ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. 6 HR AGO

    តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ

    នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះនៅ​ក្រុង​​ឌូបៃ។ យន្តហោះ​ចម្បាំង​នោះ​ជា​របស់​ឥណ្ឌា ផលិត​នៅ​ឥណ្ឌា មាន​ឈ្មោះ​ថា Tejas (តេជៈ)។ កាលពី​ខែ​មីនា​​ឆ្នាំ​មុន ​យន្តហោះ​ប្រភេទ​នេះ​ធ្លាប់​ធ្លាក់មួយ​គ្រឿង​ហើយ​ នៅ​ពេលហោះសាកល្បង។ តើ​គ្រោះ​ថ្នាក់​នេះ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យន្តហោះចម្បាំងឥណ្ឌា​ និងរូបភាព​​ប្រទេស​ ​យ៉ាងណា? យន្តហោះចម្បាំង តេជៈ របស់​កងទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​នៅ​ពេលកំពុង​​ហោះ​បង្អួត​ខ្លួន ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ក្រុងឌូបៃ។ ​ បើ​តាម​សាក្សី ក្នុង​ពេល​សម្តែង​ក្បាច់ហោះ​ពន់ពេន​កាច់​កោង​លើ​ផ្ទៃ​មេឃ ក្នុង​រយៈ​កម្ពស់ ប្រមាណ​តែ​១,៦​គីឡូម៉ែត្រ​ពី​ដី​ យន្តហោះ​ស្រាប់​តែ​ដាំក្បាល​ចុះ​យ៉ាង​លឿន​ ហើយ​ប្រែក្លាយ​ជា​ដុំ​ភ្លើង​ពេល​បុក​ប៉ះដី​ ផុស​អណ្តាតភ្លើង​និង​ផ្សែង​ខ្មួលខ្មាញ់​ឡើង​ពេញ​អាកាស។ អ្នកអង្គុយ​ទស្សនា​ បាន​ឃើញ​ទិដ្ឋភាព​ធ្លាក់​យន្តហោះ​ដោយ​ផ្ទាល់​ភ្នែក​ និង​យ៉ាង​រន្ធត់។ ​ចំណែក​អ្នក​បើក​បរ​បាន​ស្លាប់ ដោយ​មិន​អាច​ចុច​ រំដោះ​ខ្លួន​ចេញ​យន្ត​ហោះ​បាន​ទាន់​ពេល​វេលា។ នេះជា​គ្រោះថ្នាក់​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​ឌូបៃ​បាន​រៀប​ចំ​បើក​កម្មវិធី​ពិព័រណ៍​យន្តហោះ​នៅ​ឆ្នាំ​១៩៨៦​មក។ ប៉ុន្តែជា​គ្រោះ​​លើក​ទីពីរសម្រាប់​ឥណ្ឌា។ ក្នុង​រយៈ​ពេល​មិន​ដល់​ពីរឆ្នាំ​ផង មានយន្តហោះ​ចម្បាំង​តេជៈ​ ពីរគ្រឿង​​បាន​​ធ្លាក់​។ យន្តហោះ​ចម្បាំង​ប្រភេទ​ដូច​គ្នា​គ្រឿង​ទីមួយ​បាន​ធ្លាក់​ នៅ​ក្នុង​ពេល​កំពុងហ្វឹក​ហាត់ កាលពី​ខែមីនា​២០២៤។ ឯ​ការ​ធ្លាក់​លើក​នេះ ប្រព្រឹត្ត​​ចំពេលដែល​ឥណ្ឌា​កំពុង​ប្រឹង​លើក​តម្កើង​ស្នាដៃ​ផលិត​យន្តហោះ​ចម្បាំង​តេជៈ​ដែល​ជា​និមិត្តរូប​នៃ​មហិច្ឆតា​ឧស្សាហកម្ម​ផង​ មហិច្ឆតា​យោធាផង។ ពោលគឺជា​ចៃដន្យ​ដ៏​​អាក្រក់ ! ទាំង​ទីកន្លែង​ធ្លាក់​ក៏​ដូច​ពេល​វេលា​ធ្លាក់។ ពេល​ណា​មិន​ធ្លាក់​មក​ធ្លាក់​​​ចំ​ថ្ងៃបង្អួត​ស្នាដៃនិង​នៅកន្លែង​​​តាំង​​ពិព័រណ៍​យន្តហោះ​ដ៏​ធំ​ជាង​គេ​បំផុត​ប្រចាំ​តំបន់​ដើម​បូព៌ា។ Dubai Air Show ជា​ផ្ទាំង​ទស្សនីយភាព​អាកាសចរណ៍​​ដ៏​សំខាន់មួយ​នៅ​លើ​ពិភពលោក ដែល​ឥណ្ឌា​ចង់​បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​តួអង្គ​គួរ​ឱ្យ​ជឿ​ជាក់​ក្នុង​វិស័យ​ការពារ​ជាតិ ស្រាប់​តែ​មក​ធ្លាក់​យន្តហោះ​ចម្បាំង​​ដែល​ឥណ្ឌា​ខំ​អួត​ថា​ជា​របស់​ល្អ​ជាង​គេ​បំផុត​ទៅ​វិញ។ ​តេជៈ ដែល​មាន​ន័យ​ថា​ចែង​ចាំង​ឫទ្ធិអំណាច​ជា​ភាសាសំស្ក្រឹត ជា​​យន្តហោះចម្បាំងដ៏​ស្រាល​ និង​តូច​ជាង​គេ​បំផុត​នៅលើ​ពិភពលោក បើក​បរ​ដោយ​ពីឡុត​តែ​ម្នាក់ ផលិត​ដោយ​ក្រុមហ៊ុន​Hindustan Aeronautics។ យន្តហោះ​ចម្បាំង​តេជៈប្រើ​​ម៉ាស៊ីន​របស់​អាមេរិក General Electric តែ​ដំឡើង​ផលិត​នៅក្នុង​ស្រុកដោយ​អ្នក​ជំនាញ​ឥណ្ឌា​។ តាំង​ពី​ចាប់ដំណើរការ​តាំង​ពី​ឆ្នាំ​២០០១ យន្តហោះ​ចម្បាំងនេះ​​មាន​ឈ្មោះ​ល្អ និង​បាន​បញ្ចូល​ទៅ​ក្នុង​កង​កម្លាំង​ទ័ព​អាកាសឥណ្ឌា​នៅ​ឆ្នាំ​២០១៦។ មាន​ឧស្សាហកម្ម​អាកាសចរណ៍​តាំងពីប្រទេស​បាន​ទទួល​ឯករាជ្យ​ នៅ​​ឆ្នាំ​១៩៤៧ ឥណ្ឌា​ទទួល​​សិទ្ធិ​ផលិតយន្តហោះ​យោធា​ប្រភេទ​ Ouragan, Mig-២១ និង​ផលិត​យន្តហោះ​ដោយ​ខ្លួន​ឯង​ជា​ច្រើន​ប្រភេទ​ទៀត ដូច​ជា​HF-២៤ HPT-៣២។ ​ជា​ប្រទេស​នាំ​ចូល​អាវុធ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ឥណ្ឌាបាន​ចាប់​ផ្តើម​ធ្វើ​ទំនើប​កម្មវិស័យ​យោធា ដើម្បីបង្កើន​សមត្ថភាព​យោធា ទន្ទឹម​នឹង​ការ​ចិញ្ចឹម​ចិត្ត​ពង្រីក​មហិច្ឆតា ផលិត​ ​Made In India ទាំង​ស្រុង​ទៀតផង។ ​ផលិតកម្ម​យោធា​​ចាប់​​មាន​កំណើន​ខ្លាំង​ តែ​ក្នុង​លំដាប់​ថ្នាក់​កណ្តាល​នៅ​ឡើយ។ នៅ​ថ្ងៃ​សុក្រកន្លង​ទៅ ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​ឥណ្ឌា​បាន​បញ្ជា​ទិញ​ពី​អាមេរិកនូវ​ម៉ូទ័រ​ចំនួន​១១៣គ្រឿង​សម្រាប់​ដំឡើង​យន្តហោះ​តេជៈដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញយន្តហោះ​ប្រដេញ​៩៧​គ្រឿង ក្នុង​តម្លៃ​​ប្រមាណ​៧ពាន់​លាន​ដុល្លារ។ នៅ​ខែ​នេះ​ ក្រសួងការពារ​ជាតិ​ឥណ្ឌា​បាន​អនុម័ត​កញ្ចប់​ថវិកា​យោធា​ដ៏​ធំមហិមា ទំហំ២៥ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​សហគ្រាស​ឥណ្ឌា​យក​ទៅ​ពង្រឹង​ឱ្យ​មាន​​ស្វ័យភាព​បច្ចេកវិទ្យា​។ ប៉ុន្តែ​គ្រោះ​ធ្លាក់​យន្តហោះនៅឌូបៃ ជា​ការ​​វាយ​បង្អាប់​ឥណ្ឌា​យ៉ាង​ដំណំ​។ សំណុំ​រឿង​ធ្លាក់​យន្តហោះ​នឹង​ក្លាយ​ជា​សំណុំ​រឿង​អាស្រូវ​រដ្ឋ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា Indian Air Force បាន​ប្រកាស​បើក​អង្កេត​ភ្លាម ដើម្បី​ស្វែង​យល់​អំ

    4 min
  2. 6 DAYS AGO

    តើមានកត្តាអ្វីខ្លះ ដែលធ្វើ​ឲ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុន កាន់តែល្អក់កករខ្លាំងឡើង?

