដ្ឋាភិបាល យន្តការផ្សេងៗទៀតក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ដែលមានថៃជាប្រទេសហត្ថលេខីផងនោះ។

មួយវិញទៀត បញ្ហាឯកភាពជាតិត្រូវបានចាត់ទុកថាជារឿងសំខាន់ នៅក្នុងដំណោះស្រាយជម្លោះអធិបតេយ្យភាពជាមួយប្រទេសជិតខាង ដោយសារឯកភាពជាតិគឺជាខែលការពារជាតិដ៏រឹងមាំ។ តើខ្មែរអាចរួបរួមគ្នាដើម្បីជាតិកំរិតណានៅពេលប្រទេសកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃពេលនេះ?

ឯកភាពជាតិពិតប្រាកដត្រូវគេមើលឃើញថានៅឆ្ងាយនៅឡើយ ខណៈដែលប្រទេសកំពុងប្រឈមជាក់ស្តែងជាមួយថៃរឿងព្រំដែនជាច្រើនចំណុចចាប់តាំងពីតំបន់មុំបីរហូតដល់ប្រាសាទ តាមាន់ តាក្របី និងកោះគុតជាដើម។ ការដែលខ្មែរមិនមានឯកភាពជាតិគ្នាបានពេលនេះ ដោយយោងទៅលើហេតុផលថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា ត្រូវបានលុបចោលទាំងស្រុងចាប់តាំងពីឆ្នាំ២០១៤មក។

ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាកង្វះឯកភាពជាតិជាហេតុធ្វើឲ្យសត្រូវមើលងាយ បាត់បង់ផលប្រយោជន៍រួម និងអាចធ្វើឲ្យប៉ះពាល់ដល់ការដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិ។

គួរបញ្ជាក់ដែរថាកាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ថៃ។ នេះក៏ដោយសារពេលនោះ ត្រូវគេមើលឃើញថាកម្ពុជាមានឯកភាពជាតិរឹងមាំ។

ទោះយ៉ាងណា សំណុំរឿងជម្លោះព្រំដែនជាមួយថៃនាពេលនេះ ត្រូវអ្នកនយោបាយខ្មែរបដិបក្ខនឹងគ្នា បានបង្ហាញនូវចំណុចរួមមួយ គឺគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីបញ្ចប់នូវវិវាទព្រំដែនដ៏រុាំរ៉ៃជាមួយថៃ តាមលំនាំឆ្នាំ១៩៦២៕

Чтобы прослушивать выпуски с ненормативным контентом, войдите в систему.

Следите за новостями подкаста

Войдите в систему или зарегистрируйтесь, чтобы следить за подкастами, сохранять выпуски и получать последние обновления.

Выберите страну или регион

Африка, Ближний Восток и Индия

Азиатско-Тихоокеанский регион

Европа

Латинская Америка и страны Карибского бассейна

США и Канада