នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។

  1. 29/10/2020

    ហាមជក់បារី Défense de fumer

    ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។  នៅ​សម័យ​មុន​ របប ប៉ុល ពត ខ្មែរ​យើង​ទាំងចាស់​ទាំង​ក្មេង​ គ្មាន​ទម្លាប់​ចូល​តៀម​កាហ្វេ​ព្រឹកថ្ងៃ​ល្ងាច ហើយ​ក៏​គ្មាន​តៀម​កាហ្វេ​ណា​ក្រៅ​ពី​ភោជនីយដ្ឋាន​ធំៗ​ ដូច​ជា La paillotte ឬ Pacific។ ជាពិសេស​ កាលខ្ញុំ​ទៅដល់​ស្រុក​បារាំងចុង​ឆ្នាំ​១៩៧៤ ខ្ញុំ​សង្កេត​ឃើញ​មាន​ទម្លាប់​មួយ​ គឺនិស្សិត​បារាំង​ គេប្រមូល​ផ្តុំ​គ្នា​ក្នុង​តៀម​កាហ្វេ​ ក្រោយ​ពេល​បាយ​ថ្ងៃត្រង់​ ថែម​ទាំង​ជក់​បារី​ បង្ហុយ​ផ្សែង​​ខ្មួរខ្មាញ់​ ដូច​មាន​ចុះ​អ័ព្ទ​ទាំង​ថ្ងៃ។​ ខ្ញុំ​មិន​ប្រកាន់​យក​ទម្លាប់​នេះទេ ពីព្រោះ​មិន​ចង់​ស្រូប​យក​ផ្សែង​បារី ដែល​អ្នក​ជក់​បង្ខំ​ឱ្យ​យើង​ដក​ដង្ហើម​តាម​មាត់​បង្ហុយ​ស្អុយ​ផ្សែង​របស់​គេ​យ៉ាង​ព្រហើន។ ខ្ញុំ​ប្រកាន់​យក​ឥរិយាបថ​នេះ​ រហូត​ដល់​មាន​ច្បាប់​ហាមឃាត់​កុំ​ឱ្យ​ជក់​បារី​ លើកលែង​តែ​នៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​អ្នក​ជក់។​ En effet, la Convention cadre de l'Organisation mondiale de la santé​ pour la lutte anti-tabac du 21 mai 2003 ratifiée par décret du 22 mars 2005 invite toutes les autorités publiques à lutter contre le tabagisme passif. La France a dès lors introduit dans le code de la santé publique l'article L.3511-7. Pour compléter, une circulaire du 17 septembre 2008 précise que des espaces extérieurs pouvant recevoir les fumeurs sont "les terrasses totalement découvertes quand bien même, elles seraient closes sur leurs côtés" et "les terrasses couvertes mais dont le côté principal serait également ouvert". ផ្ទុយ​ទៅវិញ លាន​ឬ​លំហ​ជាប់​នឹង​តៀម​កាហ្វេ​មួយ​នោះនៅស្រុក​បារាំង ម្ចាស់​ហាង​ទុក​ចន្លោះ​តែ​៥០cm វាស់​ពី​ដំបូល​ដល់​ជញ្ជាំង​ខាង​លើ​ ទុក​ឱ្យ​ផ្សែង​បារី​ចេញ​តាម​នោះ។ ពិត​មែន​ហើយ​ ជញ្ជាំង​ទាំង​៣ជ្រុង​ផ្សេងទៀត​ បិត​ហ៊ុំ​ជិត​លំហ​ឬ​លាន​ Terrasse នៃ​ភោជនីយដ្ឋាន​នោះ។ សមាគ​ម​ឈ្មោះថា «សិទ្ធអ្នក​មិន​ជក់​បារី»​ បាន​ដាក់​ពាក្យ​ប្តឹង​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះថា Indiana Café នៅ​តាម​ដង​វិថី​ Montmatre ក្រុង​ប៉ារីស​ ដោយ​យក​ទឡ្ហីករណ៍​​ថា​មិន​គោរព​ច្បាប់​ ព្រម​ទាំង​​បទបញ្ជា​ គឺ règlement R. 3512 – 2, 2è​ នៃ​ក្រម​សុខាភិបាល​សាធារណៈ​។ បទ​ល្មើស​នេះ​ជាបទ​លហុ ​ដែល​ត្រូវ​បង់​ពិន័យ​តែប្រាក់​កាស​ប៉ុណ្ណោះ។ អ្នក​មិន​ជក់​បារី​ចាញ់​ក្តី​ទាំង​ពីរ​ដង​នៅមុខ​សាលា​ដំបូង​ផង​និង​សាលាឧទ្ធរណ៍​ផងទៀត ហើយ​ប្តឹង​ឡើង​ដល់​តុលាការ​កំពូល។​ L'article L.3511-7 du code de la santé publique prescrit, quant à lui,​​ qu'il "est interdit de fumer dans les lieux affectés à un usage​​ collectif, notamment scolaire, et dans les moyens de transport collectif, sauf dans les emplacements expressément réservés aux fumeurs." ក្រៅពីនេះ​ សមាគម«សិទ្ធអ្នក​មិន​ជក់​បារី»​ សំអាង​លើ​អង្គច្បាប់​មួយ​ទៀត គឺ​សារាចរ​ថ្ងៃទី​១៧ ​ខែ​កញ្ញា​ ឆ្នាំ​២០០៨ ដែល​ឱ្យ​និយម​ន័យ​ថា អ្វី​ទៅ​ជា​លំហ ឬ Terrasse ​នោះ។​ សាលដីកា​សាលា​ឧទ្ធរណ៍​សំអាង​ទៅលើ​ចន្លោះ​៥០cm ថា​គ្រប់​គ្រាន់​ឱ្យ​ផ្សែង​បារី​ហុយ​ចេញបាន​ ទើប​វិនិច្ឆ័យ​សេចក្តី​ឱ្យ​សមាគម​ចាញ់។ សាលដីកា​នេះ​គ្មាន​អង្គ​ច្បាប់​ជា​សំអាង​ទេ ដ្បិត​អី​សារាចរ​មា​នតម្លៃ​ត្រឹម​តែ​ជាការ​ណែនាំ​របស់​ក្រសួង​ប៉ុណ្ណោះ គឺថា មិន​មែន​ជា​ច្បាប់​ ជាបទបញ្ជា​អ្វីទាំងអស់​។ តុលាការ​កំពូល​ គប្បី​ឈរ​លើ​កំហុស​ផ្លូវ​ច្បាប់​នៃសាលាឧទ្ធរណ៍​នេះ​ ដើម្បីទាត់​ចោល​សាលដីកា​។ ផ្ទុយ​ទៅវិញ​ តុលាការ​កំពូល​ខ្លួន​ឯង​នេះ​ ក៏​សំអាង​លើ​អនុសញ្ញា​គំរូ​នៃ​អង្គការ​សុខភាព​អន្តរជាតិ​ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០០៤ និង​ច្បាប់​ក្នុង​ក្រម​សុខាភិបាល​ជាតិ ដែល​សុទ្ធសឹង​ជាឧបករណ៍​ប្រហោង​ធ្លុង​ មានត្រឹម​តែ​អំណះអំណាង​នូវ​គោលការណ៍​ដោយ​គ្មាន​ឃើញ​មាត្រា​ណាមួយ​ចែង​ឱ្យ​ច្បាស់​ថា អ្វីទៅ​ លានលំហ ឬ​ Terrasse នោះ។ ម្តង​នេះ សមាគម«សិទ្ធអ្នកមិនជក់បារី» បាន​ឈ្នះ​ក្តី​ ប៉ុន្តែ​សាលដីកា​តុលាការកំពូល​ឈរ​លើ​ខ្យល់​ដូច​គ្នា​នឹង​សាលាឧទ្ធរណ៍​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ គឺតុលាការ​តាំង​ខ្លួន​ជាអ្នក​ដាក់​បទបញ្ជា​ស្តីអំពី​លាន​លំហ​នេះតែម្តង។​ En l'espèce, la Cour de cassation aurait dû casser celui de la Cour​ d'appel pour défaut de motif outre une contradiction de motif au lieu de donner une définition technique de la terrasse ouverte d'un café s'érigeant ainsi en juge régulateur qui dicte les mesures règlementaires que voici: "la terrasse d'un établissement accueillant du public ne constitue pas un lieu fermé et couvert où s'impose l'interdiction totale de fumer, dès lors que close des trois côtés, elle n'a ni toit ni auvent, ou bien si, disposant d'un toit ou auvent, elle est intégralement ouverte en façade frontale." នៅ​ក្នុង​ព្រឹត្ត​បត្រ​មុន ខ្ញុំ​បាន​លើក​យក​ករណី​តុលាការ​សិទ្ធ​មនុស្ស​អឺរ៉ុប​ ដែល​ចេញបទបញ្ជា​ឱ្យ​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ មក​ធ្វើ​អត្ថាធិប្បាយ​។​ ថ្ងៃនេះ គឺ​តុលាការ​កំពូល​បារាំង​ដែល​ចេញ​សាលដីកា​ស៊ីជម្រៅ​មួយ​បែប​ទៀត គឺតាំ