    ជម្លោះការទូតរវាងចិននិងជប៉ុន បាន​ផ្ទុះកម្តៅឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យ​សម្តីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុង​សំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំ​ឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុន​ជប៉ុន​​ស្ទើរទាំងអស់​​​ក្នុង​វិស័យទេសចរណ៍​ បាន​ខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុន​បានធ្លាក់ថ្លៃ​។ នៅពីក្រោយ​ជម្លោះពាក្យសំដី​រវាងចិននិងជប៉ុន ជុំវិញបញ្ហា​កោះតៃវ៉ាន់​នេះ គឺវាមានបង្កប់ទៅដោយការគុំគួន​ប្រវត្តិសាស្ត្រ​ ជាយូរឆ្នាំមកហើយ រវាង​មហាអំណាចអាស៊ីទាំង២នេះ​។ ទំនាក់ទំនងការទូតរវាងជប៉ុននិងចិន កំពុងតែល្អក់កករជាខ្លាំង​ ក្រោយ​ការចូលកាន់មុខតំណែង របស់​​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន សាណាអេ តាកៃឈី ដែល​ជាមនុស្សអភិរក្សនិងជាតិនិយម។ បន្ថែមលើ​​សំណុំរឿងកោះតៃវ៉ា គឺមាន​​កត្តា​​ជាច្រើនគួបផ្សំគ្នា ដែលធ្វើ​ឲ្យ​មហាអំណាចអាស៊ីទាំង២នេះ មើលមុខគ្នា​មិនត្រង់​ ជាយូរលង់ណាស់​មកហើយ។ ​ជម្លោះប្រវត្តិសាស្ត្រ​ ចិនបានរងគ្រោះដ៏ឈឺចាប់បំផុត​ ដោយហេតុតែសង្គ្រាម​ឈ្លានពាន​របស់ជប៉ុន កាលពីក្នុងអំឡុងដើមសតវត្សទី​២០ រហូតដល់ចប់សង្គ្រាមលោកលើកទី​២។ បន្ទាប់ពីបាន​ឈ្លានពានតំបន់ម៉ាន់ជូរី កងទ័ពជប៉ុនបាន​បន្តដំណើរចូលឈ្លានពាន​តំបន់ភាគខាងកើតនិងខាងត្បូងចិន​ និង​បាន​បង្កការកាប់សម្លាប់យ៉ាងព្រៃផ្សៃ​ទៅលើប្រជាជនចិន​។ ព្រឹត្តិ​ការណ៍​កាប់សម្លាប់ដ៏គួរឲ្យ​កត់សំគាល់មួយ​ គឺនៅ​ទីក្រុង​ណានកាំង ឬ ណានជីង នៅ​ឆ្នាំ​១៩៣៧ ដែលកងទ័ពជប៉ុនបានសម្លាប់ប្រជាជនចិន​ប្រមាណ​៣សែននាក់​។ នេះបើផ្អែកតាមការអះអាងរបស់អ្នកប្រវត្តិសាស្ត្រចិន​។ ថ្វីត្បិតតែចិននិង​ជប៉ុន ​បានចាប់ផ្តើម​ភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញនៅឆ្នាំ​១៩៧២ តែការគុំគួនប្រវត្តិសាស្ត្រ នៅតែបន្ត​ចោទជាបញ្ហា ធ្វើឲ្យទំនាក់ទំនងនេះ​មិន​អាចប្រសើរឡើងបាន។ កាលពីឆ្នាំ​២០០៥ ប្រជាជនចិន​ច្រើនពាន់នាក់ បានធ្វើបាតុកម្ម​បរិហា បន្ទាប់ពី​រដ្ឋអំណាចជប៉ុន ​បាន​កែប្រែខ្លឹមសារខ្លះ​នៃកម្មវិធីសិក្សាប្រវត្តិសាស្ត្រនៅតាមសាលារៀន ដើម្បី​លាក់បាំង​ទង្វើរបស់ជប៉ុនកាលពីអតីតកាល​។ ចាប់តាំងពីចូលកាន់​អំណាចមក​ លោកស្រី សាណាអេ តាកៃឈី មិនធ្លាប់បាននិយាយ​អ្វី​ទាក់ទិន​ការកាប់សម្លាប់នៅណានជីង​​មែន តែ​កាលពី​ឆ្នាំ​២០០៤ លោកស្រីធ្លាប់​បាន​លើកឡើង​ថា​តួលេខចំនួន​មនុស្ស​ស្លាប់​៣សែននាក់ ដែលចិនអះអាងនោះ គឺប្រហែល​មិនពិតទេ​។ មុនចូលកាន់មុខងារជាផ្លូវការ នៅថ្ងៃទី​២១តុលា លោកស្រី សាណាអេ តាកៃឈី ត្រូវបានចិនស្អប់និងចំណាំមុខទុក​​រួចទៅហើយ​ ព្រោះលោកស្រីធ្លាប់បានទៅសម្ដែង​​គារវកិច្ច​ជាច្រើនលើក នៅ​ទីបូជនីយដ្ឋាន​ Yasukuni ដែលជា​កន្លែងរំលឹកវិញ្ញាណក្ខន្ធ​ឧក្រិដ្ឋជនសង្គ្រាមជប៉ុន​ច្រើននាក់ កាលពីសម័យសង្គ្រាមលោក​លើកទី​២​។ ជម្លោះទឹកដី​ បន្ថែមពីការគុំគួ​ន​ប្រវត្តិសាស្ត្រ ចិននិងជប៉ុន​ក៏មានបញ្ហាជម្លោះទឹកដី​នឹងគ្នាដែរ​ ពាក់ព័ន្ធនឹងកោះមួយចំនួន​ ស្ថិតក្នុងសមុទ្រចិន​ខាងកើត​។​ ជាក់ស្តែង​ កោះ​ Senkaku ជប៉ុន​អះអាងថាជារបស់ខ្លួន តែចិនវិញក៏ថាជារបស់ខ្លួនដែរ​ ដោយហៅឈ្មោះថា​ កោះ Diaoyu​។ កោះនេះគ្មានមនុស្សរស់នៅមែន តែ​វាមានអត្ថប្រយោជន៍​ខ្លាំងណាស់ មិនថាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ​។ វត្តមាន​នាវាកងទ័ពនិង​ស៊ីវិលរបស់ចិន ​ដែលចូលមក​កៀកនឹង​កោះទាំងនេះ តែងបានបង្កឲ្យជប៉ុន​ខឹងច្រឡោត​ជានិច្ច​។ យ៉ាងណា​មិញ លោក Minoru  Kihara អគ្គលេខាធិការ​រដ្ឋាភិបាលជប៉ុនបានអះអាងថា កាលពីថ្ងៃអាទិត្យទី​​១៦វិច្ឆិកា នាវាល្បាតសមុទ្ររបស់ចិន ​បានចូលមក​ក្នុង​ដែនទឹករបស់ជប៉ុន​រយៈពេល​ច្រើនម៉ោង​។ ជប៉ុនអះអាងទៀតថា ក្នុង​​ឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំង​របស់ចិន២គ្រឿង ក៏បាន​បើកចូលមកកៀកកោះទាំងនេះ​ដែរ​។ សម្ព័ន្ធភាពជប៉ុន​-អាមេរិក​ សម្ព័ន្ធភាព​រវាងជប៉ុន​និង​អាមេរិក នៅ​​ក្រោយសង្គ្រាមលោកលើកទី​២ ក៏ជាកត្តាមួយដែរ ដែលធ្វើឲ្យ​មិនទុកចិត្តជប៉ុន​។ នៅជប៉ុន​មាន​មូលដ្ឋាន​ទ័ពរបស់អាមេរិក​ច្រើនកន្លែង ជាក់ស្តែងដូចជានៅលើកោះ អូគីណាវ៉ា ក្បែរចិនក្បែរតៃវ៉ាន់​។​​ ប្រការនេះ ធ្វើ​ឲ្យចិនតែងតែគិតថា អាមេរិក​ចង់ប្រើទឹកដីជប៉ុន​​ដើម្បី​ឡោមព័ទ្ធខ្លួន បិទផ្លូវខ្លួន​មិនឲ្យ​ចំហ​ទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក​។ ពេលជួប​លោកដូណាល់ ត្រាំ កាលពីខែ​តុលា លោកស្រីសាណាអេ តាកៃឈី បានប្រកាសសន្យាថា​ នឹងបើកទំព័រសករាជ្យមាស​នៃទំនាក់ទំនងជប៉ុន-អាមេរិក​។ ជម្លោះក្នុងដែនសមុទ្រចិនខ

