បទយកការណ៍

ចំណងប្រវត្តិសាស្រ្តកម្ពុជា-ចិន មុនសម័យអង្គរ ដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ

អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ទំនាក់ទំនងប្រវត្តិសាស្ត្រកម្ពុជា-ចិន ត្រូវបានស្តែងឡើង តាមរយៈវត្ថុសិល្បៈ សំណង់ធ្វើអំពីឈើ និងទីសក្ការៈបូជារបស់ចិន ព្រមទាំងវត្តមានរបស់ជនជាតិចិននៅលើចម្លាក់ជញ្ជាំងសម័យ​អង្គរ ដូចជានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។ សមុច្ច័យនៃសិល្បៈវប្បធម៌ចិនដែលប្រទះឃើញនៅក្នុងស្រុកខ្មែរដ៏កម្រតាំងពីសតវត្សទី៦ មុនសម័យអង្គរ រហូត​ដល់សតវត្សទី១៩ កំពុងត្រូវបានដាក់តាំងបង្ហាញជូនសាធារណជនជាលើកដំបូង ដើម្បីសិក្សាស្វែងយល់អំពីចិន នៅឯសារមន្ទីរជាតិកម្ពុជា តាំងពីថ្ងៃទី១៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។