នាទីសុខភាពនិងអនាម័យ

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​?

រហូត​មក​ទល់​នឹ​ង​ពេល​បច្ចុប្បន្ន​នេះ មហារីក​សុដន់ នៅ​តែ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​ស្ត្រី​ដោយ​ជំងឺ​មហារីក។ ក្នុង​មួយ​ឆ្នាំៗ​ ជំងឺ​មហារីក​សុដន់​បាន​សម្លាប់​​​ស្ត្រី​ប្រមាណ​១២០០០នាក់​ នៅ​ក្នុង​ប្រទេស​បារាំង។ ការ​វែក​រក​ឃើញ​ជំងឺ​មហារីក​សុដន់បាន​ឆាប់​ តាំងពី​ដំណាក់កាល​ដំបូង​ៗ មុន​ចេញ​រោគ​សញ្ញា ផ្តល់លទ្ធភាព​​ខ្ពស់​ដល់​ការ​ព្យាបាល ឱ្យ​បាន​ជា​សះស្បើយ​ ក្នុង​៩​ករណី​លើ​១០។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ជា​រៀង​រាល់​ឆ្នាំ​​ ពិភពលោក​តែង​រៀប​ចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ ពេញ​មួយ​ខែ​តុលា​ តាម​រយៈ​ព្រឹត្តិការណ៍​​ផ្សេងៗ​ ដូច​ជា​ការលម្អ​ទី​កន្លែងដោយ​ចង​បូ​ពណ៌​កុលាប បំភ្លឺ​អាគារសាធារណៈ អាគារ​ប្រវត្តិសាស្ត្រ ​​ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅ​ក្រុង​ប៉ារីស បានប្តូរ​ទៅ​ជាមាន​ពណ៌កុលាប​នៅ​ពេល​យប់​ពេញមួយ​តែតុលា ព្រមទាំងកម្មវិធី​ជួប​ជុំ បែប​កំសាន្ត បែប​អប់រំ បែប​កីឡា​ ។ល។ កម្មវិធី​ដ៏​ពេញនិយម​ជាង​គេ​នៅ​ប្រទេស​បារាំង គឺ​ការ​ជួប​ជុំ​រត់​ បែ​បពាក់កណ្តាល​ម៉ារ៉ាតុង ដើរ​ជា​គ្រួសារ​រយៈ​ឆ្ងាយ​ ... កម្មវត្ថុ​នៃ​ការ​រៀ​ប​ចំ​ព្រឹត្តិការណ៍​ មាន​តែ​មួយ​គឺ​ ដើម្បី​បញ្ចៀប បំផុស ​ព័ត៌មាន និង​បញ្ចុះ​បញ្ចូល​ស្ត្រី​ឱ្យ​ទៅធ្វើ​តេស្ត​វិភាគ​​ក្រែងមាន​​កើត​ជំងឺ​មហារីក​សុដន់

ជាទូទៅ​ ​អាយុ​​​៥០​ឆ្នាំ​ទ់ៅ​៧៤​ឆ្នាំ ជា​វ័យ​ងាយ​រងគ្រោះកើត​ជំងឺ​មហារីក​សុដន់​​ជាង​គេ។ ដោយ​មូលហេតុ​នេះទើបពលរដ្ឋ​បារាំង​ភេទ​ស្រី​ ក្នុង​វ័យ​នេះ​ ​បាន​ទទួល​ការ​អញ្ជើញ​និង​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​​ដោយ​ឥតគិត​ថ្លៃ​ជា​រៀង​រាល់​ពី​រ​ឆ្នាំម្តង។ ​ប៉ុន្តែ​មហារីក​សុដន់ជា​​ជំងឺដែល​កើត​មាន​ជា​ញឹកញាប់​ជាង​គេបង្អស់​សម្រាប់​​ស្ត្រី កំពុង​​​កើនឡើង​ជា​លំដាប់​ និង​​កាន់​តែ​ច្រើន​ឡើងៗលើ​រូប​​ស្រ្តី​វ័យ​ក្មេង។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង។ ស្ត្រីកាន់​តែ​​ក្មេងឡើងៗ​​ និង​កាន់​តែ​ច្រើនឡើងៗ​មាន​ជំងឺ​មហារីក​សុដន់ នៅ​អាយុ​ក្រោម​៤០ឆ្នាំ។