    8 min
  3. 16 NOV

    រុស្ស៊ី​ចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ឲ្យ​ចូលបម្រើទ័ពធ្វើសង្រ្គាម​ប្រឆាំង​មាតុភូមិរបស់ខ

    នៅក្នុង​សង្រ្គាម​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​នៅបន្ត​រុលទៅមុខ ដោយវាយដណ្តើម​យក​ភូមិ​ដែនដីរបស់អ៊ុយក្រែន​កាន់តែ​ច្រើន ជាពិសេស​នៅក្នុង​តំបន់ទាំង​៤ភាគខាងកើតអ៊ុយក្រែនដែល​រុស្ស៊ី​បានរំលោភ​កាត់យក​ទៅ​ដាក់​ក្នុង​ផែនទី​របស់ខ្លួន។ ដោយ​វាយចូល​កាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹម​ពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ី​នៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុង​ទឹកដីអ៊ុយក្រែន​ដែល​រុស្ស៊ីបាន​កាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែន​ត្រូវ​​រុស្ស៊ី​​កេណ្ឌ​យកទៅ​ធ្វើទ័ពប្រយុទ្ធនឹង​កម្លាំងទ័ព​ជាតិអ៊ុយក្រែន​ក្នុង​សមរភូមិ។ បើតាម​អង្គការការពារ​សិទ្ធិមនុស្សអន្តរជាតិ និង​ស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជន​អ៊ុយក្រែនជាច្រើន​សែននាក់​ត្រូវ​រុស្ស៊ី​ចាប់បង្ខំ រើស​បញ្ចូល​ក្នុងជួរកងទ័ពដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។ នៅ​ខែ​តុលាឆ្នាំ ២០២២ ពោលគឺ​នៅ​១០ខែ​ក្រោយ​ចាប់ផ្តើម​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោកពូទីនបាន​ចុះហត្ថលេខាលើច្បាប់ដាក់​បញ្ចូលតំបន់ទាំង៤​នៅភាគខាងកើត​របស់​អ៊ុយក្រែន ទៅក្នុង​ដែនដី​របស់រុស្ស៊ី នោះបើទោះបីជា​កងទ័ពរុស្ស៊ី​នៅមិនទាន់​វាយចូលគ្រប់គ្រង​តំបន់ទាំង៤​បានទាំងស្រុង​ក៏ដោយ។ ភ្លាមៗ ដោយ​មិនបង្អែបង្អង់យូរ ម៉ូស្គូចាប់ផ្តើម​នយោបាយ​ប្រែក្លាយ​តំបន់​អ៊ុយក្រែនទាំង៤​ទៅជាតំបន់រុស្ស៊ី ពោល​គឺ​លុបចោលអ្វីៗទាំងអស់ដែល​ជាអត្តសញ្ញាណ​របស់អ៊ុយក្រែន ដូចជា​ផ្តល់​លិខិតឆ្លងដែនរុស្ស៊ី និង​បង្ខំឲ្យ​ប្រជាជនអ៊ុយក្រែននិយាយភាសា​រុស្ស៊ីជាដើម។ ដោយ​ចាប់បង្ខំឲ្យ​ប្រជាជន​អ៊ុយក្រែន​កាន់លិខិតឆ្លងដែនរុស្ស៊ី ​ម៉ូស្គូមាន​លេសចាប់រើស​បញ្ចូល​ប្រជាជន​អ៊ុយក្រែន​ដែលរស់នៅក្នុង​តំបន់ត្រួតត្រា​របស់រុស្ស៊ី ទៅក្នុង​ជួរកងទ័ព។ គោលដៅចំបង​របស់​រុស្ស៊ី គឺ​ប្រែក្លាយ​ប្រជាជន​អ៊ុយក្រែន​ឲ្យទៅទាហាន​ដែល​រុស្ស៊ី​យកទៅប្រើ​ដើម្បីពាំងគ្រាប់កាំភ្លើង​នៅសមរភូមិ។ គេ​អាច​និយាយបានថា នៅក្នុង​តំបន់​ត្រួតត្រា​របស់​រុស្ស៊ី ប្រជាជន​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​ចាប់បង្ខំឲ្យចូលបម្រើទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជា​ប្រទេស​ជាតិមាតុភូមិរបស់ខ្លួន។ បើតាមអត្ថបទ​ស៊ើបអង្កេត​របស់​កាសែត​បារាំង​ Le Monde នៅក្នុង​តំបន់អ៊ុយក្រែន ដែល​រុស្ស៊ីត្រួតត្រា បុរស​អ៊ុយក្រែន​អាយុ​ពី​១៨ទៅ​៦០ឆ្នាំ ត្រូវជាប់ក្នុង​កាតព្វកិច្ច​យោធា​រុស្ស៊ី និងត្រូវបញ្ជូនឲ្យ​ទៅបាញ់​សម្លាប់ប្រជាជនឯង នៅក្នុង​សមរភូមិអ៊ុយក្រែន។ កាសែត Le Monde ហ៊ាន​អះអាង​ដូច្នេះ ដោយ​ផ្អែកលើ​ព័ត៌មាន​ទទួលបាន​ពី​មណ្ឌល​ឃុំឈ្លើយសឹក​មួយកន្លែងក្នុង​ទឹកដី​អ៊ុយក្រែន។ នៅទីនោះគេ​រកឃើញថា ក្នុងចំណោម​ឈ្លើយសឹក​រុស្ស៊ី​៤នាក់ ដែល​កងទ័ពអ៊ុយក្រែនបានចាប់ខ្លួននៅក្នុង​សមរភូមិ មាន​១នាក់​ជាជនជាតិអ៊ុយក្រែន មកពីតំបន់​ដែលស្ថិតក្រោម​ការត្រួតត្រារបស់កងទ័ពរុស្ស៊ី។ អ្នកទោស​ម្នាក់​បាននិយាយ​​ប្រាប់​ទាហាន​អ៊ុយក្រែនថា រូបគេ​គ្មាន​បំណងមក​ប្រយុទ្ធធ្វើសង្រ្គាម​សម្លាប់​ប្រជាជន​ឯងនោះទេ។ រូបគេ​ធ្លាប់រង់ចាំ​ឲ្យ​កងទ័ពអ៊ុយក្រែន​ទៅរំដោះ​ទីក្រុងតំបន់​ខាងកើតដែរ ប៉ុន្តែ មិនឃើញសោះ។ នៅក្រោម​ការគ្រប់គ្រង​របស់រុស្ស៊ី ដែលគំរាមកំហែងដល់អាយុជីវិត ក្នុងករណីមិន​ចូលបម្រើទ័ព ឈ្លើយសឹក​​ខាងលើ​សារភាពថា រូបគេក៏ដូចជា​ប្រជាជន​អ៊ុយក្រែន​ផ្សេងទៀត​ដែលរស់នៅក្នុងតំបន់​រុស្ស៊ីត្រួត្រា ​គ្មានជម្រើសអ្វីទាំងអស់។ លោក​Dmytro Lubinets ស្នងការ​អ៊ុយក្រែនទទួលបន្ទុក​សិទ្ធិមនុស្ស​ដែល​ឧស្សាហ៍ទៅ​សួរសុខទុក្ខ​នៅ​មណ្ឌល​ដាក់​ឈ្លើយសឹក​រុស្ស៊ី​ និយាយ​ថា ២៥%​នៃ​ទាហាន​រុស្ស៊ី​រាប់រយនាក់​ដែលជាប់ក្នុង​ឃុំ​របស់​អ៊ុយក្រែន គឺជា​ប្រជាជន​អ៊ុយក្រែនដែលរស់នៅក្នុងតំបន់ក្រោម​រុស្ស៊ីត្រួតត្រា។ តើ​ប្រជាជន​អ៊ុយក្រែនដែល​ពាក់ឯកសណ្ឋានទាហាន​រុស្ស៊ី និង​ប្រយុទ្ធតទល់នឹង​កងទ័ពអ៊ុយក្រែនក្នុងសមរភូម ជាជនរងគ្រោះ ឬ​ជា​សត្រូវរបស់​អ៊ុយក្រែន? ចំពោះ​កងទ័ពអ៊ុយក្រែន រាល់អ្នកដែលកាន់អាវុធ​ បាញ់សម្លាប់​ទាហាន​អ៊ុយក្រែននៅក្នុងសមរភូមិ ត្រូវចាត់ទុកជា​សត្រូវ​ដែល​អ៊ុយក្រែនមិនអាច​អត់ឱនឲ្យបាន មិនថា ពួកគេ​ទាំងនោះជាជនជាតិអ៊ុយក្រែនដែល​រុស្ស៊ី​ចាប់បង្ខំ​ឲ្យ​ចូល​បម្រើទ័ព​។ ប៉ុន្តែ នៅក្នុងក្រសែភ្នែក​របស់​ស្នងការ​អ៊ុយក្រែន ទទួលបន្ទុកសិទ្