    7 min
  2. 23/10/2020

    សាលក្រមស៊ីជម្រៅ Arrêt incantatoire

    បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។  ពាក្យចាស់លោកថា «ចាស់​អាង​ស្លាប់ ពាល​អាង​កាប់ ក្មេង​អាង​យំ»។ ឥឡូវ យើង​បង្កើត​ពាក្យថ្មីមួយ ដែល​អាច​ក្លាយ​ជា​ពាក្យ​ចាស​ទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តី​ចាញ់ច្រាប សាលក្រម​បង្គាប់ ស៊ីជ្រៅ​បង្គួរ»។ ពាក្យ​ថ្មី​សន្លាង​ មិន​ទាន់​ស្លោក​នៅឡើយ​នេះ វាចាក់​ចំ​សរសៃ​បេះ​ដូង​នៃ​ច្បាប់ ដែល​ខ្លាច​រអា​ក្រែង​ សាលក្រម វា​ធំ​ជាង​ក្រឹត្យ​ ជាង​ច្បាប់​។ តាម​ការពិត​ តុលាការ​ត្រូវ​នៅ​ដោយ​ឡែក កុំ​បែក​គំនិត​ យក​សាលក្រមធ្វើ​ជាក្រឹត្យ​​ ដែល​បារាំង​ហៅថា gouvernement des juges។ រឿង​បែបនេះ កើត​មា​នឡើង​តាមរយៈ​ សាលដីកាមួយ​ចំនួន​ នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ជាពិសេស​សាលដីកា​ ចុះថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៣។ តុលាការ​ដាក់​ទោស​ប្រទេស​អ៊ីតាលី​ ដែល​មិន​គោរព​សិទ្ធមនុស្ស​ ផ្ញុក​អ្នក​ទោស​ដល់​ទៅ​ជិត​៧ម៉ឺន​នាក់​ ក្នុងពន្ធធនាគារពេញ​ផ្ទៃ​ប្រទេស​ ដែល​អាច​ទទួល​បាន​តែ​៤ម៉ឺននាក់​ ប៉ុណ្ណោះ (ស្ថិតិ​ឆ្នាំ​២០១០)។​ C'est l'arrêt Torreggiani c/ Italie sanctionnant la violation de l'article 3 de la CEDH en ce que les conditions de détention ne sont pas compatibles avec le principe de dignité humaine. En somme, l'Etat doit veiller à ne pas compromettre la santé et le bien-être du prisonnier. L'évidence même de la violation des droits de l'homme prisonnier résulte de la durée de la détention. Le Comité européen pour la prévention de la torture et des traitements inhumains préconise le seuil de 4m2 de l'espace habitable par détenu. Or, en l'espèce, une cellule collective n'offre au prisonnier que 3m2 par personne outre la durée moyenne de la détention oscillant entre 14 mois et 54 mois. នៅប្រទេសអ៊ីតាលី ក៏ដូច​នៅ​ប្រទេស​បារាំង​ដែរ គេមាន​បង្កើត​អង្គភាព​អនុវត្ត​ទណ្ឌកម្ម ដែល​មាន​ចៅក្រម​អនុវត្តទោស​ ជាអ្នក​ទទួល​បន្ទុក​ ដ្បិត​អី​ច្បាប់​នៃប្រទេស​ទាំង​ពីរ​នេះ បើក​សិទ្ធ​ឱ្យ​អ្នក​ទោស​ដាក់​ពាក្យ​សុំ​ចៅក្រម​ព្យួរទោស​ ដែល​នៅ​សេស​សល់​តិចតួច ដើម្បី​ឱ្យ​ឆាប់​បាន​ចេញ​ពីគុក ​ឬសុំ​ចេញ​មក​ព្យាបាល​ជំងឺ​  ជួប​គ្រួសារ​ ឬក៏ រក​ការ​ងារ​ធ្វើ​។ល។ ប៉ុន្តែ សាលដី​កា នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ គូស​បញ្ជាក់ថា ប្រទេស​អ៊ីតាលី ជាពិសេស​ អាជ្ញាធរ​ពន្ធនាគារ​ មិន​ធ្វើ​ ឬកម្រ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​សេចក្តី​នៃ​ចៅក្រម​អនុវត្តទោស​ណាស់។ អ៊ីចឹង ជីវិត​រស់​នៅ​ មិន​សម​ស័ក្តិ ជាមនុស្ស​ម្នាក្នុង​ងារ​ជាអ្នក​ទោស វា​កាន់​តែ​តឹង​តែង​ជាក់​ស្តែងឡើង ត្បិត​អី​​អ្នក​ទោស​ដែល​ចៅក្រម​អនុញ្ញាត​ឱ្យ​ចេញជួប​គ្រួសារ​ ទីបំផុត​ គាត់​នៅ​តែ​សំងំ​ក្នុង​គុក​ ដូច​ស្រូវ​ក្នុង​ជង្រុក​ ចង្អៀត​គ្នា​ដដែល។​ Quand bien même les prisonniers requérants ont obtenu leurs transferts dans d'autres cellules qui sont conformes à la norme de 4m2, outre la fin de peine de certains d'entre eux redevenus libres le jour du procès à Strasbourg, l'Etat italien est toujours tenu par l'obligation de réparer les préjudices subis par ces derniers dans la prison de Busto Arsizio dont M. Torreggiani était détenu et celle de Piacenza. Voici un morceau choisi de l'arrêt: "Même si la Cour admet qu'en l'espèce rien n'indique qu'il y ait eu intention d'humilier ou de rabaisser les requérants, l'absence d'un tel but ne saurait exclure un constat de violation de l'article 3. La Cour estime que les conditions de détention en cause, compte-tenu également de la durée d'incarcération des requérants, ont soumis les intéressés à une épreuve d'une intensité qui excédait le niveau inévitable de souffrance inhérent à la détention. នីតិវិធី​មុខ​តុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ដែល​ស្ថិត​នៅ​ខែត្រ Strasbourg ប្រទេស​បារាំង តម្រូវ​ឱ្យ​ ដើម​បណ្តឹង​ បើក​សំណុំ​រឿង​ប្តឹង​តុលាការ​ក្នុង​ប្រទេស​របស់​ខ្លួន រហូត​ដល់​តុលាការ​កំពូល​ចេញ​សាលក្រម​ឱ្យ​ចាញ់​សិន​ ទើប​មា​ន​សិទ្ធ​ដាក់​ពាក្យ​ចូលតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​។ គោលការណ៍​នេះ គោរព​អធិបតេយ្យ​នៃ​តុលាការ​របស់​ប្រទេស​នីមួយៗ​​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ គឺថា ទុក​ឱកាស​ឱ្យ​ប្រទេស​ដេល​ជា​​ចុង​ចោទ​ចាត់​វិធានការ​កែ​កំហុស​ឱ្យ​មក​ស្រប​តាម​ច្បាប់​វិញ។ នៅក្នុង​ករណី​ដែល​លើក​យក​មក​បរិយាយថ្ងៃនេះ អ្នក​ដើម​បណ្តឹង​ឈ្មោះ Torreggiani ជាអ្នក​នាំមុខ​ មិន​បាន​គោរព​នីតិវិធី​នេះទេ។ អ៊ីចឹង​ តើតុលាការ​វិនិច្ឆ័យ​សេចក្តី​បែបណា​ដែរ​?​ Profitant de cela pour battre en brèche le crédit de Torreggiani, le gouvernement italien multiplie les moyens d'irrecevabilité sans obtenir pour autant de succès. Car il est constant pour la Cour de Strasbourg que s'il appert que la règle de l'épuisement des voies de recours internes a pour finalité de permettre aux Etats parties de faire amende honorable, encore faut-il qu'il existe "un recours effectif et accessible". Telles furent ses décisions en dates des 19 février 1998 et 26 octobre 2000 dans les affaires respectivement de Dalia c/ France et Kudla c/ Pologne. សាលដីកា​មួយ​ទៀត នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៩៦ Aksoy c/ Turquie បាន​គូស​បញ្ជាក់​ក្នុង​អង្គហេតុ​ថា ទម្លាប់ឬទង្វើ​នៃ​រដ្ឋបាល​តួកគី​ដែល​ច្រាន​ចោល​១០០% នូវ​ពាក្យ​បណ្តឹង​ទាំងឡាយ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ ទង្វើ​បែប​នេះ​ធ្វើ​ឱ្យ​កាតព្វ​កិច្ច​នៃ​ដើម​បណ្តឹង​ ដែល​ត្រូវ​ឡើ​ងដល់​តុលាការ​កំពូល​ក្លាយ​ទៅ​ជា​ទង្វើ​ឥត​ប

