SBS Khmer - SBS ខ្មែរ

កម្ពុជាបិទសាលារៀនជាង ៥០០កន្លែង នៅខេត្តជាប់ព្រំដែនថៃ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃប្រទេសកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀន ចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤៦៥០នាក់។ អ្នកស្រី ប៊ុន ឡឺវីសេដា និយាយថា សាលារៀនដែលមានដោតទង់ជាតិខ្មែរ-អូស្រ្តាលី របស់មូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី -SCCFA នៅខេត្តប៉ៃលិន និងបាត់ដំបង នៅពេលនេះមានសុវត្ថិភាពនៅឡើយ។