    9 min
  4. 27 OCT

    បញ្ជូននាវាចម្បាំង​ទៅ​អាមេរិកឡាទីន តើអ្វីជា​ចេតនា​ពិតប្រាកដរបស់​លោកដូណាល់ ត្រាំ

    តាំងពីថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទី​២៦​តុលាម្សិលមិញ ប្រធានាធិបតី​របស់ប្រទេស​វ៉េណេស៊ុយអេឡា នៅ​មិន​សុខស្រណុកចិត្ត​ឡើយ នៅពេល​ឃើញ​អាមេរិក​បញ្ជូន​គ្រឿងសព្វាវុធជាបន្តបន្ទាប់​មកដាក់​​​ក្បែរ​វ៉េណេស៊ុយអេឡា។ នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃអាទិត្យ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​វាយតម្លៃថា វត្តមាន​របស់​នាវាដឹកយន្តហោះចម្បាំង​ដ៏ធំមហិមា​របស់អាមេរិក​នៅប្រទេស​កោះទ្រីនីតេ អេ តូបាហ្គោ Trinité-et-Tobago ដើម្បី​ធ្វើ​សមយុទ្ធ មាន​លក្ខណៈញុះញង់។ មេដឹកនាំ​វ៉េណេស៊ុយអេឡា នៅបាន​អះអាងទៀតថា​ ទើបចាប់ខ្លួន​ក្រុម​ទាហាន​ស៊ីឈ្នួល​ដែល​ធ្វើការ​ឲ្យ​ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។ នាវាដឹកយន្តហោះចម្បាំង​របស់អាមេរិកUSS Gravelyរួមទាំងកងពល​ទាហាន​ជើងទឹក​​មួយអង្គភាព​បានទៅដល់​ប្រទេស Trinité-et-Tobagoនៅក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ​រវាង​អាមេរិក​និងប្រទេស​កោះមួយនេះ​នៅ​សមុទ្រ​ការ៉ាអ៊ីប។ ប៉ុន្តែ ចំពោះ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា វត្តមាន​របស់នាវាចម្បាំង​របស់​អាមេរិក​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយអេឡា គ្មាន​បំណងអ្វីផ្សេង ក្រៅតែពី​ការចង់​បង្ហាញសាច់ដុំ​ ដាក់​សម្ពាធ និង​ញុះ​ញង់​វ៉េណេស៊ុយអេឡា​នោះទេ។ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​នីកូឡា​ ម៉ាឌូរ៉ូ​បាន​តាមដាន​មិន​ដាក់​ភ្នែក​វត្តមាន​កងទ័ពអាមេរិក​នៅ​ក្បែរមាត់ទ្វារ​របស់​វ៉េណេស៊ុយអេឡា។ ​នៅថ្ងៃសៅរ៍ លោក​បាន​ចោទ​អាមេរិក​ថា​កំពុង​បង្កើត​សង្រ្គាម​មួយ​មិនចេះចប់ ចំណែកនៅថ្ងៃអាទិត្យម្សិលមិញ លោក​ម៉ាឌូរ៉ូ​បាន​បរិហា​សមយុទ្ធ​យោធាដ៏គ្រោះថ្នាក់ ​ដែលអាមេរិក និងTrinité-et-Tobagoដែលជា​​ប្រទេស​ជិតខាងរបស់​វ៉េណេស៊ុយអេឡា​ត្រូវ​ធ្វើ​រួមគ្នា​ពីថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០​តុលា។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រកាស​តាំងពីថ្ងៃព្រហស្បតិ៍​ថា នឹង​បញ្ជូន​នាវា​ដឹកយន្តហោះចម្បាំង USS Gravelyទៅ​Trinité-et-Tobagoដើម្បីធ្វើសមយុទ្ធ​ក្នុងក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជួញដូរ​គ្រឿងញៀន​នៅសមុទ្រ​ការ៉ាអ៊ីប។ នៅសមុទ្រ​ការ៉ាអ៊ីបនេះ អាមេរិក​បានបញ្ជូនរួចហើយ នាវាចម្បាំង​ចំនួន​៧គ្រឿង និង​មួយគ្រឿង​ទៀត​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក នៅក្នុងប្រតិបត្តិការ​វាយកម្ចាត់ទូក​ដឹកគ្រឿង​ញៀន​ដែលរដ្ឋបាល​អាមេរិក​ចោទថា មានប្រភពចេញពី វេណេស៊ុយអេឡា។ នៅមួយរយៈចុងក្រោយនេះ លោកដូណាល់ ត្រាំ​បាន​ប្រកាស​ធ្វើសង្រ្គាមប្រឆាំង​បណ្តាញ​ក្រុមជួញដូរគ្រឿង Fentanyl ដែលលោក​ចាត់ទុក​ថា ជា​គ្រោះថ្នាក់ដ៏ធំ​​សម្លាប់​ប្រជាជន​អាមេរិក។ នៅថ្ងៃទី​១៦​តុលាកន្លងទៅ លោកបាន​​បញ្ជា​ឲ្យ​នាវាចម្បាំង​អាមេរិក​ដែលត្រូវ​បាន​ពង្រាយនៅសមុទ្រ​ការ៉ាអ៊ីប បាញ់​កម្ទេច​ទូកមួយគ្រឿង​ដែល​អាមេរិក​អះអាងថា មាន​ដឹក​គ្រឿងញៀន Fentanyl ។ ប៉ុន្តែ ចំពោះអ្នកជំនាញ គ្រឿងញៀន​ Fentanyl ផលិតភាគច្រើននៅប្រទេស​​ម៉ិកស៊ិក​ និងនាំចូលទៅ​ទឹកដីអាមេរិក​ តាមរយៈព្រំដែន​ដីគោក។ បើ​គ្រឿង​​​ញៀន Fentanyl មិន​ផលិត​នៅ​អាមេរិកឡាទីន ហើយ​ វ៉េណេស៊ុយអេឡា​ក៏មិនមែនជា​ប្រភព​នាំចេញ​គ្រឿង​ញៀន​ទៅ​អាមេរិក បើប្រៀបធៀបនឹង​កូឡុំប៊ី ប៉ុន្តែ ហេតុអ្វីបានជា​រដ្ឋបាល​លោកដូណាល់ ត្រាំ រករឿង រហូត​ចោទប្រកាន់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡាថា ជា​មេក្រុមជួញដូរ​គ្រឿង​ញៀន​ទៀតនោះ? ​សប្តាហ៍មុននេះ លោក​ដូណាល់ ត្រាំ​នៅបានអះអាងថា លោក​បាន​​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក CIAធ្វើ​សកម្មភាព​នៅវ៉េណេស៊ុយអេឡា ព្រោះថា គ្រឿង​ញៀន​មាន​ប្រភពចេញពីវ៉េណេស៊ុយអេឡា​ ប៉ុន្តែ មេដឹកនាំ​វ៉េណេស៊ុយអេឡា បដិសេធ​ទាត់ចោល​ការចោទប្រកាន់ និងថា អាមេរិក​ក្រោមរដ្ឋបាល​លោកដូណាល់ត្រាំ​រកលេស​បង្កើតសង្រ្គាម​ ដាក់សម្ពាធ​លើ​របបដឹកនាំរបស់វ៉េណេស៊ុយអេឡា។ បើតាម​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​​ វេណេស៊ុយអេឡា​ទើប​ចាប់បាន​ក្រុមទាហាន​ស៊ីឈ្នួល​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់អាមេរិកCIA នៅថ្ងៃអាទិត្យទី​២៦​តុលា។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​ មេដឹកនាំ​វ៉េណេស៊ុយអេឡា​បាន​អះអាងថា ក្រុមទាហាន​ស៊ីឈ្នួល​ដែល​បម្រើការ​ឲ្យ​CIA​មានគម្រោង​ការ​វាយប្រហារចេញពី​ទឹកដី​វ៉េណេស៊ុយអេឡា ឬ​ក្នុង​តំបន់​ដែនទឹកដោយប្រើ​ទង់ជាតិ​ក្លែងក្លាយ​។ គោលបំណង​របស់ក្រុមនេះ​ គឺបង្កើតរូបភាព​វាយប្រហារ​ឈ្លានពាន​របស់វ៉េណេស៊ុយអេឡា​ទៅលើ​ប្រទេស​ជិតខាង ដែល​នឹង​ជៀសមិនផុត ញុះញង់​ឲ្យ​ផ្ទុះសង្រ្គាម​រវាង​ប្រទេស​ជិតខាង និង​ការអន្តរាគមន៍យោធា​របស់អាមេរិក​នៅវ៉េណេស៊ុយអេឡា។ ជាថ្មីម្តងទៀត ក្រៅ