    7 min
  3. 24/09/2020

    រចនាបទ​នយោបាយ Design Politique

    នៅលើដងវិថី​ខ្លះ គេ​ឃើញ​មាន​ភូមិគ្រឹះ​ល្អប្រណីត​ ដិត​ជាប់​ដោយ​រថយន្ត​ទំនើប​តូច​ធំ​ ចត​ក្នុងទីធ្លា។​​ រីឯ​ រចនាបទនយោបាយ​ ដែល​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ គេ​មិន​អាច​ឃើញ​ ដោយ​ងាយៗ​ឡើយ។ ព្រឹត្តបត្រ​ថ្ងៃនេះ ឆាយ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី «រចនាបទ​នយោបាយ» ឬ Design Politique។ ទេសចរ​ដែល​នាំ​គ្នា​មក​លេង​តំបន់​អង្គរ​ខែត្រ​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គេ​មិន​ស្វែង​រក​ទេសភាពថ្មីប្លែកៗ​ ឬ​ផ្លូវ​បំបែក​ជា​ ៨ ៩ ទិស ឬក៏​ភូមិគ្រឹះ​ ត្នោតលៃខ្ពស់​ស្កឹមស្កៃ​កប់​ពពក​នោះទេ។ ទេសចរខ្មែរ​ទាំងឡាយ​នេះ ដែល​ភាគ​ច្រើន​មកពី​រាជធានីភ្នំពេញ​ ស្វែង​រក​អ្វី​មួយ​ដែល​ធ្លាប់​បាន​ឃើញ​រាប់​សិប​ដង​រួច​មកហើយ ហើយ​ក៏​នៅតែ​ចង់​ឃើញ​ទៀត គឺ​ស្វែង​រកមើល​ Design ដ៏​ល្អបវរ​នៃប្រាសាទ​ថ្ម មាន​អង្គរវត្ត​ តាព្រហ្ម​ បាយ័ន​ ចៅសាយ​ ព្រះ​ខ័ន​ នាគព័ន្ធ ។ល។ ពាក្យ  Design អាច​យល់​ជាខ្មែរថា រចនាបទ​។ សួរ​ថា រចនា​បទ​ទាំងឡាយ​ ព្រម​ទាំង​រចនាបទ​នយោបាយ​ វា​មាន​ភិន​ភាគ​យ៉ាងដែរ? Au Japon, il existe un parti politique se voulant être le pendant asiatique et bouddhiste de la doctrine chrétienne genre parti Démocratie Chrétienne chère à feu Aldo Moro en Italie. Donc au Japon, c'est le parti Komeito, l'un des sept parties politiques participants à la coalition anti Parti Libéral Démocrate (PLD). Cette coalition a gouverné le Japon pendant dix mois, entre août 1993 et juin 1994. Aujourd'hui le Komeito est le 4eme parti politique après le PLD, le parti socialiste et le parti communiste japonais. Le Komeito se veut parti du gouvernement éclairé soutenant la distinction entre religion et Etat, tout en voulant appliquer les principes religieux du bouddhisme à la politique japonaise. ​រចនាបទ តម្រូវ​ទៅតាម​កាលៈទេសៈ​ និង​ចំណង់​ជំនោរ​ចិត្ត​មនុស្ស។ កាលៈទេសៈ​សព្វ​ថ្ងៃ​សម័យ​កូវីដ​១៩​នេះ សាលា​បឋម​សិក្សា​វត្តបូព៌ា​ នៅសៀមរាប បា​នកែច្នៃ​កម្មវិធី​បន្ថយ​​សិស្ស​ពី​៦០នាក់ មក​ត្រឹមតែ ២០នាក់ ក្នុង​មួយ​ថ្នាក់​ និង​ចំនួន​ថ្ងៃសិក្សា​ពី​១សប្តាហ៍​ ៦ថ្ងៃ មកត្រឹមតែ​២ថ្ងៃ ក្នុង​មួយ​សប្តាហ៍​វិញ។ សិក្ស​ណា​ដែល​មិន​បាន​ចូលរៀន​ក្នុងថ្នាក់​ ឬថ្ងៃណា​ដែល​សិស្ស​មិន​បាន​មក​រៀន​ក្នុង​សាលា​ លោកនាយក ពឹង គឹមឆេន ទម្លាក់​មេរៀន​ក្នុង​កន្ត្រក​ប្រព័ន្ធ​អ៊ិនធ័រនែត​ ផ្សព្វផ្សាយ​តាម​ផ្ទះ​សិស្សានុសិស្ស​ឱ្យ​បាន​ទទួល​ចំណេះ​ដឹង​ព្រមៗគ្នា​។ គរុកោសល្យ​តាម​រចនាបទ​នេះ តម្រូវ​ឱ្យ​ដំឡើង​កម្លាំង​នៃប្រព័ន្ធ​អ៊ិនធ័រនែត​ ដោយ​ចំណាយ​ថវិកា​បន្ថែម​លើស​ពី​ពេល​ធម្មតា។ C'est la voie de la sagesse, vu que nous vivons une période transitoire allant vers le vaccin anti covid-19. En effet, le directeur a conçu un design pédagogique inspiré par l'homme pas par la technologie. Le débit habituel du réseau internet de l'école étant ce qu'il est, si le directeur avait été inspiré par la technologie sans oser la performer, les 6 000 élèves auraient trouvé plus de loisirs que le plaisir de recevoir les enseignements en temps et en heure. C'est la même chose en automobile. Chez Jaguar, dans son nouveau centre de design près du site de Gaydon en Angleterre, Julian Thomson a déclaré : "Nous concevons ici des voitures inspirées par l'homme, pas par la technologie". (Le Figaro, 15/10/2019). កាល​ដែល​មិន​ទាន់​មាន​គ្រឿង​ អេឡិចត្រូនិក ក្នុង​រថយន្ត​ ការ​ប្រកួត​ប្រជែង​គ្នា​តាម​ទីផ្សារ​ សំអាង​លើ​ភាពរឹង​មាំ​នៃ​គ្រឿង​ម៉ាស៊ីន​។ បច្ចុប្បន្ន​កាល​ រចនា​បទ​នៃ​ទ្រង់​ទ្រាយ​រថយន្ត​ មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​អ្នក​ទិញ​ ពីព្រោះ​ម៉ាស៊ីន​ដែលល្អ​ឥត​ខ្ចោះ​ អាច​បើក​លឿន​ដូច​ហោះ ក៏​គេ​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅបាន​ទេ ពីព្រោះ​វា​ជាប្រភព​នៃគ្រោះថ្នាក់​សម្រាប់​ខ្លួន​ឯង​និងអ្នក​ដទៃ​ ណាមួយ​ទៀត​ វា​ខុស​នឹង​ច្បាប់​ចរាចរណ៍​ដែល​កម្រិត​ល្បឿន​បើកបរ​។ រីឯ​រចនាបទ​នយោបាយ​ក៏​តម្រូវ​ឱ្យ​គណបក្ស​នីមួយៗ​​​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព សមភាព​ យុត្តិធម៌​ កម្រ​មា​នឬគ្មាន​គណបក្ស​ណា មាន​ភាពក្លាហាន​ហ៊ាន​ចរចា​ជាមួយ​រាស្ត្រ​ថា គេ​នឹង​ប្រកាន់​លទ្ធិ​រើសអើង​ពូជសាសន៍​ សម្លាប់​រង្គាល​ បែបក្រុម​អ៊ីស្លាម​ជ្រុល​និយម ហៅថា ជីហាត ឬ Daech នោះ​ណាស់។ សូម្បី​តែ​របបប៉ុលពត​ ខ្មែរក្រហម​ ក៏​បន្លំឈ្មោះថា កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ រីឯ​រចនា​បទ​គណបក្ស​ពុទ្ធសាសនានិយម ដែល​គេឃើញ​មាន​នៅប្រទេស​ជប៉ុន​ ឈ្មោះ​គណបក្ស​ Komeito ក៏​គេ​មិន​ជ្រុល​និយម​យក​សាសនា​ជា​ធំ ដូច​ក្រុម​អ៊ីស្លាម​ Daechនោះទេ។ Komeito ប្រកាសថា​ ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ សាសនា និង នយោបាយ ក្នុង​ន័យថា មិន​មែន​សម្តេច​ព្រះសង្ឃរាជ ជា​មេគណបក្ស​ ឬក៏ ការ​បែង​ចែក​វណ្ណៈ​ជា​ធរមាន​ក្នុង​ជួរ​ព្រះ​សង្ឃ​ ត្រូវ​បាន​យក​ជា​រចនាសម្ព័ន្ធ​នយោបាយ​របស់​បក្ស​ Komeito ក៏​ទេ​ដែរ។ Vu ainsi l'acte de création politique parait bien désincarné. Les Japonais conçoivent ici des lignes politiques inspirées par l'homme, pas par la soif du pouvoir. Force est de souligner que le Komeito est issu de la branche laïque de l'école bouddhiste Nichiren Shoshu. En France, depuis une dizaine d'années, les collectivités territoriales et les services de l'Etat voient dans le design un outil de transformation de l'action publique. Cependant, il n'existe aucune vision d'ensemble ni vraie réflexion sur le bon usage du design appliqué à la conception de politique publique. Il est sans conteste que le design a la cote auprès des administrations. L'on se demande dès lors, s'agit-il là des feux de paille successifs ou un changement de fond ? Et en quoi le design peut-il redonner de l'oxygène à la politique qui somnole ? Certains optimistes voire opportunistes prétendent que le design est l'outil de résolution des grands problématiques économiques et social

