VJSinoun FM

VJSinoun FM

VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).

Episodes

  1. #9: តេីអ្នកទាំងអស់​គ្នា​ទទួលបាន​បទពិសោធន៍អ្វី​ខ្លះ​ពី​ប្រទេស​ដែល​កំពុង​កេីត​វីរុស​កូវិដ

    03/15/2020

    #9: តេីអ្នកទាំងអស់​គ្នា​ទទួលបាន​បទពិសោធន៍អ្វី​ខ្លះ​ពី​ប្រទេស​ដែល​កំពុង​កេីត​វីរុស​កូវិដ

    យេីង​ក្រឡេក​មើល​ទៅ​ប្រទេស​អីតាលី​ពេល​នេះ​គឺ​កំពុង​រង់​គ្រោះ​និង​វីរុស​កូវិដ19​យ៉ាង​ខ្លាំងក្លា​ បេី​គិត​ចាប់​ពី​ថ្ងៃ​ទី​21​ខែ​កុម្ភៈ​មក​ដល់​ថ្ងៃ​នេះ​គឺ​ជាង​20ហើយ​ដែល​ប្រទេស​អីតាលី​ប្រឈម​នឹង​កូវិដ​19​។ រយៈពេល​ត្រឹម​តែ​ជាង​20​ថ្ងៃ​សោះ​ធ្វើ​ឲ្យ​ប្រទេស​អីតាលី​មាន​មនុស្ស​ស្លាប់​ជា​មួយ​ពាន់​នាក់​ និង​ចំនួន​អ្នក​កេីត​វីរុស​កូវិដ​19រហូត​ដល់​ជាង​ 17​ម៉ឺន​នាក់​។​ រដ្ឋាភិបាល​អីតាលី​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រវាង​ប្រទេស​និង​ប្រទេស​ បិទ​ហាង​បិទ​ផ្សារ​ទំនើប​និង​កន្លែង​កម្សាន្ត​នានា​ ដេីម្បី​ហាម​ប្រជាជន​អីតាលី​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។ បេី​គិត​ពី​ចំណាត់​ថ្នាក់​នៃ​ការ​កេីត​វីរុស​នេះដែរ​ឃើញ​ថា​ប្រទេស​អីតាលី​គឺ​ជា​លំដាប់​ទី​ពីរ​លេី​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន​។ កត្តា​វីរុស​កូវិដ​19នេះដែរ​គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​អីតាលី​មាន​ការ​ធ្លាក់​ចុះ​លេី​គ្រប់​វិស័យ​ បេីតាម​ការ​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​សន្និដ្ឋាន​ថា​ប្រទេស​អីតាលី​អាច​និង​មាន​វិបត្តិ​ GDP ធ្លាក់​ចុះ​រហូត​ដល់​1.2%​ ឯណោះ​។ ហេតុការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ប្រទេស​កម្ពុជា​យេីង​ឃើញ​ថា​ កូវិដ​19​ ជា​វីរុស​មួយ​ដ៏​កាច​សាហាវ​វាអាច​បំផ្លាញ​ប្រទេស​ដែល​រីកចម្រើន​មួយ​ឱ្យ​ធ្លាក់​ដុនដាប​យ៉ាង​ដំណំ​ដូច​ជា​ប្រទេស​អីតាលី​និង​ប្រទេស​ចិន​ដែល​យើង​ឃើញ​ស្រាប់​។ ខ្ញុំ​លេីក​ប្រទេស​អីតាលី​មក​និយាយ​ក្នុង​វីដេអូ​នេះ​គឺ​ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ខ្មែរបាន​ឃើញ​ជា​ឧទាហរណ៍​នៃ​ការ​ថ្វីប្រហេះ​របស់​ប្រទេស​អីតាលី​ មូលហេតុ​ដែល​ប្រទេស​អីតាលី​មាន​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូវិដ​19​លឿន​ដល់​កម្រិត​នេះ​គឺ​ដោយ​សារ​ការ​ថ្វី​ប្រហេះ​មួយ​ចំនួន​ដូចជា​ 1.