    4 min
  5. 23 OCT

    តើផែន​​ការរំសាយអាវុធក្រុមហាម៉ាសទាំងស្រុង អាចសម្រេច​ទៅរួចដែរឬទេ?

    ២សប្តាហ៍​ហើយ ដែល​កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។ ថ្វីបើ​គេសង្កេតឃើញថា ដំណាក់កាលទី​១នៃ​​បទឈប់បាញ់នេះ ហាក់បានដំណើរការទៅតាមអ្វីដែលគ្រោងទុក​ តែអ្វីដែល​គេកំពុងតែព្រួយបារម្ភ គឺដំណាក់កាលបន្ទាប់ ទាក់ទិននឹងការរំសាយអាវុធទាំងស្រុងរបស់​ក្រុមហាម៉ាស ព្រមទាំង​ការរៀបចំ​គ្រប់គ្រងតំបន់ហ្កាហ្សា​ ទៅថ្ងៃអនាគត។ គិតត្រឹមពេលនេះ ក្រុម​ហាម៉ាសបាន​បន្តបដិសេធមិន​រំសាយ​អាវុធជាដាច់ខាត​។ អ្នកជំនាញ និងសូម្បីតែលោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរ ថា​ផែនការ​រំសាយ​អាវុធរបស់​ក្រុមហាម៉ាស​​ទាំងស្រុង វាគឺជារឿងមួយលំបាកស្មុគស្មាញណាស់។ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ក្រោម​ការ​ជ្រោមជ្រែងចាត់ចែងដោយ​លោកដូណាល់ ត្រាំ បានចូលជា​ធរមានបាន​២សប្តាហ៍ហើយ​។ មិនមានបញ្ហាចោទធំដុំទេ នៅក្នុងការអនុវត្ត​ដំណាក់កាលទី១​នៃកិច្ចព្រមព្រៀងនេះ ដោយ​ក្រុម​ហាម៉ាស បានដោះលែងចំណាប់ខ្មាំង​នៅរស់​​ទាំងអស់​២០​នាក់ និងបាន​ប្រគល់សាកសពចំណាប់ខ្មាំងបានចំនួន​១៥សព​ហើយ​ គិតត្រឹមថ្ងៃទី​២៣តុលា​។ តែអ្វីដែលគេកំពុងព្រួយបារម្ភបំផុត​នោះ គឺដំណាក់កាលទី​២នៃ​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធនឹងការ​រំសាយ​អាវុធទាំង​ស្រុង​របស់​​ក្រុម​ហាម៉ាស។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត ដើម្បីធានាសន្តិភាព​ទៅថ្ងៃអនាគត​​។ រហូតមកទល់ពេលនេះ ក្រុមហាម៉ាស​​បានបដិសេធថា គេនឹងមិនទម្លាក់អាវុធ​ចោលជាដាច់ខាត​។ ការតស៊ូដោយ​កម្លាំងអាវុធ វាគឺជាសរសៃឈាម ជាឫសកែវរបស់​ក្រុមអ៊ីស្លាមជ្រុលនិយមនេះ តាំងតែពីពេលចាប់កំណើតដំបូង​។ ប្រមូលអាវុធ និង​កម្ទេចរចនាសម្ព័ន្ធយោធារបស់​ក្រុមហាម៉ាស​ លោក David Rigoulet-Roze អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​​វិភាគ​​យុទ្ធសាស្ត្របារាំង បានពន្យល់ថា​ ​នៅ​ក្នុង​ផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ គឺ​គេបានបែងចែងដាច់ស្រលះពីគ្នា រវាង​ “ការ​ប្រមូលអាវុធ” ​ពីដៃក្រុមអាម៉ាស និង “​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា” របស់ក្រុមហាម៉ាស។ ការ​ប្រមូលអាវុធ គឺមានន័យថា​​ក្រុមហាម៉ាស​​មានកាតព្វកិច្ច​ប្រគល់គ្រឿងសព្វាវុធទាំងអស់ ដោយ​មានការ​​ឃ្លាំមើលពីអន្តរជាតិ​។ រី​ឯ​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា​​​វិញ​ គឺសំដៅទៅដល់ការ​កម្ទេចចោលទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដែល​មានដូចជាបណ្តាញផ្លូវ​​រូងក្រោមដី ទីតាំងស្តុក​អាវុធ និង​​ទីតាំងផលិត​អាវុធ​ជាដើម។ ផែនការសន្តិភាពបាន​កំណត់ផងដែរ ថា​មិនយកទោសពៃទេ​ ចំពោះសមាជិកក្រុមហាម៉ាស ដែលស្ម័គ្រចិត្តរួមរស់ដោយសន្តិភាព ឬក៏ចង់​ភៀសខ្លួនទៅរស់នៅបរទេស​​​។ តែទន្ទឹមគ្នានេះ ​កិច្ចព្រមព្រៀងនេះមានខ្លឹមសារ​មិនច្បាស់លាស់ទេ​ ទាក់ទិននឹង “អ្នក​សង្កេតការណ៍​ឯករាជ្យ” ដែលមាន​តួនាទី​​​តាមដានការប្រមូលអាវុធ។ គិតមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ថាក្រុមអ្នកសង្កេតការណ៍​ឯករាជ្យនោះ ជានរណា មកពីណាទេ។​ ​អ្នកវិភាគខ្លះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍​ឯករាជ្យ អាច​ជា​តំណាង​របស់ភាគីអេហ្ស៊ីប ព្រោះថាអេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយ​អ៊ីស្រាអែល ហើយក៏ស្គាល់តំបន់​ហ្កាហ្សាច្បាស់​​។ តួកគីក៏អាចមានចំណែកចូលរួមដែរ នៅក្នុងការដាក់សំពាធ​ទៅលើ​ក្រុមហាម៉ាសឲ្យ​ប្រគល់អាវុធ​។ ក្រុមហាម៉ាស​សល់កម្លាំងសមាជិក​​និងអាវុធច្រើន​​ គួរកត់សំគាល់ថា ២ឆ្នាំក្រោយ​សង្គ្រាមនេះ​​ ក្រុមហាម៉ាស​នៅតែមានកម្លាំងដដែលទេ​នៅហ្កាហ្សា​ បើទោះបី​​សមត្ថភាព​ ប្រយុទ្ធបាន​ធ្លាក់ចុះខ្លាំង​​ក៏ដោយ។ ជាក់ស្តែង គ្រាន់តែ​​បទឈប់បាញ់ចូលជាធរមាន ភ្លាម​​ៗ​ ក្រុមហាម៉ាសបានចាប់មនុស្ស​ច្រើននាក់​មក​បាញ់សម្លាប់ចោលនៅតំបន់ហ្កាហ្សា ដោយចោទថាជាជនក្បត់​ឃុបឃិតជាមួយអ៊ីស្រាអែល។ មុនថ្ងៃ​៧តុលា​២០២៣ ក្រុមហាម៉ាសមានសមាជិកសកម្ម ចន្លោះពី២៥០០០ ទៅ​៣០០០០នាក់។ តួលេខខ្លះ​ អះអាងថា២ឆ្នាំមកនេះ ក្រុមហាម៉ាសបានស្លាប់​សមាជិក អស់​ខ្ទង់​ពី៨០០០ទៅ ១២០០០នាក់​។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមហាម៉ាសនៅមាន​សល់ គ្រឿងសព្វា​វុធចម្រុះច្រើនប្រភេទ មានទាំង​​​គ្រាប់រ៉ូកែត និងដ្រូន​កែច្នៃ​ ​​​។ អង្គការ Small Arms Survey មានទីតាំង​នៅស្វ៊ីស ធ្លាប់បាន​អះអាងនៅឆ្នាំ​២០១៨​ថា ក្រុមហាម៉ាសមានសមត្ថភាពជាយូរឆ្នាំមកហើយ ក្នុងការ​​កែច្នៃសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ផលិ​តជា​គ្រាប់រ៉ូកែត​និងអាវុធមួយ​ចំនួន។ មុនអ៊ីស្រាអែលបិទខ្ទប់តំបន់​ហ្កាហ្សា​​ទាំងស្រុង ក្រុមហាម៉ាសធ្លាប់បាន​នាំ​យកគ្រឿងផ្សំ​ផលិត​អាវុធ ចូលមកក្នុងតំបន់ហ្កាហ្សា ដោយដឹកចូលតាមសមុទ្រ ន