    7 min
  4. 09/09/2020

    ពន្លឺបរមាណូ Energie nucléaire

    មនុស្ស​ត្រូវការ​ពន្លឺ អ្នក​ជំងឺ​ត្រូវការ​ថ្នាំ។ ទាំងពីរមុខ​នេះ បើ​គេប្រើ​ខុស​របៀប​ វា​នឹង​នាំមក​នូវ​សេចក្តីវិនាស​ទៅវិញ។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឆាយ ហុក​ផេង លើកយក​ប្រធានបទ«ពន្លឺបរមាណូ » មក​ធ្វើ​អត្ថាធិប្បាយ។ ​ នៅពេល​រាត្រី​ សូម្បីតែ​សត្វ​អំពិល​អំពែក​ ក៏​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល​ចង់​មើល​វា​ហោះហើរ​ភ្លឹប​ភ្លែតៗ​ ជ្រែក​ស្បៃ​​អន្ធការ។ យ៉ាង​ណាមិញ បថុជ្ជន​ដូច​យើង​រាល់​គ្នា​នេះ ដែល​ជា​មនុស្ស​អវិជ្ជា​ ទើប​បា​នជា​ដិត​ជាប់​នឹង​វដ្តសង្សារ​ ស្លាប់​កើតៗ​នោះ គេ​ប្រដូច​បាន​ទៅនឹង​ពន្លឺអំពិល​អំពែក​ដូច្នេះ​ឯង​។ ជាទូទៅ​ ជីវិត​មនុស្ស​ពឹង​លើ​ពន្លឺ នេះជាការពិត​ ពន្លឺព្រះអាទិត្យ​ព្រះច័ន្ទ​ ពន្លឺ​ហ្វូង​ផ្កាយ​លើ​មេឃ​ ដើម្បី​តម្រង់​ទិស ពន្លឺ​ចង្កៀង​គោម​ដុត​ប្រេង​កាត​ដុត​ខ្លាញ់​ត្រី ។ល។ បច្ចុប្បន្ន​កាល​ ពន្លឺ​មួយ​ដែល​យើង​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល ភ្លេច​គិត​ដល់​មហន្តរាយ​ បណ្តាល​មក​ពី​កាកសំណល់​របស់​វា គឺពន្លឺ​បរមាណូ។​ Disons le tout de suite qu'il est possible d'éviter deux défauts majeurs des réacteurs nucléaires existants, lesquels sont la voracité en uranium des centrales ainsi que leur production des déchets radioactifs. Et ce, sans parler du péché originel du système actuel de production de l'énergie nucléaire par les usines à fission en service. Selon le scientifique Daniel Ingersoll: "Aux débuts du nucléaire, les chercheurs faisaient peu de cas des risques potentiels, et dont la sûreté intrinsèque des différents réacteurs envisagée n'était pas importante, parce qu'il régnait alors un fort sentiment d'urgence" (Science & Vie, nov. 2011, p.73). ប្រវត្តិដើម​នៃការ​ផលិត​ថាមពល​ អ្នក​ប្រាជ្ញ​មានគម្រោង​ដែល​ជា​គំនិត​ដើម​ខ្ទង់​១២០​បែប​ ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​ ដូច​បច្ចេកទេស​ប្រើ​រ៉ែ​មួយ​បែបទៀត​ឈ្មោះ  Thorium មិនមែន​ Uranium ដូចសព្វ​ថ្ងៃ​នេះទេ។ ​រ៉ែ Thorium នេះ គេរកឃើញ​មាន​ច្រើន​ជាង​ Uranium ដល់ទៅ៤ឯណោះ នៅលើ​ផែន​ដី​យើង​នេះ។ បទពិសោធថាមពល​ធ្វើ​ចេញពី​ Thorium ចេះតែ​វិវឌ្ឍ​ទៅ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក​ខ្វាយខ្វល់​ចង់​បាន​គ្រាប់​បែក​បរមាណូ​មុន​រុស្ស៊ី ដូច្នេះ​មានតែ​ Uranium ទេ ដែល​អ្នក​ប្រាជ្ញ​បាន​ពិសោធ​ដឹង​ថា វាអាច​ផលិត​ plutonium ដែលជា​សារធាតុ​ដើម អាច​ធ្វើ​គ្រាប់បែក​ប្រល័យ​លោក​បរមាណូ បាន។ លុះ​បាន​គ្រាប់បែក​នេះមុនគេ សហរដ្ឋអាមេរិក ក៏​កំញើញ​រុស្ស៊ី​ ដែល​ចង់​លេប​ត្របាក់​ប្រទេស​ជប៉ុន​ ដែល​កំពុង​តែ​ថយ​ដៃ​ក្នុង​ការ​វាយ​សឹក​សង្គ្រាមលោក​លើកទី២​ ហើយ​ក៏​យក​លេស​ថា «បង្ក្រាបជប៉ុន» សហរដ្ឋអាមេរិក​ក៏ទម្លាក់​គ្រាប់បែកពីរគ្រាប់​លើក្រុង​ ណាហ្គាសាគី និង ហ៊ី​រ៉ូស៊ីម៉ា ធ្វើ​ឱ្យ​រុស្ស៊ីរអា មិន​ហ៊ាន​បំពេញ​មហិច្ឆតា​របស់ខ្លួន​ លើកោះ​ជប៉ុននានា។ ចាប់ពីគ្រានោះ​មក ថាមពល​ផ្នែក​យោធា​និង​ផ្នែក​ស៊ីវិល ដែល​ប្រើ​រ៉ែ Uranium ទាំងស្រុង​នេះ ទោះបី​ពីដំបូង​ទី អ្នក​ប្រាជ្ញ​មិន​ទាន់​មាន​ឱកាស​ប្រៀបធៀប​គុណ​សម្បត្តិ​និងគុណវិបត្តិ​នៃរ៉ៃ​ Thorium និង​ Uranium ក្តី ក៏​ជំនោរ​នយោបាយ​ប្រឈម​នឹង​ការ​ប្រញាប់​បន្ទាន់​ ត្រូវ​ឱ្យប្រើ​​ Uranium 235  រហូត​ដល់​សព្វថ្ងៃ​ ដោយ​បំភ្លេច Thorium ចោល ពីព្រោះ​ Thorium ដែល​នៅ​ចុង​បញ្ចប់​ ក្លាយ​ជា​និស្សន្ទវត្ថុ Produit dérivé គឺទៅជា Uranium 232​ និង 233 មិន​អាច​ធ្វើ​គ្រាប់​បែក​បរមាណូ​យ៉ាងស្រួល​នោះទេ។ Le combustible thorium se présente sous forme de liquide et non en bâtonnets solides. Première expérience pratique, en novembre 1954, aux Etats-Unis, on a réussi à faire fonctionner les bombardiers stratégiques pendant 100 heures grâce au réacteur au thorium. En 1965, un deuxième prototype au thorium a tourné pendant 13 000 heures. En 1969, un véritable réacteur de 1 000 mégawatts a été dessiné. Cependant, en 1973, plus de financement pour ce genre de recherche aux USA. En France, il y a une dizaine d'année, les physiciens du CNRS, à Grenoble, ont dessiné un réacteur à 1 500 mégawatts. La Chine, quant à elle, a lancé début 2011 un vaste programme de 250 millions de dollars sur le concept thorium. En effet, un réacteur de 900 mégawatts produit en moyenne chaque mois 500 000 mégawatts/h, ce qui correspond à la consommation de 400 000 foyers environ. ​សេចក្តី​បារម្ភជាទូទៅ​ មិន​ថា​ជាតិ​សាសន៍​ណាទេ គឺខ្លាច​ក្រែង​សំណល់​បន្ទាប់ពី​ផលិត​ថាមពល​អគ្គិសនី​រួច​ហើយ កាកសំណល់​អាតូមិក ដែល​ដិតដាម​ដោយ​វិទ្យុសកម្ម ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ និង​អាយុជីវិត​មនុស្ស​លោក ក្នុង​រយៈ​កាល​រាប់​សែន​ឆ្នាំទៅមុខ​ទៀត ដោយ​ហេតុ​ថា គ្មានអ្នក​ប្រាជ្ញ​ណារក​ឃើញ​មធ្យោបាយ​បន្សាប​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ។ ដូច្នេះ​ហើយ យើង​ត្រូវ​គូស​សម្គាល់​ថា ថាមពល​ Thorium បន្សល់​កាក​វា​ចំនួន​១ម៉ឺន​ដង​តិច​ជាង Uranium ពោល​គឺ​កាត​បន្ថយ​ហានិភ័យ​១ម៉ឺន​ដង។ ម្យ៉ាង​ទៀត​ និស្សន្ទវត្ថុ Produit dérivé នៃ​ Thorium ពិត​នឹង​កែច្នៃ​ឱ្យ​ក្លាយ​ទៅជា​គ្រាប់បែក​បរមាណូ​ គឺថា មិន​ដូច Uranium 235   នោះទេ។ នេះក៏​ជាគុណសម្បត្តិ​មួយ​ទៀត នៃ​រ៉ែ Thorium។​ Actuellement, le principal souci des gens est de préserver les générations futures des effets nocifs des déchets irradiés. On parle dès lors de réacteur génération 4, mais le problème reste entier. Cependant, une maigre consolation se dessine car se trouvant parmi les six réacteurs de la génération 4, le réacteur au thorium à sels fondus. Effectivement, "le minerai de thorium est dissous dans des sels fondus et introduit dans un circuit entourant la cuve du réacteur" (Op.cit, p. 64). តើ​យើង​ភ្លេច​ហើយឬ​