ដូច្នេះ​ត្រូវមាន​កម្មវិធី​វិភាគ​រក​ជំងឺ​មហារីក​សុដន់​ជា​ស្វ័យ​ប្រវត្តិ​លើ​ស្ត្រីគ្រប់​វ័យឬ?

មិន​ទេ! ​ការ​ធ្វើ​តេស្ត​វិភាគ​វែក​ជំងឺមហារីក​សុដន់​ ថ្វីបើ​ផ្តល់​គុណប្រយោជន៍​មែន តែ​នៅមាន​កំរិត និង​អាច​ផ្តល់​ផល​អវិជ្ជមាន​វិញ។​ ឆាប់​ទៅ​ធ្វើ​តេស្ត​ពេក ក៏​អាច​ក្លាយ​ជា​​កា​រ​វិភាគ​ធ្វើ​រោគ​វិនិច្ឆ័យ​ជ្រុល​ហួសហេតុ​ និង​នាំ​ឱ្យ​មាន​​ជា​ការ​ព្យាបាល​ដុំ​ដំបៅ​ដែល​មិន​ប្រាកដ​ថា​នឹង​វិវឌ្ឍន៍​ទៅ​ដុំ​មហារីក។ ការ​ថតឆ្លុះ​​ដោយ​កាំរស្មី​X ក្នុង​ករណី​ខ្លះ​ ក៏អាច​ជំរុញ​ឱ្យ​មាន​ផលវិបាក​​បញ្ច្រាសខ្យល់ ដោយអាច​នឹង​បង្កើន​លទ្ធភាព​មាន​ជំងឺមហារីក​ទៅ​វិញ។ នេះ​ជា​មូលហេតុចម្បង​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្តល់​អនុសាសន៍ឱ្យតែ​ស្ត្រី​ចាប់​ពី​វ័យ​​៥០​ឆ្នាំ​​ឡើង​ទៅ ទៅ​ធ្វើ​តេស្ត​​ថត​សុដន់​វិភាគ​រក​ជំងឺ​មហារីក​ ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នោះ។

ចំណែក​ស្ត្រី​វ័យ​ក្មេង ត្រូវ​រំពឹង​​លើ​ការ​វិភាគ​គ្លីនិក មាន​ន័យ​ថា ត្រូវ​តាម​ដាន​សុខភាព​សុដន់ ដោយ​ផ្ទាល់​ភ្នែក ដោយ​ខ្លួន​​ឯង ឬ​ដោយ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី។ ចាប់​ពីអាយុ​២៥​ឆ្នាំ​ឡើង​ទៅ ស្ត្រី​ត្រូវ​ចេះ​និង​ឧស្សាហ៍​ពិនិត្យ​មើល​សុដន់ មើល​រូបភាពខាង​ក្រៅ​ ក្រែង​សុដន់​មាន​ទម្រង់​ខុស​ប្រក្រតី។ នៅ​ពេល​ឃើញ​មាន​- ដុំ សាច់​ពក​នៅ​ក្នុងសុដន់ ឬនៅតំបន់​​ក្រោមឃ្លៀក - មាន​ស្នាម​ក្រហម​ ឬ​ស្បែកសុដន់​ឡើង​ពណ៌​លឿង - ក្បាល​ដោះ​ប្រទាញ​ប្រទង់ លិប​ ខុស​ប្រក្រតី ឬ​មាន​ហូរ​ទឹក​ដោះ ត្រូវ​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម។

បន្ថែម​ពី​លើ​ការ​តាមដាន​ស