    6 min
  6. 17 OCT

    ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេខ្

    អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងតែ​ពី​ខែ​​កក្កដាឆ្នាំ​២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិន​​ប្រមាណ​៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ​ គឺថា​ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយ​ព្រំដែន​ជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត​។ ផ្អែកតាមការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បាន​ប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់​ឲ្យដោយ​​ក្រុមហ៊ុន Starlink របស់លោក ​Elon Musk ថែមទៀតផង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Myawaddy ភាគអាគ្នេយ៍​ប្រទេសភូមា ជាប់ព្រំដែន​ខេត្តតាកប្រទេសថៃ បានក្លាយជា​​ជង្រុកនៃ​​​ទីតាំងឆបោកអនឡាន​ យ៉ាង​ធំសម្បើម។​ ដោយរងសំពាធពីរដ្ឋាភិបាលចិន អាជ្ញាធរភូមាសហការជាមួយអាជ្ញាធរថៃ បានចុះបង្ក្រាបបិទទីតាំងទាំងនេះ កាលពី​ដើមឆ្នាំ​២០២៥។ ប្រតិបត្តិការធំបំផុតនៅខែកុម្ភៈ បាន​រំដោះបាន​មនុស្ស​ចំនួន​៧០០០នាក់ ភាគច្រើនគឺជាជនជាតិចិន។ យោងតាម​អង្គការសហប្រជាជាតិ មនុស្ស​ទាំងនោះអ្នកខ្លះមកដោយ​ស្ម័គ្រចិត្ត តែ​ភាគច្រើនគឺសុទ្ធតែជាជនរងគ្រោះ ដែល​ក្រុមអន្ធពាលបានល្បួងយកមក ហើយចាប់បង្ខាំង​ទុកក្នុងមណ្ឌល​ ឲ្យ​ធ្វើសកម្មភាពឆបោក​តាមបណ្តាញសង្គម​ប្រៀបបីដូចជាទាសករ​។ ជនរងគ្រោះខ្លះ បាន​អះអាងប្រាប់អ្នកកាសែតថា​ ពួកគេបានរងនូវការធ្វើទារុណកម្ម វាយដំ បង្អត់អាហារ គ្មានថ្នាំព្យាបាលជាដើម។ល។​ សង់អគារថ្មី​​កាន់តែច្រើន​ ក៏ប៉ុន្តែ ប្រតិបត្តិការ​ចុះបង្ក្រាបដ៏ធំនេះ បានរំលងផុត​បានតែប៉ុន្មានសប្តាហ៍ គេសង្កេត​ឃើញថា ទីតាំងឆបោកអនឡាញនៅតំបន់ Myawaddy បានចាប់ផ្តើមសកម្ម​ឡើងវិញយ៉ាង​រំភើយ​។ មិនត្រឹមតែសកម្មទេ គឺកាន់តែរីកធំថែមទៀត។​ យោង​​តាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយ​ផ្អែក​លើរូបភាព​ផ្កាយរណប​របស់ Planet Labs PBC គឺចន្លោះពីខែ​មីនា ដល់ខែ​កញ្ញា គេសង្កេតឃើញថា​មានអគារថ្មី​​ៗរាប់សិបអគារ ត្រូវបាន​គេសាងសង់បន្ថែមទៀត​ ជាក់ស្តែង​ដូច​ជានៅតំបន់ KK​ Park ដែលគេស្គាល់ថា គឺជាទីតាំងឆបោកអនឡាញដ៏ធំមួយ នៅទីក្រុង​ Myawaddy។ ហើយ​ផ្អែកតាមរូបភាពថតដោយដ្រូនរបស់អ្នកកាសែត AFP នៅខែកញ្ញាកន្លងទៅ គឺគេឃើញយ៉ាងច្បាស់ នូវសកម្មភាព​​ការដ្ឋានសាងសង់​អគារ ជាមួយ​និងផ្លូវថ្នល់ខ្វាត់ខ្វែង​ ច្រកចូលកាន់តែធំជាង​មុន និងបុគ្គលិកសន្តិសុខយាមកាន់តែច្រើន​។ ជាងនេះទៀត គេបានសង្កេតឃើញ នូវ​​ចំណុចឆ្លងកាត់ចំនួន​៥ទីតាំង​ថ្មី​ផ្សេងទៀត នៅមាត់​​ទន្លេ Moei ដែលខណ្ឌចែក​ទឹកដី​ថៃនិងភូមា។ យោងតាមការវិភាគ ចំណុចឆ្លងកាត់ទាំងនេះ គឺជាទី​ដឹកជញ្ជូនសម្ភារៈផ្សេងៗ ឆ្លងពីថៃ​ដើម្បីផ្គត់ផ្គង់​​ទីតាំង​​ឆបោក​អនឡាញ​នៅ​ខាង​ភូមា​។ បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រមូលព័ត៌មានបាន​ បញ្ជាក់ថា ក្នុងចំណោម​ទីតាំងឆបោកអនឡាញទាំង​២៦​ទីតាំងក្បែរតំបន់ Myawaddy ដែល​ក្រុមការងារស៊ើបអង្កេតអូស្ត្រាលី ASPI បានស្រង់ទិន្នន័យបាន គឺមានច្រើនទីតាំង ដែល​កំពុងត្រូវបានគេសាងសង់ ជួលជុល​​ឬពង្រីក​ឲ្យ​កាន់តែធំ​។ ក្នុងចំណោមទីតាំងទាំងនេះ គឺមាន​ទីតាំងមួយល្បីឈ្មោះជាងគេ ស្ថិតនៅ​តំបន់​ Shwe Kokko ៣០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Myawaddy​​។ កាលពីខែ​កញ្ញាកន្លងទៅ អាជ្ញាធរអាមេរិក​បាន​ដាក់ទណ្ឌកម្មទៅលើ​មនុស្ស​៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំង​ឆបោកអនឡាញ Shwe Kokko នេះ ព្រមទាំងមេក្រុមអន្ធពាលជនជាតិ​ចិនម្នាក់ ឈ្មោះ She Zhijiang ដែល​ម្ចាស់គម្រោងសាងសង់ Yatai New City នៅក្នុងតំបន់​នេះ​។ សេវាអ៊ីនធ័រនិត របស់ក្រុមហ៊ុន Starlink យោងតាមរូបភាពផ្កាយរណបដដែល គេសង្កេតឃើញថា នៅលើដំបូល​ទីតាំងឆបោកអនឡាញទាំងអស់​​នោះ គឺសុទ្ធតែបំពាក់​ដោយ​បង្គោលអង់តែនរបស់ក្រុមហ៊ុន Starlink ។ ពោលគឺ ក្រុមហ៊ុន​Starlink របស់​លោក Elon Musk បានក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធ័រនិត ដ៏សំខាន់ជាងគេ១ក្នុងចំណោម​២​នៅភូមា បើគិតចាប់ពីខែឧសភាមក។ កាលពីខែ​កក្កដា សភាខុនហ្ក្រេសអាមេរិក បានបើកការស៊ើបអង្កេត ទាក់ទិននឹងការចូលរួមចំណែករបស់​ក្រុមហ៊ុន Starlink នៅក្នុងការផ្គត់ផ្គង់សេវាអ៊ីនធ័រនែត ឲ្យ​ទីតាំង​ឆបោកអនឡាញនៅភូមា។ យោងតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក សកម្មភាពឆបោក​ដែលមានប្រភពចេញពីប្រទេសនៅ​​អាស៊ីអាគ្នេយ៍ បាន​​ធ្វើ​ឲ្យ​ប្រជាជនអាមេរិក​រងគ្រោះ គិតជាទឹកប្រាក់​ប្រមាណ​​១ម៉ឺនលានដុល្លារ កាលពីឆ្នាំ​២០២៤។ ជាទំហំទឹកប្រាក់ ដែល​បាន​កើនឡើងដល់ទៅ​​៦៦% បើប្រៀបធៀបទៅឆ្នាំ​២០២៣។ ចាប់ខ្លួនជនជាតិចិនបាន​​៥៧០០០​នាក់​ គួរបញ្ជាក់ដែរថា ភាគច្រើននៃអ្នកដែលត្រូវគេចាប់ប