    6 min
  5. 27/08/2020

    លេខ​ពិត គឺគិតត្រូវ Chiffre exacte

    បើ​យើង​លេខ​ ៥ បូក​នឹង ​៤ គ្មាន​លេខ​អ្វី​បង្ហាញ​លទ្ធផល​នៃ​ការ​បូកលេខ​នេះទេ។​ ត្បិតអី គេ​និយាយ ៥បូក​នឹង​៤ គឺ​៥/៤ ប្រាំបួន។ បើ​គេ​សរសេរ​លេខ​ ៥ និង​លេខ ​៤ ជាប់គ្នា គេ​អាច​មើល​ថា ៥៤។ ព្រឹត្តបត្រ​នេះ បណ្ឌិត ឆាយ ហុក​ផេង ធ្វើ​អត្ថាធិប្បាយ​អំពី «លេខ​ពិត​ គឺ​គិត​ត្រូវ»។ តម្លៃ​ទំនិញ​ ឬ​ម៉ោង​ពេល​ដែល​គេ​ចំណេញ​ដោយ​ដើរ​ផ្លូវកាត់​ ឬក៏​ទម្ងន់​មនុស្ស​ ស្គមឬធាត់ ទំាំង​អស់​នេះ​ គេ​ប្រើ​ចំនួន​គឺ​ជា​ប្រើ​លេខ​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ទើប​ស្តាប់​គ្នា​បាន។ ឧទាហរណ៍​ ផ្លែទៀប​​១គីឡូក្រាម ថ្លៃ​១ម៉ឺន​រៀល។ មនុស្ស​ទាប​តូច​ស្តើង​ ទម្ងន់​៤០គីឡូក្រាម មនុស្ស​កម្ពស់​១ជំហរទ្វារ​ផ្ទះ មាន​ទម្ងន់​៣ដង​លើនេះ​ជាអាទិ៍។ ប៉ុន្តែ ខ្មែរ​យើង​មាន​ក្បាច់​រាប់​ក្រៅ​ពីនេះ ដូច​ជា​១ផ្លូន ១តៅ ១យោជន៍ ១ហាត់។ ដោយ​ឡែក ចំនួន​ក៏​អាច​ជា​ចំណោទ​ក្នុង​ការ​យល់​ដឹង​ប្រសិន​វា​មិន​គ្រប់​ក្បាច់​ ឬ​ក៏​ហួស​ប្រមាណ​ហួស​ពី​ការ​ស្មាន​ ដូច​ជា​ចំនួន​រាប់​សែន លាននាក់​ ដែល​ត្រូវ​បាន​រងគ្រោះ​មហន្តរាយ​ប្រល័យ​ពូជសាសន៍​ ទុរ្ភិក្សភ័យ​ បាក់​ទំនប់​ ឆ្លាយ​ប្រឡាយ​ ស៊ូណាមិ អគ្គិភ័យ​។ល។​ Le nombre pluriel est composé à partir de deux. Cependant, deux têtes pensantes qui comptent le nombre des manifestants ne donnent pas forcément le même chiffre. Il est dès lors constant que les organisateurs événementiaux avancent un nombre plus important que le chiffre donné par la préfecture. En effet, nous avons tous appris à faire la différence entre nombre, chiffre et numéro outre les différents points de vue selon que le compteur se trouve dans le même camp ou dans le camp opposé. Personnellement, je suis aussi sensible à la force du chiffre. Entre un grand chiffre d'affaire et un petit chiffre d'affaire, l'on devine sans peine la taille de l'entreprise. Mais attention tout de même, une grande firme qui est au bord de la faillite débite un toute petit chiffre d'affaire. ខ្មែរ​យើង​និយម​ប្រើ​ពាក្យ​លេខ​អត្តៈ បើ​និយាយ​អំពី​ហោរាសាស្ត្រ​ ទស្សន៍​ទាញ​តាម​ជើង​លេខ​ថ្ងៃខែ​ឆ្នាំ​កំណើត​។ បើ​ឱ្យ​លេខ​ត្រូវ ហោរទាញ​ត្រូវ។ តើ​វា​ដូចគ្នា​នឹង​លេខ​ឆ្នោត​លេខ​ឡូតូ​ឬទេ? ខុស​១លេខ​​ខាត​១លាន។ កម្រ​នរណា​មាន​បាន​នឹង​ល្បែង​ទាំង​នេះណាស់។ ចុះ​ហោរា​វិញ គេ​មិន​ថា ភូត​នៅ​ហោរ​ ចោរ​នៅ​ជាង​? តាមការ​ពិត បើ​យើង​ស្រពិច​ស្រពិល​នឹង​លេខ​ខ្លួន​ឯង​ កុំ​បន្ទោស​ថា ហោរភូត​ភរ។ ជាង​ដែល​ក្លាយ​ជា​ចោរ​ ក៏​អាស្រ័យ​លើ​តារាង​លេខ​នេះ​ដែរ។ ខូច​១​ថា​២ ខូច​ប៊ូស៊ី ថែម​សម្បុកអ៊ែរ ផ្លាស់ថ្មីមួយ​ទៀត ទោះបី​វា​នៅ​ប្រើប្រាស់​បា​ននៅឡើយ ក៏ដោយ។ Par ailleurs, l'importance des chiffres est un mal inhérent à toutes les administrations. On entend souvent les gens parler de statistique alors qu'il s'agit plutôt des chiffres voire la ration ou le rapport entre deux valeurs données à savoir rapport qualité/prix, nombre de lits/nombre de malades, les délits poursuivis/ les délits jugés etc. Une ration exprime le rapport de deux grandeurs, dont on attribue une signification particulière à certaines valeurs. On dit aussi coefficient, La statistique, quant à elle concerne les grands nombres, les phénomènes complexes. définition du Petit Robert: "étude méthodique des faits sociaux, par des procédés numériques, destinée à renseigner et aider les gouvernements". Par exemple, statistique de natalité, statistique de morbidité. ចំនួន​តុភ្ញៀវ​ពេល​រៀបការ គឺជា​សញ្ញា​នៃប្រព័ន្ធ​ក្នុង​សង្គម​របស់​គ្រួសារ​ទាំង​សង​ខាង ឬ​មួយ​ទៀត ក៏​វា​អាច​ជាកត្តា​រក​កម្រៃ​តាម​ចំនួន​ចំណង​ដៃ។ ជាសរុប​ នៅក្នុង​វិស័យ​ណាក៏ដោយ តួលេខ​ វា​កន្ទ្រាក់​អារម្មណ៍​ អ្នក​គ្រប់​គ្រង​ការងារ​ឱ្យ​ចាត់​វិធានការ​ផ្សេងៗ ដើម្បីទប់​ស្កាត់​ការ​បង់​ខាត​ប្រាក់​ចំណូល​ ឬ​ក៏ប្រមូលថាមពល​រក្សា​ការពារ​ដែន​ដី​ព្រៃ​សត្វ។ ទាំងអស់​នេះ សំដៅ​លើ​តួលេខ​ចំនួន​ប្រជាជន​ កម្ពស់​ទឹក​ជំនន់ ចំនួន​ស្រះ​អណ្តូង​។ ប៉ុន្តែ​ នៅពេល​ខ្លះ​ មនុស្ស​យើង​ប្រកួត​អួត​អាង​គ្នា​ក្នុង​ឱកាស​បុណ្យ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ ជាអាទិ៍ថា នំអន្សម​របស់​ក្រុម​នោះវែង​ជាង​គេ ឬថា បច្ច័យ​បុណ្យ​ផ្កា​វេរចូល​វត្តនេះ វត្តនោះ តិចឬច្រើន​ជាង​គ្នា ជាអាទិ៍។ មនុស្ស​សំអាង​តួលេខ​ ប្រៀ​ប​ដូច​ភ្នែក​ពឹង​លើ​កែវ​យឹត និង​វ៉ែនតា ទើប​មើល​ឃើញ​ច្បាស់​ ភ្លឺ ឆ្ងាយ។ L'empire des chiffres est peuplé de compteurs et conteurs. Ceux-là sont les fourmis soldats compilant les chiffres à perte de vue, tandis que ceux-ci exploitent les chiffres : les analyser dans tous les sens et en tirer les conclusions. Et les autres ? Ceux qui écoutent les conteurs compter ? Parmi ceux-là il y a quelques un qui ne se laissent pas abuser facilement par les chiffres. De nos jours, on compte le nombre des morts du civid-19. Bientôt, aux Etats-Unis on va compter les voix, les suffrages. Election présidentielle oblige. En somme, nous vivons dans une société dont chaque membre doit des comptes à tous les autres. បើ​គេ​មើល​មាន​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ គឺថា វា​មា​នតែ​ប៉ុណ្ណឹង​ គឺថា​វា​ត្រូវ​ឥត​ខ្ចោះ​អ៊ីចឹងមែន​ឬយ៉ាងណា? ក្នុង​ផ្នែក​ គណនេយ្យ​និងគណិតវិទ្យា​ លេខ​គឺលេខ មិន​អាច​បន្ថែម​បន្ថយ​បា​នទេ។ ចំណែក​ខាងអក្សរ​វិញ ឧទាហរណ៍​ បារមី​ទាំង​១០​នៃ​ព្រះ​សមណគោត្តម​ ប្រៀបធៀប​ទៅ​នឹង​បារមី​ទាំង​១០​ របស់​អ្នក​ដឹកនាំ​។ ចំនួន​១០​នេះ មិន​ប្រាកដ​ថា​គ្រប់​គ្រាន់​នៅឡើយទេ។ ក្នុង​សៀវភៅ​ព្រះបាទ​ធម្មិក​ និពន្ធដោយ ភិក្ខុ ឥន្ទបញ្ញោ ហេង មណីចិន្តា ត្រង់ទំព័រ​១៥០ មា​នសរសេរថា «សូម​ឱ្យ​អ្នក​ដឹកនាំ... នាំគ្នា​បំពេញបារមី​ទាំង១០​នេះ ដើម្បីសេចក្តី​សុខ​របស់​មហាជន​...»។ នេះសឱ្យ​ឃ