​ ការ​ប្រមាថ​និង​ការ​ខ្វះ​នូវ​ការ​ប្រុងប្រយ័ត្ន​ ពិត​ណាស់​គឺ​ដូច​ដែល​ខ្ញុំ​បាន​លេីក​ឡើង​នេះ​ហើយ​ ដោយសារតែ​ប្រទេស​អីតាលី​គឺ​នៅ​ឆ្ងាយ​សែនឆ្ងាយពី​ប្រទេស​ចិន​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​អីតាលីថ្វី​ប្រហេះហេីយ​គិតថា​បញ្ហា​វីរុស​កូវិដ​19​មិន​មែន​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ខ្លួន​ ហើយ​ពួកគេ​ក៏​មិន​អេីពេី​និង​ការ​តាមដាន​ព័ត៌មាន​ផ្សេងៗ​ដូច​ជា​របៀប​ការ​ឆ្លង​ដ៏​កាច​សាហាវ​នៃ​វីរុស​កូវិដ​19 ហើយ​ថែម​ទាំង​ប្រងើយកន្តើយ​នឹង​ការ​ការពារ​ខ្លួន​ពី​​កូវិដ​19នេះ​ផង​ដែរ​។ ជាក់​ស្ដែង​រយៈ​ពេល​ដំបូង​ៗក្រោយ​ពេលការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​ឃើញ​ថា​ប្រទេស​អីតាលី​មាន​អ្នក​ឆ្លង​កូវិដ​19​ដល់​ទៅរាប់​ពាន់​នាក់​ ហេីយ​ពេល​នោះ​រដ្ឋាភិបាល​ក៏​​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​ប្រទេស​ផងដែរ​ ប៉ុន្តែ​ប្រជាជន​អីតាលី​ហាក់​ដូច​ជា​មិន​អេីពេី​ពី​ការ​ឆ្លង​នៃ​វីរុស​កូវិដ​19​នេះសោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​នាំ​គ្រួសារ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ដំបន់​ទេសចរណ៍​ផ្សេង​ៗ​ទូទាំង​ប្រទេស​អីតាលី​ដោយ​កង្វះ​ការ​ប្រុងប្រយ័ត្ន​ទៀត​ផង​។ 2.​ ប្រទេស​អីតាលី​មិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពាក់​ម៉ាស់​អនាម័យ​។ ដោយ​ពួក​គេ​មាន​ផ្នត់​គំនិតរេីស​អេីង​ថា​អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ពាក់​អនាម័យ​ការពារ​អ្នក​នោះ​គឺ​សុទ្ធតែ​ជា​អ្នក​ផ្ទុក​មេរោគ​ អ្នក​កេីត​ជម្ងឺ​ផ្សេងៗ​។ ជាក់​ស្ដែង​ថ្មីៗ​នេះ​មាន​ហេតុការណ៍​មួយ​ដែល​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​ដែល​គាត់​គ្រាន់​តែ​ពាក់​ម៉ាស់​ការពារ​ដេីរ​តាម​ទីសាធារណៈ​សោះ​ក៏​ត្រូវ​គេ​ព្រួត​វៃ​គាត់​ហើយ​បួលលី​គាត់​ថា​ អា​មនុស្ស​នាំ​រោគ​ អា​មនុស្ស​នាំ​ជម្ងឺ​អី​ផ្សេង​ៗ​។ ក្នុង​នោះ​មិន​មែន​ត្រឹម​តែ​ជនជាតិ​ចិន​ម្នាក់​នោះ​ទេ​ តែ​នៅ​មាន​ប្រជាជន​ថៃ​មួយ​ចំនួន​ទៀត​ដែល​ទៅ​សិក្សានិង​ធ្វើ​នៅ​ទី​នោះ​ត្រូវ​បាន​គេ​រេីសអេីង​និង​បូលលី​ពេល​គាត់​ពាក់​ម៉ាស់​ការពារ​។ 3.​ វប្បធម៌​ការ​ស្វាគមន៍​គ្នា​ យើង​ដឹង​ស្រាប់​ហើយ​ថា​ជនជាតិ​អីតាលី​ពេល​ជួប​គ្នា​ម្តង​ៗ​គឺ​ត្រូវ​ចាប់​ដៃ​ ឱប​ថើប​ថ្ពាល់​និង​ថ្ពាល់​​ ប៉ះពាល់​គ្នា​អី​ផ្សេង​ៗ​ដែល​ងាយ​ក្នុង​ការ​ចំលង​ពី​ម្នាក់​ទៅ​ដប់​នាក់​ ពី​ដប់​នាក់​ទៅ​មួយ​រយ​នាក់​ ពី​មួួយ​រយ​នាក់​ទៅ​មួយ​ពាន់​នាក់​។ ដូច​យើង​ឃើញ​ស្រាប់​និង​ល្បី​ទូទាំង​ពិភពលោក​អំពី​ព័ត៌មាន​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​គួរ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ចំពោះ​ ព្រះអង្គម្ចាស់​ ឆាលលី​រាជទាយាទ​នៃ​ចក្រភព​អង់គ្លេស​ ព្រះអង

