Podcast ​​ចង្រិត​ទួញ

Podcast ​​ចង្រិត​ទួញ​ របស់វិទ្យុអាស៊ីសេរី និយាយរឿងសំខាន់ៗនៅប្រទេសកម្ពុជា Hosted on Acast. See acast.com/privacy for more information.

  1. 4d ago

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៦

    លោកអ្នកនាងជាទីមេត្រី! គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ឃាតករ​លាក់មុខ​សម្លាប់​ពលរដ្ឋ​ ៥ នាក់​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ កាន់តែ​អាក្រក់​ជាង​នេះ​ នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​​ដូចជា​ ភ្ជុំបិណ្ឌ​ និង​ចូលឆ្នាំ​ថ្មី​ជាដើម ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​បាន​បាត់បង់​ជីវិត​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​​។ ​​​ កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត មាស នី​ បាន​ជជែកគ្នា​ពី​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕ Hosted on Acast. See acast.com/privacy for more information.

  2. Oct 17

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៤

    លោកអ្នកនាងជាទីមេត្រី! លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ផ្ញើ​សារ​ឌឺដង​ទៅ​មន្ត្រី​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ឱ្យមក​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ភស្តុតាង​ថា យោធា​ថៃ​រំលោភ​យក​ដី​ខ្មែរ​​ចន្លោះ​បង្គោល​ព្រំដែនលេខ​៥២ និង​៥៩​នៅ​ខេត្ត​បាត់ដំបង​។ កម្មវិធីផតខាសធ៍ (Podcast)​ចង្រិត​ទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍នេះ លោក សំ ប៉ូលី និងលោក ប្រាជ្ញ ចេវ ជជែកពីបញ្ហានេះ​ និង​ករណីគ្រោះថ្នាក់​ចរាចរណ៍​ដែលបណ្ដាល​មនុស្ស​ចំនួន​៨៦​នាក់​ស្លាប់​គិត​ចាប់​​​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​៕ Hosted on Acast. See acast.com/privacy for more information.

  3. Sep 26

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២១

    លោកអ្នកនាងជាទីមេត្រី! អ្នក​ការពារ​សិទ្ធិ​កម្មកររោងចក្រ​រិះគន់​ថា ប៉ុន្មានឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តិចតួច​ណាស់​ ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ ​មិន​អាច​រស់នៅ​បាន​សមរម្យ​ឡើយ។ មន្ត្រី​សហជីព ​ជំរុញ​ទៅ​រដ្ឋាភិបាលគួរ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ​យ៉ាងហោចណាស់​ ​២៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​។ សូមលោក​អ្នកនាង​ស្ដាប់​លោក សំ ប៉ូលី និង​លោក ប្រាជ្ញ ចេវ ពិភាក្សា​គ្នា​អំពី​រឿង​នេះ ក្នុង​នោះ​ក៏​មាន​បទសម្ភាសន៍​របស់ លោក សំ ប៉ូលី ជាមួយ​ មន្ត្រី​សហជីព​ លោក អាត់ ធន់ដែរ៖ Hosted on Acast. See acast.com/privacy for more information.

  4. Sep 19

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២០

    លោកអ្នកនាងជាទីមេត្រី! រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស សុខា ​បាន​ប្រាប់​ទៅ​សមត្ថកិច្ច ​ឱ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឱ្យ​ពូកែ​ដូច​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សូម្បី​តែ​គេ​ទៅ​បន្ទប់​ទឹក ​ក៏​សមត្ថកិច្ច​ដឹង​ដែរ។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​ពី​​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល ​ករណី​ពលរដ្ឋ​ទិញ​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ​ តែមិន​បាន​ផ្ទះ​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយប្រមុខស្ថាប័នកិច្ចការព្រំដែន នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ថា ត្រកូល ហ៊ុន «ស្រលាញ់អំណាចជាងស្រលាញ់ទឹកដី»៖ Hosted on Acast. See acast.com/privacy for more information.

  5. Sep 12

    កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩

    លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ​​ឡើង​វិញ ​ក្រោយ​ខកខាន​ជិត ​១០ ​ឆ្នាំ។ គម្រោង​សមយុទ្ធ​​នេះ​កើត​ឡើង​ក្នុង​ពេល​យោធាថៃ​បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា បើទោះជា​ប្រទេស​កម្ពុជា ​និង​ថៃ​បាន​ព្រមព្រៀង​ បង្កើត​បទឈប់​បាញ់​កាល​ពី​ឆ្នាំ​២០២៥​។​ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បានជជែកពី​ស្ថានការណ៍​នៅ​ព្រំដែន​ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយ​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោកស្រី ស៊ុន រដ្ឋា​៖ Hosted on Acast. See acast.com/privacy for more information.

About

Podcast ​​ចង្រិត​ទួញ​ របស់វិទ្យុអាស៊ីសេរី និយាយរឿងសំខាន់ៗនៅប្រទេសកម្ពុជា Hosted on Acast. See acast.com/privacy for more information.

More From RFA