    7 min
  6. 11/08/2020

    «កាំបិត​មុខ​ពីរនៃវិធី​យកការណ៍សម្ងាត់» Espionnage

    មិន​ចំពោះ​កាលៈទេសៈទេ សន្តិភាព​ឬសង្គ្រាម​ក្តៅត្រជាក់​ ប្រទេស​នានា​ មាន​អធិការ​ដ្ឋាន​ចារកម្ម​ប្រចាំ​គ្រប់​វិស័យ​ ស៊ីវិល​និង​យោធា​។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣សីហា បណ្ឌិត​ ឆាយ​ ហុក​ផេង បកស្រាយ​អំពី«កាំបិតមុខពីរនៃវិធីយកការណ៍សម្ងាត់​» ។ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ណាមួយ គេ​ត្រូវតែ​មាន​ឯកសារ និង​ព័ត៌មាន​រាប់​រយ​ពាន់​ប្រភេទ​ គ្រាន់​នឹង​វិភាគ​ ស្វែង​រក​យុទ្ធ​វិធី​។ ក្នុង​វិស័យ​សេដ្ឋកិច្ច​ សាងសង់​រោង​ចក្រ​ ឬ​ផលិត​រថយន្ត​ អាវុធ​យុទ្ធភ័ណ្ឌ​ ក៏​ដូច​វិស័យ​ការពារជាតិ​ដែរ​ ជង្រុក​ព័ត៌មាន​ ជា​វត្ថុ​ធាតុ​ដើម​ បាន​មកដ៏​កម្រ​ ហើយ​មាន​តម្លៃ​ជាទីបំផុត​។ ព័ត៌មានអំពី​បច្ចាមិត្ត​ អំពី​ក្រុមហ៊ុន​ផលិត​នានា ដែល​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​គ្នា​ ព័ត៌មាន​អំពី​ក្រុម​ញាត្តិមិត្ត​គ្រួសារ​នៃ​ជន​ណាម្នាក់​ដែល​គេ​ប៉ុន​ប៉ង​សម្លាប់​ ឬ​ចាប់​ចង​។ល។ ដើម្បី​សម្រេច​បំណង​ក្នុង​ការ​ចង​ក្រង​ចង្កោម​ឯកសារ​ទាំង​នេះ ប្រទេស​នីមួយៗ​ បង្កើត​ក្រុម​ចារកម្ម ​ធ្វើ​ការ​កំបាំង​មុខ​យ៉ាង​សស្រាក់​សស្រាំ។​ Quand bien même la technologie détruit des obstacles jadis infranchissables, la main de l'homme en matière d'espionnage demeure un atout maître pour réussir une opération. A titre d'illustration, dans la traque des criminels de guerre Karadzic et Mladic, les satellites d'observation qui relèvent toutes les tranchées qui se creusent découvre que ces derniers avaient fait installer un réseau enterré de fibre optique reliant Pale à Belgrade. Impossible donc d'obtenir de renseignements sauf à faire installer un système d'interception sur la fibre. Ensuite, après ce constat on passe le relais à l'homme. C'est une tente montée dans une clairière que les hommes de la CIA sont entrés en action. ដោយ​ឡែក​ ស្តីអំពី​​ចារកម្ម​ដែល​មិន​ចាំ​បាច់​ប្រើ​មធ្យោបាយ​ទំនើប​ មាន​ផ្កាយ​រណប​ ឬ​យន្តហោះ​ឌ្រូន​ (Drone) ក៏​ការ​រៀបចំ​ខ្លួន​ដើម្បី​ក្លែង​បន្លំ​ជា​ឈ្មួញ​ដើរ​ទិញ​ជ្រូក​ ក្នុង​បំណង​ចូល​លុក​ដល់​តំបន់​ខ្មែរក្រហម​ គេ​ត្រូវ​ការ​រៀន​ហ្វឹក​ហាត់​ឱ្យ​បាន​ច្បាស់​លាស់​។ ទីមួយ​ ចារបុរស​រៀន​កាប់​ជ្រូក​ឱ្យ​ស្ទាត់​ ថែមទាំង​មាន​បច្ចេកទេស​ដេញ​ចាប់សម្លាប់​អារកជ្រូក​ផង​ទៀត។ នៅក្នុង​ករណី​ធ្លាក់​ចូល​ការ​សង្ស័យ​អំពី​បច្ចាមិត្ត​ ដោយ​ប្រការ​ណាមួយ​ គឺត្រូវ​គេ​ចាប់​សួរ​ចម្លើយ​ ចារបុរស​ត្រូ​វ​ចេះ​ដោះខ្លួន​ទៅតាម​បច្ចេកទេស​ «នាយ​ចុន្ទ»កាប់​ជ្រូក​ ទើប​អាច​លាក់​អត្តសញ្ញាណ​ខ្លួនឯង​បាន។ Cependant, trop souvent, le point faible d'un agent est sa famille. C'est ainsi que le service de sécurité intérieure israélienne, le Shin Bet, a pu repérer l'artificier palestinien Yahia Ayache. Son fils et sa femme le rejoignent près de Gaza. Et il téléphone parfois à son père demeurant en Cisjordanie. Finalement, grâce à un agent infiltré qui a réussi à remettre à Ayache un téléphone piégé, que ce dernier fut tué lors d'un appel passé à son père. ចារកម្ម​មួយ​បែប​នេះទៀត ប្រៀប​បាន​នឹង​ដង្កូវ​ពី​សាច់​ឯង​។ Schmidt ដែល​ត្រូវ​ជាប្អូន​បង្កើត​នៃ​ឧត្តម​សេនីយ៍​រថក្រោះអាល្លឺម៉ង់​ណាស៊ី បាន​បញ្ចូន​ឯកសារ​សម្ងាត់​ជា​ច្រើន​ឱ្យ​បារាំង​ ស្តីអំពី​សោសម្ងាត់​នៃម៉ាស៊ីន​ Enigma សម្រាប់​ទាក់​ទង​គ្នា​រវាង​មេបញ្ជាការ​កង​ទ័ព​អាល្លឺម៉ង់​ ពីព្រោះ​ Schmidt ចង់​មាន​ចង់​បាន​ទ្រព្យ​ធន​ដូច​បងប្រុស​ដែល​ជា​ឧត្តម​សេនីយ៍។​ សម្ភារនិយម មហិច្ឆិតា​ឃើញ​លុយដុល្លារ​ជាធំ​ ជំរុញ​ឱ្យ​ជន​ខ្លះ​ក្បត់​ជាតិ​ឯង​ ដូច​ជាគ្រយសារ​នាយ​ទាហាន​អាមេរិកាំង​ John Walker ដែល​លក់​ព័ត៌មាន​ឱ្យ​សហព័ន្ធ​សូវៀត​ស្តីអំពី​សារ​ឆ្លើយ​ឆ្លង​រវាង​នាវា​មុជក្រោម​សមុទ្រ​ និង​នាវា​ចម្បាំង​អាមេរិកាំង​ឯទៀត ឬ​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក។ John Walker បបួល​បង​ប្រុស និង​កូន​ប្រុស​ខ្លួន​ឱ្យ​ក្បត់​មាតុភូមិ​ដូច​គាត់​ដែរ។ ប្រពន្ធគាត់​ក៏បាន​សាត​ត្រដាង​រឿង​នេះ​ប្រាប់អាជ្ញាធរ​ ដើម្បី​បញ្ចប់​ចារកម្ម​ក្បត់ជាតិ​របស់​អ្នក​ទាំងបី​។ នៅ​គ្រា​នោះ​ឯង​ សហព័ន្ធរុស្ស៊ី​ទទួល​បាន​ពី John Walker នូវ​ព័ត៌មាន​​សម្ងាត់​អំពី​គម្រោង​ទម្លាក់​គ្រាប់បែក​លើ​ទ័ព​វៀតកុង​ រៀតណាម​ខាងជើង។ អ៊ីចឹង​ហើយ បាន​ជា​សង្គ្រាម​នៅវៀតណាម​ អូសបន្លាយ​រ៉ាំរ៉ៃ​ជាយូរ​ឆ្នាំ។​ En effet, "les américains doutaient depuis des années que les Soviétiques avaient eu accès à certains de leurs codes. 'Les Vietnamiens étaient toujours informés d'avance de nos bombardements', raconte l'ancien responsable de la station de la CIA à Saïgon. 'Même quand nos B 52 se rabattaient sur des objectifs secondaires, ils savaient où on allait frapper." ប្រវត្តិ​សាស្ត្រ​ប្រាប់យើង​ថា សូម្បី​ប្រទេស​មហាអំណាច​ ក៏​គេច​មិន​រួច​ពីចារកម្ម​ដែល​ស៊ីរូង​ផ្ទៃ​ក្នុង​ មាន​ឧទាហរណ៍​កាល​អាមេរិក​កាំង​កំពុង​សាកល្បង​ផលិត​គ្រាប់​បែក​បរមាណូ​ គូបដិបក្ខ​ គឺ​សហព័ន្ធរុស្ស៊ី​ ដឹងទាំងអស់​នូវ​ការពិសោធ​នានា​ ព្រមទាំង​បច្ចេកទេស​បំបែក​អាតូម​ ត្បិតអី​មាន​ចារបុរស​៦រូប​ Fuch, Hall, Ponte Corvo ជា​អាទិ៍​ បា​នបញ្ចូន​សារ​ជាង​មួយ​ម៉ឺន​សន្លឹក​ឱ្យ​ទៅរុស្ស៊ី។ លុះ​បាន​ជោគជ័យ​ហើយ ប្រធានាធិបតី​អាមេរិក​ប្រាប់ទៅ​ ស្តាលីន (Staline) មេផ្តាច់​ការ​រុស្ស៊ី​ថា អាមេរិក​មាន​គ្រាប់​បរមាណូ​ ស្តាលីន​ធ្វើ​ព្រ