    6 min
  7. 7 OCT

    វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

    បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​ ភាពរង្គោះរង្គើរនយោបាយ​បារាំង ត្រូវបានបណ្តាញ​ព័ត៌មាន​ទូទាំងពិភពលោក យកទៅផ្សព្វផ្សាយ​ ធ្វើឲ្យ​បារាំងបាត់​បង់កិត្តិយស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច​មួយដ៏ធំនឹងគេ និងជា​ប្រទេស​ធ្លាប់​មានវប្បធម៌​ប្រជាធិបតេយ្យ សាធារណរដ្ឋ​យ៉ាងរឹងមាំ​។ វិបត្តិជ្រៅទៅៗនេះ គឺ​បន្ទាប់ពីលោកម៉ាក្រុង​ បានរំលាយសភានៅខែមិថុនា​ឆ្នាំ​២០២៤ ក្រោយពេលដែរ​​ បក្សរបស់​លោកបាន​ចាញ់ឆ្នោត​ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ មួយឆ្នាំចុងក្រោយនេះ បារាំងបានដូរ​នាយករដ្ឋមន្ត្រី​៣នាក់​​បន្តបន្ទាប់គ្នា ដោយហេតុថារដ្ឋាភិបាល​គ្មានសំឡេងភាគច្រើនក្នុងសភា ហើយ​សភាទៀតសោត ត្រូវពុះចែក​ជាច្រើនក្រុមនយោបាយ ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល កណ្តាលនិយមជាដើម ដែលធ្វើ​ឲ្យ​ការ​ពិភាក្សានានា ត្រូវពើបប្រទះតែនឹងការឈ្លោះប្រកែក​ តតាំងប្រឆាំងតវ៉ា ​ការពារតែ​គោលការណ៍រៀងៗខ្លួន។ រដ្ឋាភិបាល​មានអាយុ១រាត្រី​​ លោកនាយករដ្ឋមន្ត្រី​សេបាស្យៀង ឡឺក័រនុយ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី​៩កញ្ញា បន្ទាប់ពីលោក​ហ្វ្រង់ស្វ័រ បៃរូ ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត​។ ជិត១ខែ ដែល​លោក​សេបាស្យៀង ឡឺក័រនុយ បានព្យាយាមចរចា​ ប្រជុំជាមួយគ្រប់ក្រុម​នយោបាយ និងសង្គមស៊ីវីល ដើម្បីរកច្រកផ្លូវរៀបចំរដ្ឋាភិបាល​មួយ ដែលគ្រប់គ្នាទទួលយកបាន​។ តែទីបំផុត គ្រាន់តែប្រកាស​សមាសភាពរដ្ឋាភិបាល​នៅយប់ថ្ងៃអាទិត្យ​ទី​៥តុលា រឿងរ៉ាវក៏បានផ្ទុះឡើងភ្លាមៗដែរ​។ គឺ​លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Bruno Retailleau និង​​ជា​​ប្រធាន​បក្សស្តាំនិយម “Les Républicains” បានប្រកាស​ដកខ្លួន​ចេញ​ពី​រដ្ឋា​ភិបាលចម្រុះ ដើម្បីសម្តែងការជំទាស់ទៅនឹងការតែងតាំងលោក Bruno Le Maire អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​​។ លោក Bruno Retailleau ក៏ដូចជាមនុស្សចំនួនទៀតក្នុងបក្ស បានចោទថា​ស្ថានភាពហិរញ្ញវត្ថុស្រុកទេស បំណុល​រដ្ឋ​កើន​ឡើង​ខ្លាំង​សព្វថ្ងៃនេះ គឺមក​​ពីការដឹកនាំរបស់​លោក Bruno Le Maire នេះឯង។ ព្រឹកថ្ងៃចន្ទទី​៦កញ្ញា ប្រជាជនបារាំង​បើកភ្នែក​ស្រឡាំងកាំងគ្រប់គ្នា ពេល​​​លោក​ សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្ត្រី។ លោកសេបាស្យៀង ឡឺក័រនុយ បាន​អះអាងហេតុផលថា លោកមិនអាចដឹកនាំប្រទេសក្នុងកាលៈទេសៈឈ្លោះប្រកែកគ្នាបែបនេះបានទេ។ លោក​បានលើកឡើងថា ដោយហេតុថាគ្មានបក្សណាមួយ​មានសំឡេងភាគច្រើនក្នុងសភា ដូច្នេះដើម្បីឲ្យ​ប្រទេសអាចដើរទៅមុខបាន គឺទាល់តែគ្រប់គ្នាដាក់ចិត្ត​ចរចាគ្នា ធ្វើការជាមួយគ្នា រកការស្រុះស្រួល មិនត្រូវរឹងរូសគិតតែពីការពារ​គោលជំហរតែរៀងៗខ្លួននោះទេ​។ ប្រកាសរំលាយសភា? ក្រោយ​ការប្រកាសលាចុះពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី សេបាស្យៀង ឡឺក័រនុយ ព្រឹកថ្ងៃចន្ទដដែល លោកប្រធានាធិបតីម៉ាក្រុង បាន​សម្រេច​ដាក់បេសកកម្ម​ឲ្យ​លោក​ សេបាស្យៀង ឡឺក័រនុយ ដឹកនាំការចរចា​ ​រយៈពេល​៤៨ម៉ោងទៀត ដើម្បីព្យាយាមស្វែងរកច្រកចេញពីភាពទ័លច្រកនេះ​។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ​ទេ នោះលោកប្រធានាធិបតី​ម៉ាក្រុង នឹង​ទទួលខុសត្រូវដោយ​ខ្លួនលោក​។ មានន័យថា លោក​ម៉ាក្រុង អាចនឹងប្រកាសរំលាយ​សភាជាលើកទី​២ ដើម្បីឲ្យ​ប្រជាជនបារាំងបោះឆ្នោតជ្រើសរើសសមាជិក​សភា ជាថ្មីម្តងទៀត​។ បើនិយាយពីផ្លូវច្បាប់ គឺលោក​ប្រធានាធិបតីម៉ាក្រុង អាចមានសិទ្ធិប្រកាសរំលាយ​សភាម្តងទៀត​បាន​ហើយ ព្រោះថាច្បាប់កំណត់ថា ប្រធានាធិបតីអាច​ប្រកាសរំលាយសភាមួយឆ្នាំម្តង​។ តែអ្វីដែលគ្រោះថ្នាក់សម្រាប់​លោកម៉ាក្រុង គឺថា បើបោះឆ្នោតសភាម្តងទៀត គឺ​បក្សរបស់​លោក​​ប្រាកដជាបាត់​បង់អាសនៈសភា ដោយ​ចៀសមិនរួចទេ ព្រោះថា​មតិមហាជនបារាំងជាទូទៅ កាន់តែធុញទ្រាន់នឹងការដឹកនាំរបស់​លោកម៉ាក្រុង ក៏ដូចជាចលនានយោបាយ​ស្ទើឆ្វេងស្ទើស្តាំ​របស់​លោក។ ផ្ទុយ

    7 min
  8. 3 OCT

    ហេតុ​អ្វី​៣៥​ឆ្នាំ​ក្រោយ​ការ​បង្រួបបង្រួម អាល្លឺម៉ង់​នៅ​តែបន្ត​​បែង​ចែក​លិច​កើត?

