SBS Khmer - SBS ខ្មែរ

ជម្លោះព្រំដែន​កម្ពុជា ថៃ ចូល​ដល់​ថ្ងៃ​ទី​៥ ដោយ​បន្ត​បាញ់ប្រហារ​កាន់តែខ្លាំង

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១១ ខែធ្នូយ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរ ១១នាក់ស្លាប់ និងរបួសកើនដល់ ៧៤នាក់ ដោយសារតែកងទ័ពថៃ បាញ់ចូលទីតាំងរស់នៅរបស់ជនស៊ីវិលកម្ពុជា។