    7 min
  7. 28/07/2020

    «ទោសមួយចូលទៅ រលាយបុណ្យអស់» Faute impardonnable

    វិធានការណាមួយ​ដែល​រលូន​ពី​ដើម​ដល់​ចប់ គឺ​ប្រៀប​បាន​ទៅនឹង​បុណ្យ​ដែល​បុគ្គល​កសាង​បាន​ល្អ នឹង​ត្រូវ​ទទួល​ផល​ល្អ​ពេញ​​បរិបូណ៌​។ រីឯ​អំពើ​ណាមួយ​ដែល​ខ្ទាស់​បុណ្យ​ធ្វើ​ឱ្យ​កំពប់​ គេគប្បី​ចៀសវាង​ប្រព្រឹត្ត​អំពើ​នោះ។ ព្រឹត្តបត្រ«ខ្ញុំ​និយាយពីរភាសា» នា​​ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត ឆាយ ហុកផេង  នឹង​បរិយាយ​អំពី​«បុណ្យ​មួយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយសូន្យ​សុង​»។ ពាក្យថា ធ្វើ​គុណ​បាន​ទោស ឬថា ធ្វើ​បុណ្យ​មួយ​សំពៅ​ ទោស​មួយ​ចូល​ទៅ​រលាយ​សូន្យ​សុង។ ពាក្យស្លោក​ទាំងនេះ អាច​យក​មក​ឆ្លុះ​បង្ហាញ​អំពើ​ល្អ​ ឬ​មិន​សមគួរ​ក្នុង​វិធានការ​ទប់​ស្កាត់​នឹង​មេរោគ​កូវីដ​១៩​​បាន​ដែរឬទេ? ប្រសិន​បើ​យើង​យក​ចំណុច​មួយ​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរ​តាម​យន្ត​ហោះ​មក​ចុះ​ចត​ក្នុង​ប្រទេស​យើង​ ក្នុង​ចំណោម​អ្នក​ដំណើរមាន​លាយ​ឡំ​គ្នា​រវាង​ជន​ជាតិ​ច្រើន​ប្រទេស​ច្រើន​ទ្វីប​តាម​រយៈ​ចំណុច​ប្រមូល​ផ្តុំ​អ្នក​ដំណើរ​ទាំងឡាយ​​ដើម្បីឆ្ពោះ​មក​ទីដៅ​ចុងក្រោយ​ គឺរាជធានាភ្នំពេញ។​ Les mesures de contrôle sanitaire dans les aéroports sont comparables aux contrôles de sécurité des voyageurs face à la menace du terrorisme. L'on ne peut que saluer le professionnalisme des travailleurs en uniforme et en blouse blanche. Cela d'autant que la prise de conscience du risque de la pandémie n'est plus à démontrer dans des pays concernés. Personnellement, après avoir essuyé le refus d'embarquement à l'aéroport Charles de Gaulle le 29 mars dernier par Thaï Airways qui n'accepte que les voyageurs Thaïs, le 18 juillet écoulé, la situation sanitaire planétaire devenant plus propice aux voyages, je suis donc partis de Paris à Phnom-Penh via Taipei. នៅក្នុង​យន្ត​ហោះ​ អ្នក​ដំណើរ​លែង​អង្គុយ​ស្អិត​ជាប់​គ្នា​ដូច​កាលពីមុន​ទៀត​ហើយ។ ដើម្បីការពារ​ជំងឺ​ឆ្លង​កូវីដ​ គេទុក​ចន្លោះ​កៅអី​ឱ្យ​នៅទំនេរ។ ម្យ៉ាងទៀត ខ្ញុំ​សង្កេត​ឃើញ​មានមនុស្ស​តិច​ណាស់​ក្នុង​យន្ត​ហោះ​ ពោល​គឺ​ចំនួន​១ភាគ​៣នៃ​ចំនួន​ទេសចរ​ពី​កាលមុន​កូវីដ ហើយ​ម្នាក់​ៗ​ពាក់​ម៉ាស់​រៀងៗខ្លួន​ ធ្វើ​ឱ្យ​មាន​ភាព​កក់ក្តៅ​ទៅវិញទៅមក​​ ដោយ​យល់​ឃើញថា ទាំងអស់​គ្នា​រួម​សាមគ្គី​ទប់​ស្កាត់​កូវីដ​១៩​ ពិត​ប្រាកដមែន។​ Le transfert effectué à Taipei s'est déroulé avec ordre et méthode. Les voyageurs sont accueillis pour être accompagnés par les gens en uniforme de la Compagnie EVA du point de sortie d'avion jusqu'au point d'embarquement pour Phnom-Penh. Plus question de flâner dans les boutiques duty free afin d'éviter toute sorte d'échange et de contact. ចុះពី​យន្ត​ហោះ​មក​ដល់​ភ្នំពេញ​ភ្លាម​ គេ​ឃើញ​មាន​សណ្តាប់​ធ្នាប់​គួរ​សម​ដែរ ក្នុង​ការ​ពិនិត្យ​ទិដ្ឋាការ និង លិខិតឆ្លង​ដែន ដែល​ត្រូវ​ដក​ហូត​ទុក​មួយ​រយៈ​។ រី​ឯ​ការ​បំពេញ​បែបបទ​ពិនិត្យ​សុខភាព​ត្បាល់​សំឡី​ក្នុង​រន្ធ​ច្រមុះ​ និង​រុក​ចូល​ក្នុង​បំពង់​ក ក៏ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ទោះបី​ពុំ​មាន​ការ​គោរព​ចន្លោះ​មួយ​ម៉ែត្រ​រវាង​អ្នក​ដែល​ឈរ​ចាំ​វេន​រៀង​ៗ​ខ្លួន​ក្តី ក៏​នៅ​ទីនេះ​ មិនមែន​ក្នុង​បន្ទប់​តូច​មួយ​ឯណា​ គឺជា​សាល​នៃព្រលាន​យន្ត​ហោះ រាប់ពាន់​ម៉ែត្រ​ការ៉េ​ ហើយ​ម្នាក់ៗ​ក៏​នៅ​រក្សា​ម៉ាស់​ជាប់​នឹង​មុខ​ផងទៀត។​ Après les prélèvements aux fins d'analyse PCR notamment, nous sommes invités à monter dans le bus après avoir récupéré nos valises sur le tapis roulant. Première surprise, le chauffeur de bus entasse les valises dans le couloir de circulation au lieu de les laisser dans la soute à bagages. Et pour cause, le bus dans lequel je suis monté est un bus de transport commun, pas le bus de voyage munis d'emplacement de stockage de valises. Première fausse note donc. Cela est d'autant plus grave que certains voyageurs sont complètement encerclés par les grosses valises. En cas de pépin, ils ne peuvent les enjamber ou les déplacer car chaque valise pèse de 15 à 20 kgs chacune. អ្វីដែល​គួរ​ឱ្យ​ស្តាយ​បំផុត គឺ​គេ​ផ្ញុក​អ្នក​ដំណើរ​ឱ្យ​អង្គុយ​ត្បៀត​ប៉ះគ្នា​លែង​គោរព​របាំង​ការ​ពារ​ គឺ​លែង​ទុក​ចន្លោះ​កៅអី​មួយ​រវាង​អ្នក​ដំណើរ​ពីរនាក់​ដូចកាល​នៅ​ក្នុង​យន្ត​ហោះ​ទៀត​ហើយ។ ដោយ​ឃើញ​ទិដ្ឋភាព​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃវិធានការ​ដ៏​រលូន​ពីដើមទីដើម្បីទប់​ស្កាត់​មេរោគ ខ្ញុំ​ក៏​ប្រាប់​អ្នក​បើក​ឡាន​ Bus ថា​ឱ្យ​ឈប់​បញ្ចូល​មនុស្ស​មកទៀត​ ទុក​កន្លែង​ឱ្យ​នៅ​ទំនេរ​ខ្លះ​ផង ខ្លាច​មាន​ការ​ឆ្លង​មេរោគ​ក្នុង​ទីន្លែង​ហ៊ុំ​ជិត​បិទបាំង​ដោយ​កញ្ចក់ ដូចនៅក្នុង​ Bus បែបនេះ។​ គាត់​ឆ្លើយ​ថា ត្រូវតែ​ដាក់​មនុស្ស​បំពេញ​គ្រប់​កៅអី​ នេះគឺជា​បញ្ជា​របស់​គ្រូពេទ្យ​។ លុះ​បា​នបង្ហាញ​អង្គហេតុ​ចំពោះ​លោក​វេជ្ជបណ្ឌិត​រួច​ហើយ លោក​នៅតែ​ចចេស​ថា​ត្រូវ​តែ​បន្ថែម​អ្នក​ដំណើរ​ឱ្យ​ពេញ​ Bus កុំ​ឱ្យ​ខាត​ពេល​ ត្បិតអី​គ្មាន​ Busច្រើន​ដឹក​ជញ្ជូន​ទេ។ ខ្ញុំ​ក៏​ប្រាប់​លោក​វេជ្ជបណ្ឌិត​វិញ​ថា គួរ​ណាស់​តែ​ឱ្យ​អ្នក​ដំណើរ​ខាត​ពេល​ចាំ​១ម៉ោង​ ២ម៉ោង​ ជាជាង​ប្រញាប់​ញាត់​មនុស្ស​ឱ្យ​ឆាប់​ឆ្លង​រោគ​ ឱ្យ​ឆាប់​ស្លាប់​ឬយ៉ាងណា? គាត់​បែរ​ជា​តប​មកវិញ ថា​បើ​ខ្ញុំ​ចង់​ជិះ​ឡាន​ទូលាយ​ គ្មាន​មធ្យោបាយ​ទេ។ ចម្លើយ​នេះ​កែច្នៃ​ដើម​ហេតុ​នៃការ​តវ៉ា​របស់ខ្ញុំ ដើម្បីរក្សា​ភាព​រលូន​នៃ​វិធានការ​ទប់​ស្កាត់​កូវីដ​ឱ្យ​ក្លាយ​ជាការ​ទាមទារ​យក​ស្រណុ