    5 min
  2. #8: វិធានការណ៍​ការ​ពារ​វីរុស​ឆ្លង​ យោគ​តាម​វិជ្ជៈ​បញ្ជា​របស់​ដុកទ័រ​ Eli Perencevich នៃ​ក្រសួង​ប្រយ

    03/11/2020

    #8: វិធានការណ៍​ការ​ពារ​វីរុស​ឆ្លង​ យោគ​តាម​វិជ្ជៈ​បញ្ជា​របស់​ដុកទ័រ​ Eli Perencevich នៃ​ក្រសួង​ប្រយ

    #COVID_19 ម៉ាស់​អនាម័យ​រឹត​តែពាក់​រឹត​តែ​​ប្រឈម​និង​ការ​កេីត​វីរុស​​៖ ថ្ងៃ​មួយ​ខ្ញុំ​បាន​ជិះ​រថភ្លើង​លេី​អាកាស​នៅបាងកក​ប្រទេស​ថៃ​ ដោយ​ហេតុ​ខ្ញុំ​មិន​បាន​ពាក់​ម៉ាស់​អនាម័យ​ខណៈ​ធ្វើ​ដំណើរ​នៅ​ទី​សាធារណៈ​ទើប​ធ្វើឱ្យ​មិត្តភ័ក្តិ​ខ្ញុំ​មួយ​ចំនួន​មាន​ការ​រេីសអេីង​និង​ខ្លាច​មិន​ហ៊ាន​នៅ​ក្បែរ​រឺ​ញ៉ាំ​បាយ​ជាមួយ​ខ្ញុំ​ដូច​មុន​ ចំពោះ​ករណី​នេះ​ដែរ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​៖ • វីរុស​កូរ៉ូណា​ជាភាសា​អង់គ្លេស​គឺ​ Coronavirus Diseases ឆ្នាំ​ 2019​ ហៅ​កាត់​ថា​ COVID-19 វីរុស​ឆ្លង​ប្រភេទនេះដែរ​មិន​មែន​ជា​វីរុស​ថ្មី​ដែល​ទើប​តែ​និង​កេីត​ឡើង​នោះទេ​ ពោល​គឺ​ពិភពលោក​យើង​ធ្លាប់​កើត​មាន​នូវ​វីរុស​ឆ្លង​ដែល​កាច​សាហាវ​និង​អាច​ប្រល័យ​ជីវិត​មនុស្ស​រួច​មក​ហើយ​ចំនួន​ 6ប្រភេទ​ ដែល​ក្នុង​នោះ​វីរុស​ COVID-19 គឺ​ជា​វីរុស​ឆ្លង​ប្រភេទ​ទី​ 7​ ដែល​ត្រូវ​បាន​គេ​រកឃើញ​ដំបូង​បង្អស់​កាល​ពី​ថ្ងៃ​ទី 0​1​ ខែ​ធ្នូ​ ឆ្នាំ​ 2019 នៅ​ទីក្រុង​អ៊ូហាន​ប្រទេស​ចិន​។ ដំបូង​ៗ​យើងគិត​ថា​វា​ជា​រឿង​ធម្មតា​ពេល​​ឃើញ​ពត៌មាន​នៅ​ប្រទេស​ចិន​កេីត​វីរុស​ឆ្លង​ប្រភេទ​កូរ៉ូណា​ តែ​យើង​មិន​នឹក​ស្មាន​ថា​វា​នឹង​អាច​ឆ្លង​រីក​រាល​ដាល​ដល់​ទូទាំង​ពិភពលោក​បែប​នេះ​សោះ​ ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។ ជាក់ស្ដែង​បេី​ក្រឡេក​មើល​ប្រទេស​ជិតខាង​ យើង​ឃើញ​ថា​នៅ​តាម​ដង​ផ្លូវ​ តាម​ហាង​និង​ផ្សារ​ទំនើប​ ​គឺ​ស្ងាត់​មនុស្ស​មែន​ទែន​ ដោយ​ពួក​គាត់​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​បេី​មិន​ចាំបាច់​ កាត់​បន្ថយ​ការ​ដើរ​ហាង​ដេីរ​ផ្សារ​ទំនើប​និង​ទី​សាធារណៈ​ផ្សេងៗ​ ហើយ​នេះ​ក៏​ជា​ការ​ប្រុងប្រយ័ត្ន​មួយ​ដ៏​ត្រឹមត្រូវ​ផង​ដែរ​។ ពិភពលោក​យើង​បច្ចុប្បន្ន​ក្រៅ​ពី​បញ្ហា​ផ្សែង​ពុល​ PM 2.5 ដែល​បង្ក​ការ​វឹកវរ​នៅ​មិន​ទាន់​បញ្ចប់​ស្រួល​បួល​ផង​ ឥឡូវ​បែរ​បន្ថែម​នូវ​បញ្ហា​វីរុស​ឆ្លង​ប្រភេទ​ COVID-19 នេះទៀត​។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ម៉ាស់​អនាម័យ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ក្នុង​នោះ​ដែរ​មិន​ត្រឹម​តែ​ប្រទេស​កម្ពុជា​យើង​ទេ​ដែល​ត្រូវ​ការ​ រីឯ​ប្រទេស​នានា​លើ​សកលលោក​ក៏​កំពុង​ត្រូវ​ការ​ជា​ចាំបាច់​ផងដែរ​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​មហន្តរាយ​​ដ៏​កាច​សាហាវ​នោះ។ • ថ្មីៗ​នេះ​មាន​សេចក្ដី​ប្រកាស​មួយ​ពី​វិបសាយ​ល្បី​មួយ​ដូចជា​ #Fordes បាន​ចុះផ្សាយ​ស្ដី​អំពី​វិធី​បង្ការ​និង​ការ​ពារ​ការ​ឆ្លង​វីរុស។​ ដោយ​យោង​តាម​ដុកទ័រ​ #Eli_Perencevich ជា​គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​នៃ​ក្រសួង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ លោក​បាន​អះអាង​ថា​៖​ មនុស្ស​ធម្មតា​ដែល​មាន​សុខភាព​រឹងមាំ​គឺ​មិន​ចាំបាច់​ពាក់​ម៉ាស់​ការពារ​នោះទេ​ ព្រោះ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ទិន្នន័យករ​ជាក់លាក់​ណាមួយ​ដែល​បញ្ជាក់​ថា​ម៉ាស់​អនាម័យ​អាច​ការពារ​វីរុស​ឆ្លង​បាន​នៅ​ឡើយទេ​។ ដូច្នេះ​មនុស្ស​ធម្មតា​ដែល​ពុំ​មាន​ជំងឺ​គឺ​មិន​ចាំបាច់​ពាក់​ម៉ាស់​អនាម័យ​នោះទេ​ ​ថា​មិន​ត្រូវ​បេី​យើង​ពាក់​ម៉ាស់​ដោយ​ខុស​វិធី​និង​មិន​បាន​ត្រឹមត្រូវ​ វា​នឹង​អាច​បង្ក​ឲ្យ​កើត​មេរោគ​ផ្សេងៗ​ទៀត​ផង។ ព្រោះ​ពេល​យើង​ចាប់​ម៉ាស់​មកពាក់​ម្ដង​ៗ​ដៃ​ទាំង​សង​របស់​យើង​គឺ​មាន​ការ​ប៉ះពាល់​ផ្ទៃ​មុខ​យើង​ញ៉ូយ​ដង​មែនទែន​។ • ការ​ឆ្លង​វីរុស​ COVID-19 មាន​ ​2​ កត្តា​​ធំ​ៗ​៖ ទី​មួយ​ អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​បាន​ ក្នុង​នោះ​មាន​ដូចជា​ ការ​បរិភោគ​ចំណីអាហារ​ខ្វះ​នូវ​អនាម័យ​ ការ​បរិភោគ​សាច់​ឆៅ​រឺ​សាច់​មិន​ទាន់​ឆ្អិន​ល្អ​ ជា​ពិសេស​គឺ​ការ​បរិភោគ​សាច់​សត្វ​ប្រជីវដែល​យើង​លឺ​តតគ្នា​មកនេះ។ ទី​ពីរ​ អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ដោយ​ករណី​នេះ​ដែរ​ពួក​យើង​ទាំង​អស់​គ្នា​គឺ​កំពុង​តែ​រួបរួម​គ្នា​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការ​រីក​រាលដាល​យ៉ាង​ក្ដៅ​គគុក​ទូទាំង​ពិភពលោក​។ COVID-19 ចាត់​ទុក​ថា​ជា​វីរុស​មួយ​ដែល​ងាយ​ក្នុង​ការ​ឆ្លង​មែនទែន​ វា​អាច​ឆក់​ពី​ម្នាក់​ទៅ​ម្នាក់​បាន​តាម​រយៈ​អាកាស​ ដូចជា​ការ​ក្រដាស់​ ក្អក​ និង​ខ្យល់​ដង្ហើម​ជាដើម​។ លឺ​បែប​នេះ​ហើយ​មាន​អ្នក​ខ្លះ​គាត់​ភ័យ​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​កុំ​ភ័យ​ខ្លាច​ពេក​ហើយ​ក៏​កុំ​ប្រមាថ​ពេក​ដែរ​ COVD-19 មិន​មែន​បាន​ន័យ​ថា​យើង​ដេីរ​ៗ​ទៅ​គ្រាន់​តែ​ដក​ដង្ហើម​រឺ​ស្ថិត​ក្នុង​បរិយាកាស​នោះ​យើង​អាច​ឆ្លង​ដែរ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ដូចជា​ការ​ពាក់​ម៉ាស់​អនាម

    7 min
  3. #2: ទឹក​ចិត្ត​ប្រជាខ្មែរ​ចំពោះ​ Westerdam Cruise Ship​ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ចង់​ចាំ​កម្ពុជា​ជា​និរន្

    02/15/2020

    #2: ទឹក​ចិត្ត​ប្រជាខ្មែរ​ចំពោះ​ Westerdam Cruise Ship​ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ចង់​ចាំ​កម្ពុជា​ជា​និរន្

    ករណី​កាប៉ាល់​វីរុស​កូរ៉ូណា​ Westerdam របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចុះ​ចត​កំពង់​ផែ​កម្ពុជា​ មាន​មនុស្ស​ជា​ច្រើន​នាក់​គិត​ថា​​ បេី​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​កាប៉ាល់​ទេសចរណ៍​​ Westerdam របស់​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​ Corona​ថ្មី​ ចុះ​ចត​នៅ​កម្ពុជា​ ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​និង​មាន​គ្រោះថ្នាក់​ប្រឈម​មុខ​និង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ជាក់​ជា​មិនខាន​។ ជាង​2200នាក់​ និង​ 41ជាតិ​សាសន៍​ បាន​ជាប់​នៅ​លើ​កាប៉ាល់​ Westerdam រយៈពេល​ជាង​2សប្ដាហ៍​ Westerdam ត្រូវ​បាន​គេ​រេីសអេីង​ ជាង​2សប្ដាហ៍​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​នឹង​គ្រោះ​ខ្វះ​នូវ​ស្បៀង​អាហារ​ដោយ​សារ​គ្មាន​កំពង់​ផែ​​ចុះចត​។ ក្មេងៗ​ ចាស់​ៗជរា​ ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​និង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នោះ​ ជា​ច្រើន​ពាន់​នាក់​ប្រឈមមុខ​និង​ការ​ដាច់​ពោះ​ស្លាប់​នៅ​លើ​កាប៉ាល់​ក្នុង​នាវា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។ ខ្ញុំ​យល់​ស្រប​ថា​ប្រជាជន​ខ្មែរ​អាច​នឹង​ប្រឈម​មុខ​និង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ​ តែ​ក្នុង​ការ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​នោះដែរ​ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​បាន​មក​វិញ​នូវ​...ទឹក​ចិត្ត​នៃ​ការ​ដឹង​គុណ​ពី​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ កម្ពុជា​យើង​បាន​ស្ដែង​ឱ្យ​ពិភពលោក​ឃើញ​ថា​ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​ពពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​គុណ​ធម៌​ សិល៍​ធម៌​ សុជីវធម៌​មិន​រេីសអេីង​ជាតិសាសន៍​​ពណ៌​សម្បុរ​ និង​ជា​ប្រទេស​ដែល​ពពេញ​ទៅ​ដោយ​​ការ​គោរព​សិទ្ធិ​មនុស្ស​ គឺ​សិទ្ធិ​រស់​រៀន​មាន​ជីវិត​ សិទ្ធិ​មិន​ត្រូវ​បាន​គេ​រេីសអេីង​ និង​សិទ្ធិ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ​។ ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​មេីល​វិដេអូ​មក​ដល់​វិនាទី​នេះ​ ​ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​សាក​គិត​លមេីលថា​ "បេី​ក្នុង​ចំណោម​ជាង​2200នាក់​ដែល​កំពុង​ជាប់​ក្នុង​កាប៉ាល់​នោះ​ គឺ​ជា​បងប្អូន​សាច់ញាតិ​របស់​អ្នក​ទាំងអស់​គ្នា​វិញ​ ដែល​គាត់​កំពុង​ត្រូវការ​ជំនួយ​ គាត់​កំពុង​ត្រូវការ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ ពួកគាត់​កំពុង​ត្រូវការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​វិល​ត្រលប់​ទៅ​ជួប​ជុំ​គ្រួសារ​សាច់ញាតិ​បងប្អូន​​ វិល​ត្រលប់​ចូល​ប្រទេស​កំណើត​វិញ​ ព្រោះ​គាត់​មិន​ចង់​រស់នៅ​លេី​កាប៉ាល់​ដែល​តែលតោល​កណ្តាល​សមុទ្រ​នោះ​ឡើយ​"។ ខ្ញុំ​ចង់​សួរ​ថា​តេី​អ្នក​ទាំងអស់​គ្នា​និង​គិត​យ៉ាងណា​ចំពោះ​គាត់​?

    2 min

About

VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).