    ជញ្ជាំង​បែរឡាំង​រលំ​ អាល្លឺម៉ង់ដែល​បែង​ចែកជា​ពីរ​ប្រទេស(​អាល្លឺម៉ង់​ខាង​កើត​និង​​ខាង​លិច) ​តាំងពី​សង្គ្រាម​លោកមក បាន​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែ​មួយវិញ​ នៅ​ថ្ងៃ​ទី​៣​តុលា​១៩៩០។ តាំងពី​ពេល​នោះ​មក​ ៣​តុលា​ បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់។ ប៉ុន្តែ៣៥​ឆ្នាំ​ក្រោយ​ ភាព​ខុសគ្នា​រវាង​អាល្លឺម៉ង់​ខាង​លិច និងអាល្លឺម៉ង់​ខាង​កើត​នៅ​បន្ត​មាន។ ៣៥ឆ្នាំក្រោយការបង្រួបបង្រួមជាប្រទេសតែមួយ អារម្មណ៍ជាពលរដ្ឋ និងជាប្រជាជាតិអាល្លឺម៉ង់តែមួយហាក់មិនជាក់ស្តែងសោះ។ បើតាមការស្ទង់មតិ មានពលរដ្ឋ​អាល្លឺម៉ង់តែប្រមាណ៣៥%ប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា អាល្លឺម៉ង់ជាប្រទេសតែមួយ និងជាពលរដ្ឋអាល្លឺម៉ង់តែមួយ។ ចំណែក ៦១% ផ្សេងទៀតយល់ថា មានភាពខុសគ្នាខ្លាំងរវាងអាល្លឺម៉ង់ខាងកើតដែលជាអតីតប្រទេសកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិចដែលជាលោកសេរី។ គម្លាតមានកាន់តែខ្លាំង និងកើនឡើងតាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។អ្នកមានគំនិតអវិជ្ជមានខ្លាំងជាងគេ គឺពលរដ្ឋនៅប៉ែកខាងកើត។ ៣ភាគ៤នៃពលរដ្ឋក្នុងអតីតអាល្លឺម៉ង់ខាងកើតអះអាងថា ៣៥ឆ្នាំ ក្រោយការបង្រួបបង្រួម គឺខាងលិចជាអ្នកឈ្នះ ហើយពួកគេមានអារម្មណ៍ថាជាពលរដ្ឋបន្ទាប់បន្សំ។ ហេតុអ្វីបានជាអាល្លឺម៉ង់លេចគំនិតដូច្នេះ និងដែលតាមពិតទៅ ការបង្រួបបង្រួមប្រទេសជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ចង់បាន ហើយគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីស្ថានភាពប្រសើរឡើងរបស់បុគ្គលនីមួយៗ?។ គម្លាត និងភាពខុសគ្នាផ្នែកសម្ភារៈនិងសេដ្ឋកិច្ចជាហេតុផលមួយដែលនាំឱ្យលេចគំនិតថាខាងកើតអន់ជាងខាងលិច។ ថ្វីបើវិសមភាពត្រូវបានបង្រួមជាលំដាប់ក៏ដោយ ក៏ប្រាក់បៀរវត្សរ៍របស់ពលរដ្ឋ​អាល្លឺម៉ង់ខាងកើតនៅតែទាបជាងអ្នកខាងលិចប្រមាណជាមធ្យម ១៧%។ ចំណែក​ទ្រព្យធននានាក៏មូលផ្តុំច្រើននៅតែប៉ែកខាងលិច ជាងខាងកើតដែរ។ គ្រួសារអាល្លឺម៉ង់ខាងលិចឡើងមានបានកើនទ្រព្យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ក្រៅពីសម្ភារៈ អារម្មណ៍តូចចិត្ត ដូចមិនមែនជាពលរដ្ឋ​អាល្លឺម៉ង់ពេញលេញក៏មានពាក់ព័ន្ធនឹងកត្តាផ្សេងទៀតជាច្រើនដែរ។ កង្វះតំណាង ឬភាពជាមេកើយក្នុងសង្គមជាន់ខ្ពស់ក្នុងផ្នែកដឹកនាំនៅតាមក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ តុលាការ ឬប្រព័ន្ធឃោសនាមកពីអាល្លឺម៉ង់ខាងកើតបានធ្វើឱ្យគេមើលឃើញថា អាល្លឺម៉ង់ខាងលិចជាអ្នកបន្តចង្អុលឆ្វេង ចង្អុលស្តាំ។ បន្ទាប់ពីឆ្លងកាត់របបផ្តាច់ការចំនួនពីរ គឺណាហ្ស៊ី និងកុម្មុយនិស្តមក អាល្លឺម៉ង់ខាងកើតខ្វះការអប់រំផ្នែកនយោបាយ។ សង្គមស៊ីវិល សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងរចនាសម្ព័ន្ធនៅតាមតំបន់ជនបទដាច់ស្រយាលរបស់អាល្លឺម៉ង់ខាងកើតសុទ្ធតែខ្សោយជាងអាល្លឺម៉ង់ខាងលិចទាំងអស់។ ចំនួនប្រជាជនក៏ធ្លាក់ចុះជាគំហុកជាមួយនឹងអារម្មណ៍ថា អ្នកនយោបាយភ្លេចមិនគិតគូរដល់ពួកគេ។ ក្មេងមានសមត្ថភាព និងពេញកម្លាំងសកម្មច្រើនតែនាំគ្នាចាកចេញ។ អត្រាពលរដ្ឋនៅខាងកើតបានថយចុះត្រង់តំបន់ខ្លះដល់ទៅ៣៥% និងតំបន់ខ្លះ២០% ខណៈដែលប្រទេសទាំងមូលមានកំណើនប្រជាជន ៥% ក្នុងថេរវេលា៣៥ឆ្នាំ។ នៅពេលបានបង្រួបបង្រួមប្រទេសឡើងវិញ អ្នកនៅខាងកើត រួសរាន់ចង់ដឹង និងចង់ឃើញអាល្លឺម៉ង់ខាងលិចណាស់។ តែអ្នកខាងលិចហាក់មិនសូវឆ្ងល់ចង់មើលទិដ្ឋភាពខាងកើតវិញទេ។ ក្នុងឱកាសខួបទី៣៥ឆ្នាំនៃការបង្រួបបង្រួមអាល្លឺម៉ង់ វិសមភាពរវាងខាងកើត និងខាងលិចបានក្លាយជាប្រធានរឿងនៅលើទំព័រមុខកាសែតជាច្រើន។ កាសែតនៅតំបន់ប៉ែកខាងកើតចុះផ្សាយអំពីវិសមភាពនេះយ៉ាងខ្លាំង តែកាសែតអាល្លឺម៉ង់នៅខាងលិចមិនបានចាប់អារម្មណ៍រឿងនេះទេ។ គំនិត​បែង​ចែកថាមានខាងលិច និងខាងកើតត្រូវបានកេងបំបោងបន្ថែមទៀតដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលអាល្លឺម៉ង់ដែលឡើងសំឡេងខ្លាំងនៅភាគកើតនៃប្រទេស។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ afd បានទទួលការគាំទ្រ ដោយមានអ្នកចង់បោះឆ្នោតឱ្យនៅលើកក្រោយដល់ទៅ៤០% ក្នុងសង្កាត់អាល្លឺម៉ង់ខាងកើតខ្លះ។ គណបក្សនយោបាយនេះបានយកប្រវត្តិសាស្ត្រ និងវប្បធម៌ធ្វើជាធ្នាក់សម្រាប់​បញ្ជាក់អត្តសញ្ញាណអាល្លឺម៉ង់ខាងកើត ហើយមិនញញើតនឹងប្រើពាក្យស្លោកក្នុងសម័យធ្វើបដិវត្តប្រឆាំងនឹងរបបកុម្មុយនិស្ត។ សម្រាប់ប្រវត្តិវិទូ Ilko-Sascha Kowalczuk ដែលជាអ្នកឯកទេសអាល្លឺម៉ង់ខាងកើតយល់ឃើញថា ការបង្រួបបង្រួមអាល្លឺម៉ង់ជាជោគជ័យពិតៗ បើទោះបីជាការ​វេញជាធ្លុងមួយអាចប្រើពេលយូរ និងយឺតសម្រាប់ក្រសែភ្នែកអ្នកខ្លះក៏ដោយ។ ដោយហេតុតែគំនិតផ្តោតលើភាពមិនស្មើគ្នារវាងលិច និងកើ

    4 min

About

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like