កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១) ​​អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យប្រទេសថៃ កុំលាបពណ៌​មក​លើ​ប្រទេសកម្ពុជាទាក់ទងឧក្រិដ្ឋកម្មអនឡាញ ពីព្រោះមេឧក្រិដ្ឋ​ជន​មួយភាគ​ធំគឺជាជនជាតិថៃ។

២) ​​សហរដ្ឋអាមេរិកព្រមានថា ​​កម្ពុជា​ មិនត្រឹមតែ​មិនបាន​ដោះស្រាយ​បញ្ហាជួញ​ដូរ​មនុស្ស​ទេ​ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធ​ក្នុងការ​ជួយ​ជ្រោម​ជ្រែង​ឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត។

៣) ​​ក្រសួងការបរទេសកម្ពុជា ច្រានចោល ការចោទប្រកាន់របស់ ភាគី​ថៃ ពីការបាញ់ប្រហារពាក់ព័ន្ធជម្លោះព្រំដែន។

​៤) ​នាយករដ្ឋមន្ត្រីថៃ ប៉ុនប៉ងលុបកិច្ចព្រមព្រៀងឆ្នាំ២០០០ និង២០០១ រវាង​កម្ពុជា-ថៃ ខណៈអ្នកវិភាគថាមិនអាចធ្វើទៅបាននោះឡើយ។

៥) ជ័យជម្នះបក្សកាន់អំណាចលំអៀងអឺរ៉ុបជាការបញ្ជាក់ថាប្រជាជន​ម៉ុលដាវីមិនសម្រេចទៅនៅខាងរុស្ស៊ីនោះទេ។