    6 min
  8. 14/07/2020

    សូម​ខមាទោស Excusez-moi

    ប្រទេស​ មាន​ជាតិ​ ដូច​ជា​ ជាតិ​ចិន ចាម ជ្វា ជាអាទិ៍។​ មនុស្ស​ មាន​សាសន៍​ ដូចជា​សាសន៍ ​ខ្មែរ មន ឥណ្ឌូ​អឺរ៉ូប៉េអៀង (Indo-Européen) និង​សាសន៍​ កូកាស្ស៊ីយៀង (caucasien) ។ល។ ព្រឹត្តបត្រ​ថ្ងៃព្រហស្បតិ៍ ទី​១៦កក្កដានេះ បណ្ឌិត ឆាយ ហុកផេង ចាប់​យក​ប្រធានបទ​មួយ ​ថា «សូម​ខមាទោស ពីព្រោះ ខ្ញុំ​ជាតិ​សាសន៍​បារាំង​និងខ្មែរ»។ ករណី​ប្រជាជន​ដែល​ភៀសខ្លួន​មក​នៅឯបរទេស​ជំនាន់​ខ្មែរក្រហម​ប្រល័យ​ពូជ​សាសន៍​ ត្រូវ​លើក​ឡើង​ជាប្រធានបទ​មួយថា ពួក​គេ​ភ្លេចភាសា​ខ្មែរ​អស់​ហើយ​ឬនៅ បាន​ជានិយាយ​លាយ​ឡំ​នឹង​ភាសា​បរទេស​? ម្យ៉ាងទៀត​ ពួក​គាត់ត្រូវ​កូន​ចៅគាត់​សួរ​ថា តើ​តា តើ​ពុក តើ​យាយ តើ​អ្នក​ម្តាយ​សប្បាយ​ឬក៏​ស្ងាយ​ក្រោយ នៅពេល​ដែល​អស់​លោក​អ្នក​ត្រូវ​គេ​បំពាក់​សញ្ជាតិ​ថ្មី​មួយ​ ជាបារាំង អាល្លឺម៉ង់​ អង់​គ្លេស អាមេរិកាំង កាណាដា​ ស្វីស បន្ថែម​លើ​សញ្ជាតិ​ដើម​ជាខ្មែរ​?​ ប៉ុន្តែ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​មាន​សញ្ញាតិ​ពីរ​ដែរនោះ មាន​វិប្បដិសារី​ទ្វេគុណ ក្នុង​នាម​ជា​ខ្មែរ​ផង និង​ជា​បារាំង​ផង បើ​និយាយ​តែអំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូ​សាសន៍​ប៉ុណ្ណោះ។ នេះ​មិនមែន​មែន​មានន័យ​ថា ខ្ញុំ​បាន​ប្រព្រឹត្តិ​កំហុស​ណាមួយ​ឬក៏​ព្រួយបារម្ភ​ដោយ​ខ្លាច​បាប​កម្ម​តាមទាន់​ក្នុង​ជាតិ​នេះ ឬនៅ​ជាតិ​ខាងមុខ​ ក៏ទេ​ដែរ។​ Prenons le cas d'André Froissard académicien français. Il a écrit que​ "le peuple français qui a commencé par​prendre Pétain pour de Gaulle avant de prendre, en 1958, de Gaulle pour Pétain, devra se disculper des​charges retenues contre lui… Il est vrai que la peine a déjà été prononcée: douze années de IVème République, soldée par une remise de peine pour mauvaise conduite… Malmenée par le présent, la France s'est réfugiée quelque temps dans son passé. Qui la jugera, étourdie qu'elle était par le malheur ? On ne juge pas le peuple auquel on appartient. Excusez-moi d'être français." បើ​ចង់​និយាយ​ឱ្យ​ដូច​លោក André Froissard ខ្ញុំ​ថា សូម​អភ័យ​ទោស​ដែល​បាន​កើត​មាន​ជាខ្មែរ​ ពីព្រោះ​ខ្មែរ​យើង​បាន​ជួប​ប្រទះ​របបខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​ «មុខ​អាក្រក់» របស់​ខ្មែរ​ពេញ​សកលលោក។ ក្នុង​ខ្សែភាពយន្ត​ « Quai d'Orsay » ស្តីអំពី​ប្រវត្តិ​ជា​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​បារាំង​លោក Dominique de Villepin ដែល​បាន​កាន់​តំណែង​នេះ​ គាត់​ហៅ​ឈ្មោះ​ឆ្មា​របស់​គាត់ថា ប៉ុល ពត។ រី​​ឯ​ ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​មតិ​តាម​វិទ្យុ​និង​ទូរទស្សន៍​វិញ ពេល​ខ្លះ​ គេ​ឮ​បារាំង​និយាយ​បន្ទោស​គ្នា​ថា «គំនិត​របស់​អ្នក​មិន​ខុស​អំពី​ពួក​ខ្មែរក្រហម​ទេ» ឬក៏គេ​រំឮកថា សកលលោក​បាន​ជួប​ប្រទះ​របបប្រល័យ​ពូជ​សាសន៍​ជាច្រើន​លើក​ច្រើនគ្រា​ មាន​របប​ណាស៊ី​ និង​របប​ប៉ុល ពត​ ជាឧទាហរណ៍។ ការពិត​មួយ​នេះ ដែល​ធ្វើ​ឱ្យ​យើង​ឮគេ​និយាយ​ពាក្យថា ខ្មែរ​ ឬពាក្យថា អាល្លឺម៉ង់​ មិន​មែន​បាន​ន័យ​ថា ខ្មែរ​ទាំងអស់ និងអាល្លឺម៉ង់​គ្រប់រូប​ ជា​ខ្មែរ​ប៉ុល ពត ជា​អាល្លឺម៉ង់​ណាស៊ី ក្តី ក៏​សម្តី​បែប​នេះ វា​ចាក់​ដោត​អារម្មណ៍​យើង​ស្រេ​ច​ទៅហើយ​។ អ៊ីចឹងបាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​ថា សូម​ខមាទោស​ពីព្រោះ​ខ្ញុំ​ជាខ្មែរ​ ក្នុង​បំណង​បញ្ជាក់​ប្រាប់​ថា ខ្មែរ​ខ្ញុំ​ចេះ​ទទួល​ខុស​ត្រូវ​ មិន​ដូច​ខ្មែរ​ប៉ុលពត​ទេ។ នេះ​គ្រាន់តែ​ជា​ភាសា​និយាយ​ ឬក៏​ជា​មនសិការពិត​ៗ​?​ Le langage a une fonction de représentation. Il reflète l'ordre moral​ de la Société. Quand on dit Allemand nazi ou Khmer rouge, ce langage est prisonnier du passé ne renvoyant pas à des vérités actuelles puisque de nos jours il n'y a pas plus de nazis que de petits Pol Pot chez les peuples allemand et khmer. Bien entendu, des barbaries ont été commises, elles sont ineffaçables et c'est pourquoi je reste attaché à la notion de justice. Rendre justice c'est juger les criminels et respecter les droits des victimes. Excusez-moi d'être Khmer. Mais André Froissard a pris comme titre de son livre de 115 pages publié en 1992 "Excusez d'être Français". On ne saurait saisir pleinement le sens du titre sans connaître l'histoire de la dénaturalisation française prononcée sous Vichy à l'égard du peintre Marc Chagall et les familles Gainsbourg et Montand entre autres. En tout 15 154 dénaturalisations prononcées entre 1940 et 1944 sous Vichy de Pétain. ក្នុង​នាម​ជាបារាំង ខ្ញុំ​ក៏​អាច​សុំ​ខមោទោស ដូច​លោក André Froissard ដែរ ទោះបី​ខ្ញុំ​កើត​មិន​ទាន់​ជំនាន់ Vichy ក៏​ដោយ​ ដែល​របបនេះ​ ចាប់​ជ្វីហ្វ​បារាំងបញ្ជូន​ឱ្យ​ពួក​ណាស៊ី​ដុត​ចោល​ក្នុង​ឡឧស្ម័ន​តាម​បែប​ប្រល័យ​ពូជសាសន៍​។ ខ្មែរ​យើង​ខ្លះ សុំ​សញ្ជាតិ​បារាំង​ ពីព្រោះ​ធុញទ្រាន់​នឹង​បំពេញ​បែបបទ​សុំ​ច្បាប់​ស្នាក់​នៅ​ ប៉ុន្តែ​ត្រូវ​ដឹង​ថា នាកាលសម័យ​ប៉ុលពត ជំនាន់​នោះ​ ខ្មែរ​នៅបរទេស​ដែល​អស់​សង្ឃឹម​ថា​នឹ​ងបា​នវិល​ត្រឡប់​ទៅមាតុភូមិវិញ ពួកគាត់​សុំ​សញ្ជាតិ​គេ​ដើម្បីរស់​ មាន​សិទ្ធិ​រក​ការងារ​ ឬបន្ត​ការ​សិក្សា​ ត្បិត​អី​ពួក​នេះ​មិន​បា​នចាញ​បោក​ការ​ឃោសនា​របស់​ អៀង សារី និង​បក្ខពួក​មួយ​ចំនួន​ បញ្ចុះ​បញ្ចូល​ឱ្យ​ត្រឡប់​ទៅ​បម្រើ​អង្គការ​​ ប្រៀប​ដូច​គេ​បោះ​ទន្សាយ​ចូល​ក្នុង​រូប​ខ្លា​ គឺស្លាប់​រង្គាល​ស្ទើរតែ​ទាំងអស់​។ ក្នុងខ្សែ​ជីវិត​មនុស្ស​ វា​មិន​ដូច​បន្ទាត់​ត្រង់​ភ្លឹង​អ៊ីចឹង​ទេ បើ​រស់​នៅស្រុក​គេ​ គឺច

    6 min

About

Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada